ប្រសិនបើអ្នកមានសិទ្ធិទទួលវាបាន នោះកម្មវិធី Medi-Cal អាចនឹង បង់ថ្លៃមួយចំនួននៃសេវាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកបាន។ Medi-Cal ជាកម្មវិធីសាធារណៈ ដែលផ្តល់សេវាថែទាំសុខភាពទៅដល់ពលរដ្ឋកាលីហ្វ័រញ៉ាទាំងឡាយ ដែលមានចំណូលទាប ឬ មានពិការភាព។ [1]សូមមើលឯកសារបោះពុម្ពរបស់ Disability Rights California … Continue reading
ខុសពីកម្មវិធី Medicare និងផែនការធានារ៉ាប់រងសុខភាពឯកជនភាគច្រើន កម្មវិធី Medi-Cal ធានាទៅលើ៖
- ការថែទាំរយៈពេលវែងនៅតាមស្ថាប័ន និង
- ការថែទាំតាមសហគមន៍ជំនួសឱ្យការថែទាំតាមស្ថាប័ន ដូចជាសេវាគាំពារតាមផ្ទះ (IHSS) និងសេវានានាដែលបានលើកឡើងនៅក្នុងសំណួរលេខ 25។
បើទោះបីជាអ្នកមានសិទ្ធិទទួលបានកម្មវិធី Medi‑Cal ក៏ដោយ ក៏វាអាចនឹងមិនធានាទាំងអស់នៃសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ដែលអ្នកត្រូវការដែរ។ ប្រសិនបើអ្នកត្រូវការសេវាទាំងឡាយដែលមិនធានាដោយ Medi-Cal ទេ អ្នកនៅតែមានសិទ្ធិដើម្បីទទួលបានសេវានោះប្រសិនបើវាស្ថិតនៅក្នុងផែនការកម្មវិធីបុគ្គល IPP របស់អ្នក។
វាមានប្រយោជន៍សម្រាប់រដ្ឋ ដើម្បីដាក់ឱ្យមនុស្សទទួលបានកម្មវិធី DD Waiver ដូច្នេះកម្មវិធី Medi-Cal អាចធានាទៅលើសេវាមួយចំនួនដែលគេត្រូវការ។ អ្នកមិនគួរចាប់អារម្មណ៍ពីភាពខុសគ្នានៅក្នុងសេវាកម្មរបស់អ្នក ថាតើ កម្មវិធី Medi-Cal ធានាលើសេវាទាំងនោះដែរ ឬ អត់ទេ។ ប៉ុន្តែ រដ្ឋនឹងទទួលបានប្រាក់បង្គ្រប់ពី សហព័ន្ធ ប្រសិនបើអ្នកទទួលបានកម្មវិធី DD Waiver។ វាជាការប្រសើសម្រាប់ពលរដ្ឋ កាលីហ្វ័រញ៉ា នៅពេលដែលរដ្ឋទទួលបានប្រាក់បន្ថែមពីសហព័ន្ធនោះ។ វាក៏អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកផងដែរ។ សូមើល សំណួរលេខ 9 សម្រាប់ព័ត៌មាន លម្អិត។ចំណុចសំខាន់ ! កម្មវិធី IPP គួរតែរាយសេវាកម្មទាំងអស់ដែលអ្នកត្រូវការ មិនមែនតែសេវាកម្មដែលនឹងបង់ថ្លៃឱ្យដោយកម្មវិធី Medi‑Cal ទេ។ បើទោះបីជាកម្មវិធី DD Waiver មិនធានាដល់សេវាកម្មដែលអ្នកត្រូវការក៏ពិតមែន តែអ្នកនៅតែមានសិទ្ធិទទួលបានសេវាកម្មទាំងអស់ដែលមានរាយនៅក្នុង IPP របស់អ្នក។
↑1 | សូមមើលឯកសារបោះពុម្ពរបស់ Disability Rights California សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Medicaid/Medi-Cal៖ https://www.disabilityrightsca.org/publications/fact-sheet-what-is-medicaid-medi-cal. |
---|