Menu Close

(3.10) តើ​ដំណើរការ​ពិនិត្យ​លើ​លក្ខណៈ​សម្បត្តិ​ត្រូវ​ទទួល​បាន ​ប្រ​ព្រឹត្តិទៅ​យ៉ាង​ដូច​ម្តេច?​

(3.10) តើ​ដំណើរការ​ពិនិត្យ​លើ​លក្ខណៈ​សម្បត្តិ​ត្រូវ​ទទួល​បាន ​ប្រ​ព្រឹត្តិទៅ​យ៉ាង​ដូច​ម្តេច?​

បន្ទាប់​ពីការទទួល​យក​លើក​ដំបូង​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មាន​រយៈពេល​ 120ថ្ងៃ​ដើម្បីសម្រេចថា​ តើ​អ្នក​មានសិទ្ធិទទួលបានដែរឬអត់​។ [1]ផ្នែក​ 4643(a). ប៉ុន្តែ មជ្ឈមណ្ឌល​ក្នុងតំបន់​មាន​រយៈពេល​ 60ថ្ងៃ​ដើម្បីសម្រេចថា​៖

  • ការ​ពន្យារពេល​នឹង​ផ្តល់ហានីភ័យ​ដល់សុខ​ភាព​និង​សុវត្ថិភាព​របស់អ្នក ឬ​​បន្តពន្យារពេល​​បន្ថែម​ទៀត​ដល់​ការ​លូតលាស់​ផ្នែក​ផ្លូវចិត្ត​និង​រាងកាយ​របស់​អ្នក ឬ​
  • មាន​ហានីភ័យ​ខ្លាំង​ដែល​អ្នក​នឹង​ត្រូវ​ដាក់​នៅ​ក្នុង​កន្លែង​ដែល​កំណត់​តឹង​រ៉ឹង​ជាង​មុន។ ឧទាហរណ៍ ការប្តូរអ្នក​ពីការ​រស់នៅ​ជា​មួយ​ក្រុម​គ្រួសារ​ឲ្យ​មក​រស់​នៅ​តាម​មណ្ឌល​វិញនោះ។ [2]ផ្នែក​ 4643(a).

ប្រ​សិន​បើ​អ្នក​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ទទួល​បាន​សេវាកម្ម​នោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មាន​រយៈ​ពេល 60ថ្ងៃ​ដើម្បី​បញ្ចប់​ផែនការ​កម្ម​វិធី​លក្ខណៈ​បុគ្គល (IPP) របស់​អ្នក។ [3]ផ្នែក 4646(c).

References
1 ផ្នែក​ 4643(a).
2 ផ្នែក​ 4643(a).
3 ផ្នែក 4646(c).