Menu Close

ឯកសារបន្ថែម L៖ របៀប​សម្ភាសន៍ទីភ្នាក់ងារ​​គាំពារការរស់នៅ

ឯកសារបន្ថែម L៖ របៀប​សម្ភាសន៍ទីភ្នាក់ងារ​​គាំពារការរស់នៅ

ទីភ្នាក់ងារ​រស់នៅ​ដែលទទួលបាននូវការគាំ​ពារអាច​ផ្តល់ដល់អ្នក​បាន​នូវ​សេវា​ទាំង​ឡា​យ​ដែល​អ្នក​ត្រូវការ​ដើម្បី​រស់បានដោយឯករាជ្យ​។ មុន​នឹង​អ្នក​ជ្រើសរើស​ទី​ភ្នា​ក់​ងា​រណាមួយ​ សូម​​ធ្វើ​​ឱ្យ​ប្រាកដ​ថា​ពួក​គេ​យល់ពី​អ្វីដែលអ្នក​ត្រូវការ​និង​អាចផ្តល់​សេវាក​ម្ម​និង​ការគាំពារទាំង​ឡាយ​ដែលអ្នក​ត្រូវការ​​ដើម្បី​រស់នៅដោយខ្លួនឯងបាន។

អ្នក​អាច​ចាប់ផ្តើម​និយាយ “ខ្ញុំចង់​ដឹង​ច្រើន​បន្ថែម​ទៀត​ពី​ទី​ភ្នាក់​ងារ​របស់​អ្នក។ តើយើង​អាច​កំណត់ពេលដើម្បីខ្ញុំអាច​ហៅទូរសព្ទ ឬ ទៅជួប​ដោយផ្ទាល់ និង​សួរសំណួ​រខ្លះដល់អ្នក​បានទេ?

ឧទាហរណ៍​គំរូ

  • តើសេវាអ្វីខ្លះ​ដែលអ្នក​អាចផ្តល់បាន ដើម្បី​ជួយខ្ញុំឱ្យ​អាច​រស់នៅ​បាន​ដោយ​ខ្លួនឯង?
  • តើអ្នក​អាច​ជួយខ្ញុំ​ឱ្យ​ក្លាយ​ជាពលរដ្ឋសកម្មក្នុង​សកម្មភាព​សហគមន៍​បាន​ដោយរបៀបណា?
  • ខ្ញុំចង់រស់នៅ​ក្នុង​ ________។ តើអ្នកអាច​ជួយ​ខ្ញុំ​ឱ្យ​រស់នៅ​ទី​នោះបានយ៉ាង​ដូចម្តេច?
  • ខ្ញុំចូលចិត្ត ________ (ឧទាហរណ៍៖ ការរាំ មាន​សត្វចិញ្ចឹម)។ តើ​​អ្នក​អាច​ជួយ​ខ្ញុំ​ធ្វើ​រឿង​ទាំង​នេះ​បាន​យ៉ាង​ដូច​ម្តេច​?​
  • តើអ្នក​អាចចាប់ផ្តើម​ធ្វើ​ការ​ជាមួយ​ខ្ញុំ​ឆាប់បំផុតបាននៅពេលណា?
  • សូមប្រាប់ខ្ញុំ​ពី​បុគ្គលិក​ដែលនឹង​ជួយដលខ្ញុំ​បានទេ?
  • តើ​ខ្ញុំ​អាច​​ជ្រើសរើស​​អ្នក​ដែល​ខ្ញុំ​ចង់​ធ្វើ​ការ​ជាមួយ​បានទេ​?​
  • តើខ្ញុំ​នឹង​ទូរ​សព្ទ​ទៅ​នរណា​ប្រសិនបើ​ខ្ញុំ​ត្រូវការជំនួយនៅពេលយប់ ឬ​ចុង​សប្តាហ៍​?
  • តើអ្នក​ធ្លាប់បញ្ឈប់​សេវាគាំពារ​របស់នរណារម្នាក់​​ដែឬទេ? ហេតុអ្វី?
  • តើ​អ្នក​មាន​ក្តី​រំពឹង​ទុកអ្វីខ្លះ​អំពី​រូប​ខ្ញុំ​?​
  • តើអ្វីទៅ​ជា​ទស្សនវិជ្ជា ឬ “សេចក្តីថ្លៃពីបេសកកម្ម”​​ របស់ទីភ្នាក់ងារ​របស់អ្នក?​
  • ​តើ​មាន​មនុស្ស​ផ្សេង​ទៀត​ប៉ុន្មាន​នាក់​​ដែល​ទីភ្នាក់ងារ​របស់​អ្នកជួយ​?​​
  • តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ឱ្យខ្ញុំ​ដឹង​អំពីទីភ្នាក់ងារ​របស់អ្នក​ទេ?​
  • តើ​អ្នកអាច​​ប្រាប់​ឈ្មោះ និង​លេខទូរសព្ទរបស់​អ្នក​ទាំងឡាយ​​ផ្សេង​ទៀត​ដែល​អ្នក​បានជួយ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សាកសួរ​ពួកគេ​​បានដែរឬទេ​?​

ក្រោយពីអ្នក​ពិភាក្សាជាមួយនឹង​ទីភ្នាក់ងាររបស់អ្នក សូម​សួរខ្លួន​អ្នក​នូវ​សំណួរទាំងនេះ​ដើម្បី​ជួយដល់អ្នក​​សម្រេច​ ថាតើទីភ្នាក់ងារ​ណា​មួយ​ដែល​ប្រ​សើរបំផុត​សម្រាប់អ្នក។

  • ​តើ​មាន​អ្វីខ្លះដែលអ្នក​ចូលចិត្តអំពីទីភ្នាក់ងារនោះ?
  • តើមាន​អ្វីខ្លះដែលអ្នកមិនចូលចិត្ត ឬ​មានការព្រួយ​បារម្ភ​? 
  • តើ​អ្នក​មាន​សំណួរ​ដទៃ​ផ្សេង​ទៀត​​ដែល​អ្នក​ចង់សាកសួរ​ពួកគេ​ទេ​?​