ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បាននិយាយថាអ្នកមិនមានពិការភាពផ្នែកលូតលាស់ទេ ប៉ុន្តែអ្នកមានព័ត៌មានថ្មី (ដូចជាលទ្ធផលធ្វើតេស្តថ្មី) អ្នកអាចដាក់ពាក្យស្នើសុំជាថ្មីម្តងទៀតបាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពិចារណាទៅលើព័ត៌មានថ្មីដែលអ្នកផ្តល់ដល់ពួកគេ ដោយឆ្លងកាត់ដំណើរការពិនិត្យទៅលើលក្ខណៈសម្បត្តិឡើងវិញ។ ពួកគេនឹងមើលព័ត៌មានពីមុនមកនិងព័ត៌មានថ្មីៗដែលអ្នកផ្តល់ឱ្យពួកគេ។ ពួកគេអាចសម្រេចធ្វើតេស្តជាច្រើនបន្ថែមទៀត។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងចាំបាច់ត្រូវផ្តល់ដល់អ្នកនូវការសម្រេចចិត្តមួយទៀតជាលាយលក្ខណ៍អក្សរ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចមិនចង់ពិនិត្យតាមដំណើរការឡើងវិញដោយផ្អែកលើលទ្ធផលការធ្វើតេស្តថ្មី ប្រសិនបើពួកគេថ្មីៗនេះបានសម្រេចថាអ្នកមិនមានពិការភាពផ្នែកការលូតលាស់ទេនោះ។ ដូច្នេះ ប្រសិនបើអ្នកត្រូវការការវាយតម្លៃដោយឯករាជ្យមួយដើម្បីបង្ហាញពីពិការភាពផ្នែកការលូតលាស់របស់អ្នក សាកល្បងរកឲ្យបាននិងដាក់បញ្ជូនលទ្ធផលនោះជាផ្នែកមួយនៃការដាក់ពាក្យសុំជាលើកដំបូងរបស់អ្នក។