កម្មវិធីស្វ័យសម្រេច (SDP) គឺជាវិធីមួយក្នុងការទទួលបានសេវាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ [ផ្នែក 4685.8] ខុសពីវិធីចាស់ៗ ដែលមជ្ឈមណ្ឌលក្នុងតំបន់ទិញសេវារបស់អ្នកពីអ្នកលក់របស់ខ្លួន។ នៅក្នុង SDP អ្នកប្រើប្រាស់សេវា និងក្នុងគ្រួសារពួកគេមានសេរីភាព ការគ្រប់គ្រង និងការទទួល ខុសត្រូវច្រើនជាងមុនក្នុងការជ្រើសរើសសេវានិងការគាំទ្រ ដើម្បីជួយពួកគេឲ្យសម្រេចបាន វត្ថុបំណងនៅក្នុង ផែនការកម្មវិធីសម្រាប់បុគ្គលរបស់ពួកគេ (IPP)។ មកត្រឹមខែកក្កដា ឆ្នាំ2021 SDP មានផ្តល់ជូនដល់រាល់អ្នកប្រើប្រាស់សេវាទាំងអស់របស់មជ្ឈមណ្ឌលក្នុងតំបន់ដែលមានសិទ្ធិទទួលបាន។ មជ្ឈមណ្ឌលក្នុងតំបន់នីមួយៗមានគណៈកម្មាធិការប្រឹក្សាយោបល់តាមមូលដ្ឋានដែលជួបប្រជុំដើម្បីជួយធ្វើផែនការ SDP នៅក្នុងតំបន់នោះ។
នៅក្នុង SDP អ្នកត្រូវ៖
- បង្កើតផែនការដែលផ្តោតលើបុគ្គល ដើម្បីធ្វើការងារឆ្ពោះទៅរកអនាគតតាមការចង់បានរបស់ អ្នក។ នៅអំឡុងកិច្ចដំណើរការបង្កើតផែនការដែលផ្តោតលើបុគ្គល អ្នកតម្រង់ទិសការសន្ទនាអំពីចំណុចខ្លាំង សមត្ថភាព ទំនោរ បែបផែនជីវិតរស់នៅ និងសាវតារវប្បធម៌។ នៅចុងបញ្ចប់ នៃកិច្ចដំណើរការ អ្នកនឹងមានផែនការជាលាយលក្ខណ៍អក្សរមួយសម្រាប់គោលដៅសម្រាប់សកម្មភាពកម្សាន្ត មធ្យោបាយធ្វើដំណើរ មិត្តភាព ការព្យាបាល លំនៅដ្ឋាន ការងារ ទំនាក់ ទំនងគ្រួសារ និងអ្វីៗផ្សេងទៀតដែលអ្នកចង់បាន។
- នឹងមានថវិកាសម្រាប់បុគ្គល ដែលជាទឹកប្រាក់របស់អ្នកដើម្បីទិញសេវានិងការគាំពាររបស់អ្នក។ ក្រុមការងារ IPP ធ្វើការសម្រេចទៅលើថវិការបស់អ្នក ផ្អែកលើទឹកប្រាក់ដែលអ្នកបានប្រើប្រាស់សម្រាប់សេវានៅក្នុងរយៈពេល 12ខែចុងក្រោយបំផុត។ បន្ទាប់មក អ្នកនឹងបង្កើតផែនការចំណាយដើម្បីចែងអំពីរបៀបដែលអ្នកនឹងត្រូវចំណាយថវិការបស់អ្នកទៅលើសេវានានា។
- អាចអនុញ្ញាតឲ្យអ្នកសម្របសម្រួលឯករាជ្យជួយអ្នកក្នុងការបង្កើតផែនការដែលផ្តោតលើ បុគ្គល ធ្វើការសម្រេចចិត្តអំពីថវិកានិងការចំណាយរបស់អ្នក ស្វែងរកសេវា និងអ្នកតស៊ូមតិសម្រាប់អ្នក។
- ត្រូវតែមានសេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS)។ អ្នកជ្រើសរើសយក FMS ដែលបានលក់ដោយមជ្ឈមណ្ឌលក្នុងតំបន់។ FMS នឹងជួយអ្នកឲ្យគ្រប់គ្រងថវិការបស់អ្នកតាមរយៈការបង់ទូទាត់វិក្កយបត្រ និងការគ្រប់គ្រងប្រាក់ខែសម្រាប់បុគ្គលិកគាំពារ។
- ស្វែងរកអ្នកផ្តល់សេវាសម្រាប់សេវាកម្មនិងការគាំទ្រនានា។ ពួកគេមិនចាំបាច់ទាល់តែជាអ្នកលក់នៃមជ្ឈមណ្ឌលក្នុងតំបន់ទេ ដូចដែលពួកគេអនុវត្តនៅក្នុងប្រព័ន្ធចាស់នោះទេ។ អ្នកអាចទិញសេវាដែលរដ្ឋាភិបាលសហព័ន្ធបានឯកភាព និងដែលបានរៀបរាប់នៅក្នុងការអនុគ្រោះ សិទ្ធិ SDP។ មានសេវាផ្សេងៗជាច្រើនដែលអ្នកអាចទិញដោយប្រើថវិការបស់អ្នក។ មានសេវា មួយចំនួនដែលអ្នកមិនអាចទិញបាន ដូចជាបន្ទប់និងចំណីអាហារ (ថ្លៃឈ្នួល អាហារ និងសេវាសាធារណៈ)។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹង IPP របស់អ្នក ថវិកាសម្រាប់បុគ្គល ឬផ្នែកផ្សេងទៀតនៃសេវាកម្មរបស់អ្នក អ្នកអាចធ្វើឧទ្ធរណ៍ និងស្នើសុំឲ្យការធ្វើសវនាការយុត្តិធម៌។ សិទ្ធិប្តឹងឧទ្ធរណ៍និងសវនាការរបស់អ្នក គឺដូចគ្នានៅក្នុង SDP ដូចមាននៅក្នុងប្រព័ន្ធចាស់នៃមជ្ឈមណ្ឌលក្នុងតំបន់។ មើល ជំពូក 10 សម្រាប់ការប្តឹងឧទ្ធរណ៍ ការប្តឹងតវ៉ា និងកាលកំណត់។
សម្រាប់ព័ត៌មានបន្ថែមអំពី SDP សូមចូលទៅកាន់គេហទំព័រ SDP របស់នាយកដ្ឋានសេវាផ្នែកលូតលាស់នៅទីនេះ៖ https://www.dds.ca.gov/initiatives/sdp/. ដើម្បីចុះឈ្មោះក្នុង SDP សូមពិភាក្សាជាមួយអ្នកសម្របសម្រួលសេវានៃមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ អ្នកត្រូវតែចូលរួមនៅក្នុងការតម្រង់ទិស មុនពេលអ្នកអាចចាប់ផ្តើមកម្មវិធី SDP។ ការតម្រង់ទិសមានផ្តល់ជូនតាមរយៈ មជ្ឈមណ្ឌលក្នុងតំបន់ ឬគណៈកម្មាធិការប្រឹក្សាយោបល់តាមមូលដ្ឋាន ជាភាសាផ្សេងៗ។ អាចនឹងមានការតម្រង់ទិសទូទាំងរដ្ឋដែលអ្នកអាចចូលរួមបាន។