នៅពេលដែលអ្នកក្លាយជាអតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ហើយនោះ អ្នកគឺជាផ្នែកមួយនៃប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់ទូទាំងរដ្ឋ។ ប៉ុន្តែ អ្នកនឹងទទួលបាន សេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់តំបន់ដែលអ្នកកំពុងរស់នៅ។ ប្រសិនបើអ្នកប្តូរទីតាំងទៅក្រៅតំបន់ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងនឹងទទួលខុសត្រូវសម្រាប់សេវាកម្មរបស់អ្នក។ [1]ផ្នែក 4643.5(a).
នៅពេលអ្នកប្តូរទីតាំង ផែនការកម្មវិធីលក្ខណៈបុគ្គល (IPP) របស់អ្នកនៅតែមាន ប្រសិទ្ធភាពជាមួយនឹងកម្រិតសេវាកម្មនិងការគាំពារដដែលរហូតទាល់តែអ្នកឯកភាព ទៅនឹង IPP ថ្មី។ ប្រសិនបើសេវាកម្ម ឬ ការគាំពារដែលអ្នកមាននៅមុនពេលអ្នកបានប្តូរទីតាំងមិនមាននៅឯមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីទេនោះ ការប្រជុំមួយត្រូវតែធ្វើឡើងក្នុងរយៈពេល 30ថ្ងៃ ដើម្បីឯកភាពទៅនឹង IPP ថ្មី។ រហូតទាល់តែ IPP ថ្មីត្រូវបានអនុម័ត មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវសេវានិងការគាំពារជំនួសដែលឆ្លើយតបបំផុតទៅនឹងគោលដៅ IPP របស់អ្នកនៅក្នុងការកំណត់មួយដែលមិនសូវតឹងតែង។ [2]ផ្នែក 4643.5(c).
មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចនិយាយថាអ្នកត្រូវតែរង់ចាំសេវាកម្មបានទេ។ ពួកគេមិនអាចនិយាយថាអតិថិជនបច្ចុប្បន្នរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីមានអាទិភាពទទួលបានមុននោះទេ។ អ្នកមានសិទ្ធិទទួលបានសេវាកម្មនិងការគាំពារដូចគ្នាទៅនឹងអតិថិជនដទៃផ្សេងទៀតដែរនៅក្នុងតំបន់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីនោះដែរ បើទោះបីជាមានការមិនឯកភាពអំពីការផ្ទេរករណីរបស់អ្នកក៏ដោយ។ នៅក្នុងករណីដ៏កម្រមួយចំនួន អ្នកអាចបន្តស្ថិតនៅជាអតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់បច្ចុប្បន្នរបស់អ្នក ក្រោយពេលអ្នកប្តូរទីលំនៅទៅក្រៅតំបន់ដែលបម្រើសេវាដោយមជ្ឈមណ្ឌល ក្នុងតំបន់ផ្សេងទៀត [3]ក្នុង In the Matter of P.F. and D.B., OAH L, OAH L-2001120516 និង … Continue reading
↑1 | ផ្នែក 4643.5(a). |
---|---|
↑2 | ផ្នែក 4643.5(c). |
↑3 | ក្នុង In the Matter of P.F. and D.B., OAH L, OAH L-2001120516 និង L-2001120517,អតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ពីរនាក់ ដែលពួកគេជាមនុស្សស្គាល់គ្នាអស់រយៈពេល 35ឆ្នាំ ហើយបានរស់នៅជាមួយគ្នាអស់រយៈពេល 8ឆ្នាំ ត្រូវបានបង្ខំឲ្យប្តូរទៅកាន់តំបន់មជ្ឈមណ្ឌលថ្នាក់តំបន់មួយទៀតដោយសារតែមិនមានលទ្ធភាពជួលផ្ទះនៅក្នុងតំបន់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ចាស់របស់គូស្មាមីភរិយានោះ។ ចៅក្រមនីតិរដ្ឋបាល (ALJ) បានសម្រេចថា គូស្វាមីភរិយាទាំងពីរមិនត្រូវប្តូរមជ្ឈមណ្ឌលថ្នាក់តំបន់របស់គេទេ។ នៅក្នុង In the Matter of S.B., OAH L-1998080340, ចៅក្រម ALJ លើកហេតុផលថា ស្រ្តីមានវ័យ 25 ដែលជាអតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ East Los Angeles Regional Center តាំងពីវ័យ 4ខែមកនោះ មិនត្រូវឲ្យករណីរបស់នាងផ្ទេរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ Harbor Regional Center គ្រាន់តែដោយសារអតិថិជននោះបានប្តូរទីតាំង ពីផ្ទះរបស់ឪពុកនាងទៅកាន់ផ្ទះម្តាយរបស់នាង ដែលជាចំណុចគ្រាន់តែជាព្រំប្រទល់ប៉ុណ្ណោះនោះទេ។ |