Menu Close

(11.26) ប្រសិនបើខ្ញុំចង់ចុះឈ្មោះក្នុង PACE តើខ្ញុំនៅតែអាចក្លាយជា​អតិថិ​ជ​ន​​របស់​មជ្ឈមណ្ឌលក្នុង​តំបន់ និងនៅលើកម្មវិធី​ DD Waiver បានដែរឬ​ទេ?

(11.26) ប្រសិនបើខ្ញុំចង់ចុះឈ្មោះក្នុង PACE តើខ្ញុំនៅតែអាចក្លាយជា​អតិថិ​ជ​ន​​របស់​មជ្ឈមណ្ឌលក្នុង​តំបន់ និងនៅលើកម្មវិធី​ DD Waiver បានដែរឬ​ទេ?

អ្នកអាចនៅក្នុង PACE ហើយនៅតែជាអតិថិជនមជ្ឈមណ្ឌលក្នុង​តំបន់ដដែល​។​អ្នកមិនអាចនៅក្នុង PACE និងនៅលើកម្មវិធី​ DD Waiver ក្នុង​ពេល​តែមួយ​បានទេ។

កម្មវិធីការថែទាំ​រួមបញ្ចូលគ្នា​​ទាំងអស់​សម្រាប់មនុស្សចាស់ (Programs of All-Inclusive Care for the Elderly, PACE) ផ្តល់សេវាវេជ្ជសាស្រ្ត និងសង្គម​សម្រា​ប់​មនុស្សដែលមានអាយុចាប់ពី 55 ឆ្នាំឡើងទៅ ដែលមានលក្ខណៈ​គ្រប់គ្រាន់​ទទួលបាន​ការថែទាំតាមផ្ទះថែទាំ ប៉ុន្តែអាចរស់នៅតាម​ផ្ទះដោយមានការគាំទ្រ។  PACE ត្រូវបានដំណើរការទូទាំង​រដ្ឋកាលីហ្វ័រញ៉ា​ដោយ​អង្គការ PACE ក្នុងតំបន់។  អតិថិជនរបស់​មជ្ឈមណ្ឌល​ក្នុងតំបន់​អាច​ចូល​រួមគម្រោង PACE ដោយមិនបាត់បង់សិទ្ធិទទួលបាន​​របស់​មជ្ឈមណ្ឌល​ក្នុងតំបន់នោះទេ​។  ទោះបីជាអ្នកអាចរក្សាសិទ្ធិទទួលបានរបស់​មជ្ឈ​ម​ណ្ឌ​ល​ក្នុងតំបន់របស់អ្នក ប្រសិនបើអ្នកចុះឈ្មោះក្នុង PACE យ៉ាង​ណាក្តី​ ក៏​អ្នក​ត្រូវ​តែ​ទទួលបានអត្ថប្រយោជន៍ Medicare និង Medi-Cal ទាំងអស់​របស់អ្នក​តាម​រយៈ PACE តែ​ប៉ុណ្ណោះ។  នេះមានន័យថា ប្រសិនបើមជ្ឈមណ្ឌលក្នុង​តំបន់​របស់​អ្នកកំពុង​ផ្តល់ឱ្យអ្នក​នូវសេវាកម្ម​ណាមួយ​ដែល​មាន​ផ្តល់​ជូន​​តាមរយៈ Medicare ឬ Medi-Cal អ្នកនឹងត្រូវទទួលបានពួក​វាពីគម្រោង PACE របស់អ្ន​ក បន្ទាប់​ពីអ្ន​ក​ចុះ​ឈ្មោះ​។ អ្នកសម្របសម្រួលសេវានៅមជ្ឈមណ្ឌលក្នុង​តំបន់​រប​ស់​អ្នក ត្រូវធ្វើការ​ជា​មួយគម្រោង PACE ក្នុងមូលដ្ឋាន​របស់​អ្នក​ ដើម្បីធ្វើឱ្យ​ប្រាក​ដ​ថា​មិន​មានសេវាជាន់គ្នាដែលពួកគេ​នីមួយ​ផ្តល់ជូនអ្នក។  មជ្ឈមណ្ឌលក្នុង​តំបន់​របស់អ្នក និងគម្រោង​ PACE របស់អ្នក​ គួរតែធ្វើការរួមគ្នា​ដើម្បីបង្កើត​កិច្ច​ព្រម​ព្រៀង​ជា​លាយលក្ខណ៍អក្សរដែលចែង​ថាអ្នកណាជាអ្នកទទួល​ខុសត្រូវ​ក្នុង​កា​រ​ផ្តល់សេវាកម្មនីមួយៗរបស់អ្នក។

ប្រសិនបើអ្នកស្ថិតលើកម្មវិធី​ Medi-Cal ដូចជាការលើកលែងសេវាកម្មតាមផ្ទះ និង​សហគមន៍សម្រាប់​ជនពិការ​ផ្នែកលូតលាស់​ (ហៅកាត់ថា DD Waiver) ​អ្ន​ក​នឹងត្រូវផ្តាច់​ចេញពីការលើកលែងមុនពេលចូលរួមជាមួយ PACE​ ។​ ប្រសិន​បើ​អ្នកនៅលើកម្មវិធី​ DD Waiver ហើយសម្រេចចិត្តថាអ្នក​ចង់ដកឈ្មោះចេញ​ពី​ការលើកលែងនេះ​ដើម្បី​ឱ្យ​អ្នកអាចចូលរួមជាមួយ PACE នោះ​អ្នកនៅតែ​អាច​ទទួល​បានសេវាកម្មពីមជ្ឈមណ្ឌលក្នុងតំបន់ដែល PACE មិនផ្តល់ជូន​ ប៉ុន្តែ​ប្រភ​ព​មូលនិធិសម្រាប់សេវាកម្មរបស់អ្នកនឹងផ្លាស់ប្តូរ។

ការ​ចូលរួមជាមួយ PACE ឬអត់នោះ​ គឺជាការសម្រេចចិ​ត្តផ្ទាល់ខ្លួន​។​ពិតមែន​តែ​​សេវាកម្មមួយចំនួនដែល​ PACE និងមជ្ឈមណ្ឌល​ក្នុងតំបន់ផ្តល់​គឺស្រដៀង​គ្នា ប៉ុន្តែ​មាន​ផ្នែកនានា​​ដែល​ប្រព័ន្ធសេវាទាំងពីរនេះ​ខុសគ្នា។​មជ្ឈមណ្ឌល​​ក្នុង​តំបន់ផ្តល់ជូននូវជំនាញ អ្នកផ្តល់សេវា និងសេវាកម្មដែលរៀបចំ​សម្រាប់ជនពិ​កា​រ​​ផ្នែក​លូតលាស់​។  កម្មវិធី PACE ត្រូវបានរៀបចំឡើងសម្រាប់មនុស្ស​ដែល​មា​ន​​អាយុចាប់ពី 55 ឆ្នាំឡើងទៅ។  អ្នកអាចដឹង​ថា​ពិតជាមាន​ប្រយោជន៍​ក្នុង​ការ​ទទួ​​​​ល​បានសេវាកម្មពីកម្មវិធីទាំងពីរ ប្រសិនបើអ្នកមាន​ពិការ​ភាព​ផ្នែក​លូត​លា​ស់​ មានអាយុ 55 ឆ្នាំ ឬចាស់ជាងនេះ មានសិទ្ធិទទួលបានការថែទាំតាមផ្ទះថែទាំ ហើយ​គិតថា​អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ពីឯកទេសបំពេញ​បន្ថែមនៃ​ប្រព័​ន្ធទាំងពីរនេះ។  ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចូលចិត្ត​សេវាកម្មមជ្ឈ​មណ្ឌ​ល​ក្នុងតំបន់របស់អ្នក និងអ្នកផ្តល់សេវា​វេជ្ជសាស្រ្ត​បច្ចុប្បន្ន អ្នកប្រហែល​ជាមិន​ច​ង់​​ចូលរួមជាមួយ PACE ទេ។  ការចូលរួមជាមួយ PACE នឹងតម្រូវឱ្យ​អ្នកទទួល​បានសេវាកម្មពីអ្នកផ្តល់សេវាដែលបំពេញការងារ​ និងជាប់ កិច្ច​សន្យា​របស់ PACE ។  ភាគច្រើននៃអ្នកផ្តល់សេវា​ទាំងនេះនឹងខុសពីអ្នកផ្តល់សេវាបច្ចុប្បន្ន​របស់អ្នក។ ព័ត៌មានបន្ថែមមាននៅ www.calpace.org។