មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែធ្វើ “ការស្វែងរកករណី។” នេះមានន័យថាមជ្ឍមណ្ឌល ថ្នាក់តំបន់ត្រូវស្វែងរកយ៉ាងសកម្មនៅក្នុងសហគមន៍ ដើម្បីរកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មឱ្យបាន។ ពួកគេធ្វើការជាមួយនឹងទីភ្នាក់ងារសុខភាពសាធារណៈ នាយកដ្ឋានសេវាសង្គមកិច្ច មណ្ឌលសិក្សាធិការ និងទីភ្នាក់ងារថ្នាក់រដ្ឋ ក្នុងមូលដ្ឋាន និងឯកជនផ្សេងទៀត។
វេជ្ជបណ្ឌិត ឬ អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តផ្សេងទៀត អាចណែនាំបុគ្គលឲ្យទៅកាន់មណ្ឌលថ្នាក់តំបន់បាន។ ប៉ុន្តែ អ្នកមិនត្រូវការការណែនាំរបស់វេជ្ជបណ្ឌិតឱ្យទៅមណ្ឌលថ្នាក់តំបន់នោះទេ។ ជនគ្រប់រូប ដែលគិតថាគេអាចមានពិការភាពការលូតលាស់មានសិទ្ធិដាក់ពាក្យស្នើសុំទៅកាន់មជ្ឍមណ្ឌលថ្នាក់តំបន់បាន។