Menu Close

(11.21) តើខ្ញុំធ្វើដូចម្តេច​ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធ​ផ្តល់​ដល់ខ្ញុំ​នូវ​សេវាដែលមានស្ថិតក្រោមការលើកលែងនោះ?

(11.21) តើខ្ញុំធ្វើដូចម្តេច​ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធ​ផ្តល់​ដល់ខ្ញុំ​នូវ​សេវាដែលមានស្ថិតក្រោមការលើកលែងនោះ?

ប្រសិនបើ​អ្នក​នឹងទទួលបានសេវាពីកម្មវិធី DD Waiver ហើយ​​មជ្ឈ​មណ្ឌល​ថ្នាក់​តំប​ន់សម្រេចថា អ្នក​លែងមានសិទ្ធិទទួលបាន​សេវាពីកម្មវិធី DD Waiver ទៀតហើយនោះ អ្នក​មានសិទ្ធិ​ប្តឹង​ជំទាស់បាន។​ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​បំពេញបាន​ទៅ​តាម​លក្ខ​ខ​ណ្ឌ​តម្រូវដើម្បីទទួល​បាន​សេវាកម្មក្រោមកម្មវិធី DD Waiver នោះ សូមកុំភ្លេច​សរសេរ​វានៅលើ​ទម្រង់​បែបបទស្នើសុំសវនាការយុត្តិធម៌។​ ឧទាហរណ៍ អ្នក​អាច​សរសេរ៖ “ខ្ញុំក៏​ត្រូវការសិទ្ធិ​របស់​ខ្ញុំ​ទទួលបានសេវាកម្មនេះ ត្រូវបានកំណត់ក្រោម​កម្មវិធី DD Waiver​ – វិធានកំណត់ Medicaid សហព័ន្ធ។” 

ការប្តឹង​ជំទាស់​អំពី​សេវាកម្មវិធី​ DD Waiver គឺ​វា​ប្រហាក់ប្រហែល​គ្នាទៅនឹង​ការប្តឹង​ជំទាស់​ក្រោម​ច្បាប់ Lanterman Act ដែរ។​ អ្នក​អាច​នឹង​មាន​ការទាមទារ​ដែល​ស្ថិត​ក្រោម​ទាំង​ច្បាប់ Lanterman Act និងកម្មវិធី​ DD Waiver។ ប្រសិនបើ​រឿងនេះកើតឡើងមែន អ្នក​នឹង​ទទួលបានសវនាការមួយ។ ចៅក្រមនីតិរដ្ឋបាលមួយ (ត្រូវបានហៅថា ALJ ជាពាក្យ​កាត់ខ្លី) នឹង​ពិចារណាទៅលើការទាមទារ​របស់​អ្នក​ស្ថិតក្រោមច្បាប់ Lanterman Act ជាដំបូង។​ ប្រសិនបើ ALJ យល់ស្រប​ជាមួយអ្នក​ស្តីពីការទាម​ទារ​​របស់អ្នកតាម​ច្បាប់ Lanterman Act ការប្តឹងជំទាស់បញ្ឈប់នៅទីនោះ ហើ​យ​អ្នក​នឹង​ទទួល​បាន​សេវា ឬ ការគាំទ្រ​ដែលអ្នក​បានស្នើសុំ។​ [1] … Continue reading

ប្រសិនបើ ALJ មិន​យល់ស្រប​ជា​មួយ​អ្នក​អំពីការទាម​ទារ​​តាមច្បាប់ Lanterman Act ទេ ALJគួរពិចារណា​ទៅលើ​ការ​ទាម​ទារ​ពី​កម្ម​វិធី​ DD Waiver និង​ កម្មវិធី Medi-Cal ដាច់​ដោយ​ឡែកពីគ្នា។​

ដើម្បី​រៀន​​​បន្ថែម​អំ​ពី​ការ​ប្តឹង​ជំទាស់ សូមមើល ​ជំពូក 10

References
1 ប្រសិនបើ​មជ្ឈមណ្ឌលថ្នាក់តំបន់​ត្រូវរកឃើញថា​ទទួលខុសត្រូវ​សម្រាប់​ផ្តល់​សេវាកម្ម​ស្ថិតក្រោម​ច្បាប់ Lanterman Act មជ្ឈមណ្ឌលថ្នាក់តំបន់​នឹង​មាន​អំណាច​សន្និដ្ឋានសម្រេចថា​សេវាក៏អាចការពារបាន​ស្ថិត​ក្រោម​កម្មវិធី DD Waiver ដែរ​។