អង្គភាពវិបត្តិបន្ទាន់ ជាអគារចាត់ចែងដោយរដ្ឋ ដែលផ្តល់ការស្នាក់នៅរយៈពេលខ្លីទៅដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់កំពុងមានវិបត្តិ។ អង្គភាពទាំងនោះក៏មានឈ្មោះម្ប៉ាងទៀតហៅថាអគារ STAR ផងដែរ។ STAR មកពីពាក្យពេញថា ជំនួយបណ្តុះបណ្តាលការធ្វើសមាហរ័ណកម្មឡើងវិញឱ្យមានលំនឹង។ មានតែមនុស្ស 5 នាក់គត់អាចរស់បាននៅតាមផ្ទះនីមួយៗ។ ផ្ទះទាំងនេះនៅឯ Porterville DC, Canyon Springs និងទីតាំងផ្សេងៗទៀត ប៉ុន្តែមានសេវាកម្មខុសៗគ្នានិងអនុវត្តទៅតាមវិធានខុសៗគ្នា។ មនុស្សមួយចំនួនយល់ច្រឡំអង្គភាពទាំងនេះជាមួយនឹង DCs។ ប៉ុន្តែវាជាកន្លែងដាក់ឱ្យស្នាក់នៅក្នុងរយៈពេលខ្លី ហើយក្នុងបំណងឱ្យអ្នកត្រឡប់ទៅសហគមន៍វិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
មានអង្គភាពវិបត្តិបន្ទាន់មួយចំនួនកំពុងផ្តល់សេវានៅភាគខាងជើង ខាងត្បូង និងភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា។ ខ្លះផ្តល់សេវាទៅដល់កុមារ ខណៈដែលខ្លះទៀត ផ្តល់សេវាសម្រាប់តែមនុស្សចាស់។
អ្នកអាចរស់នៅក្នុងអង្គភាពវិបត្តិបន្ទាន់បានរហូតដល់ 13 ខែ។ ប៉ុន្តែ ក្រុមការងារ IPP ត្រូវចាប់ផ្តើមធ្វើផែនការសម្រាប់ការចេញពីមណ្ឌលដើម្បីត្រឡប់ទៅក្នុង សហគមន៍វិញភ្លាមៗនៅពេលអ្នកមកដល់។