Menu Close

ឯកសារ​បន្ថែម F៖ សេវាកម្មនិងការគាំពារ​សម្រាប់​អ្នក​មាន ​ពិភារ​ភាព​ខាង​ការយល់ដឹង

ឯកសារ​បន្ថែម F៖ សេវាកម្មនិងការគាំពារ​សម្រាប់​អ្នក​មាន ​ពិភារ​ភាព​ខាង​ការយល់ដឹង

ច្បាប់រដ្ឋ​ចែងថា “ពិការភាព​ផ្នែក​បញ្ញា​” ប៉ុន្តែ​យើង​ប្រើនៅទីនេះ​ “ពិការភាពការទទួលដឹង​”​ ដើម្បីដាក់បញ្ចូល​នូវ​លក្ខខណ្ឌ​ប្រ​ហាក់ប្រ​ហែល​គ្នា។ សូមមើល​ឯកសារបន្ថែម E សម្រាប់​តារាង​លក្ខណៈ​សម្បតិ្ត​រួម​នៃ​អ្នក​ដែល​មាន​លក្ខ​ខណ្ឌ​ប្រ​ហាក់ប្រហែលគ្នា​។ អ្នក​មិន​មានសិទ្ធិទទួល​បាន​ដោយ​ស្វ័យ​ប្រ​វត្តិ​ពីព្រោះ​តែ​អ្នក​ត្រូវការ​មួយ​ចំនួន ឬ ទាំង​អស់​នៃ​សេវាកម្ម​នៅលើ​បញ្ជីនេះ​តែបុណ្ណឹងបានទេ។

អ្នក​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា​ច្រើ​ន​ត្រូវ​ការ​សេវា​និង​ការ​គាំ​ពារ​ទាំង​នេះ​៖

  • កម្មវិធី​ជម្រុញដល់ញ្ញាណទារក​
  • ការគាំពារ​ផ្នែក​ប្រឹក្សានិង​ស្មារតី​សម្រាប់ឪពុកម្តាយ
  • ការបណ្តុះ​បណ្តាល​ពីការលូតលាស់កុមារ​សម្រាប់​ឪពុក​ម្តាយ​
  • សេវា​អន្តរាគមន៍​ទាន់​ពេល​។
  • ការជម្រុញញ្ញាណ​
  • ការព្យាបាល​ដោយ​ចលនា ធ្វើសកម្មភាព​ ឬ​ និយាយ (សម្រាប់​ពិការភាព​ខាងបញ្ញា)
  • ការបណ្តុះបណ្តាល​បំណិនជួយ​ខ្លួន​ឯង ដូចជា​ការ​ញ៉ាំ ចម្អិន សម្អាត​ ការ​ស្លៀកពាក់ ការប្រើ​ប្រាស់បន្ទប់ទឹក មនាម័យ​ខ្លួន​ប្រាណ គ្រប់គ្រង​លុយ​កាក់ ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរសាធារណៈ
  • ការបណ្តុះបណ្តាល​បំណិន​សង្គម ដូចជា​របៀប​បង្កើត​មិត្ត និង​រៀប​ចំ​កាល​វិភាគ​សម្មភាព​លំហែកម្សាន្ត
  • ការ​​សម្រាកលំហែពិការថែទាំ
  • សេវាសម្របសម្រួលនិង​គ្រប់គ្រង​សេវាកម្ម​
  • សេវាតស៊ូមតិនិង​ការបណ្តុះបណ្តាល​ការតស៊ូមតិដោយ​ខ្លួន​ឯង
  • ប្រឹក្សា​គ្រួសារ​
  • ព័ត៌​មាន​និង​ការ​បញ្ជូនបន្ត ដូចជា​អ្នក​ឯកទេសជំនាញ​វេជ្ជសាស្រ្ត ឥរិយាបថ ឬ ការចិញ្ចឹមកូន​ជាដើម
  • សេវា​សង្គមនិង​ផ្នែកច្បាប់ ដូច​ជា​ការការពារ ការតស៊ូមតិ និង​ការ​តំណាង​
  • ការអប់រំពិសេស​និង​សេវាពាក់ព័ន្ធ​នានា​តម្រូវ​ដោយ​ច្បាប់
  • សេវាសង្គម ឬ សេវាលំហែកម្សាន្ត​
  • ការ​បណ្តុះ​បណ្តាល​ពីការស្តារនីតិសម្បទារ ឬ ជំនាញ​វិជ្ជាជីវៈ
  • ការថែទាំ​តាមមណ្ឌលស្នាក់នៅ​
  • សេវាសុខភាព​ផ្លូវ​ចិត្ត
  • ការគាំពារតាមកន្លែង​ការងារ​
  • ការចាត់ចែង​ការរស់នៅ​ដោយ​មានការគាំពារ ឬ ពាក់កណ្តាល​ឯក​រាជ្យ​
  • កម្មវិធី​ពេលថ្ងៃ​ដើម្បី​ជួយ​ដល់​រៀន​បំណិន មាន​ឯករាជ្យ​ច្រើន និង​មាន​ការ​សប្បាយ
  • ការធ្វើ​ដំណើរ​
  • ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ឱកាស​ការងារ​មាន​ប្រាក់​ឈ្នួល​
  • ជួយ​ស្វែង​រក​កន្លែង​រស់នៅ​
  • អត្ថប្រយោជន៍​សាធារណៈ​ដូចជា SSI អត្ថប្រយោជន៍​សន្តិសុខ​សង្គម​ផ្សេង​ទៀត និង​​កម្មវិធី Medi-Cal
  • ជួយ​ការរៀន​ការងារ​ដោយ​បំបែក​វា​ជា​ផ្នែក​តូចៗ និង​បង្រៀន​ផ្នែក​នីមួយៗ​​ជា​ជំ​ហានៗ
  • ការ​បណ្តុះ​បណ្តាល​ផ្នែក​ឥរិយាបថ និងកម្ម​វិធី​កែ​សម្រួល​ឥរិយាបថ​
  • សេវា​និង​ការ​គាំពារ​ដើម្បី​ជួយ​ធ្វើសមាហរ័ណ​កម្ម​ចូលសហគមន៍​
  • សេវាសង្រ្គោះបន្ទាន់​និង​អន្តរាគមន៍​វិបត្តិ​ បំណិន​ចិញ្ចឹមកូន​សម្រាប់​អ្នក​មាន​ពិការភាព​ដែល​មាន​កូន