មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់សេវាដល់អ្នកដែលមានពិការភាពក្នុងការលូតលាស់។ពួកគេក៏ផ្តល់ជូនផងដែរនូវសេវាអន្តរាគមន៍ដើមដំបូងដល់ទារកនិងទារកទើបចេះដើរដែលមានពិការភាព ប៉ុន្តែយើងមិនពិភាក្សាអំពីសេវាទាំងនោះនៅទីនេះទេ។ [1] … Continue reading
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែ៖
- ស្វែងរកអ្នកដែលអាចនឹងត្រូវការសេវាកម្មរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ [2]ផ្នែក 4641.
 - វាយតម្លៃអ្នកដែលដាក់ពាក្យស្នើសុំសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីសម្រេចថាពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបានដែរទេ។ [3]ផ្នែក 4642 និង 4643.
 - សម្របសម្រួលសេវានានាសម្រាប់អ្នកប្រើប្រាស់សេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ទាំងអស់។ [4]ផ្នែក 4640.6 និង 4647.
 - អភិវឌ្ឍផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) ដែលពិចារណាទៅលើតម្រូវការនិងជម្រើសរបស់អ្នក។ [5]ផ្នែក 4646 និង 4646.5.
 - ធ្វើឲ្យប្រាកដថាអ្នកទទួលបានរាល់សេវានិងការគាំទ្រទាំងអស់ដែលមានរៀបរាប់នៅក្នុង IPP។ [6]ផ្នែក 4648 និង 4651 និងផ្នែកផ្សេងទៀតនៃច្បាប់ Lanterman.
 - អភិវឌ្ឍន៍សេវាកម្មនិងការគាំពារថ្មី
 - ពិនិត្យគុណភាពសេវានិងការគាំទ្រនានាដែលបានផ្តល់ជូន។ [7]ផ្នែក 4648 និង 4651 និងផ្នែកផ្សេងទៀតនៃច្បាប់ Lanterman.
 - ជួយអ្នកប្រើប្រាស់សេវាដែលស្ថិតនៅក្នុងកម្មវិធីស្វ័យសម្រេចចិត្ត (Self-Determination Program)។ [8]ផ្នែក 4685.8
 
| ↑1 | មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់នូវសេវាអន្តរគមន៍ដំបូងដល់ទារកនិងកុមារតូចដែលមានពិការភាព (កើតមកចំថ្ងៃកំណើតទីបីរបស់គេ) ក្រោម “ផ្នែក C” នៃច្បាប់សហព័ន្ធ ស្តីពីការអប់រំបុគ្គលមានពិការភាព (IDEA) និងច្បាប់សេវាអន្តរាគមន៍ដំបូង ចាប់ផ្តើមនៅផ្នែក 95000 នៃក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា។ សៀវភៅប្រតិបត្តិនេះមិនក្តោបទៅលើសេវាអន្តរាគមន៍ដំបូងនោះទេ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាទាំងនេះ សូមមើល ជំពូកទី12 នៃសិទ្ធិអប់រំពិសេសនិងការទទួលខុសត្រូវ ដែលជាឯកសារបោះពុម្ពមួយផ្សេងទៀតរបស់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា។ | 
|---|---|
| ↑2 | ផ្នែក 4641. | 
| ↑3 | ផ្នែក 4642 និង 4643. | 
| ↑4 | ផ្នែក 4640.6 និង 4647. | 
| ↑5 | ផ្នែក 4646 និង 4646.5. | 
| ↑6 | ផ្នែក 4648 និង 4651 និងផ្នែកផ្សេងទៀតនៃច្បាប់ Lanterman. | 
| ↑7 | ផ្នែក 4648 និង 4651 និងផ្នែកផ្សេងទៀតនៃច្បាប់ Lanterman. | 
| ↑8 | ផ្នែក 4685.8 | 
							