Menu Close

(8.4) តើអ្វី​ទៅ​ជា​មណ្ឌល​ផ្នែក​លូតលាស់​?

(8.4) តើអ្វី​ទៅ​ជា​មណ្ឌល​ផ្នែក​លូតលាស់​?

មណ្ឌល​អភិវឌ្ឍន៍​ការ​លូតលាស់ (DC) គឺ​ជា​ស្ថាប័ន​រដ្ឋ​សម្រាប់​អ្នក​ដែល​មាន​ពិការភា​ព​ផ្នែក​ការ​លូត​លាស់។ វា​ជា​កន្លែង​ដែល​មាន​ការ​រឹត​ត្បិត​និង​ដាក់​ឱ្យ​រស់បែក​គ្នា​។ មា​ន​​មណ្ឌល​អភិវឌ្ឍន៍​ការ​លូត​លាស់​តែ​មួយគត់គឺ Porterville ដែល​នៅ​បន្ត​ធ្វើ​ប្រតិបត្តិកា​រ​​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័រញ៉ា។ ក៏​មានគិលាន​មួយ​​ផងដែរ​ដែលធ្វើ​​ប្រតិបត្តិការ​ដោយ​រដ្ឋ ស្រដៀង​គ្នា​ទៅ​នឹង DC មាន​ឈ្មោះ​ថា Canyon Springs។​ ថ្វី​បើ​អ្នក​រស់​នៅ​មួយ​ចំនួ​ន​​ក្នុង Porterville DC និង Canyon Springs ​មាន​ពិការភាព​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​​នៅ​ក្នុង​ DCs អាច​រស់​នៅ​ក្នុង​សហគមន៍​បាន​ដែរ​ ប្រ​សិន​បើ​ពួក​គេ​មាន​សេវាក​ម្ម​និង​ការ​គាំ​ពារ​ត្រឹម​ត្រូវ​សម​ស្រប​នោះ។ ច្បាប់រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ប្តូរ​ទៅ​បិទ​ DCs ហើយ​ជួយ​ដល់អ្នក​ទាំង​ឡាយ​ដែល​ប្តូរ​ទៅ​រស់​នៅ​ក្នុង​សហគមន៍​ដោយ​មាន​សេវាក​ម្ម​និង​គារគាំ​ពារ។​ ចំនួន​​រដ្ឋ​ដែ​ល​ធ្វើ​បែប​នេះ​មានការកើន​ឡើង​ ហើយ​ស្ថាប័ន​រដ្ឋ​ធំៗ​ត្រូវ​បាន​បិទ។