មជ្ឈមណ្ឌលថ្នាក់តំបន់នឹងសុំឲ្យអ្នកបំពេញទម្រង់បែបបទនិងចុះហត្ថលេខាព្រមផ្តល់ ព័ត៌មាន ដើម្បីឲ្យពួកគេអាចទទួលយកសំណុំឯកសាររបស់អ្នកបាន។ ពួកគេក៏គួរតែផ្តល់ព័ត៌មាននិងដំបូន្មានអំពីសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ និងសេវានៅតាមទីភ្នាក់ងារ ផ្សេងទៀត។ ពួកគេគួរប្រាប់ដល់អ្នកអំពីក្រុមប្រឹក្សារដ្ឋស្តីពីពិការភាពផ្នែកលូតលាស់ អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា និង OCRA, និងផ្តល់ព័ត៌មានទំនាក់ទំនងដល់អ្នក។ [1]ផ្នែក 4646(c). មជ្ឈមណ្ឌលថ្នាក់តំបន់នឹងសម្រេចថាតើពួកគេត្រូវការការវាយតម្លៃជាផ្លូវការដែរឬអត់។ ប្រសិនបើពិការភាពរបស់អ្នកត្រូវបានរៀបចំកត់ត្រាបានត្រឹមត្រូវនោះ អ្នកអាចនឹងមិនត្រូវការឲ្យមានការវាយតម្លៃផ្លូវការឡើយ។
↑1 | ផ្នែក 4646(c). |
---|