អ្នកអាចប្រើប្រាស់សន្លឹកកិច្ចការងារនេះដើម្បីត្រៀមសម្រាប់ការប្រជុំ IPP ឬ FSP កូនរបស់អ្នក។ វានឹងជួយអ្នកគិតអំពីគោលដៅសម្រាប់កូនអ្នក និងសេវានិងការគាំពារទាំងឡាយដែលកូនរបស់អ្នកត្រូវការដើម្បីសម្រេចគោលដៅទាំងនោះ។ នេះនឹងជួយអ្នកសម្រេចពីសេវាដែលអ្នកអាចនឹងត្រូវការពីមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីគាំពារដល់កូនរបស់អ្នក។
គោលដៅ
ធ្វើបញ្ជីនៃគោលបំណងទាំងទាំងឡាយដែលអ្នកមានសម្រាប់កូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកអាច ចូររៀបរាប់ពីជំហានទាំងឡាយដែលចាំបាច់ដើម្បីសម្រេចបាននូវគោលបំណងនីមួយៗ។
តើមានសំណួរអ្វីឬទេ?
សួរខ្លួនឯងនូវសំណួរទាំងនេះ។ ចម្លើយទាំងនេះនឹងជួយដល់អ្នករៀបចំកំណត់ពីគោលបំណងរបស់អ្នក។
- តើអ្នកចង់ឱ្យកូនរបស់អ្នករស់នៅកន្លែងណា?
- តើអ្នកចង់ឱ្យកូនរបស់អ្នករួមបញ្ចូលក្នុងសហគមន៍តាមមធ្យោបាយអ្វី?
- តើអ្នកចង់ឱ្យកូនរបស់អ្នករួមបញ្ចូលក្នុងសាលាតាមមធ្យោបាយអ្វី?
- តើកូនរបស់អ្នកត្រូវការអ្វីដើម្បីឱ្យកាន់តែមានលក្ខណៈសមាហរ័ណកម្មក្នុងសហគមន៍និងសាលារៀន? ឧទាហរណ៍ កូនរបស់អ្នកអាចនឹងត្រូវការរៀនពីយុទ្ធសាស្រ្តជួយខ្លួនឯងជាក់លាក់ ឬ ដើម្បីទទួលបានជំនួយលើបញ្ហាវេជ្ជសាស្ត្រឬឥរិយាបថ។
- តើប្រភេទសេវាអ្វីដែលអ្នកត្រូវការដើម្បីឱ្យអ្នកអាច៖
- ទៅសាលា ឬ ធ្វើការ។
- ឈប់សម្រាកពីការមើលថែកូន ដើម្បីឱ្យអ្នកអាចសម្រាកឬធ្វើអ្វីមួយសប្បាយៗ។
- ធ្វើកិច្ចការផ្ទះដូចជាធ្វើម្ហូប ទិញទំនិញ និងសម្អាត។
- មើលថែទាំកូនៗផ្សេងទៀត។
(អ្នកអាចនឹងត្រូវការសេវានិងការគាំពារសម្រាប់កូនរបស់អ្នកដែលមានពិការភាពដើម្បីឱ្យអ្នកធ្វើការងារទាំងនេះ)
- តើគ្រួសាររបស់អ្នកមានតម្រូវការផ្នែកវប្បធម៌ របទជីវិត និងភាសាដែលអ្នកចង់ក្លាយជាផ្នែកនៃសេវាដែលអ្នកទទួលបាន?
សេវាកម្ម
នៅពេលដែលអ្នកដឹងពីគោលដៅរបស់អ្នក អ្នកអាចធ្វើបញ្ជីសេវានិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីឈានទៅសម្រេចគោលរបស់អ្នក។ រាយសេវាទាំងអស់ដែលអ្នកត្រូវការបច្ចុប្បន្ននិងសេវាដែលអ្នកចង់បាន។ គិតអំពីសេវានិងការគាំពារទាំងឡាយដែលក្រុមគ្រួសាររបស់អ្នកត្រូវការដើម្បីរក្សាកូនរបស់អ្នកឱ្យផ្ទះបាន។ ប្រសិនបើការស្នាក់នៅផ្ទះជាជម្រើសប្រសើរបំផុតសម្រាប់កូនរបស់អ្នក មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពិចារណាគ្រប់មធ្យោបាយទាំងអស់ ដើម្បីរក្សាកូនរបស់អ្នករស់នៅឯផ្ទះមុននឹងពិនិត្យទៅលើជម្រើសនៅក្រៅផ្ទះ។ នេះជាបញ្ជីនៃសេវាគាំពារគ្រួសារមួយចំនួនដែលច្បាប់មានចែង។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវផ្តល់ផងដែរនូវសេវាផ្សេងៗដែលកូនរបស់អ្នកត្រូវការ។
- ការថែទាំឯកទេសផ្លូវចិត្តនិងទន្តសាស្រ្ត
- កម្មវិធីជម្រុញដល់ញ្ញាណទារក
- ការសម្រាកសម្រាប់ឪពុកម្តាយ
- ការថែទាំពេលថ្ងៃ ឬ ការថែទាំទារក
- សេវាសុខភាពផ្លូវចិត្ត
- ឧបករណ៍សម្របតាមពិសេសដូចជារទេះអ្នកមានពិការភាព គ្រែមន្ទីរពេទ្យ ឬ ឧបករណ៍ទំនាក់ទំនង
- ការបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយ
- សេវារៀបចំផ្ទះ
- សេវារៀបចំការបោះជំរំ
- ការថែទាំក្រៅផ្ទះរយៈពេលខ្លី
- ការផ្តល់ប្រឹក្សា
- កម្មវិធីកែសម្រួលអាកប្បកិរិយា
- ជំនួយការតស៊ូមតិ
- សេវាផ្សេងទៀតដែលអ្នកត្រូវការ
ពេលខ្លះសមាជិកគ្រួសារ មិត្តភក្តិ ឬ អ្នកផ្សេងទៀតដែលអ្នកស្គាល់មានឆន្ទះនិងអាចផ្តល់សេវានិងការគាំពារបាន។ នេះហៅថាការគាំពារ “ជាលក្ខណៈធម្មជាតិ”។ ប៉ុន្តែប្រសិនបើអ្នកមិនមានការគាំពារជាលក្ខណៈធម្មជាតិ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ការគាំពារដែលកូនរបស់អ្នកត្រូវការ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចនិយាយគ្រួសារ ឬ មិត្តភក្តិរបស់អ្នកត្រូវផ្តល់ការគាំពារដល់អ្នកជំនួសឱ្យការផ្តល់សេវា។
សេវាមួយចំនួនមានផ្តល់ដល់អ្នកតាមរយៈសាលា សហគមន៍ ឬ ទីភ្នាក់ងារសាធារណៈ ដូចជាការអប់រំពិសេស Medi-Cal និង IHSS។ អ្នកអាចនឹងទទួលបានជំនួយពីផែនការធានាសុខភាពឯកជនរបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នករំពឹងថាអ្នកនឹងប្រើ “ធនធានទូទៅ” ទាំងនេះ ប្រសិនបើអ្នកមានពួកវា។ ពួកគេនឹងមិនផ្តល់សេវាដូចគ្នាទេ។ ប៉ុន្តែពួកគេត្រូវជួយដល់អ្នកឱ្យទទួបានធនធានទាំងនោះ និងធានាថាសេវាដែលត្រឹមត្រូវសម្រាប់កូនរបស់អ្នក។
ក្រុមធ្វើផែនការ IPP គួរពិភាក្សាពីសេវានិងការគាំពារនីមួយៗដែលកូនរបស់អ្នកត្រូវការ។ IPP គួររួមបញ្ចូលនូវសេវាទាំងឡាយដែលកូនរបស់អ្នកត្រូវការ បើទោះបីជាពួកគេនឹងទទួលសេវានេះនៅកន្លែងផ្សេងក៏ដោយ ដូចជាទីភ្នាក់ងារសាធារណៈ និងមិនមែនមកពីមជ្ឈមណ្ឌលថ្នាក់តំបន់។ នៅចុងបញ្ចប់នៃការប្រជុំ IPP មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ដល់អ្នកនូវបញ្ជីនៃសេវាទាំងឡាយដែលបានព្រមព្រៀងគ្នាថាវានឹងផ្តល់ឱ្យ។ នេះមានន័យថា អ្នកមិនគួរបញ្ចប់កិច្ចប្រជុំដោយមិនច្បាប់ពីអ្វីដែលគេនឹងផ្តល់ឱ្យនោះទេ។ បញ្ជីនេះគួរតែមានសេវានីមួយៗ នៅពេលវាអាចនឹងចាប់ផ្តើម ទទួលបានវាញឺកញាប់ប៉ុណ្ណា និងយូរប៉ុណ្ណា និងអ្នកផ្តល់ (ប្រសិនបើស្គាល់)។