អ្នកមានសិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver ប្រសិនបើអ្នក៖
- បំពេញបានទៅតាមនិយមន័យពិការភាពផ្នែកការលូតលាស់របស់រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ [1]Welf. & Inst. Code § 4512; DD Waiver, មករា 1, 2018, ឧបសម្ព័ន្ធ B៖ … Continue reading
- ការទទួលបានកម្មវិធី Medi-Cal រួចហើយ ឬ នឹងមានសិទ្ធិស្របច្បាប់ទទួលបានកម្មវិធី Medi-Cal ប្រសិនបើប្រាក់ចំណូល ឬប្រភពប្រាក់ចំណូលគ្រួសាររបស់អ្នក ឬ ឪពុកម្តាយរបស់អ្នកមិនត្រូវបានរាប់បញ្ចូលឡើយ ហើយ
- មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការថែទាំនៅក្នុងមណ្ឌលសុខភាព (ICF) ផ្ដល់មូលនិធិដោយ កម្មវិធី Medi-Cal នោះ។ [2]បទបញ្ញត្តិនានារបស់រដ្ឋដែលអនុវត្ត បានចំពោះ ICF មាន៖ Cal. Code Reg. Title 22 section 51164 – … Continue reading សម្រាប់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។
សម្គាល់៖ ប្រសិនបើអ្នកមានអាយុក្រោម 21ឆ្នាំ ហើយឪពុកម្តាយរបស់អ្នកអះអាងថាអ្នកជាមនុស្សក្នុងបន្ទុក អ្នកត្រូវបានពិចារណាជាកូនដែលអាចមានលក្ខណៈសម្បត្តិទទួលបានកម្មវិធី Medi-Cal។ សូមមើល សំណួរលេខ 11។
សម្គាល់៖ អ្នកមិនចាំបាច់ត្រូវស្ថិតនៅក្នុងមណ្ឌលសុខភាព (ICF) ទេ ដើម្បីមានសិទ្ធិទទួលបានកម្មវិធី DD Waiver នោះ។ អ្នកគ្រាន់តែត្រូវការការថែទាំដែលនឹងធ្វើឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវានៅក្នុង ICF នោះគ្រប់គ្រាន់ ទៅហើយ។ សូមមើល ជំពូក 7 សម្រាប់ព័ត៌មានបន្ថែមពី ICF។
↑1 | Welf. & Inst. Code § 4512; DD Waiver, មករា 1, 2018, ឧបសម្ព័ន្ធ B៖ ការទទួលបាននិងលក្ខខណ្ឌកំណត់សិទ្ធិទទួលបានរបស់អ្នកចូលរួម។ សូមមើល ជំពូក 2 ស្តីពីលក្ខខណ្ឌកំណត់សិទ្ធិទទួល បានរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកត្រូវតែជាអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីទទួលបានសេវាពីកម្មវិធី DD Waiver ។ ប្រសិនបើអ្នកបានដាក់ពាក្យ ស្នើសុំសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់កន្លងមក ហើយត្រូវបានបដិសេធ ប៉ុន្តែមិនបានប្តឹងជំទាស់ទេនោះ អ្នកអាចនឹងមានសមត្ថភាពដាក់ពាក្យឡើងវិញបានសម្រាប់ សេវាមជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាមជ្ឈមណ្ឌលថ្នាក់តំបន់នោះ អ្នកក៏អាចទទួលបានសេវាពីកម្មវិធី DD Waiver បានផងដែរ។ |
---|---|
↑2 | បទបញ្ញត្តិនានារបស់រដ្ឋដែលអនុវត្ត បានចំពោះ ICF មាន៖ Cal. Code Reg. Title 22 section 51164 – 51165.2. |