ប្រព័ន្ធ Developmental Disabilities (ហៅកាត់ថា DD) ប្រើពាក្យពិសេសនិងកាត់ជាច្រើន។ ឯកសារបន្ថែមនេះនឹងជួយដល់អ្នក ក្រុមគ្រួសារអ្នក និងអ្នកតស៊ូមតិរបស់អ្នកឱ្យយល់ពីភាសាដោយឡែកទាំងនេះ។
បំណិនដែលអាចសម្របតាម
បំណិនដែលអាចសម្របតាមជួយអ្នកសម្របបានល្អទៅនឹងស្ថានភាពនិងបរិស្ថានជុំវិញខ្លួនអ្នក។ ឧទាហរណ៍មាន បំណិនទំនាក់ទំនង ការថែទាំខ្លួនឯង ការរស់នៅក្នុងផ្ទះ ការដឹកនាំខ្លួនឯង ការងារ សុខភាព សង្គម និងបំណិនសុវត្ថិភាព។
ADL (សកម្មភាពរស់នៅប្រចាំថ្ងៃ)
ADL ជាសកម្មភាពប្រចាំថ្ងៃដែលធ្វើជាប្រចាំដូចជា ការស្លៀកពាក់ ការរៀបចំម្ហូបអាហារ ការងារផ្ទះ ការធ្វើការងារ ទៅសាលារៀន និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។
ការតស៊ូមតិ
ការតស៊ូមតិគឺនៅពេលដែលអ្នក ឬ នរណាម្នាក់ផ្សេងទៀតតំណាងយ៉ាងសកម្មនិងគាំទ្រដល់តម្រូវការនិងផលប្រយោជន៍របស់អ្នក ដើម្បីឱ្យអ្នកអាចទទួលបានសេវានិងការគាំពារទាំងឡាយដែលអ្នកត្រូវការ។
ជំនួយបង់ប្រាក់ដែលកំពុងរង់ចាំ
នេះជាសិទ្ធិរបស់អ្នកដើម្បីរក្សាការទទួលបានសេវាកម្មក្នុងពេលដែលអ្នករង់ចាំការសម្រេចរបស់សវនាការរដ្ឋបាលយុត្តិធម៌មួយ។ ដើម្បីរក្សាទុកសេវា អ្នកត្រូវតែដាក់ពាក្យសុំសវនាការក្នុងរយៈពេល 10ថ្ងៃនៃការជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ដែលចែងថាសេវារបស់អ្នកនឹងបញ្ចប់ ឬកាត់ចេញ។
មណ្ឌល AM (អាចចល័តបាន) និង Non-AM (មិនអាចចល័តបាន)
ពាក្យទាំងនេះពិពណ៌នាពីអ្នកប្រើប្រាស់ដែលមណ្ឌលអាចផ្តល់សេវាបាន។ អ្នកអាចចល័តបានប្រសិនបើអ្នកអាចដើរបាន។ យោងទៅតាមបទបញ្ជាផ្នែកអគ្គិភ័យ ប្រសិនបើអ្នកអាចដើរបាន ប៉ុន្តែខ្សោយវិញ្ញាណ ហើយមិនអាចចាកចេញពីមណ្ឌលបានដោយពុំមានជំនួយនៅពេលមានអាសន្នទេនោះ អ្នកអាចត្រូវបានចាត់ទុកថាមិនអាចចល័តទីបានទេ។
ការប្តឹងជំទាស់
ការប្តឹងជំទាស់ជាដំណើរការផ្នែកច្បាប់នៃការតតាំងនឹងការសម្រេចជាផ្លូវការ។ នៅក្នុងសៀវភៅណែនាំនេះ ការប្តឹងជំទាស់គឺជាដំណើរការផ្នែកច្បាប់នៃការតតាំងនឹងការសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់បដិសេធ ឬ កាត់សេវារបស់អ្នក។ ការប្តឹងជំទាស់រាប់បញ្ចូលទាំង ការប្រជុំក្រៅផ្លូវ ការ (តាមការជ្រើសរើស) ការសម្របសម្រួល (តាមការជ្រើសរើស) និងសវនាការរដ្ឋដោយយុត្តិធម៌។
សម្រាប់ព័ត៌មានបន្ថែមស្តីពីស្តិពីបណ្តឹងជំទាស់ សូមមើល ជំពូក 10។
ក្រុមប្រឹក្សាតំបន់
មើល State Council on Developmental Disabilities (SCDD)។ នេះជាអ្វីដែលគេហៅថា ក្រុមប្រឹក្សាតំបន់នាពេលបច្ចុប្បន្ននេះ។
ARCA (សមាគមន៍នៃទីភ្នាក់ងារមជ្ឈមណ្ឌលថ្នាក់តំបន់)
ARCA ជាសមាគមនៃមជ្ឈមណ្ឌលថ្នាក់តំបន់ទាំង 21។ ARCA ចរចារកិច្ចសន្យាជាមួយនឹង DDS សម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់។ ARCA ក៏ដើរតួផ្នែកគោលនយោបាយនិងផ្នែកបញ្ញត្តិតំណាងឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។
ARM (ម៉ូឌែលការស្នាក់នៅជាជម្រើស)
ARM គឺជាប្រព័ន្ធកំណត់ចំណាត់ថ្នាក់ចំពោះ Community Care Facilities (CCFs) ដែលផ្តល់សេវាដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។
ការវាយតម្លៃ
ការវាយតម្លៃជាមធ្យោបាយដើម្បីកំណត់ពីភាពខ្លាំងនិងតម្រូវការពិសេសរបស់អ្នក និងពីសេវាកម្មទាំងឡាយដែលត្រូវទៅតាមតម្រូវការទាំងនោះ។ វាអាចរាប់បញ្ចូលនូវការអង្កេត ការពិនិត្យឡើងវិញទៅលើកំណត់ត្រា និងការធ្វើតេស្តផ្លូវការ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវវាយតម្លៃអ្នកឱ្យសម្រេចថាតើអ្នកមានសិទ្ធិទទួលបានសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ក្នុងរយៈពេល 120ថ្ងៃនៃការចាប់ផ្តើមដំបូងទេ។ ពួកគេត្រូវធ្វើវាក្នុងរយៈពេល 60ថ្ងៃ ប្រសិនបើរង់ចាំយូរជាងនេះនឹងប្រឈមដល់សុខភាពនិងសុវត្ថិភាពរបស់អ្នក។
ឧបករណ៍ជំនួយ
ឧបករណ៍និងបរិក្ខារដែលជួយអ្នកនាំទៅកាន់ជីវិតមួយកាន់តែមានប្រក្រតីភាព និងផលិតភាពជាងមុន។ ពួកគេរាប់ចាប់ពីលក្ខណៈសាមញ្ញរហូតទៅដល់ស្មុគស្មាញ។
អ្នកតំណាងស្របច្បាប់
អ្នកតំណាងស្របច្បាប់របស់អ្នកអាចនិយាយជួសឱ្យអ្នកបាន ដូច្នេះផលប្រយោជន៍និងតម្រូវការរបស់អ្នកអាចបំពេញបាន។ បុគ្គលរូបនោះអាចជាឪពុកម្តាយ ឬ អ្នកអាណាព្យាបាលរបស់អ្នក (ប្រសិនបើអ្នកជាអនីតិជន) អ្នកថែរក្សា (ប្រសិនបើអ្នកជាមនុស្សពេញវ័យ) នរណាម្នាក់ដែលអ្នកបានជ្រើសរើស ឬ នរណាម្នាក់ដែល State Council on Developmental Disabilities ចាត់តាំងឱ្យអ្នក។
អូទីស៊ីម
អូទីស៊ីមគឺជាពាក្យមួយនៅក្នុងច្បាប់ Lanterman Act ដែលអ្នកមានវិជ្ជាជីវៈភាគច្រើនពេលនេះហៅថា Autism Spectrum Disorder (ASD)។ អ្នកដែលមានអូទីស៊ីម មានបញ្ហាជាមួយនឹងការប្រាស្រ័យទាក់ទងសង្គម និងការទំនាក់ទំនងនៅក្នុងមណ្ឌលផ្សេងគ្នា។ ពួកគេក៏មានលំនាំឥរិយាបថដដែលៗនិងជាទម្លាប់ ផលប្រយោជន៍ និងសកម្មភាព។
កម្រិតធ្ងន់ធ្ងរនៃជំងឺអូទីស៊ីមខុសគ្នាពីម្នាក់ទៅម្នាក់ ហើយការធ្វើរោគវិនិច្ឆ័យជំងឺ អូទីស៊ីមអាចមានលក្ខណៈលំបាកដោយសារមូលហេតុជាច្រើន។ នេះមួយផ្នែកពីព្រោះតែជំងឺអូទីស៊ីម និងពិការភាពផ្សេងទៀតមានលក្ខណៈរួមមួយចំនួនដូចជា ការប្រាស្រ័យសង្គម និងឥរិយាបថសង្គមខ្សោយ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺអូទីស៊ីម សូមមើល ជំពូក 2។
សេវាកែតម្រួវឥរិយាបថ (Behavior Modification Services)
សេវានិងតិចនិកទាំងនេះជួយដល់អ្នកឱ្យធ្វើការផ្លាស់ប្តូរ ឬ សម្របឥរិយាបថរបស់អ្នកដើម្បីការពារសុវត្ថិភាពរបស់អ្នក សុវត្ថិភាពរបស់អ្នកដទៃ និងដើម្បីកែលម្អដល់ជំនាញរបស់អ្នក។
ការគ្រប់គ្រងករណី ឬ សម្របសម្រួលសេវា (Case Management or Service Coordination)
ទាំងពីរនេះមានន័យថា ការធ្វើផែនការ ការស្វែងរក និងការទទួលបានសេវាកម្មដែលអ្នកត្រូវការ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកធ្វើកិច្ចការនេះ។ ជាធម្មតាអ្នកសម្របសម្រួលសេវារបស់អ្នកជាបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកសម្របសម្រួលសេវារបស់អ្នកក៏អាចហៅថាអ្នកគ្រប់គ្រងក្តី អ្នកសង្គមកិច្ច ឬ អ្នកសម្របសម្រួលកម្មវិធីអតិថិជន (Client Program Coordinator (CPC))។
តំបន់គ្របដណ្តប់
តំបន់គ្របដណ្តប់ជាតំបន់ភូមិសាស្រ្តដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់សេវាកម្មស្ថិតក្រោមកិច្ចសន្យារបស់ខ្លួនជាមួយនឹង Department of Developmental Services (DDS)។
CCF (មណ្ឌលថែទាំតាមសហគមន៍)
អ្នកដែលមានពិការភាពផ្នែកការលូតលាស់អាចនឹងរស់នៅ ឬ ទៅកាន់ CCF។ CCF អាចជាកន្លែងស្នាក់នៅ (ផ្ទះរស់នៅជាក្រុម) ឬ មិនស្នាក់នៅ (កម្មវិធីផ្តល់ការថែទាំពេលថ្ងៃ)។ ផ្នែកផ្តល់អាជ្ញាប័ណ្ណការថែទាំតាមសហគមន៍នៃនាយកដ្ឋានសេវាសង្គម (Community Care Licensing Division of the Department of Social Services) ផ្តល់អាជ្ញាប័ណ្ណដល់ CCFs។ DDS ជាធម្មតាកំណត់តម្លៃ CCF សម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ចរចារតម្លៃ។
សម្រាប់ព័ត៌មានបន្ថែមអំពី CCFs, សូមមើល ជំពូក 7។
CDER (របាយការណ៍វាយតម្លៃការអភិវឌ្ឍន៍អតិថិជន)
CDER គឺជាឧបករណ៍ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ប្រើប្រាស់។ CDER កត់ត្រាព័ត៌មានអំពីពិការភាព កម្រិតនៃមុខងារ និងកង្វះខាតរបស់អ្នក (រួមបញ្ចូលទាំងបញ្ហាឥរិយាបថផងដែរ)។ CDER របស់អ្នកគួរត្រូវបានធ្វើបច្ចុប្បន្នភាពនៅឯការប្រជុំ IPP របស់អ្នក។ ព័ត៌មានដែលប្រមូលបានដោយប្រើប្រាស់ឧបករណ៍នេះ អាចនឹងត្រូវច្របាច់បញ្ចូលគ្នា (ដោយពុំមានរាយឈ្មោះអ្នកប្រើប្រាស់) ដើម្បីសង្ខេបពីលក្ខណៈសម្បត្តិរបស់អ្នកប្រើប្រាស់ស្ថិតក្រោមម៉ូឌែលសេវាកម្មគំរូ ឬ នៅទូទាំងរដ្ឋតែម្តង។
វិបត្តិខួរក្បាលដោយការប៉ះទង្គិច
វិបត្តិខួរក្បាលដោយការប៉ះទង្គិចជាលក្ខខណ្ឌមួយដែលប៉ះពាល់ដល់ការគ្រប់គ្រងទៅលើចលនារបស់អ្នក។ វាបង្ករឡើងដោយបញ្ហាការលូតលាស់ ឬ ការខូចខាតទៅលើផ្នែកនៃខួរក្បាលដែលគ្រប់គ្រងទៅលើចលនា និងកាយវិការ។ ប្រសិនបើអ្នកមានវិបត្តិខួរក្បាលដោយការប៉ះទង្គិច អ្នកអាចនឹងមានបញ្ហាជាមួយនឹងការងារប្រើសាច់ដុំដៃ (ដូចជាការសរសេរ ឬការប្រើប្រាស់កន្រ្តៃ) តុល្យភាព ឬ ការដើរ និងចលនាមានលក្ខណៈបង្ខំ។ រោគសញ្ញាខុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអាចប្រែប្រួលបាន។
វិបត្តិខួរក្បាលដោយការប៉ះទង្គិចចាប់ផ្តើមច្រើនបំផុតពីកំណើត ឬ នៅក្នុងអំឡុងពេលពីរបីឆ្នាំដំបូងនៃជីវិត។ សញ្ញាដំបូងនានាជាធម្មតាស្តែងឡើងមុនអាយុ 3ឆ្នាំ។ ទារកដែលមានវិបត្តិខួរក្បាលដោយការប៉ះទង្គិច ច្រើនតែសម្រេចការលូតលាស់យឺតយ៉ាវ ដូចជាការរៀនធ្លាក់ អង្គុយ វារ ញញឹម ឬ ដើរ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺវិបត្តិខូរក្បាលដោយការប៉ះទង្គិច សូមមើល ជំពូក 2។
ការគាំពារពីអ្នកជុំវិញខ្លួន (Circle of Support)
នេះគឺជាក្រុមមនុស្សក្រៅផ្លូវការដែលជួបនិងជជែកជាមួយអ្នកជាប្រចាំ។ ការគាំពារពីអ្នកជុំវិញខ្លួនអាចជួយដល់អ្នកចាប់ផ្តើមនិងរក្សាបាននូវការគាំពារជាលក្ខណៈធម្មជាតិ។ ពួកគេអាចជួយដល់អ្នកទៅលើគោលដៅនិងវត្ថុបំណង IPP របស់អ្នក។ មនុស្សដែលស្ថិតនៅក្នុងការគាំពារជុំវិញខ្លួនអ្នកមិនទទួលបានប្រាក់ទេ។
CMS (មជ្ឈមណ្ឌលសម្រាប់សេវា Medicaid និង Medicare)
CMS ជាទីភ្នាក់ងាររដ្ឋសហព័ន្ធដែលគ្រប់គ្រងទៅលើការផ្តល់ថវិកា Medicaid ទៅដល់រដ្ឋ។ កម្មវិធី Medicaid បង់ថ្លៃទៅឱ្យរដ្ឋសម្រាប់សេវាកម្មនិងការគាំពារជាច្រើនសម្រាប់អ្នកដែលមានពិការភាពតាមរយៈកម្មវិធី Medi-Cal និងកម្មវិធី Home- and Community-Based Services Waivers។ សម្រាប់ព័ត៌មានបន្ថែមអំពី DD Waiver, សូមមើល ជំពូក 11។
បំណិនចំណេះដឹង
បំណិនចំណេះដឹងត្រូវបានកំណត់នៅក្នុងបទបញ្ជាជាសមត្ថភាពរបស់អ្នកដើម្បីដោះស្រាយបញ្ហា ការសម្របទៅនឹងស្ថានភាពថ្មី គិតជាលក្ខណៈអរូបិយ និងរៀនសូត្រ (ឬ “ផលចំណេញ”) ពីបទពិសោធន៍។ សូមមើល 17 CCR § 54002។
ការដាក់បញ្ចូលក្នុងសហគមន៍
ការដាក់បញ្ចូលមានន័យថា អ្នកស្ថិតជាផ្នែករបស់សហគមន៍ដែលអ្នកស្ថិតនៅយ៉ាងហោចណាស់ទៅលើផ្នែកទាំង 4 នេះ៖
- អ្នករស់នៅតាមលំនៅដ្ឋានក្នុងសហគមន៍ ដូចជាផ្ទះ ឬ អាផាតម៉ិន (ជំនួយឱ្យលំនៅដ្ឋានដែលដាក់ដាច់ដោយឡែក ដូចជាតាមស្ថាប័ន ឬ ផ្ទះគីលានដ្ឋាន)
- អ្នកចូលរួមក្នុងវប្បធម៌និងរបៀបរស់នៅតាមមូលដ្ឋាន។ ឧទាហរណ៍៖ ក្នុងនាមជាកសិកររស់នៅក្នុងតំបន់ដាច់ស្រយាល មានកម្មសិទ្ធិទៅលើខន់ដូឬផ្ទះ ជាសមាជិករបស់ព្រះវិហារឬក្លឹប
- អ្នកមានទំនាក់ទំនងជាមួយនឹងអ្នកផ្សេង ដែលជួយដល់អ្នកដោយមិនទទួលបានប្រាក់ ដូចជាមិត្តភក្តិ មិត្តរួមការងារ អ្នកជិតខាង ឬ ដៃគូប្តី/ប្រពន្ធ និង
- អ្នកមានសិទ្ធិធ្វើការជ្រើសរើសអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក។
ការធ្វើសមាហរ័ណកម្មសហគមន៍
ការធ្វើសមាហរ័ណកម្មសហគមន៍មានន័យថាអ្នករស់នៅ ធ្វើការ និងលេងកម្សាន្តនៅក្នុងកន្លែងនិងតាមមធ្យោបាយដូចគ្នាទៅនឹងអ្នកដែលពុំមានពិការភាពដែរ។ វាមានន័យថា អ្នកមានវត្តមានដោយផ្ទាល់នៅក្នុងសហគមន៍ជាលក្ខណៈធម្មជាតិ។ហើយអ្នកមានមិត្តភក្តិ អ្នកជិតខាង និង មិត្តរួមការងារ ឬ ជាសមាជិករបស់សមាគមនិងក្រុមប្រឹក្សាសហគមន៍។ ការដាក់បញ្ចូលក្នុងសហគមន៍ ជាផ្នែកមួយដ៏សំខាន់នៃការបញ្ចូលក្នុងសហគមន៍ ប៉ុន្តែជួនកាលអ្នកអាចនឹងជួយបន្ថែមដើម្បីចូលរួមឱ្យបានពេញលេញនៅក្នុងសហគមន៍របស់យើង។
ការចូលរួមសហគមន៍
ការចូលរួមសហគមន៍មានន័យថាអ្នកចូលរួមក្នុងជីវិតសហគមន៍។ ឧទាហរណ៍ អ្នកអាចនឹងគាំទ្រដល់អាជីវកម្មក្នុងមូលដ្ឋាន ចូលរួមក្លឹបនិងសមាគមក្នុងមូលដ្ឋាន អ្នកស្ម័គ្រចិត្តសម្រាប់គម្រោងសហគមន៍ឬ សកម្មភាព ឬ ប្រើប្រាស់វេជ្ជបណ្ឌិតនិងទន្តបណ្ឌិតក្នុងសហគមន៍សម្រាប់សុខភាពរបស់អ្នក។
CIE (ការងារដែលត្រូវច្របាច់បញ្ចូលមានលក្ខណៈប្រកួតប្រជែង)
CIE មានន័យថាធ្វើការបានកម្រៃ (យ៉ាងហោចណាស់ប្រាក់ឈ្នួល) នៅក្នុងសហគមន៍ជាមួយនឹងអ្នកដែលពុំមានពិការភាព។ ការងារអាចជាការងារពេញម៉ោង ឬ មិនពេញម៉ោង ដោយមានកម្រិតអត្ថប្រយោជន៍ដូចគ្នាទៅនឹងនិយោជិតផ្សេងទៀតនៅកន្លែងធ្វើការ។ អត្ថប្រយោជន៍ទទួលបានប្រាក់ឈ្នួលនិងពេលមានជំងឺ ធានារ៉ាប់រងសុខភាព និងផែនការសន្សំពេលចូលនិវត្តន៍។ អ្នកក៏គួរតែមានឱកាសដើម្បីឡើងឋានៈទៅកាន់តំណែងផ្សេងទៀត ដូចគ្នាទៅនឹងនិយោជិតផ្សេងទៀត។ មានអាជីវកម្មខ្លួនឯងរាប់ថាធ្វើការឱ្យទទួលបានប្រាក់ឈ្នួល។
ភាពជាអាណាព្យាបាល
ប្រសិនបើអ្នកមានអាយុ 18 ឬ ចាស់ជាង និងជួយធ្វើការសម្រេចចិត្តអំពីការរស់នៅប្រចាំថ្ងៃ តុលាការអាចតែងតាំងបុគ្គលម្នាក់ ឬ ទីភ្នាក់ងារមួយ ហៅថាអ្នកមើលថែ ដើម្បីជួយដល់អ្នក។ អ្នកមើលថែមនុស្ស ត្រូវធានាថាអ្នកមានអាហារ សម្លៀកបំពាក់ និងជម្រក។ អ្នកមើលថែទ្រព្យសម្បត្តិគ្រប់គ្រងទៅលើលុយកាក់និងទ្រព្យសម្បត្តិដទៃផ្សេងទៀត។ ពេលខ្លះអ្នកមើលថែមនុស្ស និងអ្នកមើលថែទ្រព្យសម្បត្តិ គឺជាមនុស្សតែម្នាក់។
ប្រសិនបើអ្នកជាអតិថិជនមជ្ឈមណ្ឌលថ្នាក់តំបន់ (ឬ អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបាន) ហើយអ្នកត្រូវការជំនួយមួយចំនួន (ប៉ុន្តែមិនច្រើន) អ្នកអាចនឹងមានការមើលថែមានកម្រិត។ ភាពអាណាព្យាបាលមានកម្រិតធ្វើឱ្យអ្នកពឹងផ្នែកលើខ្លួនឯងនិងឯករាជ្យច្រើន។ វាត្រូវបានគេហៅថាមានកម្រិតពីព្រោះអ្នកអាចនៅតែមើលថែទាំដោយខ្លួនឯងនិងគ្រប់គ្រងប្រាក់និងទ្រព្យសម្បត្តិរបស់អ្នកប្រសិនបើតុលាសម្រេចថាអ្នកអាចធ្វើបាន។ តុលាការអាចផ្តល់អ្នកអាណាព្យាលនូវអំណាច រហូតដល់ 7 ។ អំណាចទាំងឡាយជាសមត្ថភាពធ្វើសេចក្តីសម្រេចចិត្តសម្រាប់អ្នកនៅក្នុងផ្នែកទាំង 7 នោះ។
អ្នកប្រើប្រាស់
នេះជាពាក្យដែលច្បាប់ Lanterman Act ប្រើសម្រាប់អ្នកដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់សេវា។
CPC (អ្នកសម្របសម្រួលកម្មវិធីអតិថិជន)
CPC គឺជាឈ្មោះមួយផ្សេងទៀតសម្រាប់អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់។ CPC ក៏អាចហៅបានផងដែរថាជាអ្នកគ្រប់គ្រងករណី ឬ ជាបុគ្គលិកសង្គមកិច្ច។
CPP (ផែនការដាក់តាមសហគមន៍)
CPP ជួយអ្នកដែលប្តូរចេញ ឬ បញ្ចៀសការដាក់ឱ្យស្នាក់នៅក្នុងលំនៅដ្ឋានដែលមានការរឹតត្បិតដូចជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់។ មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗបង្កើត CPP ជារៀងរាល់ឆ្នាំ។ CPP ត្រូវបានអនុម័តដោយ DDS និងជាផ្នែកនៃថវិការប្រចាំឆ្នាំ។
CRA (អ្នកតស៊ូមតិសិទ្ធិអតិថិជន)
CRA ធានាដល់សិទ្ធិពលរដ្ឋ សិទ្ធិស្របច្បាប់ និងសិទ្ធិទទួលបានសេវាកម្ម ប្រសិនបើអ្នកទទួលបានសេវាពី Porterville Developmental Center ឬ Canyon Springs។ CRA របស់អ្នកផ្តល់នូវភាពផ្សេងៗគ្នានៃសេវាតស៊ូមតិ។
CRAs មិនធ្វើការឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ Porterville Developmental Center, ឬ Canyon Springs ទេ។ CRAs មជ្ឈមណ្ឌលថ្នាក់តំបន់ និង ជំនួយការ CRAs ធ្វើការឱ្យការិយាល័យ Office of Clients Rights Advocacy (OCRA) នៃ Disability Rights California។ Porterville និង Canyon Springs CRAs ធ្វើការឱ្យ State Council on Developmental Disabilities។ សូមមើល ជំពូក 5 អំពីការតស៊ូមតិ។
សេវាអន្តរាគមន៍វិបត្តិ (Crisis Intervention Services)
សេវាទាំងនេះព្យាយាមដោះស្រាយបញ្ហាដើម្បីជួយដល់អ្នកឱ្យស្នាក់នៅក្នុងស្ថានភាពដែលអ្នកកំពុងរស់នៅ។ សេវាទាំងឡាយរួមមានសេវាសុខភាពផ្លូវចិត្ត និងការកែសម្រួល សេវាស្នាក់នៅក្នុងរយៈពេលខ្លី ឬ បុគ្គលិកបន្ថែម។
DC (មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់)
DC គឺជាស្ថាប័នរដ្ឋសម្រាប់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។ ពីមុនមកមាន DCs ច្រើន។ បច្ចុប្បន្នមានតែមួយ គឺ Porterville Developmental Center។ ក៏មាន “លំនៅដ្ឋានសហគមន៍” មួយទៀតដែរដែលមានលក្ខណៈដូចគ្នាទៅនឹង DC គឺ Canyon Springs។
DD (ពិការភាពផ្នែកការលូតលាស់)
ស្ថិតក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា ពិការភាពផ្នែកការលូតលាស់ (DD) ជាជំងឺវិកលចរិត ឆ្កួតជ្រូក អូទីស៊ីម និងពិការភាពផ្នែកបញ្ញា និងលក្ខខណ្ឌផ្សេងទៀតដែលទាក់ទងទៅនឹងពិការភាពផ្នែកបញ្ញា ឬ ដែលត្រូវការការព្យាបាលប្រហាក់ប្រហែលគ្នា។ វាមិនរួមបញ្ចូលលក្ខខណ្ឌពិការភាពទៅលើរាងកាយជាលក្ខណៈធម្មជាតិតែមួយមុខទេ។ លក្ខខណ្ឌត្រូវចាប់ផ្តើមមុនអាយុ 18ឆ្នាំ ដែលមានលក្ខណៈបន្តដោយមិនជាក់លាក់ ហើយជា “ពិការភាពធ្ងន់ធ្ងរ។” មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្រើនិយមន័យនេះ។
និយមន័យរដ្ឋសហព័ន្ធពី DD មានលក្ខណៈទូលំទូលាយជាងនិងមិនតម្រូវឱ្យមានរោគវិនិច្ឆ័យជាក់លាក់ទេ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនប្រើនិយមន័យនេះទេ។ ស្ថិតក្រោមច្បាប់រដ្ឋសហព័ន្ធ DD ត្រូវតែ៖
- កើតមានឡើងមុនអាយុ 22 ឆ្នាំ
- មានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងទំនងជាបន្តដោយគ្មានពេលកំណត់ និង
- បណ្តាលឱ្យមានម្រិតធ្ងន់ធ្ងរយ៉ាងហោចណាស់ទៅផ្នែកធំៗនៃសកម្មភាពចំនួនបី៖
- ការទំនាក់ទំនង (ការទទួលនិងការសម្តែងឡើងជាភាសា)
- ការសិក្សា
- ការថែទាំខ្លួនឯង
- ការចល័តទី
- ការគ្រប់គ្រងលើខ្លួនឯង
- ការរស់នៅឯករាជ្យ និង
- ការជួយខ្លួនឯងបានផ្នែកសេដ្ឋកិច្ច។
ស្ថិតក្រោមនិយមន័យសហព័ន្ធ កុមារអាយុពី 0–9 ក៏ត្រូវពិចារណាឱ្យមាន DD ប្រសិនបើពួកគេមានលក្ខខណ្ឌដែលនឹងប្រហែលជាបណ្តាលឱ្យមាន DD ប្រសិនបើពួកគេមិនទទួលបានសេវាទេនោះ។
DDS (នាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់)
DDS ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវលើការអនុវត្តនិងគ្រប់គ្រងទៅលើប្រព័ន្ធសេវាកម្មស្ថិតក្រោមច្បាប់ Lanterman Act។ DDS ត្រូវតែប្រាកដថាស្ថានភាពរស់នៅ សេវាកម្ម និងការគាំពាររបស់អ្នកស្ថិតក្រោមលំនៅដ្ឋានដែលមានលក្ខណៈមិនសូវតឹងរឹងប្រមូលផ្តុំខ្លាំង។
DDS ទទួលខុសត្រូវទៅលើកម្មវិធីសេវាកម្មពិការភាពផ្នែកការលូតលាស់របស់រដ្ឋកាលីហ្វ័រញ៉ា រួមទាំងមណ្ឌលទាំងដែលចាត់ចែងដោយរដ្ឋរបស់កាលីហ្វ័រញ៉ានិងសេវាកម្មតាមមូលដ្ឋានសម្រាប់ពលរដ្ឋកាលីហ្វ័រញ៉ាដែលមានពិការភាពផ្នែកការលូតលាស់។ DDS ចុះកិច្ចសន្យាជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីសម្របសម្រួលនិងធានាថាអ្នកទទួលបានសេវាកម្មនិងការគាំពាររបស់អ្នក។
DHCS (នាយកដ្ឋានសេវាថែទាំសុខភាព)
DHCS ជាទីភ្នាក់ងាររដ្ឋទទួលខុសត្រូវទៅលើកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា ដែលគេហៅថា Medi-Cal។ DHCS ធ្វើការជាមួយនឹង DDS ទៅលើកម្មវិធីផ្ទះពិការភាពផ្នែកការលូតលាស់ និងកម្មវិធីលើកលែងពិការភាពផ្នែកការលូតលាស់សេវាតាមសហគមន៍ និងកម្មវិធីលើកលែងទាំងឡាយផ្សេងទៀត។
DHCS ផ្តល់អាជ្ញាប័ណ្ណទៅដល់មណ្ឌលសុខភាព៖ ICF-DDs, ICF-DD/Hs, ICF-DD/Ns and ICF-DD/CNs។ DHCS ក៏ផ្តល់អាជ្ញាប័ណ្ណនិងតាមដានមណ្ឌលផ្តល់សេវាថែទាំផងដែរ។
DHCS ក៏មានផ្នែកសេវាសុខភាពផ្លូវចិត្ត (Mental Health Services Division (MHSD)) ដែរ។ MHSD គ្រប់គ្រងទៅលើកម្មវិធីសុខភាពផ្លូវចិត្តមួយចំនួនសម្រាប់កុមានិងយុវជន មនុស្សពេញវ័យនិងមនុស្សចាស់។ ផ្នែកផ្តល់អាជ្ញាប័ណ្ណសុខភាពផ្លូវចិត្ត (Mental Health Licensing (MHL) នៃ DHCS ផ្តល់អាជ្ញាប័ណ្ណនិងមើលខុសត្រូវទៅលើកម្មវិធីសុខភាពផ្លូវចិត្តនៅទូទាំងរដ្ឋ។
Disability Rights California
ប្រប្រព Disability Rights California គឺជាប្រព័ន្ធការពារនិងតស៊ូមតិរបស់រដ្ឋ កាលីហ្វ័រញ៉ា។ វាជាទីភ្នាក់ងារមិនរកប្រាក់ចំណេញដែលធ្វើការជាមួយអ្នកមានពិការភាព។ Disability Rights California តស៊ូមតិ អប់រំ ស៊ើបង្គេត និងការពាររឿងក្តីដើម្បីលើកកម្ពស់សិទ្ធិ ភាពថ្លៃថ្នូរ ឱ្យកាសស្នើភាព និងជម្រើស ដល់ពលរដ្ឋដែលមានពិការភាពទាំងអស់។ Disability Rights California បានប្តូរឈ្មោះរបស់វាមកពី Protection & Advocacy, Inc.នៅក្នុងឆ្នាំ 2008។
Disability Rights California បានការពារសិទ្ធិរបស់ពលរដ្ឋកាលីហ្វ័រញ៉ាដែលមានពិការភាពតាំងពីឆ្នាំ 1978។ Disability Rights California ធ្វើប្រតិបត្តិការក្រោមច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ ដើម្បីការពារសិទ្ធិរបស់ពលរដ្ឋដែលមានពិការភាព។ Office of Clients’ Advocacy (OCRA) គឺជាការិយាល័យរបស់ Disability Rights California ដែលជួលនិងបញ្ជូនអ្នកតស៊ូមតិទៅផ្តល់សេវាដល់អ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅទូទាំងរដ្ឋ។
DOF (នាយកដ្ឋានហិរញ្ញវត្ថុ)
DOF ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវលើថវិការទីភាររដ្ឋទាំងអស់។ DOF អាចអនុម័ត កែឡើងវិញ ឬ ប្តូរទៅលើថវិការរាល់ទីភ្នាក់ងាររដ្ឋទាំងឡាយមុននឹងផ្តល់ឱ្យទីភ្នាក់ងារទាំងអស់នូវទឹកប្រាក់របស់គេ។ DOF ក៏អនុម័តផងដែរដល់ការបង្កើនថវិកា និងទទួលខុសត្រូវលើបទបញ្ជាណាមួយដែលប៉ះពាល់ដល់ហិរញ្ញវត្ថុ។
DOR (នាយកដ្ឋានស្តារនីតិសម្បទា)
DOR ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវចំពោះសេវាស្តារនីតិសម្បទាវិជ្ជាជីវៈ សេវាទាំងនេះជួយដល់អ្នកឱ្យទទួលនិងរក្សាបាននូវការងារដែលមានលក្ខណៈប្រកួតប្រជែង។ DOR ក៏ផ្តល់ផងដែរនូវសេវាគាំពារការងាររយៈពេលខ្លីនិងការគាំពារដទៃផ្សេងទៀត។
DSM-5 (សៀវភៅណែនាំរោគវិនិច្ឆ័យនិងស្ថិតិនៃជំងឺធ្លាក់ទឹកចិត្ត, ការបោះពុម្ពលើកទីប្រាំ)
សៀវភៅណែនាំនេះមានការពិពណ៌នានិងរោគសញ្ញានៃ “ជំងឺធ្លាក់ទឹកចិត្ត” រួមទាំងពិការភាពផ្នែកបញ្ញា អូទីស៊ឺម និងលក្ខខណ្ឌរោគវិកលនានា។
DSS (នាយកដ្ឋានសេវាសង្គម)
DSS ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវលើប្រព័ន្ធសុខុមាលភាពនិងការថែទាំកុមាររយៈពេលខ្លី កម្មវិធី សុខុមាលភាពការងារ កម្មវិធីអ្នកមានពិការភាពនិងមនុស្សពេញវ័យ មណ្ឌលថែទាំតាមសហគមន៍ដែលមានអាជ្ញាប័ណ្ណ។ ផ្នែកផ្តល់អាជ្ញាប័ណ្ណការថែទាំសហគមន៍ (CCL) របស់ DSS ផ្តល់អាជ្ញាប័ណ្ណ និងតាមដានកម្មវិធីស្នាក់នៅនិងកម្មវិធីពេលថ្ងៃដែលផ្តល់សេវាដល់អ្នកដែលមាន DD។
ការធ្វើរោគវិនិច្ឆ័យឌុប
អ្នកមានរោគវិនិច្ឆ័យឌុបប្រសិនបើអ្នកមានពិការភាពផ្នែកការលូតលាស់ និងពិការភាពផ្នែកវិកលចរិកផង។
សេវាសង្គ្រោះបន្ទាន់ និងវិបត្តិ (Emergency and Crisis Services)
សេវាសង្គ្រោះបន្ទាន់ និងវិបត្តិការពារអ្នកពីគ្រោះថ្នាក់ដោយផ្ទាល់ទៅលើរាងកាយរបស់អ្នក ឬ សុខភាពផ្លូវចិត្ត ឬ សុវត្ថិភាព ដើម្បីជួយដល់អ្នកឱ្យស្នាក់នៅក្នុងស្ថានភាពរស់នៅរបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ ឬ ទិញសេវាទាំងនេះ។ ពួកគេជាបំបូងផ្តល់សេវាមានវិបត្តិដោយមិនរំខានដល់ការចាត់ចែងការរស់នៅរបស់អ្នក។ ប្រសិនបើនោះមិនដំណើរការទេ ពួកគេត្រូវតែសាកល្បងការស្នាក់ពេលអាសន្នតាមផ្ទះក្នុងសហគមន៍របស់អ្នក។ ប្រសិនបើនោះមិនដំណើរការទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកឱ្យត្រឡប់ទៅកាន់ទីកន្លែងដែលអ្នកចង់រស់នៅ ដោយមានការគាំពារចាំបាច់ទាំងអស់ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ សូមមើល WIC បញ្ញត្តិ 4648(a)(10).
ជំងឺឆ្កួតជ្រូក
ជំងឺឆ្កួតជ្រូកជាលក្ខខណ្ឌប្រសាទដែលធ្វើឱ្យមនុស្សដែលឆាប់ទទួលអារម្មណ៍ប្រកាច់បាន។ ការប្រកាច់គឺជាផ្លាស់ប្តូរនៅក្នងវិញ្ញាណ ការដឹងខ្លួន ឬ ឥរិយាបថកើតឡើងដោយសារចលនាអគ្គិសនីខ្លីមួយនៅក្នុងខួរក្បាល។ ការប្រកាច់ខុសគ្នាតាមតង់ស៊ីតេ។ ការប្រកាច់ខ្លះបង្កើតឱ្យមានចលនានៃការបង្អាក់ញ្ញាណ។ ខ្លះផ្សេងទៀតបង្កើតឱ្យមានការបាត់បង់ស្មារតីរយៈពេលខ្លី បញ្ឈរភ្នែក និង ការកន្ត្រាក់។ សម្រាប់ព័ត៌មានបន្ថែមសូមមើល ជំពូក 2។
ការជួយសម្រួល
ការជួយសម្រួលរួមមានសម្ភារៈដែលត្រូវកែសម្រួល ឬ សម្របតាម ការណែនាំពិសេស បរិក្ខារ ឬ ការជួយជាលក្ខណៈផ្ទាល់ខ្លួនដែលអនុញ្ញាតឱ្យអ្នកអាចយល់បាននិងជួយសម្រេចអំពីជីវិតរបស់អ្នក។
សវនាការយុត្តិធម៌
សវនាការយុត្តិធម៌ ជាសវនាការផ្នែករដ្ឋបាលនៅចំពោះមុខចៅក្រម នៅសវនាការយុត្តិធម៌ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ម្នាក់ម្តង បង្ហាញពីភ័ស្តុតាងនិងប្រាប់ពីចំណែកម្ខាងនៃការមិនឯកភាពគ្នា។ ចៅក្រមនឹងធ្វើសេចក្តីសម្រេចចិត្តផ្អែកទៅលើច្បាប់ Lanterman Act។
សេវាគាំពារតាមគ្រួសារ
សេវាគាំពារក្រុមគ្រួសារ ជាសេវាទាំងឡាយដែលជួយដល់គ្រួសារមួយឱ្យអាចរស់នៅបានជាមួយគ្នានិងមើលថែទាំកូន ឬកូនៗរបស់គេដែលមាន DD។
FFA (ទីភ្នាក់ងារគ្រួសារចិញ្ចឹម)
ការដាក់ឱ្យរស់នៅតាមផ្ទះ FFA មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងការថែទាំនៅតាមគ្រួសារចិញ្ចឹមពីដើមមកដែរ។ ភាពខុសគ្នារគឺថា FFA បញ្ជាក់ បណ្តុះបណ្តាល និងគាំពារដល់គ្រួសារចិញ្ចឹម។ FFA ជួយដល់គ្រួសារញ្ចឹមមើលថែទាំកូនដោយមានតម្រូវការពិសេសដោយសារតែមាន DD។ FFAs ផ្តល់អាជ្ញាប័ណ្ណដោយ DSS។
FHA (ទីភ្នាក់ងារគ្រួសារតាមផ្ទះ)
FHA ជាទីភ្នាក់ងារឯកជនមិនរកប្រាក់ចំណេញនិងជាអ្នកផ្តល់សេវាឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ដែល៖
- ជ្រើសរើស អនុម័ត បណ្តុះបណ្តាល និងតាមដានអ្នកផ្តល់សេវាដែលជាក្រុមគ្រួសារតាមផ្ទះ។
- ផ្តល់សេវានិងការគាំពារទាំងឡាយទៅដល់អ្នកផ្តល់សេវាដល់ក្រុមគ្រួសារតាមផ្ទះ និង
- ជួយអ្នកចូលទៅរស់នៅជាមួយ ឬ ចេញពីរស់នៅជាមួយគ្រួសារតាមផ្ទះ។
ផ្នែកទីប្រាំ
ផ្នែកទីប្រាំពិតជាមានពីផ្នែក។ វាសំដៅទៅដល់លក្ខខណ្ឌដែល (1) ពាក់ព័ន្ធខ្លាំងទៅនឹងពិការភាពផ្នែកបញ្ហា ឬ (2) ត្រូវការការព្យាបាលប្រហាក់ប្រហែលគ្នា។ ដើម្បីមានសិទ្ធិទទួលបានដោយស្របច្បាប់សម្រាប់សេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់ ស្ថិតក្រោមផ្នែកទីប្រាំនេះ អ្នកត្រូវតែបង្ហាញថា៖
- អ្នកមានលក្ខខណ្ឌ “ពាក់ព័ន្ធខ្លាំង” ទៅនឹងពិការភាពផ្នែកបញ្ញា ឬ
- អ្នកត្រូវការការព្យាបាល “ប្រហាក់ប្រហែលគ្នា” ទៅនឹងការព្យាបាលសម្រាប់អ្នកដែលមានពិការភាពផ្នែកបញ្ហា។
ផ្នែកនីតិក្រម
ផ្នែកនីតិក្រមគឺនៅពេលដែលបុគ្គលម្នាក់មានការចូលរួមក្នុងប្រព័ន្ធយុត្តិធម៌បទឧក្រឹដ្ឋ។
ផ្ទះគ្រួសារចិញ្ចឹម
នៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់ ផ្ទះគ្រួសារចិញ្ចឹមជាក្រុមគ្រួសារដែលទទួលបាននូវការបណ្តុះបណ្តាលពិសេសនិងជួយជាបន្តបន្ទាប់ដើម្បីផ្តល់ផ្ទះនិងការគាំពារដល់កុមារ។
សេវាទូទៅ
សេវាទូទៅជាសេវាផ្តល់ចេញពីទីភ្នាក់ងារដែលផ្តល់សេវាដល់សាធារណជននិងទទួលបានថវិកាពីសាធារណៈ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវព្យាយាមទទួលសេវាទាំងឡាយដែលអ្នកត្រូវការពីទីភ្នាក់ងារទូទៅមុននឹងពួកគេទិញសេវាទាំងនោះ។ ប៉ុន្តែ មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកអាចទិញសេវាទាំងឡាយបានក្នុងខណៈពេលដែលអ្នកទទួលបានសេវាទូទៅ។
ការស្នាក់នៅជាក្រុមតាមផ្ទះ
ការស្នាក់នៅជាក្រុមតាមផ្ទះជាធម្មតាមានន័យថា លំនៅដ្ឋានរស់នៅជាក្រុមតូចៗសម្រាប់មនុស្សគ្រប់អាយុដែលមាន DD។ មានលក្ខណៈស្របច្បាប់ “ការស្នាក់នៅជាក្រុមតាមផ្ទះ” គឺជាផ្ទះដែលមានអាជ្ញាប័ណ្ណផ្តល់ការថែទាំតាមសហគមន៍ដែលមានមនុស្សពេញវ័យស្នាក់នៅរហូតដល់ 6 នាក់។ ការរៀបចំឱ្យមានការរស់នៅជាក្រុមតូចផ្សេងមានឈ្មោះស្របច្បាប់ផ្សេង។
កម្មវិធីលើកលែង HCBS (សេវាតាមផ្ទះនិងតាមសហគមន៍)
កម្មវិធី HCBS ជាកម្មវិធីផ្តល់មូលនិធិដោយកម្មវិធី Medicaid សហព័ន្ធ ដើម្បីជួយដល់រដ្ឋបង់ថ្លៃសេវាតាមសហគមន៍ ដូចជាការគាំពារការរស់នៅនិងការងារ។ រដ្ឋកាលីហ្វ័រញ៉ាមានការលើកលែងជាពិសេសសម្រាប់អ្នកដែលមានពិការភាព (កម្មវិធី DD Waiver) និងការលើកលែងមួយចំនួនផ្សេងទៀតដែលអ្នកមានពិការភាព DD អាចនឹងមានសិទ្ធិទទួលបាន។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ប្រសិនបើអ្នកមានសិទ្ធិទទួលបាន អ្នកមានសិទ្ធិទទួលបានព័ត៌មានពីកម្មវិធី HCBS Waivers និងសេវាទាំងដែលត្រូវបានធានាដោយកម្មវិធីនេះ។
អ្នកប្រើប្រាស់មួយចំនួនស្ថិតលើកម្មវិធីលើកលែងហើយមានមួយចំនួនទៀតមិនស្ថិតនៅលើកម្មវិធីនេះ។ វាមិនមានផលប៉ះពាល់ដល់សេវារបស់អ្នកទេ។ ប្រសិនបើអ្នកស្ថិតនៅលើកម្មវិធីលើកលែងនេះ អ្នកត្រូវតែមានការប្រជុំ IPP ជារៀងរាល់ឆ្នាំ។ កម្មវិធី DHCS អាចនឹងពិនិត្យឡើងវិញនិងផ្លាស់ប្តូរការសម្រេចដោយសវនាការយុត្តិធម៌ដែលប៉ះពាល់ដល់សេវាដែលទទួលបានការលើកលែងទាំងនេះ។
ICFs (មណ្ឌលថែទាំសុខភាពមិនមែនវេជ្ជសាស្រ្ត)
មណ្ឌលទាំងនេះគឺជាមណ្ឌលសុខភាពស្នាក់នៅសម្រាប់អ្នកមាន DDs។ មណ្ឌលទាំងនេះមានប្រភេទនិងទំហំខុសៗគ្នាដូចជា៖ ICF-DD, ICF-DD-H, ICF-DD/Ns និង ICF-DD/CN។ មណ្ឌលទាំងនេះផ្តល់អាជ្ញាប័ណនិងតាមដានដោយ DHCS។
ពាក្យ ICF-MR (Intermediate Care Facility-Mentally Retarded) ត្រូវបានប្រើដោយទីភ្នាក់ងារសហព័ន្ធសំដៅទៅលើ ICFs ទាំងអស់។
សូមមើល ជំពូក 7 សម្រាប់ព័ត៌មានបន្ថែម។
IDT (ក្រុមការងារពហុជំនាញ)
IDTរបស់អ្នកជាក្រុមអ្នកដែលជួបគ្នាដើម្បីរៀបចំ IPP របស់អ្នក។ ពាក្យនេះត្រូវបានប្រើភាគច្រើនបំផុតនៅក្នុងលំនៅដ្ឋានដែលមានការកំណត់តឹងរឹង ដែលមានអ្នកមានវិជ្ជាជីវៈជាច្រើនចូលរួមប្រជុំ។ តាមច្បាប់ ពាក្យ “IDT” ត្រូវបានជំនួសដោយពាក្យ “ក្រុមធ្វើផែនការ”។ សូមមើល WIC បញ្ញត្តិ 4512(j)។ មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនប្រើពាក្យ IDTs សម្រាប់កិច្ចប្រជុំពិសេសជាមួយនឹងអ្នកនៅពេលដែលមានអ្នកវិជ្ជាជីវៈមកពីប្រភេទជំនាញផ្សេងគ្នាមកជួបជុំគ្នា។
IEP (ផែនការអប់រំជាលក្ខណៈបុគ្គល)
IEP ជាផែនការជាលាយលក្ខណ៍អក្សរសម្រាប់ការអប់រំរបស់អ្នក។ IEP ត្រូវបានអភីវឌ្ឍឡើងនៅក្នុងកិច្ចប្រជុំ IEP ដោយក្រុមធ្វើផែនការរបស់អ្នកក។ ក្រុមធ្វើផែនការរបស់អ្នកត្រូវមានសមាសភាព៖ រូបអ្នក ឪពុកម្តាយរបស់អ្នក គ្រូអប់រំពិសេស គ្រូអប់រំទូទៅ (បើមាន) និងតំណាងមណ្ឌលសិក្សាធិការ ឬ ថ្នាក់ដឹកនាំសាលា។
រៀនបន្ថែមអំពី IEPs ពី Disability Rights California’s Special Education Rights and Responsibilities នៅ៖ https://serr.disabilityrightsca.org/
IFSP (ផែនការសេវាគ្រួសារទៅតាមបុគ្គល)
IFSP ជាផែនការជាលាយលក្ខណ៍អក្សរអំពីសេវាអន្តរាគមន៍ទាន់ពេលសម្រាប់ទារកដែលមានសិទ្ធិទទួលបាន ឬ កុមារ និងក្រុមគ្រួសាររបស់ពួកគេ។
រៀនបន្ថែមអំពី IFSPs ពីជំពូក 12 នៃ Disability Rights California’s Special Education Rights and Responsibilities នៅ៖ https://serr.disabilityrightsca.org/
IHSS (សេវាគាំពារតាមគេហដ្ឋាន)
IHSS ជាកម្មវិធីតាមសហគមន៍ដែលបង់ថ្លៃដល់អ្នកផ្តល់សេវាដើម្បីគាំពារនិងថែទាំអ្នកមានពិការភាព ដើម្បីឱ្យពួកគេអាចរស់នៅបានដោយឯករាជ្យនៅក្នុងសហគមន៍របស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែមអំពី IHSS, សូមមើលឯកសារបោះពុម្ពស្តីពី IHSS របស់ Disability Rights California៖ https://www.disabilityrightsca.org/resources/in-home-supportive-services-ihss
ILS (សេវារស់នៅដោយឯករាជ្យ)
ILS ផ្តល់សេវាពីរប្រភេទ។ ILS ផ្តល់ការបណ្តុះបណ្តាលជួយដល់អ្នកឱ្យរៀនពីបំណិនទាំងឡាយដែលអ្នកត្រូវការដើម្បីរស់បានដោយឯករាជ្យ ដូចជាបំណិនធ្វើម្ហូប សំអាត សំអិតសំអាង និងការគ្រប់គ្រងលុយកាក់ជាដើម។ អ្នកក៏អាចទទួលបានសេវា ILS បន្តរហូតប្រសិនបើអ្នកមានបំណិនជំនួយខ្លួនឯងជាមូលដ្ឋាន ប៉ុន្តែត្រូវការជំនួយជាប្រចាំដើម្បីរក្សាបាននូវការចាត់ចែងការស់នៅរបស់អ្នក។
ការធ្វើសមាហរ័ណកម្ម
សូមមើលការធ្វើសមាហរ័ណកម្មសហគមន៍ ខាងលើ។
ពិការភាពផ្នែកបញ្ញា (Intellectual Disability)
សៀវភៅណែនាំពីរោគវិនិច្ឆ័យនិងស្ថិតិនៃជំងឺធ្លាកទឹកចិត្ត បោះពុម្ពលើទីប្រាំ លើកឡើងថា បុគ្គលដែលមានពិការភាពផ្នែកបញ្ញាមានទាំងពីរ៖
- មានបញ្ហាជាមួយនឹងការបំពេញមុខងារផ្នែកបញ្ញា (ការផ្តល់ហេតុផល ការដោះស្រាយបញ្ហា ការធ្វើផែនការ ការគិតលក្ខណៈអរូបិយ ការវិនិច្ឆ័យ ការរៀនបែបសិក្សាធិការ និងការរៀនពីបទពិសោធន៍)។ ការបំពេញមុខងារផ្នែកបញ្ញាច្រើនត្រូវបានវាស់វែងដោយការធ្វើតេស្ត IQ ដែលផ្តល់ឡើងជាពិន្ទុ។ ពិការភាពផ្នែកបញ្ញាជាធម្មតាមានពិន្ទុមិនលើសពីចន្លោះ 65 ទៅ 75 ពិន្ទុឡើយ។
- បញ្ហាជាមួយនឹងមុខងារសម្របតាមដែលបណ្តាលឱ្យបំពេញមិនបានទៅតាមស្តង់ដាអភិវឌ្ឍន៍ផ្នែកការលូតលាស់និងវប្បធម៌សង្គមសម្រាប់ឯករាជ្យភាពជាលក្ខណៈបុគ្គលនិងការទទួលខុសត្រូវសង្គម។ បើគ្មានការគាំពារទេ បញ្ហានឹងកម្រិតដល់ការបំពេញមុខងារនៅក្នុងសកម្មភាពមួយឬច្រើននៃសកម្មភាពប្រចាំថ្ងៃដូចជា (ការទំនាក់ទំនង ការចូលរួមសង្គម និងការរស់នៅដោយឯករាជ្យ នៅតាមលំនៅដ្ឋានជាច្រើន ដូចជាតាមផ្ទះ កន្លែងការងារ សាលារៀន និងសហគមន៍)។
បញ្ហាជាមួយនឹងការបំពេញមុខងារទាំងនេះត្រូវតែកើតមានឡើងក្នុងអំឡុងពេលអភិវឌ្ឍន៍ការលូតលាស់នៃជីវិត ដែលមានន័យថាក្នុងអំឡុងពេលកុមារភាព ឬ យុវវ័យ។ ក្រោមច្បាប់ Lanterman Act បុគ្គលត្រូវតែមានបញ្ហាទាំងនេះកើតឡើងនៅមុនអាយុ 18ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមអំពីពិការភាពផ្នែកបញ្ញា, សូមមើល ជំពូក 2។
IPC (អ្នកសម្របសម្រួលកម្មវិធីជាលក្ខណៈបុគ្គល)
IPC ជាបុគ្គលដែលធ្វើការនៅតាមមណ្ឌលអភិវឌ្ឍន៍ការលូតលាស់និងសម្របសម្រួល IPP របស់អ្នក។
IPP (ផែនការកម្មវិធីជាលក្ខណៈបុគ្គល)
IPP ជាផែនការជាលាយលក្ខណ៍អក្សរអភិវឌ្ឍឡើងដោយក្រុមធ្វើផែនការរបស់អ្នកនៅក្នុងកិច្ចប្រជុំមួយ។ IPP របស់អ្នកឆ្លុះបញ្ចាំងពីគោលបំណងនងវត្ថុបំណងដែលបានឯកភាពគ្នា និងកំណត់ទៅលើសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកចង់បាន និងមានតម្រូវការដើម្បីសម្រេចឱ្យបាននូវគោលបំណងរបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែធានាថា អ្នកទទួលបានសេវាទាំងឡាយដូចដែលមានរាយនៅក្នុង IPP របស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពី IPPs, សូមមើល ជំពូក 4។
ច្បាប់ Lanterman Act (ច្បាប់សេវាពិការភាពផ្នែកការលូតលាស់ Lanterman)
Lanterman Act ជាឈ្មោះច្បាប់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលផ្តល់ឱ្យអ្នកមានពិការភាពផ្នែកការលូតលាស់នូវសិទ្ធិដើម្បីទទួលបាននូវសេវានិងការគាំពារទាំងឡាយនៅតាមលំនៅដ្ឋានដែលមានលក្ខណៈប្រមូលរឹតត្បិតតិចតួច។ ច្បាប់នេះបានបង្កើតឱ្យមានប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់ និង State Council on Developmental Disabilities។ ច្បាប់ Lanterman Act រកឃើញនៅក្នុងក្រម Welfare and Institutions (W&I) Code បញ្ញត្តិ 4500 និងដូចខាងក្រោម។
ពិការភាពផ្នែកសិក្សា (Learning Disabilities)
ពិការភាពផ្នែកសិក្សាជាក្រុមនៃពិការភាពដែលធ្វើឱ្យវាពិបាករៀននូវជំនាញសិក្សាធិការថ្មីៗ។ បុគ្គលដែលមានពិការភាពផ្នែកការសិក្សា អាចនឹងមិនរៀនបានល្អនូវជំនាញមួយចំនួនដូចទៅតាមអ្វីដែលរំពឹងទុកដោយសារតែបញ្ញារបស់គាត់។ ឧទាហរណ៍ ការលូតលាស់មិនប្រក្រតីធ្វើឱ្យមានការពិបាកក្នុងការអាន ដែលនាំទៅដល់ការពិបាករៀនតាមការអាន។
អ្នកអាណាព្យាបាលស្របច្បាប់ (Legal Guardian)
អ្នកអាណាព្យាបាលស្របច្បាប់ជាមនុស្សពេញវ័យដែលត្រូវបានផ្តល់នូវអំណាចស្របច្បាប់ដោយតុលាការឱ្យមើលថែកុមារអាយុក្រោម 18ឆ្នាំ និង/ឬ ទ្រព្យសម្បត្តិរបស់កុមារនោះ។
អ្នកអាណាព្យាបាលលើបុគ្គល ទទួលខុសត្រូវស្របច្បាប់ទៅលើតម្រូវការផ្នែករាងកាយ វេជ្ជសាស្រ្ត និងការអប់រំរបស់កុមារ។
អ្នកអាណាព្យាបាលលើទ្រព្យសម្បត្តិ ទទួលខុសត្រូវស្របច្បាប់ទៅលើទ្រព្យសម្បត្តិរបស់កុមារ។
LRE (បរិយាកាសដែលរឹតត្បិតតិចតួចបំផុត)
LRE ជាលក្ខខណ្ឌតម្រូវស្របច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ ដែលចែងថាអ្នកមានសិទ្ធិទទួលបានសេវាកម្មនៅតាមទីលំនៅដែលប្រមូលផ្តុំបំផុត និងប្រកបដោយបរិយាប័ន ដោយមិនគិតពីកម្រិតនៃពិការភាពរបស់អ្នក។ មូលហេតុនេះហើយ អ្នកអាចមានជីវិតរស់នៅឯករាជ្យ ផលិតភាពនិងប្រក្រតីភាពបំផុតតាមដែលអាចធ្វើបាន។
ការសម្រុះសម្រួល
ប្រសិនបើអ្នកនិងបុគ្គលម្នាក់ផ្សេង (ឬអង្គភាព) មិនឯកភាពគ្នាអំពីសេវានិងការគាំពាររបស់អ្នកទេ អ្នកអាចជួបជាមួយនឹងពួកគេ ហើយអ្នកសម្រុះសម្រួលព្យាយាមនិងរកដំណោះស្រាយជូនដល់អ្នក។ ការប្រជុំនេះត្រូវបានគេហៅថាការសម្រុះសម្រួល។ អ្នកសម្រុះសម្រួលជាបុគ្គលដែលជួយអ្នកនិងអ្នកម្ខាងទៀតឱ្យឯកភាពគ្នា។ ការសម្រុះសម្រួលជាជម្រើសមួយនៅក្នុងដំណើរការប្តឹងជំទាស់របស់មជ្ឈមណ្ឌលថ្នាក់តំបន់ ប៉ុន្តែអាចមានប្រយោជន៍និងដោះស្រាយបានឆាប់រហ័សជាងដំណើរការសវនាការ។
Medi-Cal
កម្មវិធី Medi-Cal ផ្តល់នូវសេវាថែទាំសុខភាពដល់អ្នកដែលមានចំណូលទាប ឬ ដែលមានពិការភាព។ រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលប្រចាំរដ្ឋបង់ថ្លៃសម្រាប់កម្មវិធី Medi-Cal.។
កម្មវិធី Medicare
កម្មវិធី Medicare ជាកម្មវិធីធានារ៉ាប់រងសុខភាពសម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Social Security Disability Insurance ឬ ការបង់ថ្លៃ Re និងអ្នកនៅក្នុងបន្ទុកគ្រួសាររបស់ពួកគេ។
ការបណ្តុះបណ្តុះចល័ត (Mobility Training)
ការបណ្តុះបណ្តុះចល័តជួយដល់អ្នកឱ្យប្រើនូវមធ្យោបាយធ្វើដំណើរបានដោយឯករាជ្យបំផុតតាមដែលអាចធ្វើបាន។
ការគាំពារជាលក្ខណៈធម្មជាតិ (Natural Supports)
ការគាំពារជាលក្ខណៈធម្មជាតិ ជាដំណភ្ជាប់រវាងក្រុមគ្រួសារនិងសហគមន៍ និងជាទំនាក់ទំនងដែលជួយដល់អ្នកជម្រុញ ឬ រក្សាបាននូវគុណភាពនិងសុវត្ថិភាពជិវិត។
OAH (ការិយាល័យសវនាការផ្នែករដ្ឋបាល)
OAH បំពេញការងារសវនាការនៅពេលដែលអ្នកមានការមិនសម្រុងគ្នាជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយប្តឹងជំទាស់។ OAH មានចៅក្រមនីតិរដ្ឋបាល (ALJs) ដែលស្តាប់សវនាការពីក្តីក្តាំងនិងធ្វើការសម្រេចដោយផ្អែកទៅលើច្បាប់ Lanterman Act។
OCRA (ការិយាល័យតស៊ូមតិសិទ្ធិអតិថិជន)
OCRA គឺជាការិយាល័យ DRC ដែលជួលអ្នកតស៊ូមតិសិទ្ធិអតិថិជន (ហៅកាត់ខ្លីថា CRA) សម្រាប់អតិថិជនទាំងឡាយរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំង 21។
អង្គការ People First
People First ជាអង្គការតស៊ូមតិដោយខ្លួនរបស់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានអង្គការ People First នៅទូទាំងរដ្ឋ និងមានសាខានៅតាមមូលដ្ឋាននៅស្ទើរតែគ្រប់តំបន់។
ការធ្វើផែនការផ្តោតទៅលើបុគ្គល (Person-Centered Planning)
ដំណើរការ IPP របស់អ្នកត្រូវតែផ្តោតទៅលើបុគ្គល ដែលមានន័យថាវាត្រូវតែផ្តោតទៅលើអ្នក និងជម្រើស ការពេញចិត្ត និងត្រូវការរបស់អ្នក។ ការធ្វើផែនការផ្តោតទៅលើបុគ្គល ជាវិធីសាស្រ្តមួយអនុវត្តផ្តោតទៅលើអនាគត ដែលអ្នកចង់បានសម្រាប់ខ្លួនអ្នកផ្ទាល់។
ក្រុមធ្វើផែនការ (Planning Team)
ក្រុមធ្វើផែនការរបស់អ្នកជាក្រុមដែលជួយអ្នកអភិវឌ្ឍផែនការ IPP របស់អ្នក។ ក្រុមធ្វើផែនការរបស់អ្នករួមមាន៖ រូបអ្នក ឪពុកម្តាយរបស់អ្នក ឬ អ្នកអាណាព្យាបាលដែលត្រូវបានចាត់តាំងស្របច្បាប់ (ប្រសិនបើអ្នកជាអនិតិជន) អ្នកថែរក្សាដែលត្រូវបានចាត់តាំងស្របច្បាប់របស់អ្នក (ប្រសិនបើអ្នកជាមនុស្សពេញវ័យ ហើយមានការថែរក្សា) តំណាងម្នាក់ឬច្រើននាក់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ (រួមទាំងអ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់តាមការចាត់តាំង) និងនរណាម្នាក់ដែលអ្នកអញ្ជើញមក (រួមទាំងអ្នកផ្តល់សេវាផងដែរ)។
មូលនិធិ POS (ការទិញសេវាកម្ម)
មជ្ឈមណ្ឌលថ្នាក់តំបន់ប្រើថវិកា POS ដើម្បីទិញសេវាកម្មសម្រាប់អ្នកប្រើប្រាស់ពីអ្នកផ្តល់សេវា។ មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗមានកិច្ចសន្យាជាមួយនឹង DDS ដែលរាប់បញ្ចូលទាំងថវិកា POS ផងដែរ។
គោលនយោបាយ POS (ការទិញសេវាកម្ម)
គោលនយោបាយ POS ជាគោលការណ៍ណែនាំបង្កើតឡើងដោយមជ្ឈមណ្ឌលថ្នាក់តំបន់អំពីប្រភេទនិងចំនួនសេវាកម្មដែលវានឹងអនុម័តនៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ គោលនយោបាយ POS ច្រើនកំណត់លក្ខខណ្ឌសិទ្ធិទទួលបាននិងចំនួនទឹកប្រាក់សម្រាប់ការគាំពារនិងសេវាជាក់លាក់។ គោលនយោបាយ POS មានការកម្រិតតឹងរឹងថារំលោភទៅលើសិទ្ធិស្របច្បាប់របស់អ្នកដើម្បីទទួលបានសេវាកម្មជាការខុសច្បាប់។ អ្នកមានសិទ្ធិទទួលបានសេវាកម្មដែលត្រូវបានដាក់ចូលក្នុងផែនការដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នក។ គោលនយោបាយ POS ទាំងអស់ ត្រូវមានខច្បាប់ដើម្បីឱ្យសេវារបស់អ្នកត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ IPP ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នក។
គ្រូពេទ្យវិកលចរិត
គ្រូពេទ្យវិកលចរិតជាវេជ្ជបណ្ឌិតវេជ្ជសាស្រ្តមានអាជ្ញាប័ណ្ណ ដែលមានការបណ្តុះបណ្តាលនិងបទពិសោធន៍ពិសេសទៅលើជំងឺធ្លាក់ទឹកចិត្តជាប្រចាំ។
អ្នកចិត្តសាស្រ្ត
អ្នកចិត្តសាស្រ្តជាអ្នកវិជ្ជាជីវៈកម្រិតវេជ្ជបណ្ឌិតដែលមានអាជ្ញាប័ណដោយមានការបណ្តុះបណ្តាលនិងបទពិសោធន៍ផ្នែកសុខភាពផ្លូវចិត្ត។
RCs (មជ្ឈមណ្ឌលថ្នាក់តំបន់)
Rcs ជាទីភ្នាក់ងារឯកជនមិនរកប្រាក់ចំណេញតាមសហគមន៍ ដែលផ្តល់ការវាយតម្លៃ សម្របសម្រួលសេវាកម្ម និងការទិញសេវាកម្មសម្រាប់អ្នកនិងក្រុមគ្រួសាររបស់អ្នក។ ច្បាប់រដ្ឋកាលីហ្វ័រញ៉ា ហៅថាច្បាប់ Lanterman Act តម្រូវថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបង្កើតឡើងនៅទូទាំងរដ្ឋ។ មជ្ឈមណ្ឌលថ្នាក់តំបន់ស្ថិតក្រោមកិច្ចសន្យាជាមួយនឹង D។DS
មាន RCs ចំនួន 21 នៅក្នុងរដ្ឋកាលីហ្វញ៉ា៖
ACRC មជ្ឈមណ្ឌលប្រចាំតំបន់ Alta California
CVRC មជ្ឈមណ្ឌលប្រចាំតំបន់ Central Valley
ELARC មជ្ឈមណ្ឌលប្រចាំតំបន់ Eastern Los Angeles
FNRC មជ្ឈមណ្ឌលប្រចាំតំបន់ Far Northern
FDLRC មជ្ឈមណ្ឌលប្រចាំតំបន់ Frank D. Lanterman
GGRC មជ្ឈមណ្ឌលប្រចាំតំបន់ Golden Gate
HRC មជ្ឈមណ្ឌលប្រចាំតំបន់ Harbor
IRC មជ្ឈមណ្ឌលប្រចាំតំបន់ Inland
KRC មជ្ឈមណ្ឌលប្រចាំតំបន់ Kern
NBRC មជ្ឈមណ្ឌលប្រចាំតំបន់ North Bay
NLACRC មជ្ឈមណ្ឌលប្រចាំតំបន់ North Los Angeles County
RCRC មជ្ឈមណ្ឌលប្រចាំតំបន់ Redwood Coast
RCEB មជ្ឈមណ្ឌលប្រចាំតំបន់ East Bay
RCOC មជ្ឈមណ្ឌលប្រចាំតំបន់ Orange County
SARC មជ្ឈមណ្ឌលប្រចាំតំបន់ San Andreas
SDRC មជ្ឈមណ្ឌលប្រចាំតំបន់ San Diego
SGPRC មជ្ឈមណ្ឌលប្រចាំតំបន់ San Gabriel/Pomona
ELARC មជ្ឈមណ្ឌលប្រចាំតំបន់ Eastern Los Angeles
TCRC មជ្ឈមណ្ឌលប្រចាំតំបន់ Tri-Counties
VMRC មជ្ឈមណ្ឌលប្រចាំតំបន់ Valley Mountain
WRC មជ្ឈមណ្ឌលប្រចាំតំបន់ Westside
បទបញ្ជា (Regulations)
បទបញ្ជា ជាវិធានច្បាប់និងគោលការណ៍ណែនាំកំណត់ឡើងនិងជម្រុញការអនុវត្តដោយទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីអនុវត្តនូវអត្ថន័យនិងនិយមន័យនៃច្បាប់ជាក់។
ការបញ្ចេញ (Release)
ការបញ្ចេញផ្តល់ការអនុញ្ញាតឱ្យមើលនិងថតចម្លងឯកសារនិងកំណត់ត្រា។ RC ត្រូវការមើលឯកសារជាក់លាក់និងកំណត់ត្រាវេជ្ជសាស្រ្ត ចិត្តសាស្រ្ត និងសិក្សាធិការ នៅពេលពួកគេវាយតម្លៃអ្នក។ កំណត់ត្រាទាំងនេះមានលក្ខណៈជាការសម្ងាត់។ អ្នក (ឬ ឪពុកម្តាយរបស់អ្នក អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលស្របច្បាប់) ត្រូវចុះហត្ថលេខាលើសេចក្តីអនុញ្ញាត ដើម្បីផ្តល់ការអនុញ្ញាតដល់មជ្ឈមណ្ឌលថ្នាក់តំបន់មើលនិងថតចម្លងកំណត់ត្រារបស់អ្នក។
ការថែទាំសម្រាប់ការសម្រាកលំហែ (Respite Care)
ការថែទាំសម្រាប់ការសម្រាកលំហែគឺនៅពេលដែលនរណាម្នាក់ផ្តល់ដល់អ្នកនូវការថែទាំមិនមែនវេជ្ជសាស្រ្តនិងការគ្រប់គ្រងម្តងម្កាល ឬ បណ្តោះអាសន្នតាមកាលវិភាគជាទៀងទាត់ដើម្បី៖
- ជួយដល់សមាជិកក្រុមគ្រួសារឱ្យរក្សាអ្នកទុកក្នុងផ្ទះ
- ផ្តល់ដល់អ្នកនូវការថែទាំនិងការគ្រប់គ្រងនៅពេលគ្រួសាររបស់អ្នកមិននៅទីនោះ
- ផ្តល់ដល់សមាជិកគ្រួសារទាំងឡាយនូវការសម្រាកពីការមើលថែអ្នក និង
- ផ្តល់ដល់អ្នកនូវតម្រូវការជួយខ្លួនឯងជាមូលដ្ឋាន និងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត រួមទាំងការប្រាស្រ័យទាក់ទងគ្នា ការចូលរួមសង្គម និងសកម្មភាពប្រចាំថ្ងៃ ជាធម្មតាត្រូវបានធ្វើឡើងដោយគ្រួសាររបស់អ្នក។
RRDP (គម្រោងអភិវឌ្ឍន៍ធនធានថ្នាក់តំបន់)
គម្រោងអភីវឌ្ឍន៍ធនធានថ្នាក់តំបន់ ជាផ្នែករបស់ នាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់។ RRDPs៖
- ជួយអ្នកប្តូរចេញពីទីលំនៅដែលមានលក្ខណៈរឹតបន្តឹងដូចជា DC ទៅកាន់សហគមន៍។
- វាយតម្លៃអ្នកសម្រាប់ការគាំពារបន្ថែមដែលអាចជួយអ្នកឱ្យបន្តរស់នៅក្នុងសហគមន៍បាន។
- ចាត់ចែងនិងវាយតម្លៃអ្នកប្រសិនបើអ្នកត្រូវការសេវាវិបត្តិភ្លាមៗ។
- ផ្តល់ការបណ្តុះបណ្តាលទៅដល់អ្នកប្រើប្រាស់ ក្រុមគ្រួសារ អ្នកផ្តល់សេវា និងបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់។
- ការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់អំពីការអភិវឌ្ឍន៍ផែនការដាក់តាមសហគមន៍ប្រចាំឆ្នាំ។
សូមមើល ជំពូក 8 សម្រាប់ព័ត៌មានបន្ថែម។
SCDD (ក្រុមប្រឹក្សារដ្ឋស្តីពីការអភិវឌ្ឍន៍ការលូតលាស់)
SCDD ជាទីភ្នាក់ងាររដ្ឋឯករាជ្យដែលជួយធ្វើផែនការ សម្របសម្រួល តាមដាន និងវាយតម្លៃសេវាកម្មសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ច្បាប់សហព័ន្ធចែងថា SCDD ត្រូវផ្តល់លើឡើងជាមធ្យោបាយនានាដើម្បីកែលម្អនិងបង្កើនសេវាកម្ម។ SCDD ដាក់បញ្ចូលនូវសំណើរបស់គេចូលទៅក្នុងផែនការរដ្ឋ ហើយដាក់បញ្ជូនផែនការនោះទៅកាន់រដ្ឋាភិបាលសហព័ន្ធ។
ស្ថិតក្រោមច្បាប់រដ្ឋ SCDD ត្រូវសិក្សាពីរបៀបដែលអ្នកមានពិការភាពផ្នែកការលូតលាស់ទទួលសេវារបស់ពួកគេ។ ប្រសិនបើមានចន្លោះនៅក្នុងសេវា SCDD នឹងផ្តល់អនុសាសន៍ទៅឱ្យ DDS ពីរបៀបទទួលបានសេវាដែលត្រូវការ។ SCDD ក៏ប្រើប្រាស់ថវិកាសហព័ន្ធដើម្បីផ្តល់ជាប្រាក់ឧបត្ថម្ភគម្រោងអភីវឌ្ឍន៍សេវាថ្មីៗ ឬ សម្រាប់គម្រោងតស៊ូមតិខ្លួនឯង។ ការិយាល័យ SCDD ពីមុនហៅថាប្រឹក្សាភិបាលតាមតំបន់។ បុគ្គលិកនៅក្នុងការិយាល័យ SCDD អាចផ្តល់ជំនួយនិងការបណ្តុះបណ្តាលដល់អ្នកបាន។
ស្វ័យតស៊ូមតិ
ស្វ័យតស៊ូមតិមានន័យថាតំណាង និងទំទាក់ទំនងផលប្រយោជន៍ខ្លួនឯង ធ្វើការជ្រើសរើសខ្លួនឯង និងគ្រប់គ្រងលើបរិយាកាសខ្លួនឯង។
បាត់បង់ញ្ញាណ (Sensory Loss)
ចំណុចនេះសំដៅដល់ការបាត់បង់មួយ ឬ ច្រើននៃវិញ្ញាណទាំងរបស់អ្នក (មើល ស្តាប់ ប៉ះ រស់ជាតិ ឬ ក្លិន)។
អ្នកសម្របសម្រួលសេវា ឬ ការគ្រប់គ្រងករណី (Service Coordination or Case Management)
នេះសំដៅទៅដល់ការទទួលខុសត្រូវរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយដល់អ្នកយ៉ាងសកម្មនៅក្នុងការធ្វើផែនការ និងការស្វែងរកនិងទទួលបានសេវាដែលចាំបាច់។ អ្នកសម្របសម្រួលសេវារបស់អ្នកជាបុគ្គលទទួលខុសត្រូវលើការសម្របសម្រួលសេវា ឬ ការគ្រប់គ្រងករណី។ ជាធម្មតាអ្នកសម្របសម្រួលសេវារបស់អ្នក គឺជាបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកសម្របសម្រួលសេវារបស់អ្នកក៏អាចហៅថាអ្នកគ្រប់គ្រងក្តី អ្នកសង្គមកិច្ច ឬ CPC ដែរ។
ស្វ័យកំណត់
ស្វ័យកំណត់មានន័យថា អ្នកមានសិទ្ធិធ្វើការជ្រើសរើសអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក មានសិទ្ធិនិងការទទួលខុសត្រូវដូចគ្នាទៅនឹងអ្នកផ្សេងទៀតដែរ និងនិយាយ និងតស៊ូមតិសម្រាប់ខ្លួនឯង។
កម្មវិធីស្វ័យសម្រេច (SDP)
កម្មវិធីស្វ័យសម្រេច (SDP) គឺជារបៀបមួយដែលអ្នកទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់។ នៅក្នុងកម្មវិធី SDP អ្នកប្រើប្រាស់ណិងក្រុមគ្រួសាររបស់ពួកគេមានសេរីភាព ការត្រួតពិនិត្យ និងការទទួលខុសត្រូវក្នុងការជ្រើសរើសសេវានិងការគាំពារដើម្បីជួយដល់ពួកគេពំពេញវានទៅតាមវត្ថបំណងនៅក្នុងផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) របស់គេ។ វាផ្តល់ដល់អ្នកនូវថវិកាដើម្បីទិញសេវាកម្មទាំងឡាយតាមរបៀបដែលអ្នកចង់បាន។ កម្មវិធីស្វ័យកំណត់បច្ចុប្បន្នមានផ្តល់ទៅដល់អ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់ដែលមានសិទ្ធិទទូលបាន។ សូមមើល ជំពូក 3 សម្រាប់ព័ត៌មានបន្ថេម។
SLA (ការចាត់ចែងការរស់នៅដោយមានការគាំពារ)
SLA សំដៅដល់សេវាគាំពារដល់ការរស់នៅបន្ថែមទៅលើការគាំពារផ្សេងទៀត ដូចជាកម្មវិធីពេលថ្ងៃជាដើម។
SLS (សេវាគាំពារការរស់នៅ)
SLS ជួយដល់អ្នកឱ្យរស់នៅក្នុងផ្ទះ ឬ អាផាតម៉ិនដែលអ្នកមានជាកម្មសិទ្ធិ ឬជួល។ SLS អាចមានផ្តល់ជូនញឹកញាប់ និងសម្រាប់រយៈពេលទៅតាមតម្រូវការរបស់អ្នក។ អ្នកទទួលបានសេវានិងការគាំពារផ្សេងៗគ្នា ដើម្បីជួយដល់អ្នកឱ្យរស់បាននៅតាមផ្ទះរបស់អ្នក រួមទាំងការបណ្តុះបណ្តាលនិងការគាំពារបំណិនសង្គម ឥរិយាបថ និងការរស់នៅប្រចាំថ្ងៃ ជំនួយក្នុងការស្វែងរក កែសម្រួលនិងការថែទាំផ្ទះ បង់ថ្លៃដល់អ្នកជិតខាងនិងអ្នកស្នាក់នៅជាមួយ។ SLS មានគោលបំណងជួយដល់អ្នកឱ្យរស់នៅតាមគន្លងប្រក្រតីនៃជីវិត និងអាចរួមបញ្ចូលទៅក្នុងសហគមន៍របស់អ្នក។ SLS ឆ្លើយតបទៅនឹង “រូបភាពទូលំទូលាយ” នៃជីវិតរបស់អ្នក។
SNF (មណ្ឌលសុខភាពមានបំណិន)
មណ្ឌលសុខភាពមានបំណិនផ្តល់នូវការថែទាំខ្លួនប្រាណលើសពីធម្មតា។
របបសន្តិសុខសង្គម (Social Security)
របបសន្តិសុខសង្គមជាកម្មវិធីសហព័ន្ធចាប់ផ្តើមក្នុងឆ្នាំ 1935។ វារួមបញ្ចូលនូវកម្មវិធី ធានារ៉ាប់រងផ្នែពិការភាព ការចូលនិវត្តន៍ និង SSI ផងដែរ។
SSDI (ធានារ៉ាប់រងលើពិការភាពដោយរបបសន្តិសុខសង្គម)៖
SSI ជាកម្មវិធីរដ្ឋបាលរបបសន្និសុខសង្គម ដែលផ្តល់អត្ថប្រយោជន៍ជាប្រាក់ប្រចាំខែទៅដល់ពលរដ្ឋ (ឬ កូនរបស់ពួកគេ មនុស្សពេញវ័យនិងកុមារមានពិការភាព ឬ ស្វាមីភរិយា) ដែលបានធ្វើការនិងបង់ចូលទៅក្នុងមូលនិធិសន្តិសុខសង្គមនិងធ្លាក់ខ្លួនពិការ។ វាក៏ផ្តល់មកជាមួយនូវកម្មវិធី Medicare នៅពេលណាអ្នកទទួលបានអត្ថប្រយោជន៍នេះចំនួន 24 ជាប់គ្នា។
SSI (ប្រាក់ចំណូលបន្ថែមដោយរបសន្តិសុខសង្គម)
SSI កម្មវិធីរដ្ឋបាលរបបសន្តិសុខសង្គមសម្រាប់អ្នកមានចំណូលទាប ដែលមានពិការភាព ឬ មានយុលើសពី 65ឆ្នាំ។ SSI ផ្តល់សាច់ប្រាក់សម្រាប់អាហារនិង ទីជម្រកជាមូលដ្ឋាន។
អង្គការភាគីពាក់ព័ន្ធ (Stakeholder Organizations)
អង្គការនៅទូទាំងរដ្ឋទាំងនេះតំណាងឱ្យផលប្រយោជន៍របស់អ្នកប្រើប្រាស់ សមាជិកក្រុមគ្រួសារ អ្នកផ្តល់សេវា និងអង្គការតស៊ូមតិទូទាំងរដ្ឋ។
ច្បាប់ (Statute)
ច្បាប់ គឺច្បាប់អនុម័តដោយអង្គនីតិបញ្ញត្តិ និងចុះហត្ថលេខាដោយអភិបាលរដ្ឋ។ ច្បាប់ Lanterman Act គឺជាចង្កោមច្បាប់អំពីសេវាកម្មនិងសិទ្ធិទាំងឡាយដែលត្រូវបានធានាដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។
ពិការភាពធ្ងន់ធ្ងរ (Substantial Disability)
បទបញ្ជានាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់កំណត់ពីពិការភាពធ្ងន់ធ្ងរថាជា “កំសោយធ្ងនធ្ងរនៃការដឹង និង/ឬការបំពេញងារសង្គម។” នេះមានន័យថា អ្នកមានពិការភាពធ្ងន់ធ្ងរដោយកំសោយធ្ងន់ធ្ងរទាំង៖
- ការបំពេញមុខងារទទួលដឹង (ការគិតរបស់អ្នក បញ្ញារបស់អ្នក) ឬ
- ការំពេញមុខងារសង្គមរបស់អ្នក (របៀបដែលមានទំនាក់ទំនងទៅនឹងអ្នកផ្សេង)។
អ្នកមិនចាំបាច់បញ្ជាក់ពីភ័ស្តុតាងនៃពិការភាពទាំងពីរនេះទេ។ ប៉ុន្តែ អ្នកត្រូវបង្ហាញនូវបញ្ហាធំៗទាំងឡាយនៅក្នុងយ៉ាងហោចណាស់បីនៃផ្នែកទាំងនេះ៖
- បំណិនទំនាក់ទំនង (ការទទួលនិងការសម្តែងឡើងជាភាសា)
- សិក្សាពី
- ការថែទាំខ្លួនឯង
- ការចល័តទី
- ការគ្រប់គ្រងលើខ្លួនឯង
- ការរស់នៅដោយឯករាជ្យ
- ការផ្គត់ផ្គង់ខ្លួនឯងបានផ្នែកសេដ្ឋកិច្ច
យោងទៅតាមច្បាប់ លក្ខខណ្ឌពិការភាពធ្ងន់ធ្ងរតម្រូវឱ្យ “ធ្វើផែនការអន្តរជំនាញ” និង “ការសម្របសម្រួលសេវា” ដើម្បីជួយដល់អ្នក “សម្រេចបាននូវសក្តានុពលរបស់អ្នកជាអតិបរមា”។
ដើម្បីមានសិទ្ធិទទួលបានសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ មិនត្រូវមានតែការធ្វើរោគវិនិច្ឆ័យ ឬ លក្ខខណ្ឌដែលត្រូវទៅនឹងមួយនៃផ្នែកទាំងប្រាំនៃសិទ្ធិអាចទទួលបាននោះទេ ប៉ុន្តែរោគវិនិច្ឆ័យ ឬលក្ខខណ្ឌនោះត្រូវតែកំណត់ទៅលើ “ពិការភាពធ្ងន់ធ្ងរ” ដល់អ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូក 2។
អ្នកផ្តល់សេវា (Vendor)
អ្នកផ្តល់សេវាជាបុគ្គល ឬ ទីភ្នាក់ងារដែលត្រូវបានអនុម័តនិងបង់ថ្លៃដោយមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីផ្តល់សេវា។
ការធ្វើជាអ្នកផ្តល់សេវា (Vendorization)
នេះមានន័យថា មជ្ឈមណ្ឌលថ្នាក់តំបន់បានធានាថាអ្នកផ្តល់សេវាបំពេញបានទៅតាមលក្ខខណ្ឌតម្រូវទាំងអស់ដើម្បីអាចផ្តល់សេវាបាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ឱ្យអ្នកផ្តល់សេវានីមួយៗនូវលេខសម្គាល់ លេខកូដសេវា និង លេខរងដើម្បីឱ្យអ្នកផ្តល់សេវាអាចទទួលបានការបង់ប្រាក់សម្រាប់សេវាដែលគេបានផ្តល់។
សក្ខីប័ត្រ (Voucher)
សក្ខីប័ត្រជាគូប៉ុង ឬ លិខិតសម្រេចជាលាយលក្ខណ៍អក្សរសម្រាប់សេវា ដូចជាការសម្រាកលំហែ ឬ ការថែទាំងពេលថ្ងៃ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់សក្ខីប័ត្រទៅដល់អ្នក ឬ ក្រុមគ្រួសាររបស់អ្នក។ អ្នកជ្រើសរើសអ្នកផ្តល់សេវារបស់អ្នក និងបង់ប្រាក់ដោយប្រើសក្ខីប័ត្របង់ប្រាក់។
WIC (Welfare and Institutions Code)
WIC ជាផ្នែកនៃច្បាប់រដ្ឋកាលីហ្វ័រញ៉ាដែលរួមបញ្ចូលទាំងច្បាប់ Lanterman Act ផង។