Menu Close

(3.20) ប្រ​សិន​បើ​ខ្ញុំ​ប្តូរ​ទៅ​កាន់​តំបន់ផ្សេង​នៅ​ក្នុង​រដ្ឋ តើមជ្ឈមណ្ឌល​ថ្នាក់​តំបន់ថ្មី​នឹង​ធ្វើ​ការរួម​គ្នា​ដើម្បី​ជួយ​ដល់ខ្ញុំ​​ក្នុ​ង​ការ​ប្តូរ​ទៅ​កាន់​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ថ្មី​ដែរឬទេ?

(3.20) ប្រ​សិន​បើ​ខ្ញុំ​ប្តូរ​ទៅ​កាន់​តំបន់ផ្សេង​នៅ​ក្នុង​រដ្ឋ តើមជ្ឈមណ្ឌល​ថ្នាក់​តំបន់ថ្មី​នឹង​ធ្វើ​ការរួម​គ្នា​ដើម្បី​ជួយ​ដល់ខ្ញុំ​​ក្នុ​ង​ការ​ប្តូរ​ទៅ​កាន់​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ថ្មី​ដែរឬទេ?

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​តែ​សហការគ្នា​ដើម្បី​ឲ្យ​ប្រាកដ​ថា​​ការផ្ទេររបស់​​អ្នក​​ទៅកាន់​មជ្ឈមណ្ឌល​ក្នុងតំបន់​ថ្មី​ប្រព្រឹត្តទៅដោយរលូន​ ដោយគ្មានការពន្យារពេល​ឬ​ភាព​ខ្វះចន្លោះ​នៅក្នុងសេវា​របស់អ្នក​។ [1]ផ្នែក​ 4643.5(c). នាយកដ្ឋានសេវាសម្រាប់ ការលូតលាស់ (DDS)​ បានបង្កើត​ “គោលការណ៍​ការណែនាំស្តីពីការផ្ទេរអតិថិជន​អន្តរ​​មជ្ឈមណ្ឌល​” ដែល​ចែង​ថា​ មជ្ឈមណ្ឌលក្នុងតំបន់​ អតិថិជន គ្រួសារ​ និងអ្នក  ផ្តល់សេវា​ គួរតែ​សហការ​គ្នា​មុនពេល អំឡុងពេល​ និងក្រោយពេល​អ្នកផ្លាស់ប្តូរទី លំនៅ។ [2]មើល​ ឯកសារ​បន្ថែម G ចំពោះ​សៀវភៅណែនាំ​នេះ​។

អ្នក​ដែល​ប្តូរ​ពី​មណ្ឌល​មួយ​ទៅ​មណ្ឌល​មួយ​ទៀត គួរ​មាន​ឱកាសដូចគ្នា​ដើម្បី​ទទួល​បាន​សេវាកម្ម​​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ថ្មី​ ដូចគ្នា​ទៅ​នឹង​អតិថិជន​កំពុង​ទទួលសេវា​នៅ​ទីនោះ​ដែរ។​ [3]ឯកសារ​បន្ថែម​ G, គោលការណ៍ណែនាំ 7.

ប្រ​សិន​បើ​អ្នក​នឹង​ប្តូរ​ទៅ​រស់នៅ​ក្នុង​តំបន់ថ្មី សូមស្នើ​​សុំ​​មជ្ឈមណ្ឌល​ថ្នាក់​តំ​បន់​របស់អ្នក​​ឲ្យ​មាន “ការប្រជុំ​ធ្វើ​ផែនការមុន​ពេល​​ផ្ទេរ” មួយ​ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​ បាន។​ [4]ឯកសារ​បន្ថែម​ G, ​គោលការណ៍ណែនាំ 1. មជ្ឈមណ្ឌលថ្នាក់​តំ​បន់​បច្ចុប្បន្នរបស់អ្នក មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ថ្មី​របស់អ្នក និង​អ្នក​សម្រប​សម្រួល​សេវាកម្ម​របស់អ្នក នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ដើម្បី​សម្រេច៖

  • តើនរណា​ទទួល​ខុសត្រូវ​សកម្ម​ភាព​ផ្ទេរជាក់លាក់ណាមួយ​
  • ការទទួល​ខុស​ត្រូវ​ជាក់លាក់​ណាមួយ និង​
  • នៅពេល​ដែល​សកម្ម​ភាព​ផ្ទេរ​ត្រូវ​ធ្វើឡើង។ [5]ឯកសារបន្ថែម​ G, គោលការណ៍ណែនាំ​ 2.

ការប្រជុំ​ធ្វើផែនការមុន​ពេលផ្ទេរ គួរតែ​ប្រាកដថា​អ្នក​មិន​មាន​ចន្លោះ​នៅ​ក្នុង​សេវាកម្មនិង​ការគាំពារ ដូចជា​ការថែទាំទារក ការគាំពារផ្នែក​អាកប្បកិរិយា និង​សេវាគាំពារការរស់នៅ។

សម្រាប់​កុមារ​ដែលស្ថិត​ក្រោមការថែទាំពី​អ្នក​ដទៃ ឬ មិន​ស្ថិតក្រោម​ការ​ថែទាំ​តាម​ផ្ទះនោះ មន្ត្រី​ខោនធី​និង​មជ្ឈមណ្ឌល​ត្រូវ​តែផ្តល់​ការ​ខិត​ខំជាពិសេសដល់ពួកគេ។ ពួកគេ​ត្រូវ​ប្រាកដថា សំណុំឯកសារទាំង​ឡាយ​ត្រូវ​បាន​ផ្ទេរ​ ហើយ​សេវាកម្ម​ទាំង​ឡាយ​បន្ត​ផ្តល់​ដល់​កុមារទាំងនេះ​ នៅពេល​ដែល​ពួកគេ​ផ្ទេ​រ​ពី​មណ្ឌល​មួយ​ទៅ​មណ្ឌល​មួយ​ទៀត​នោះ។ [6]ផ្នែក​ 4643.5(d).

References
1 ផ្នែក​ 4643.5(c).
2 មើល​ ឯកសារ​បន្ថែម G ចំពោះ​សៀវភៅណែនាំ​នេះ​។
3 ឯកសារ​បន្ថែម​ G, គោលការណ៍ណែនាំ 7.
4 ឯកសារ​បន្ថែម​ G, ​គោលការណ៍ណែនាំ 1.
5 ឯកសារបន្ថែម​ G, គោលការណ៍ណែនាំ​ 2.
6 ផ្នែក​ 4643.5(d).