Menu Close

(11.16) តើមានការលើកលែងសេវាតាមផ្ទះ និង​តាមសហគមន៍ (HCBS) ផ្សេងទៀតទេ?

(11.16) តើមានការលើកលែងសេវាតាមផ្ទះ និង​តាមសហគមន៍ (HCBS) ផ្សេងទៀតទេ?

បាទ/ចាស។ កម្មវិធី DD Waiver ជាការលើកលែងទូទៅសម្រាប់​អ្នក​ប្រើ​ប្រាស់ ​មជ្ឈ​មណ្ឌ​ល​ថ្នាក់​តំបន់។​ ប៉ុន្តែ​មាន​ការលើកលែង​ផ្សេងទៀត​នៅក្នុង​រដ្ឋកាលីហ្វ័រញ៉ា។

ឧទាហរណ៍ អ្នក​ប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់​មួយ​ចំនួន​ទទួល​បាន​ការលើកលែង​សេវាតាមផ្ទះ និង​តាមសហគមន៍ (HCB Alternatives)។​ អ្នក​អាច​នឹង​មាន ​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ទទួលបានសេវាកម្ម​ក្រោម​ កម្មវិធី HCB Alternatives Waiver ឬ កម្មវិធី DD Waiver។​ ប៉ុន្តែ អ្នក​អាច​​បាន​​ការលើកលែងសេវាតាម​ផ្ទះនិង​តាមសហគមន៍​បានម្តង​តែមួយ​ប៉ុណ្ណោះ។​ សម្រាប់​ព័ត៌មាន​បន្ថែម​​ សូមអាន​​ឯកសារ​​ បោះ​ពុម្ព​ផ្សាយ​​​របស់ ​Disability Rights California នៅទីនេះ​៖

https://www.disabilityrightsca.org/publications/the-home-and-community-based-alternatives-hcb-alternatives-waiver ច្បាប់រដ្ឋ​ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់​ត្រូវប្រើ​ធន​ធានទូទៅ ដូចជា កម្មវិធី Medi-Cal ដើម្បី​អនុវត្ត IPP របស់អ្នក។​ មជ្ឈមណ្ឌលថ្នាក់តំបន់​អាច​ផ្តល់ឱ្យ​អ្នក​នូវកម្មវិធី DD Waiver ឬ HCB Alternatives Waiver ដើម្បី​ឱ្យ​អ្នក​ទទួលបានធនធានទូទៅ។ [1]Welf. & Inst. Code § 4648(a)(8).

References
1 Welf. & Inst. Code § 4648(a)(8).