Menu Close

(3.4) តើ​ខ្ញុំ​អាច​ឱ្យ​មជ្ឍ​មណ្ឌល​ថ្នាក់​តំបន់​របស់​ខ្ញុំ​ផ្តល់​សេវា​ទៅ​តាម​​សមត្ថភាព​ផ្នែក​វប្បធម៌​បាន​ឬ​ទេ?

(3.4) តើ​ខ្ញុំ​អាច​ឱ្យ​មជ្ឍ​មណ្ឌល​ថ្នាក់​តំបន់​របស់​ខ្ញុំ​ផ្តល់​សេវា​ទៅ​តាម​​សមត្ថភាព​ផ្នែក​វប្បធម៌​បាន​ឬ​ទេ?

ច្បាប់ Lanterman មាន​វិធាន​ជា​ច្រើន​ដើម្បីឱ្យ​ប្រាកដ​ថា សេវាកម្ម​ទាំង​ឡាយ​ត្រូវ​បាន​ផ្តល់​តាម​លក្ខណៈ​ជា​សមត្ថភាព​ផ្នែក​វប្បធម៌។​

  • សេវាមជ្ឍមណ្ឌល​ត្រូវ​ផ្តល់​​តាម​លក្ខណៈ​សមស្រប​ផ្នែក​វប្បធម៌​និង​ភាសា​ទៅ​ដល់​អ្នក​ដែលមាន​​ពិការភាព​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។ [1]ផ្នែក​ 4502.1(b).
  • ក្រុម​ប្រឹក្សាមជ្ឈមណ្ឌលថ្នាក់​តំ​បន់​ ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ ថាតើ​មជ្ឍមណ្ឌល ​ថ្នាក់តំបន់​កំពុង​ផ្តល់​សេវាកម្ម​​ដែល​​មាន​លក្ខ​ណៈ​សម​ស្រប​​តាម​ភាសានិង  ​វប្បធម៌​បាន​ល្អ​កម្រិត​ណាក្នុង​មួយ​ឆ្នាំ​។ [2]ផ្នែក​ 4622(j)(2).
  • មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​រដ្ឋ ត្រូវ​តែ​រួម​បញ្ចូល​នូវ​វត្ថុ​បំណ​ង​បំពេញការងារ​ប្រ​ចាំឆ្នាំ​ ដូចជាការផ្តល់​សេវាកម្ម​សម​ស្រប​តាម​វប្បធម៌​និង​ភា​សា​ជាដើម។ [3]ផ្នែក​ 4629(a)(1)(A)(iii).
  • ការវាយ​តម្លៃ​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​សម្រាប់ការ​ធ្វើ​ផែន​ការ IPP ត្រូវ​តែ​ដឹង​​និង​សម​ស្រប​ចំពោះ​សវតាវប្បធម៌​របស់​បុគ្គល​និង​គ្រួសារ។ ​[4]ផ្នែក​ 4646.5(a)(1).
  • សេវាកម្ម​​អភិវឌ្ឍន៍​ធន​ធាន​សហគមន៍​មជ្ឍ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​តែ​មាន​លក្ខណៈ​ សមស្រប​​តាម​វប្បធម៌និង​ភាសា។ [5]ផ្នែក​ 4679(a).
  • សេវាគាំពារ​ក្រុម​គ្រួសារ​របស់​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ ត្រូវ​តែ​ឆ្លើយ​តប​ឱ្យ​បាន​ទៅ​នឹង​ការពេញចិត្តផ្នែក​វប្បធម៌​និង​គុណ​តម្លៃ​របស់​ក្រុម​គ្រួសារ​ដែល​ទទួល​សេវា។ [6]ផ្នែក​ 4685(b)(4).
  • មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ និង DDS ត្រូវ​តែ​តាម​ដាន​និង​វាយ​តម្លៃ​ទៅ​លើ​ទី​ភ្នាក់​ងារ ​និង​ផ្ទះដែល​​ផ្តល់សេវា​​តាម​ផ្ទះ ដើម្បី​ឲ្យ​ប្រាកដ​ថា​ពួក​គេ​យក​មក​អនុវត្ត​នូវ  ​វប្បធម៌និង​គុណ​តម្លៃ​របស់​ពលរដ្ឋ​តាម​លំនៅដ្ឋាន។​ [7]ផ្នែក​ 4689.1(e)(8)(E).
  • DDS ត្រូវ​តែ​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ទាំង​ឡាយ​និង​ក្រុមគ្រួសារ ដែល​ឆ្លុះ​បញ្ចាំង ​ទៅលើ​ពិពិធភាព​ផ្នែក​ជាតិសាសន៍​និង​ភាសា​ក្នុង​តំបន់​របស់​​មជ្ឍ​មណ្ឌល​ថ្នាក់​តំបន់ ដើម្បី​ជួយ​អភិវឌ្ឍន៍​និង​បណ្តុះ​នូវ​សេវាកម្ម​សម​ស្រប​តាម​បែបវប្បធម៌​។ នេះ​គឺ​ដើម្បី​ការពារ​​មជ្ឍ​មណ្ឌល​ថ្នាក់​តំបន់​ពី​ការចំណាយ​ប្រាក់​លើ​​ការ​ទិញ  ​សេវា​របស់​គេ​តាម​លក្ខណៈ​ដែល​​រើស​អើង​ចំពោះ​ក្រុម​មនុស្ស​ជាក់លាក់ទាំង​ឡាយ​។ [8]ផ្នែក​ 4519.5(g)(1)(C).
  • ការ​វាយ​តម្លៃ​ទៅលើមជ្ឈមណ្ឌលថ្នាក់​តំ​បន់​របស់ DDS ត្រូវ​រួម​បញ្ចូល​នូវ​​ការ​មើល​ពី​ការ​ផ្តល់​សេវាកម្ម​​របស់​មណ្ឌល​ធ្វើ​ឡើង​តាម​លក្ខណៈ​សមត្ថភាព​វប្បធម៌ ​និង​ភាសាដែរឬទេ។ [9]ផ្នែក​ 4571(b).

ដោយសារ​តែ​លក្ខ​ខណ្ឌ​តម្រូវ​ទាំង​នេះ​ហើយ អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក គួរ​តែ​ជជែក​ជា​មួយ​នឹង​អ្នក​សម្រប​សម្រួល​សេវា​របស់​អ្នក​អំពី​ភាសា វប្បធម៌ និង​គុណ​តម្លៃ​របស់​អ្នក។ ធ្វើ​បែប​នេះ​នៅពេល​អ្នក​សម្រប​សម្រួល​សេវា​របស់អ្នក​​ប្រ​មូល​ព័ត៌​មាន​អំពី​អ្នក​សម្រាប់​ IPP របស់​អ្នក។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​រក្សា​គិត​ដល់​បទជីវិត​ និង​វប្បធម៌​គ្រួសារ​របស់​អ្នក​ នៅពេល​ពួក​គេ​ជួប​ជា​មួយ​អ្នក​ដើម្បី​ពិភាក្សា​អំពី​ IPP របស់​អ្នក។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ ត្រូវ​ប្រើ​ប្រាស់​ព័ត៌​មាន​ដែល​អ្នក​ផ្តល់​ដល់​ពួក​គេ​អំពី​វប្បធម៌​របស់​អ្នក ដើម្បី​ជួយ​​ឲ្យ​ក្រុម​ការងារ​របស់អ្នក​បង្កើត​ឡើង​នូវ IPP ដែល​ពិចារណា​ដល់​វប្បធម៌​ ភាសា និង​គុណ​តម្លៃ​របស់អ្នក។ ការ​ផ្តោត​ទៅលើ IPP ត្រូវ​តែ​ផ្អែក​លើ​ក្តី​ប្រាថ្នា តម្រូវការ និង​ក្តី​ស្រ​មៃ​របស់​អ្នក ជាជាង​ផ្អែក​លើ​បញ្ជី​រាយ​ឈ្មោះ​សេវាកម្ម​និង​ការ​គាំ​ទ្រ​ដែល​មិន​មានផ្តល់​ជូន​។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ក៏​អាច​ជួល​បុគ្គលិក​ដែលនិយាយ​ភាសាផ្សេងៗ​ និង​ជា​ផ្នែកនៃ​វប្បធម៌​ខុសៗ​គ្នា។​ ពួក​គេ​អាច​បង្កើត​បាន​ជា​ក្រុម​គាំ​ទ្រ​ធ្វើ​ឡើង​ជា​ភាសាផ្សេង​ក្រៅ​ពី​អង់​គ្លេស។ ពួក​គេ​ក៏អាច​ប្រើ​ប្រាស់​អ្នក​ផ្តល់​សេវា​ដែល​មាន​បុគ្គលិក​និយាយ​ ពហុភាសាបាន​ផង​ដែរ។

References
1 ផ្នែក​ 4502.1(b).
2 ផ្នែក​ 4622(j)(2).
3 ផ្នែក​ 4629(a)(1)(A)(iii).
4 ផ្នែក​ 4646.5(a)(1).
5 ផ្នែក​ 4679(a).
6 ផ្នែក​ 4685(b)(4).
7 ផ្នែក​ 4689.1(e)(8)(E).
8 ផ្នែក​ 4519.5(g)(1)(C).
9 ផ្នែក​ 4571(b).