សូមយកមកជាមួយនូវប័ណ្ណអត្ថប្រយោជន៍សុខភាព ដែលបង្ហាញពីអត្ថប្រយោជន៍ថែទាំសុខភាពរបស់អ្នក។ នេះសំដៅលើធានារ៉ាប់រងសុខភាពឯកជន ផែនការថែទាំសុខភាព Medi-Cal, Medicare ឬ TRICARE (សម្រាប់ក្រុមគ្រួសារយោធា)។ [1]ផ្នែក 4643(c). ប្រសិនបើអ្នកពុំមានអត្ថប្រយោជន៍បែបនេះទេ … Continue reading យកមកជាមួយនូវឯកសារនានា ដែលអ្នកទទួលបានពីគ្រូពេទ្យ មន្ទីរពេទ្យ គ្លីនិកសុខភាព សាលារៀន និងនរណាម្នាក់ផ្សេងដែលស្គាល់អ្នក និងដឹងពីប្រវត្តិការលូតលាស់របស់អ្នក។ សូមយកឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់វេជ្ជបណ្ឌិតរបស់អ្នក អ្នកចិត្តវិទ្យា និងអ្នកថែទាំសុខភាពអាជីពផ្សេងទៀត។ នេះអាចជួយពន្លឿនដល់ដំណើរការការងារ។ ឯកសារបន្ថែមផ្នែក D នៃសៀវភៅប្រតិបត្តិនេះ គឺជាសន្លឹកបង្ហាញការផ្ទៀងផ្ទាត់ ដែលនឹងជួយដល់អ្នកក្នុងការយកមកនូវព័ត៌មានដែលចាំបាច់សម្រាប់ការជួបជាលើកដំបូងរបស់អ្នក។
↑1 | ផ្នែក 4643(c). ប្រសិនបើអ្នកពុំមានអត្ថប្រយោជន៍បែបនេះទេ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចប្រើព័ត៌មាននោះដើម្បីបដិសេធ ឬ កាត់បន្ថយសេវាដែលអ្នកអាចនឹងទទួលបានពីមជ្ឈមណ្ឌលថ្នាក់តំបន់បានឡើយ។ |
---|