Menu Close

(8.18) តើ​ដី​កាបញ្ជាឱ្យ​ឃុំ​ខ្លន​ខុសៗ​គ្នា​មាន​អ្វី​ខ្លះ?​

(8.18) តើ​ដី​កាបញ្ជាឱ្យ​ឃុំ​ខ្លន​ខុសៗ​គ្នា​មាន​អ្វី​ខ្លះ?​

ដីកាឃុំខ្លួន​ច្រើន​ចេញ​បំផុត​មាន៖

  • ក្រម​​ស្តីពីសុខុមាលភាព​ & ​ស្ថាប័ន ផ្នែក​​ 6500៖ ក្រមនេះ​​​ត្រូវ​បាន​ប្រើ​ដើម្បី​ឱ្យ​ឃុំ​ខ្លួន​មនុស្ស​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​គ្រោះថ្នា​ក់​ចំពោះ​ខ្លួន​គេ​ផ្ទាល់​ ឬ អ្នក​ដទៃ។ តុលាការ​ត្រូវ​តែ​សម្រេច​ពី​បរិយាកាស​ដែ​ល​មាន​លក្ខណៈ​រឹត​ត្បិត​តិច​បំផុត​សម្រាប់​បុគ្គលនោះ​រស់នៅ។ [1]ក្រម​​ស្តីពីសុខុមាលភា​ព​ & ​ស្ថាប័ន ផ្នែក​​ 6509. តុលាការ​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ដីកាបង្គាប់​ឱ្យ​ឃុំ​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ។
  • ក្រម​ព្រហ្ម​ទណ្ឌ ផ្នែក​ 1370.1៖ ក្រមនេះ​ត្រូវបាន​ប្រើប្រាស់សម្រាប់​មនុស្សដែល​ “អសមត្ថភាពក្នុងការឡើង​តុលាការ​” (IST) ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ ដោយសារតែ​ពិការភាព​ការលូតលាស់​។ [2]សម្រាប់​ការពិពណ៌នា​លម្អិត​បន្ថែម​ … Continue reading ហៅផងដែរថា​ ការបង្ខាំង​ទុក​សម្រាប់​ធ្វើកោសលវិច្ឆ័យ​។ ការ​បញ្ជា​បង្ខាំង​ទុក​​មាន​រយៈ​ពេល​មិ​ន​លើស​ពី​ 2ឆ្នាំ​ឡើយ។
  • ក្រម​ព្រហ្ម​ទណ្ឌ ផ្នែក​ 1026៖ ក្រម​នេះ​គឺ​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​បាន​ប្រ​កាស​ “មិន​មាន​ទោស​ដោយ​សារ​តែ​មូលហេតុ​នៃ​វិកលចរិត” (NGI)។ វា​មាន​រយៈ​ពេល​រហូត​ទាល់​តែ “វិចារណ​ញ្ញាណ​ត្រូវ​បាន​ត្រ​ឡប់មកវិញ” ឬ រហូត​ទាល់​តែ​សាលក្រម ​របស់​គេ​ផុតរលត់។​

យើងមិនរ៉ាប់រង​លើ​នីតិវិធី​ស្មុគស្មាញ​សម្រាប់ការបញ្ជាឲ្យឃុំខ្លួន​ទីនេះ​ទេ​។ [3]មើល​ឯកសារ​បោះពុម្ព​របស់ DDS កិច្ច​ដំណើរការ​ទទួលចូល​ … Continue reading អ្នកគួរតែ​សហការជាមួយ​មេធាវីរបស់អ្នក​ ជារឿយៗ​ជា​អ្នកការពារ​ក្តីសាធារណៈ ដែល​ត្រូវបាន​ចាត់តាំង​ឲ្យការពារសិទ្ធិរបស់អ្នក​។

References
1 ក្រម​​ស្តីពីសុខុមាលភា​ព​ & ​ស្ថាប័ន ផ្នែក​​ 6509.
2 សម្រាប់​ការពិពណ៌នា​លម្អិត​បន្ថែម​ សូមមើល​ឯកសារ​បោះពុម្ព​របស់​អង្គការ​ជនពិការ​រដ្ឋកាលីហ្វ័រញ៉ា​ បញ្ហាច្បាប់​កោសលវិច្ច័យ សុខភាព​ផ្លូវចិត្ត​ មាននៅទីនេះ​៖https://www.disabilityrightsca.org/publications/forensic-mental-health-legal-issues
3 មើល​ឯកសារ​បោះពុម្ព​របស់ DDS កិច្ច​ដំណើរការ​ទទួលចូល​ និង​កិច្ចដំណើរការ​​បញ្ចូល​ទៅកាន់សហគមន៍វិញ​ នៅមជ្ឈមណ្ឌល​ស្នាក់នៅព្យាបាល​របស់រដ្ឋ​៖ គោល​ការណ៍​ចំពោះ​លក្ខ​ខណ្ឌ​តម្រូវ​ផ្នែក​ច្បាប់ ការរកឃើញ​របស់​តុលាការ (ករណីច្បាប់) និង​ នីតិវិធីរដ្ឋ​បាល​នៅក្នុង​រដ្ឋ​កាលី​ហ្វ័រញ៉ា។ អាចរកបាន​តាម​​អនឡាញ​នៅលើ៖ www.dds.ca.gov/wp-content/uploads/2019/03/CC_CommReEntry_20190318-1.pdf.