មិនថាអ្នករស់នៅទីណាទេ ច្បាប់ផ្តល់ដល់អ្នកមានពិការភាពផ្នែកការលូតលាស់នូវសិទ្ធិផ្ទាល់ខ្លួន។ អ្នកមានសិទ្ធិ៖
- ផ្តល់សេវានៅតាមបរិយាកាសរឹតត្បិតតិចតួច និងដែលការពារដល់សេរីភាពផ្ទាល់ខ្លួនរបស់អ្នក
 - ភាពថ្លៃថ្នូរ ឯកជនភាព និងការថែទាំក្នុងភាពជាមនុស្ស
 - ចូលរួមក្នុងការអប់សាធារណៈ
 - ការថែទាំផ្នែកវេជ្ជសាស្រ្តទាន់ពេល
 - សេរីភាពសាសនា
 - ទំនាក់ទំនងសង្គម និងការចូលរួមក្នុងសហគមន៍
 - លំហាត់ប្រាណ និងការលំហែកម្សាន្ត
 - រួចផុតពីគ្រោះថ្នាក់ ការឃុំឃាំងមិនចាំបាច់ ការដាក់នៅឱ្យដាច់តែឯង ការបំពារបំពាន ការទុកចោល ដំណើរការបញ្ចៀសគ្រោះថ្នាក់ និងការផ្តល់ថ្នាំច្រើនលើសលប់
 - ជ្រើសរើសអំពីទីកន្លែង និងអ្នកដែលរស់នៅជាមួយ និងអំពីទំនាក់ទំនង និងរបៀបប្រើពេលវេលារបស់ខ្លួន
 - ការស៊ើបអង្កេតភ្លាមៗទៅលើករណីរំលោភបំពានណាមួយ
 - ស្លៀកសំលៀកបំពាក់ជារបស់ខ្លួនឯង និងមានរបស់ផ្ទាល់ខ្លួននិងលុយកាក់
 - អាចប្រើប្រាស់កន្លែងរក្សាទុកដែលមានលក្ខណៈឯកជន
 - ជួបជាមួយអ្នកមកលេងបានជារៀងរាល់ថ្ងៃ
 - ប្រើប្រាស់ទូរសព្ទដើម្បីទូរសព្ទនិងទទួលទូរសព្ទបាន និងផ្ញើនិងទទួលលិខិតដែលបិទជិតបាន
 - បដិសេធបច្ចេកទេសកែឥរិយាបថដែលបណ្តាលឱ្យមានការឈឺចុកចាប់ ឬ គ្រាំគ្រា
 - សេវាតស៊ូមតិ
 - សេរីភាពពីការរើសអើង
 - សួរនាំពីការសម្រេចចិត្តព្យាបាល និង
 - ដាក់ពាក្យបណ្តឹង [1]បញ្ញត្តិ 4502, 4502.1 និង 4503; មាត្រា 17 Cal. Code Regs. បញ្ញត្តិ 50510 និង 50540.
 
| ↑1 | បញ្ញត្តិ 4502, 4502.1 និង 4503; មាត្រា 17 Cal. Code Regs. បញ្ញត្តិ 50510 និង 50540. | 
|---|
							