ការទំនាក់ទំនងមានសារសំខាន់ណាស់។ ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេស មានបញ្ហាយល់ភាសាអង់គ្លេស ឬមានអារម្មណ៍ថាមានទំនុកចិត្តជាងក្នុងការនិយាយភាសាផ្សេងនោះ សូមប្រាប់ដល់មជ្ឍមណ្ឌលថ្នាក់តំបន់ភ្លាម។ សុំឲ្យពួកគេផ្តល់នូវអ្នកបកប្រែសម្រាប់ការហៅទូរសព្ទឬកិច្ចប្រជុំណាមួយ រួមទាំងកិច្ចប្រជុំ IPP ផងដែរ។ [1]ផ្នែក 4646(i)(1), ក្រមរដ្ឋាភិបាល ផ្នែក 11135 – 11139.8 មាត្រា 22 … Continue reading មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវទំនាក់ទំនងជាមួយនឹងអ្នកជាភាសាកំណើតរបស់អ្នកនៅឯកិច្ចប្រជុំទាំងនេះ។ អ្នកអាចនាំមិត្តភក្តិ ឬសមាជិកក្រុមគ្រួសារដែលនិយាយភាសាអង់គ្លេសមកជាមួយដើម្បីជួយដល់អ្នកបាន។ ប៉ុន្តែមជ្ឍមណ្ឌលថ្នាក់តំបន់មិនអាចបង្ខំឲ្យយកមិត្តភក្តិមកជួសឲ្យការជួលអ្នកបកប្រែបានទេ។
អ្នកក៏អាចឲ្យគេបកប្រែ IPP របស់អ្នក និងឯកសារពាក់ព័ន្ធផ្សេងទៀតផងដែរ។ [2]ផ្នែក 4646(i)(2). ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចរបស់មជ្ឈមណ្ឌលក្នុងតំបន់ទេ ហើយអ្នកធ្វើឧទ្ធរណ៍ នោះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែជួល និងបង់ប្រាក់ឲ្យអ្នកបកប្រែភាសា ប្រសិនបើអ្នកត្រូវការអ្នកបកប្រែនោះ។ [3]ផ្នែក 4710.8(c). វានឹងស៊ីពេលច្រើនដើម្បីរៀបចំសេវាទាំងនេះ ដូច្នេះសូមប្រាប់ដល់មជ្ឍមណ្ឌលថ្នាក់តំបន់ភ្លាមៗ។ ប្រសិនបើមជ្ឍមណ្ឌលថ្នាក់តំបន់បដិសេធការបកប្រែឯកសារ ឬ ផ្តល់អ្នកបកប្រែនោះ សូមទូរសព្ទទៅកាន់ Disability Rights California ឬ OCRA សម្រាប់ព័ត៌មានអំពីសិទ្ធិរបស់អ្នក។