មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវ “ការជូនដំណឹងពេញលេញ” មួយក្នុង រយៈពេល 30ថ្ងៃមុននឹងកាត់ លុបចោល ឬ ផ្លាស់ប្តូរសេវានៅក្នុង IPP របស់អ្នកដោយពុំមានការឯកភាពពីអ្នក។ [1]បញ្ញត្តិ 4710(a). ដូចគ្នាដែរ គ្រប់ពេលដែលមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធសេវារបស់អ្នក ឬការគាំទ្រដែលអ្នកបានស្នើសុំនៅក្នុង IPP របស់អ្នក វាត្រូវតែផ្ញើទៅឱ្យអ្នកនូវការជូនដំណឹងពេញលេញមួយ។ [2]បញ្ញត្តិ 4710(b). ការជូនដំណឹងពេញលេញត្រូវតែរួមបញ្ចូលនូវ៖
- ការសម្រេចដែលមជ្ឈមណ្ឌលថ្នាក់តំបន់បានធ្វើឡើង
- អង្គហេតុជាមូលដ្ឋានដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្អែកទៅលើនៅក្នុងការសម្រេចចិត្តរបស់គេ
- មូលហេតុមួយ ឬ ច្រើនសម្រាប់ការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។
- ពេលដែលការសម្រេចចិត្តចូលជាធរមាន។
- ច្បាប់ ឬ គោលនយោបាយដែលគាំទ្រដល់ការសម្រេចចិត្តនោះ។
- របៀបប្តឹងជំទាស់ និង
- អ្វីដែលជាធនធានតស៊ូមតិមាន ដើម្បីជួយដល់អ្នកនៅក្នុងការប្តឹងជំទាស់របស់អ្នក។ [3]បញ្ញត្តិ 4701(a)-(e) & (g).
ការជូនដំណឹងនេះគួរតែប្រាប់អ្នកពីជំហររបស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងសំណុំរឿងរបស់អ្នក។ ប្រសិនបើការជូនដំណឹងរំលងអ្វីមួយ ឬ អ្នកមិនយល់ពីវាទេនោះ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ និងសុំព័ត៌មានបន្ថែម។ កម្មវិធីផ្សេងទៀត ដូចជា IHSS និង Medi-Cal, ត្រូវផ្តល់ដល់អ្នកនូវលិខិតជូនដំណឹងត្រូវឆ្លើយតបនៅពេលដែលពួកគេធ្វើសេចក្តីសម្រេចចិត្តផងដែរ។ ការជូនដំណឹងទាំងនេះមានលក្ខណៈដូចគ្នាទៅនឹងការជូនដំណឹងពេញលេញដែលមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ទៅឱ្យអ្នក។ ប្រសិនបើអ្នកមិនធ្វើការតស៊ូមតិសម្រាប់ខ្លួនឯង ឬ នរណាម្នាក់ផ្សេងនៅក្នុងមួយនៃកម្មវិធីទាំងនោះទេ ហើយវាមិនចេញនូវលិខិតជូនដំណឹងពេញលេញទេនោះ សូមទាក់ទងទៅកាន់កម្មវិធីនិងស្នើសុំលិខិតនោះ។