អ្នកសម្របសម្រួលសេវាជាមនុស្សសំខាន់ខ្លាំងណាស់។ ពួកគេជាមនុស្សដែលអ្នកត្រូវទំនាក់ទំនងនៅមជ្ឈមណ្ឌលថ្នាក់តំបន់ នៅពេលដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ។ ពួកគេពេលខ្លះមានឈ្មោះថា អ្នកគ្រប់គ្រងករណី ឬ ជាបុគ្គលិកសង្គមកិច្ច។
អ្នកសម្របសម្រួលសេវារបស់អ្នក ជួយដល់អ្នករៀបចំ IPP របស់អ្នក និងស្វែងរកសេវាកម្មទាំងឡាយដែល IPP កំណត់ថាអ្នកត្រូវការ។ សេវាកម្មទាំងនេះរាប់បញ្ចូលទាំងសេវាផ្តល់ដោយមជ្ឈមណ្ឌលថ្នាក់តំបន់ និងសេវាផ្តល់ទីភ្នាក់ងារផ្សេងទៀត។ [1]ផ្នែក 4647(a)&(b). បើទោះបីជាអ្នកនិយាយទៅកាន់អ្នកផ្សេងធ្វើការនៅមជ្ឈមណ្ឌលថ្នាក់តំបន់ក៏ដោយ ក៏អ្នកសម្របសម្រួលសេវាកម្មរបស់អ្នកគឺជាបុគ្គលដែលអ្នកត្រូវនិយាយជាមួយច្រើនបំផុត។
ច្បាប់ Lanterman ចែងថា អ្នក សមាជិកគ្រួសារ ឬ អ្នកមើលថែទាំ អាចធ្វើការងារជាអ្នកសម្របសម្រួលសេវាកម្មបាន។ ប៉ុន្តែ អ្នកត្រូវតែទទួលការឯកភាពពីមជ្ឍមណ្ឌលថ្នាក់តំបន់សិន។ ប្រសិនបើនាយកឯកភាព មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ឱ្យអ្នក ឬ បុគ្គលដែលដើរតួជាអ្នកសម្របសម្រួលសេវាកម្មរបស់អ្នក នូវការបណ្តុះបណ្តាល និងជំនួយនានា។ [2]ផ្នែក 4647(c) និង (e).