Menu Close

(8.17) តើ​ធ្វើ​ដូច​ម្តេច​ប្រ​សិន​បើ​ខ្ញុំ​មិនអាច​បញ្ជាក់បាន​ពី​អ្វី​ដែល​ខ្ញុំ​ចង់បាន​នោះ?

(8.17) តើ​ធ្វើ​ដូច​ម្តេច​ប្រ​សិន​បើ​ខ្ញុំ​មិនអាច​បញ្ជាក់បាន​ពី​អ្វី​ដែល​ខ្ញុំ​ចង់បាន​នោះ?

ប្រ​សិន​បើអ្នក​មិន​អាច​ប្រើ​ពាក្យ​និយាយ​ពី​អ្វី​ដែល​អ្នក​ចង់បាន​បាន​ទេនោះ ក្រុមការងារ IPP របស់អ្នក​អាច​ពិនិត្យ​ទៅ​លើ​សកម្មភាព​ទាំង​ឡាយ​របស់អ្នក និង​អ្វី​ដែល​អ្នក​ចូលចិត្តនិង​មិន​ចូលចិត្ត​បាន។ ប្រ​សិន​បើ​ពិការភាពរបស់អ្នក​មានលក្ខណៈ​ធ្ងន់ធ្ងរខ្លាំង​ពេក ដែល​ក្រុមការងារ IPP របស់អ្នកមិន​អាច​រក​ឃើញ​ពីអ្វីដែល​អ្នក​ចង់ ​បាន​ទេនោះ ពួកគេ​អាច​សន្និដ្ឋានថា៖

  • អ្នក​នឹង​ធ្វើសេចក្តី​សម្រេច​ចិត្ត​លើ​ជម្រើសដូច​មនុស្សភាគ​ច្រើន​ធ្វើ​ដែរ។
  • អ្នក​មិន​ចង់​រស់នៅ​ក្នុង​ស្ថាប័នទេ ប្រ​សិន​បើ​មាន​ជម្រើស​ផ្សេងដែល​មាន​សុវត្ថិភាព នោះ។
  • អ្នក​ចង់​និង​សមតែទទួល​បាន​នូវការដាក់បញ្ចូល​និង​ធ្វើសមាហរ័ណ​កម្ម​ទៅក្នុង​សហគមន៍ មិន​មែន​ដាក់ឱ្យ​នៅ​ឯកា​និងបំ​បែក​ពី​គ្នា​នោះទេ។
  • អ្នក​ចង់មានសេរីភាព មិនចង់​ជាប់បង្ខាំង​ទេ​។ [1]គុណ​តម្លៃ​គ្រឹះ​ស្ថិត​នៅ​ពី​ក្រោយ​ច្បា​ប់​ប្រ​ភេទនេះ​ដូច​ជាច្បាប់ … Continue reading

References
1 គុណ​តម្លៃ​គ្រឹះ​ស្ថិត​នៅ​ពី​ក្រោយ​ច្បា​ប់​ប្រ​ភេទនេះ​ដូច​ជាច្បាប់ Lanterman និង​ច្បាប់​ពលរដ្ឋ​អាមេរិកាំង​មានពិកា​រ​ភា​​ព តម្រូវឱ្យសន្មត​ថា​អ្នក​ទាំង​នោះ​ដែល​មិន​អាច​បង្ហាញពី​ការ​ពេញចិត្ត​របស់​គេបាន គួរ​តែ​ពេញចិត្ត ​និង​សម​នឹង​ទទួ​ល​បាន​នូវ​ការ​រស់នៅ​ក្នុង​បរិយាកាស​ ដែល​មាន​លក្ខណៈ​រឹត​ត្បិត​តិច​តួច​បំផុត។​