នេះគឺជាសំណួរមួយដែលពិបាកឆ្លើយ។ វាមិនជាបញ្ហាអ្វីទេប្រសិនបើអ្នកត្រៀមរួចរាល់ ឬ ថាតើសេវាដែលអ្នកត្រូវការបច្ចុប្បន្ននេះមានផ្តល់ជូនឬក៏អត់នោះ? អ្វីដែលជាបញ្ហាគឺថា អ្នកមានសិទ្ធិដើម្បីទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការនិងចង់បាន និងដើម្បីរស់នៅក្នុងបរិបទសហគមន៍ដែលមានលក្ខណៈ សមាហរ័ណកម្មឱ្យច្រើនតាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នករស់នៅក្នុង Porterville DC ឬ Canyon Springs ក្រុមការងារ IPP របស់ អ្នកមិនគួរសួរថាតើអ្នកត្រៀមរួចរាល់ហើយឬនៅនោះទេ។ ពួកគេគួរតែសួរថា៖
- តើសេវានិងការគាំពារអ្វីខ្លះដែលនឹងបំពេញបានទៅតាមតម្រូវការនិងការចង់បានរបស់អ្នកនៅក្នុងបរិបទសហគមន៍នោះ និងដែលអនុញ្ញាតឱ្យអ្នកអាចចូលរួមបាននៅក្នុងសកម្មភាពសហគមន៍?
- តើអ្វីកំពុងរារាំងអ្នកពីការរស់នៅក្នុងសហគមន៍នាពេលនេះ?
- តើជំហានអ្វីខ្លះគួរយើងត្រូវអនុវត្តដើម្បីអាចអនុញ្ញាតឱ្យអ្នករស់នៅក្នុងសហគមន៍ បាន?
- តើសេវានិងការគាំពារអ្វីខ្លះដែលយើងគួរស្វែងរក ឬ អភិវឌ្ឍឡើង ដើម្បីឱ្យអ្នកអាចរស់នៅក្នុងសហគមន៍ដោយសុវត្ថិភាពនិងសមស្របបាន?