Menu Close

(11.13) តើកូនរបស់ខ្ញុំនៅ​តែ​អាច​ទទួលបានកម្មវិធី Medi-Cal ទេ ប្រសិនបើ​គាត់​ទទួល​បាន​ប្រាក់អាហារកិច្ចសម្រាប់កូននោះ?

(11.13) តើកូនរបស់ខ្ញុំនៅ​តែ​អាច​ទទួលបានកម្មវិធី Medi-Cal ទេ ប្រសិនបើ​គាត់​ទទួល​បាន​ប្រាក់អាហារកិច្ចសម្រាប់កូននោះ?

ប្រហែលជាអាច។ ជាមួយនឹង​លក្ខខណ្ឌកំណត់ថារស់នៅក្នុងស្ថាប័ននោះ កម្មវិធី Medi-Cal អាច​វាយតម្លៃ​ទៅលើសិទ្ធិទទួលបាន​របស់​កូន​អ្នក​ដោយ​ពុំ​រាប់​ប្រាក់ចំណូល​របស់អ្នក​ឡើយ។

កម្មវិធី Medi-Cal នឹង​រាប់​ប្រាក់អាហារកិច្ច​កូន​​ថា​ជា​ចំណូល​ផ្ទាល់​ខ្លួន​របស់​កូន។​ ប៉ុន្តែ ពីព្រោះតែ​កូនរបស់អ្នក​មាន​ពិការភាព ពួកគេអាច​គ្រាន់តែ​រាប់ 2/3 នៃ​ប្រាក់អាហារកិច្ច​ថា​ជា​ប្រាក់ចំណូលដែលអាច​រាប់បានតែ​ប៉ុណ្ណោះ​។ [1]កូន​របស់អ្នក​អាច​ទទួលបានកម្មវិធី​ Medi-Cal ដោយមិន​រួម​ចំណាយទេ … Continue reading កម្មវិធី Medi-Cal ដែលរួមចំណាយ​នឹង​ត្រូវផ្អែក​ទៅលើ​ចំណូលដែលអាច​រាប់​បាន​របស់​កូន​ដែលលើ​ស​ពី $600 ក្នុង​មួយ​ខែ។​

References
1 កូន​របស់អ្នក​អាច​ទទួលបានកម្មវិធី​ Medi-Cal ដោយមិន​រួម​ចំណាយទេ ប្រសិនបើ​ប្រាក់​អាហារកិច្ច​​កូនមាន​ទឹកប្រាក់​មិន​លើស​ពី $920 ក្នុង​មួយ​ខែ​នោះ។​ ប្រសិនបើប្រាក់អាហារកិច្ច​កូន​​​មាន​ចំនួន​ទឹកប្រាក់លើសពីនេះ អ្នក​អាច​នឹង​ចង់សួរទៅកាន់​មេធាវីប្រចាំគ្រួសាររបស់អ្នក​អំពី​ការ​រៀប​ចំឡើងវិញ​នូវ​ប្រាក់អាហារកិច្ចកូន​​ថាជាអាហារកិច្ចគ្រួសារជំនួ​សវិញ។​ នេះ​ពីព្រោះ​តែអាហារកិច្ចគ្រួសារ​ជា​ប្រាក់ចំណូលរបស់​ឪពុកម្តាយ (ដកចេញសម្រាប់កម្មវិធី DD Waiver) ចំណែកឯប្រាក់អាហារកិច្ចកូន​ជា​ប្រាក់ចំណូល ​របស់​កូន (ត្រូវបានរាប់ និង​អាច​នឹង​នាំឱ្យ​ទទួល​បាន​​នូវការ​រួម​ចំណាយ)។