Menu Close

(11.2) តើ DD Waiver ជួយដល់អ្នកក្នុង​សហគមន៍​យ៉ាង​ដូចម្តេច?

(11.2) តើ DD Waiver ជួយដល់អ្នកក្នុង​សហគមន៍​យ៉ាង​ដូចម្តេច?

រដ្ឋាភិបាលសហព័ន្ធ​ជាធម្មតាបង់​ប្រាក់ទៅឱ្យ​រដ្ឋ​វិញ​សម្រាប់​ចំណាយ​មួយ​ផ្នែក​​នៅពេ​ល​ដែលជន​​មានពិការភាព​រស់នៅក្នុង​ស្ថាប័ន។ ពួកគេបានសម្រេច​​​ការលើកលែ​ងដល់សេវាតាមផ្ទះ​និង​តាម​សហគមន៍(HCBS) ឱ្យ​អនុញ្ញាតដល់​អ្នក​ដែលទទួល​បាន​កម្មវិធី Medi-Cal ដើម្បី​បង់​ថ្លៃ​សម្រាប់​សេវាសហគមន៍​ជំនួស​ការថែទាំ​តាមស្ថាប័ន។

វិធានច្បាប់​សហព័ន្ធអនុញ្ញាត​ឱ្យ​មាន​ការលើកលែងលើកម្មវិធី Medi-Cal ពីព្រោះ​អ្នក​ដែល​មានពិការភាព​​រស់នៅ​តាម​ផ្ទះ​ និង​សហគមន៍​មាន​លក្ខណៈ​ប្រ​សើរ​ជាងអ្នក​​រស់​នៅ​តាម​ស្ថាប័ន។​ ការលើកលែង​ជួយ​ដល់​​អ្នក​ដែលមានពិការភាពមិន​ឱ្យ​ទៅ​រស់​នៅ​​ក្នុង​ស្ថាប័ន។​ ការលើកលែងទទួល​ស្គាល់​ថា មានមនុស្ស​ជា​ច្រើន​​កំពុង​តែ​ប្រឈម​នឹង​ការ​ត្រូវ​ដាក់​ចូល​ទៅ​តាម​មណ្ឌល​វេជ្ជសាស្រ្តនោះ អាច​ត្រូវ​បាន​មើល​ថែ​តាម​ផ្ទះ ឬ តាម​សហគមន៍​របស់ពួក​គេបានជំនួសវិញ។ ការលើកលែងនេះ​រក្សា​បាន​នូវ  ​ឯករាជ្យ​ភាព​ និង​ចំណង​ភ្ជាប់​ទៅនឹង​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​គេ​បាន​ក្នុង​តម្លៃ​ចំណាយ​មួយ​មិន​ច្រើន​ជាង​ការថែទាំ​នៅ​តាម​ស្ថាប័នឡើយ។ កម្មវិធី DD Waiver ជាកម្មវិធីលើកលែង HCBS ដ៏ធំបំផុត​ នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា និង​នៅទូទាំង​ប្រទេស។ [1]Home and Community-Based Services Waiver for the Developmentally Disabled (HCBS-DD) (ca.gov).