Menu Close

(3.1) តើ​មជ្ឈមណ្ឌលថ្នាក់​​​តំបន់ធ្វើ​អ្វី​ខ្លះ​​?​

(3.1) តើ​មជ្ឈមណ្ឌលថ្នាក់​​​តំបន់ធ្វើ​អ្វី​ខ្លះ​​?​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ផ្តល់​សេវាដល់​អ្នក​ដែល​មាន​ពិការភាពក្នុង​ការ​លូត​លាស់​។​ពួកគេ​ក៏ផ្តល់ជូនផងដែរ​នូវ​សេវាអន្តរាគមន៍​ដើមដំបូងដល់​ទារក​និង​ទារកទើបចេះ​ដើរ​ដែល​មានពិការភាព​ ប៉ុន្តែ​យើង​មិន​ពិភាក្សា​អំពីសេវាទាំងនោះ​នៅទីនេះ​ទេ​។​ [1] … Continue reading

​មជ្ឈមណ្ឌលថ្នាក់​តំបន់ត្រូវ​តែ​៖

  • ស្វែងរក​អ្នក​ដែល​អាច​នឹង​ត្រូវ​ការ​សេវាកម្ម​របស់​មជ្ឈមណ្ឌ​ល​​ថ្នាក់​តំបន់​។ [2]ផ្នែក​ 4641.
  • វាយតម្លៃ​អ្នក​ដែល​ដាក់ពាក្យ​ស្នើសុំសេវាកម្ម​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ ដើម្បី​សម្រេច​ថា​ពួកគេមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់អាចទទួល​បាន​ដែរ​ទេ។ [3]ផ្នែក​ 4642 និង​ 4643.
  • សម្របសម្រួល​សេវានានា​សម្រាប់​អ្នកប្រើប្រាស់សេវា​របស់មជ្ឈមណ្ឌល​ក្នុងតំបន់​ទាំងអស់​។ [4]ផ្នែក​ 4640.6 និង 4647.
  • អភិវឌ្ឍ​ផែនការ​កម្មវិធី​ជាលក្ខណៈ​បុគ្គល (IPP) ដែល​ពិចារណា​ទៅ​លើ​តម្រូវ​ការ​​និង​ជម្រើស​របស់អ្នក។ [5]ផ្នែក​ 4646 និង​ 4646.5.
  • ធ្វើឲ្យប្រាកដថា​​អ្នក​ទទួលបាន​រាល់សេវា​និងការគាំទ្រទាំងអស់​ដែលមាន​រៀបរាប់​នៅក្នុង​ IPP។ [6]ផ្នែក 4648 និង​ 4651 និង​ផ្នែក​ផ្សេងទៀត​នៃច្បាប់​ Lanterman.
  • អភិវឌ្ឍន៍​សេវាកម្ម​និង​ការគាំពារថ្មី​
  • ពិនិត្យ​គុណភាព​សេវា​និងការគាំទ្រ​នានា​ដែល​បានផ្តល់ជូន​។ [7]ផ្នែក 4648 និង​ 4651 និង​ផ្នែក​ផ្សេងទៀត​នៃច្បាប់​ Lanterman.
  • ជួយ​អ្នកប្រើប្រាស់សេវា​ដែល​ស្ថិត​នៅក្នុង​កម្មវិធី​ស្វ័យ​សម្រេចចិត្ត​ (Self-Determination Program)។ [8]ផ្នែក​ 4685.8

References
1 មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ផ្តល់​នូវ​សេវា​អន្តរគមន៍​ដំបូង​ដល់​ទារកនិង​កុមារតូច​ដែល​មាន​ពិការភាព (កើត​មក​​ចំថ្ងៃកំណើត​ទី​បីរបស់គេ) ក្រោម “ផ្នែក C” នៃច្បាប់​សហព័ន្ធ​ ស្តី​ពី​ការ​អប់​រំ​បុគ្គល​មាន​ពិការភាព (IDEA) និង​ច្បាប់សេវា​អន្តរាគមន៍​ដំបូង ចាប់ផ្តើម​នៅ​ផ្នែក​ 95000 នៃ​ក្រម​រដ្ឋាភិបាល​​កាលីហ្វ័រញ៉ា។​ សៀវភៅ​ប្រតិបត្តិ​នេះ​​មិន​ក្តោប​ទៅលើសេវាអន្តរាគមន៍​ដំបូង​នោះ​ទេ។ សម្រាប់​ព័ត៌​មាន​បន្ថែម​ស្តី​ពី​សេវាទាំងនេះ សូមមើល​ ជំពូក​ទី12 នៃ​សិទ្ធិអប់រំពិសេស​និង​ការ​ទទួល​ខុស​ត្រូវ ដែល​ជា​ឯកសារ​បោះ​ពុម្ព​មួយ​ផ្សេង​ទៀត​របស់អង្គការ​សិទ្ធិ​ជនពិការ​រដ្ឋ​កាលីហ្វ័រញ៉ា។
2 ផ្នែក​ 4641.
3 ផ្នែក​ 4642 និង​ 4643.
4 ផ្នែក​ 4640.6 និង 4647.
5 ផ្នែក​ 4646 និង​ 4646.5.
6 ផ្នែក 4648 និង​ 4651 និង​ផ្នែក​ផ្សេងទៀត​នៃច្បាប់​ Lanterman.
7 ផ្នែក 4648 និង​ 4651 និង​ផ្នែក​ផ្សេងទៀត​នៃច្បាប់​ Lanterman.
8 ផ្នែក​ 4685.8