ប្រមូលអង្គហេតុ។ គិតអំពីអ្វីដែលអ្នកនឹងចាំបាច់ត្រូវដឹងអំពីស្ថានភាពប្រសិនបើអ្នកឮអំពីវាជាលើកដំបូងនោះ។ មើលឯកសារទាំងអស់អំពីស្ថានភាពនៅក្នុងសំណុំឯកសាររបស់អ្នកនៅឯទីភ្នាក់ងារ ឬ នៅមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកអាចពិនិត្យមើលសំណុំឯកសារផ្ទាល់ខ្លួនរបស់អ្នកនៅទីភ្នាក់ងារណាមួយនិងថតចម្លងឱ្យបានច្រើនច្បាប់។ តាមច្បាប់ វាមិនត្រូវមានតម្លៃលើសពី 10សេនក្នុងមួយទំព័រដើម្បីថតចម្លងឯកសាររបស់អ្នក លើកលែងតែច្បាប់កំណត់ចំនួនទឹកប្រាក់ខុសពីនេះ។ [1]California Civil Code section 1798.33. អ្នកមិនត្រូវបង់ថ្លៃពេលវេលាដែលប្រើដើម្បីថតចម្លងនោះទេ។ រក្សាទុកមួយច្បាប់នៃឯកសារនីមួយៗនៅក្នុងសំណុំឯកសាររបស់អ្នកនៅ មជ្ឈមណ្ឌលថ្នាក់តំបន់ (ឬ នៅទីភ្នាក់ងារណាមួយ) ដែលមាននៅក្នុងសំណុំឯកសាររបស់គេសម្រាប់អ្នក។
រក្សាកំណត់ហេតុប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានការប្រជុំ ឬ ទូរសព្ទហៅចូល សូមកត់ត្រាអ្វីៗគ្រប់យ៉ាងដែលគេបាននិយាយ។ សរសេរចុះពីអ្នកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ និងអ្វីដែលពួកគេបាននិយាយ។ វានឹងជួយរំឭកអ្នកនៅពេលក្រោយពីអ្វីដែលបានកើតឡើង។ រក្សាទុកឯកសារទាំងអស់អំពីស្ថានភាពរួមគ្នានៅក្នុងសំណុំឯកសាររបស់អ្នក។
ប្រសិនអ្នកមិនយល់ទេ សូមសួរជាសំណួរមក។ អ្នកមានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ទីភ្នាក់ងារតាមមធ្យោបាយមួយដែលអ្នកអាចយល់បាន និងជាភាសារដែលអ្នកយល់បាន។ ប្រសិនបើអ្នកមិនយល់ពីអ្វីដែលនរណាម្នាក់ម្រាប់ សូមស្នើសុំឱ្យពន្យល់។ សួរសំណួរឱ្យបានច្រើនទៅតាមតែអ្នកចង់ដឹង។
សូមធ្វើជាមនុស្សដែលពូកែស្តាប់។ ក្រោយពីអ្នកស្នើសុំសេវា ឬ សួរសំណួរ ក្រោយមកដើម្បីឆ្លើយតបនិងកត់ត្រាពីអ្វីដែលពួកគេនិយាយ។ សូមសួរខ្លួនឯង ថាតើការឆ្លើយតបនោះឆ្លើយសំណួរដែលអ្នកបានសួរ។ ប្រសិនបើវាមិនអញ្ចឹងទេ សូមសួរសំណួរតាមដាន។ សូមកុំប្តូរទៅពិភាក្សាអ្វីមួយដែលថ្មីរហូតដល់អ្នកយល់ពីអ្វីដែលពួកគេបាននិយាយអំពីសំណើ ឬ ស្ថានភាពដែលអ្នកទើបតែបានពិភាក្សា។
សូមប្រាកដថាអ្នកនិងមជ្ឈមណ្ឌលថ្នាក់នឹងពិភាក្សាគ្នាអំពីរឿងដូចគ្នា។ ប្រសិនបើអ្នកត្រូវតែលើកទឡ្ហីករណ៍ជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់អំពីអ្វីមួយដែលសំខាន់ចំពោះអ្នកនោះ ជាដំបូងត្រូវតែប្រាកដថាគ្រប់គ្នាយល់ពីគ្នាទៅវិញទៅមក និងឯកភាពពីអង្គហេតុជាមូលដ្ឋានទេ។ ម្ខាងៗអាចមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេពីអង្គហេតុ ប៉ុន្តែទាំងសងខាងមិនមានអង្គហេតុផ្ទាល់ខ្លួនរបស់គេនោះទេ។ ផ្តល់ឱ្យពួកគេនូវព័ត៌មានដែលមានតែអ្នកទេដែលដឹងវា ឬ ដែលមាននៅក្នុងរបាយការណ៍វាយតម្លៃរបស់អ្នក។ ផ្តល់ដល់ពួកគេនូវព័ត៌មានដែលត្រូវបានរាយការណ៍ដោយនរណាម្នាក់ដែលស្គាល់អ្នកច្បាស់ ឬ ដោយអ្នកផ្តល់សេវាម្នាក់ក្នុងចំណោមអ្នកផ្តល់សេវាទាំងឡាយរបស់អ្នក។ នៅពេលអ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ឯកភាពគ្នាទៅលើអង្គហេតុនៃសំណើ ឬ ស្ថានភាពរបស់អ្នកភ្លាម អ្នកអាចពិភាក្សាអំពីសេវាកម្ម ឬ ដំណោះស្រាយទាំងឡាយផ្សេងទៀត។
ជួនកាលអ្នកមិនអាចឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់អំពីអង្គហេតុ ឬ តម្រូវការរបស់អ្នក។ ប្រសិនបើមានករណីនេះមែន អ្នកអាចនឹងត្រូវតែទៅកាន់សវនាការ ហើយមានចៅក្រមនីតិរដ្ឋបាលម្នាក់សម្រេចលើអង្គហេតុ។ សវនាការទាំងឡាយបែបនេះ គឺដើម្បីរកឱ្យឃើញពីអ្វីដែលជាអង្គហេតុ ហើយបន្ទាប់មកយកច្បាប់មកអនុវត្ត និងសម្រេចក្តី។
ត្រូវត្រៀមទុកជាមុន។ មុននឹងអ្នកទៅចូលរួមការប្រជុំ សូមពិនិត្យមើលទៅលើសំណុំឯកសាររបស់អ្នក។ ដឹងពីអ្វីដែលអ្នកត្រូវការ និងពីមូលហេតុដែលអ្នកត្រូវការវា។ បង្កើតឡើងនូវបញ្ជីសំណួរដែលអ្នកចង់បានចម្លើយ។ សូមយកមកជាមួយនូវព័ត៌មានអំពីអ្វីដែលអ្នកត្រូវការ និងចង់បាន និងពីមូលហេតុ។ រកឱ្យឃើញមុននៅមុនពេលប្រជុំពីអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងលើកឡើង ឬ ពីព័ត៌មានដែលមាននៅក្នុងសំណុំឯកសាររបស់អ្នកដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងលើកឡើងអំពីបញ្ហា។ គូសបន្ទាត់ចុះក្រោមចំពាក់កណ្តាលទំព័រនៃក្រដាសមួយសន្លឹក និងរាយចុះនូវអង្គហេតុ និងភ័ស្តុតាងដែលអ្នកមាននៅផ្នែកម្ខាងនៃទំព័រ។ សរសេរចុះនូវអង្គហេតុ ឬ ភ័ស្តុតាងដែលមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារផ្សេងទៀតនៅលើផ្នែកម្ខាងទៀតនៃទំព័រ។ នេះបង្ហាញពីកន្លែងដែលអ្នកអាចនឹងត្រូវការភ័ស្តុតាងបន្ថែមបាន។ប្រហែលជាអ្នកត្រូវការរបាយការណ៍វាយតម្លៃថ្មីមួយ ឬ ព័ត៌មានចេញពីអ្នកផ្តល់សេវាកម្មម្នាក់ក្នុងចំណោមអ្នកផ្តល់សេវារបស់អ្នក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងត្រូវលើកឡើង។
ការចែករំលែកព័ត៌មាន។ គំនិតរបស់អ្នកមានតម្លៃខ្លាំងណាស់។ អ្នកដឹងពីតម្រូវការរបស់អ្នកក៏ដូចជាអ្នកមានវិជ្ជាជីវៈដែលបានវាយតម្លៃអ្នក។ សូមកុំខ្លាចនិយាយអ្វីដែលអ្នកគិតឃើញ។
ត្រូវហ៊ានតតាំង។ អ្នកមានសិទ្ធិទទួលបាននូវសេវាកម្ម។ ទីភ្នាក់ងារមានតួនាទីជួយអ្នកឱ្យទទួលបាននូវសេវាកម្ម។ អ្នកមិនចាំបាច់ខឹងទេ ប៉ុន្តែអ្នកពិតជាចាំបាច់ត្រូវតែហ៊ាននិយាយដើម្បីខ្លួនឯង។
ស្វែងរកជំនួយនៅពេលអ្នកត្រូវការវា។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តនឹងទៅចូលរួមប្រជុំតែម្នាក់ឯងទេនោះ សូមឱ្យមាននរណាម្នាក់ទៅជាមួយអ្នក។ យកមិត្តភក្តិ សាច់ញាតិ ឬ នរណាម្នាក់មកពីអង្គការតស៊ូមតិទៅជាមួយអ្នក។ ជានិច្ចកាលអ្នកអាចនឹងយកនរណាម្នាក់ទៅជាមួយអ្នក។ ពួកគេអាចជួយអ្នកផ្តោតអារម្មណ៍ទៅលើការប្រជុំ និងអាចជួយកត់ត្រាបាន។ គ្រាន់តែមាននរណាម្នាក់នៅទីនោះដើម្បីជួយផ្តល់ការគាំពារផ្នែកស្មារតីដោយវាចារក៏អាចជួយដល់អ្នកបានដែរ។ សូមអានឯកសារបោះពុម្ពផ្សេងទៀតរបស់ DRC អំពីជំនាញតស៊ូមតិដោយខ្លួនឯងនិងយុទ្ធសាស្ត្រនានាដោយចុចទីនេះ។
↑1 | California Civil Code section 1798.33. |
---|