ពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវការព័ត៌មានបន្ថែមដើម្បីសម្រេច ថាតើអ្នកមានពិការភាពផ្នែកការលូតលាស់ដែរឬអត់នោះ។ ពេលខ្លះព័ត៌មាននៅក្នុងកំណត់ត្រារបស់អ្នកមិនជាក់លាក់ទៅនឹងពិការភាពផ្នែកការលូតលាស់របស់អ្នក ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់សេវានោះទេ។ កំណត់ត្រារបស់អ្នកអាចផ្ទុយគ្នា ដោយមានលក្ខខណ្ឌផ្សេងដើម្បីពន្យល់ពីពិការភាពរបស់អ្នក។ ពេលខ្លះព័ត៌មាននៅក្នុងកំណត់ត្រារបស់អ្នកបង្ហាញថា អ្នកមានលក្ខខណ្ឌ ប៉ុន្តែវាមិនបង្ហាញពីលក្ខណៈពិការភាពខ្លាំងសម្រាប់អ្នកឡើយ។ នៅក្នុងលក្ខខណ្ឌទាំងនេះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងវាយតម្លៃអ្នកដើម្បីឲ្យដឹងថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬអត់។ ពួកគេក៏ចង់ឃើញពីសេវាកម្មដែលអ្នកត្រូវការដើម្បីរស់នៅដោយមានឯករាជ្យ ផលិតភាព និងជីវិតធម្មតាបានច្រើនបំផុតដែលអាចធ្វើបាន។ ក្រុមការងាររបស់បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ដែលមានឈ្មោះថា ក្រុមពហុជំនាញ (ក្រុម ID) ពិនិត្យទៅលើកំណត់ត្រារបស់អ្នក ដើម្បីឲ្យដឹងថាតើពួកគេត្រូវការធ្វើការវាយតម្លៃបន្ថែមទៀតឬអត់។