Menu Close

(3.6) តើ​ត្រូវ​ធ្វើ​ដូចម្តេច ប្រ​សិន​បើ​ខ្ញុំ​មិន​អាច​ទៅ​កាន់​​មជ្ឍ​មណ្ឌល ​ថ្នាក់​តំបន់​តាម​ការ​ណាត់​ និង​ការ​ប្រ​ជុំ​បាន​ដោយសារតែ  ​ពិការភាព​របស់​ខ្ញុំ?

(3.6) តើ​ត្រូវ​ធ្វើ​ដូចម្តេច ប្រ​សិន​បើ​ខ្ញុំ​មិន​អាច​ទៅ​កាន់​​មជ្ឍ​មណ្ឌល ​ថ្នាក់​តំបន់​តាម​ការ​ណាត់​ និង​ការ​ប្រ​ជុំ​បាន​ដោយសារតែ  ​ពិការភាព​របស់​ខ្ញុំ?

ប្រ​សិន​បើអ្នក​មិនអាច​ទៅ​កាន់​មជ្ឍមណ្ឌល​ថ្នាក់តំបន់​ដោយ​សារ​តែ​ពិការភាព​របស់អ្នកនោះ បុគ្គលិក​មជ្ឍមណ្ឌល​ត្រូវ​មក​ជួប​អ្នក​នៅ​ផ្ទះ។ ច្បាប់​សហព័ន្ធ (រួម​ទាំង​ផ្នែក 504 នៃ​ច្បាប់ស្តារលទ្ធភាព​ពលកម្ម និង​បទបញ្ញ​ត្តិទាំង​ឡាយ​របស់​វា) ផ្តល់​ដល់អ្នក​នូវ​សិទ្ធិ​ចំពោះ​ប្រ​ភេទនៃ​ “ការផ្តល់​ជូន។” [1]មាត្រា​ 29 ក្រមច្បាប់សហរដ្ឋ​អាមេរិក​ ផ្នែក​ 794, មាត្រា​ 45 ក្រមបទបញ្ញត្តិ​ … Continue reading សិទ្ធិ​នេះ​អនុវត្ត ចំពោះ​គ្រ​ប់​ទី​ភ្នាក់ងារសាធារណៈ​ទាំង​អស់ ដែល​ផ្តល់​អត្ថប្រយោជន៍ ឬ សេវាកម្ម រួមទាំងសេវាគាំពារ​តាម​ផ្ទះ (IHSS) សន្តិសុខ​សង្គម និង​ទីភ្នាក់ងារផ្សេងៗ​ទៀត។​ ទីភ្នាក់​ងារ​​អាច​ធ្វើ​ការ​ជា​មួយ​អ្នក​តាម​ទូរសព្ទបាន ប្រ​សិន​បើ​អ្នក​ត្រូវការ។ អ្នក​ក៏​អាច​ចូល​រួម​បាន​ផង​ដែរ​នៅ​ក្នុង​សវនាការ និង​ការ​ប្តឹង​ជំទាស់​តាម​ទូរសព្ទ។

References
1 មាត្រា​ 29 ក្រមច្បាប់សហរដ្ឋ​អាមេរិក​ ផ្នែក​ 794, មាត្រា​ 45 ក្រមបទបញ្ញត្តិ​ សហព័ន្ធ​ ផ្នែក​ 84.22(b).