ប្រសិនបើមជ្ឈមណ្ឌលសម្រេចថា អ្នកមិនមានសិទ្ធិគ្រប់គ្រាន់ទទួលបានសេវាកម្មទេ អ្នកមានសិទ្ធិដើម្បីប្តឹងជំទាស់បាន។ [1]ផ្នែក 4710.5(a).
ចំណុចសំខាន់៖ ប្រសិនបើអ្នកសម្រេចប្តឹងជំទាស់ អ្នកត្រូវតែធ្វើវាក្នុងរយៈពេល 30ថ្ងៃរាប់ចាប់ពីថ្ងៃដែលអ្នកទទួលបានសេចក្តីជូនដំណឹងតាមសំបុត្រពីមជ្ឈមណ្ឌលថ្នាក់តំបន់។ [2]ផ្នែក 4710.5(a); មើល ជំពូក 10 ស្តីពីវិវាទនិងការប្តឹងឧទ្ធរណ៍.
ព័ត៌មាននៅក្នុងសៀវភៅប្រតិបត្តិនេះ នឹងជួយដល់អ្នកក្នុងការប្តឹងជំទាស់របស់អ្នកបាន៖
- មាត្រា 2 មានព័ត៌មានជាច្រើនអំពីពិការភាពផ្នែកលូតលាស់ និងពីអ្នកដែលមាននិងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់។
- មាត្រា 10 មានព័ត៌មានលម្អិតអំពីដំណើរការប្តឹងជំទាស់។
ឯកសារបន្ថែម N មានពេលវេលាកំណត់ពីជំហានសំខាន់ៗនៅក្នុងដំណើរការប្តឹងជំទាស់ និងពីរបៀបដាក់បណ្តឹងជំទាស់របស់អ្នក។