បោះពុម្ពបន្ថែមទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 12/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 12/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ឯកសារបន្ថែម
ឯកសារបន្ថែម A៖ ពាក្យនិយមប្រើនិងអក្សរកាត់
ប្រព័ន្ធ Developmental Disabilities (ហៅកាត់ថា DD) ប្រើពាក្យពិសេសនិងកាត់ជាច្រើន។ ឯកសារបន្ថែមនេះនឹងជួយដល់អ្នក ក្រុមគ្រួសារអ្នក និងអ្នកតស៊ូមតិរបស់អ្នកឱ្យយល់ពីភាសាដោយឡែកទាំងនេះ។
បំណិនដែលអាចសម្របតាម
បំណិនដែលអាចសម្របតាមជួយអ្នកសម្របបានល្អទៅនឹងស្ថានភាពនិងបរិស្ថានជុំវិញខ្លួនអ្នក។ ឧទាហរណ៍មាន បំណិនទំនាក់ទំនង ការថែទាំខ្លួនឯង ការរស់នៅក្នុងផ្ទះ ការដឹកនាំខ្លួនឯង ការងារ សុខភាព សង្គម និងបំណិនសុវត្ថិភាព។
ADL (សកម្មភាពរស់នៅប្រចាំថ្ងៃ)
ADL ជាសកម្មភាពប្រចាំថ្ងៃដែលធ្វើជាប្រចាំដូចជា ការស្លៀកពាក់ ការរៀបចំម្ហូបអាហារ ការងារផ្ទះ ការធ្វើការងារ ទៅសាលារៀន និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។
ការតស៊ូមតិ
ការតស៊ូមតិគឺនៅពេលដែលអ្នក ឬ នរណាម្នាក់ផ្សេងទៀតតំណាងយ៉ាងសកម្មនិងគាំទ្រដល់តម្រូវការនិងផលប្រយោជន៍របស់អ្នក ដើម្បីឱ្យអ្នកអាចទទួលបានសេវានិងការគាំពារទាំងឡាយដែលអ្នកត្រូវការ។
ជំនួយបង់ប្រាក់ដែលកំពុងរង់ចាំ
នេះជាសិទ្ធិរបស់អ្នកដើម្បីរក្សាការទទួលបានសេវាកម្មក្នុងពេលដែលអ្នករង់ចាំការសម្រេចរបស់សវនាការរដ្ឋបាលយុត្តិធម៌មួយ។ ដើម្បីរក្សាទុកសេវា អ្នកត្រូវតែដាក់ពាក្យសុំសវនាការក្នុងរយៈពេល 10ថ្ងៃនៃការជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ដែលចែងថាសេវារបស់អ្នកនឹងបញ្ចប់ ឬកាត់ចេញ។
មណ្ឌល AM (អាចចល័តបាន) និង Non-AM (មិនអាចចល័តបាន)
ពាក្យទាំងនេះពិពណ៌នាពីអ្នកប្រើប្រាស់ដែលមណ្ឌលអាចផ្តល់សេវាបាន។ អ្នកអាចចល័តបានប្រសិនបើអ្នកអាចដើរបាន។ យោងទៅតាមបទបញ្ជាផ្នែកអគ្គិភ័យ ប្រសិនបើអ្នកអាចដើរបាន ប៉ុន្តែខ្សោយវិញ្ញាណ ហើយមិនអាចចាកចេញពីមណ្ឌលបានដោយពុំមានជំនួយនៅពេលមានអាសន្នទេនោះ អ្នកអាចត្រូវបានចាត់ទុកថាមិនអាចចល័តទីបានទេ។
ការប្តឹងជំទាស់
ការប្តឹងជំទាស់ជាដំណើរការផ្នែកច្បាប់នៃការតតាំងនឹងការសម្រេចជាផ្លូវការ។ នៅក្នុងសៀវភៅណែនាំនេះ ការប្តឹងជំទាស់គឺជាដំណើរការផ្នែកច្បាប់នៃការតតាំងនឹងការសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់បដិសេធ ឬ កាត់សេវារបស់អ្នក។ ការប្តឹងជំទាស់រាប់បញ្ចូលទាំង ការប្រជុំក្រៅផ្លូវ ការ (តាមការជ្រើសរើស) ការសម្របសម្រួល (តាមការជ្រើសរើស) និងសវនាការរដ្ឋដោយយុត្តិធម៌។
សម្រាប់ព័ត៌មានបន្ថែមស្តីពីស្តិពីបណ្តឹងជំទាស់ សូមមើល ជំពូក 10។
ក្រុមប្រឹក្សាតំបន់
មើល State Council on Developmental Disabilities (SCDD)។ នេះជាអ្វីដែលគេហៅថា ក្រុមប្រឹក្សាតំបន់នាពេលបច្ចុប្បន្ននេះ។
ARCA (សមាគមន៍នៃទីភ្នាក់ងារមជ្ឈមណ្ឌលថ្នាក់តំបន់)
ARCA ជាសមាគមនៃមជ្ឈមណ្ឌលថ្នាក់តំបន់ទាំង 21។ ARCA ចរចារកិច្ចសន្យាជាមួយនឹង DDS សម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់។ ARCA ក៏ដើរតួផ្នែកគោលនយោបាយនិងផ្នែកបញ្ញត្តិតំណាងឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។
ARM (ម៉ូឌែលការស្នាក់នៅជាជម្រើស)
ARM គឺជាប្រព័ន្ធកំណត់ចំណាត់ថ្នាក់ចំពោះ Community Care Facilities (CCFs) ដែលផ្តល់សេវាដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។
ការវាយតម្លៃ
ការវាយតម្លៃជាមធ្យោបាយដើម្បីកំណត់ពីភាពខ្លាំងនិងតម្រូវការពិសេសរបស់អ្នក និងពីសេវាកម្មទាំងឡាយដែលត្រូវទៅតាមតម្រូវការទាំងនោះ។ វាអាចរាប់បញ្ចូលនូវការអង្កេត ការពិនិត្យឡើងវិញទៅលើកំណត់ត្រា និងការធ្វើតេស្តផ្លូវការ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវវាយតម្លៃអ្នកឱ្យសម្រេចថាតើអ្នកមានសិទ្ធិទទួលបានសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ក្នុងរយៈពេល 120ថ្ងៃនៃការចាប់ផ្តើមដំបូងទេ។ ពួកគេត្រូវធ្វើវាក្នុងរយៈពេល 60ថ្ងៃ ប្រសិនបើរង់ចាំយូរជាងនេះនឹងប្រឈមដល់សុខភាពនិងសុវត្ថិភាពរបស់អ្នក។
ឧបករណ៍ជំនួយ
ឧបករណ៍និងបរិក្ខារដែលជួយអ្នកនាំទៅកាន់ជីវិតមួយកាន់តែមានប្រក្រតីភាព និងផលិតភាពជាងមុន។ ពួកគេរាប់ចាប់ពីលក្ខណៈសាមញ្ញរហូតទៅដល់ស្មុគស្មាញ។
អ្នកតំណាងស្របច្បាប់
អ្នកតំណាងស្របច្បាប់របស់អ្នកអាចនិយាយជួសឱ្យអ្នកបាន ដូច្នេះផលប្រយោជន៍និងតម្រូវការរបស់អ្នកអាចបំពេញបាន។ បុគ្គលរូបនោះអាចជាឪពុកម្តាយ ឬ អ្នកអាណាព្យាបាលរបស់អ្នក (ប្រសិនបើអ្នកជាអនីតិជន) អ្នកថែរក្សា (ប្រសិនបើអ្នកជាមនុស្សពេញវ័យ) នរណាម្នាក់ដែលអ្នកបានជ្រើសរើស ឬ នរណាម្នាក់ដែល State Council on Developmental Disabilities ចាត់តាំងឱ្យអ្នក។
អូទីស៊ីម
អូទីស៊ីមគឺជាពាក្យមួយនៅក្នុងច្បាប់ Lanterman Act ដែលអ្នកមានវិជ្ជាជីវៈភាគច្រើនពេលនេះហៅថា Autism Spectrum Disorder (ASD)។ អ្នកដែលមានអូទីស៊ីម មានបញ្ហាជាមួយនឹងការប្រាស្រ័យទាក់ទងសង្គម និងការទំនាក់ទំនងនៅក្នុងមណ្ឌលផ្សេងគ្នា។ ពួកគេក៏មានលំនាំឥរិយាបថដដែលៗនិងជាទម្លាប់ ផលប្រយោជន៍ និងសកម្មភាព។
កម្រិតធ្ងន់ធ្ងរនៃជំងឺអូទីស៊ីមខុសគ្នាពីម្នាក់ទៅម្នាក់ ហើយការធ្វើរោគវិនិច្ឆ័យជំងឺ អូទីស៊ីមអាចមានលក្ខណៈលំបាកដោយសារមូលហេតុជាច្រើន។ នេះមួយផ្នែកពីព្រោះតែជំងឺអូទីស៊ីម និងពិការភាពផ្សេងទៀតមានលក្ខណៈរួមមួយចំនួនដូចជា ការប្រាស្រ័យសង្គម និងឥរិយាបថសង្គមខ្សោយ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺអូទីស៊ីម សូមមើល ជំពូក 2។
សេវាកែតម្រួវឥរិយាបថ (Behavior Modification Services)
សេវានិងតិចនិកទាំងនេះជួយដល់អ្នកឱ្យធ្វើការផ្លាស់ប្តូរ ឬ សម្របឥរិយាបថរបស់អ្នកដើម្បីការពារសុវត្ថិភាពរបស់អ្នក សុវត្ថិភាពរបស់អ្នកដទៃ និងដើម្បីកែលម្អដល់ជំនាញរបស់អ្នក។
ការគ្រប់គ្រងករណី ឬ សម្របសម្រួលសេវា (Case Management or Service Coordination)
ទាំងពីរនេះមានន័យថា ការធ្វើផែនការ ការស្វែងរក និងការទទួលបានសេវាកម្មដែលអ្នកត្រូវការ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកធ្វើកិច្ចការនេះ។ ជាធម្មតាអ្នកសម្របសម្រួលសេវារបស់អ្នកជាបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកសម្របសម្រួលសេវារបស់អ្នកក៏អាចហៅថាអ្នកគ្រប់គ្រងក្តី អ្នកសង្គមកិច្ច ឬ អ្នកសម្របសម្រួលកម្មវិធីអតិថិជន (Client Program Coordinator (CPC))។
តំបន់គ្របដណ្តប់
តំបន់គ្របដណ្តប់ជាតំបន់ភូមិសាស្រ្តដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់សេវាកម្មស្ថិតក្រោមកិច្ចសន្យារបស់ខ្លួនជាមួយនឹង Department of Developmental Services (DDS)។
CCF (មណ្ឌលថែទាំតាមសហគមន៍)
អ្នកដែលមានពិការភាពផ្នែកការលូតលាស់អាចនឹងរស់នៅ ឬ ទៅកាន់ CCF។ CCF អាចជាកន្លែងស្នាក់នៅ (ផ្ទះរស់នៅជាក្រុម) ឬ មិនស្នាក់នៅ (កម្មវិធីផ្តល់ការថែទាំពេលថ្ងៃ)។ ផ្នែកផ្តល់អាជ្ញាប័ណ្ណការថែទាំតាមសហគមន៍នៃនាយកដ្ឋានសេវាសង្គម (Community Care Licensing Division of the Department of Social Services) ផ្តល់អាជ្ញាប័ណ្ណដល់ CCFs។ DDS ជាធម្មតាកំណត់តម្លៃ CCF សម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ចរចារតម្លៃ។
សម្រាប់ព័ត៌មានបន្ថែមអំពី CCFs, សូមមើល ជំពូក 7។
CDER (របាយការណ៍វាយតម្លៃការអភិវឌ្ឍន៍អតិថិជន)
CDER គឺជាឧបករណ៍ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ប្រើប្រាស់។ CDER កត់ត្រាព័ត៌មានអំពីពិការភាព កម្រិតនៃមុខងារ និងកង្វះខាតរបស់អ្នក (រួមបញ្ចូលទាំងបញ្ហាឥរិយាបថផងដែរ)។ CDER របស់អ្នកគួរត្រូវបានធ្វើបច្ចុប្បន្នភាពនៅឯការប្រជុំ IPP របស់អ្នក។ ព័ត៌មានដែលប្រមូលបានដោយប្រើប្រាស់ឧបករណ៍នេះ អាចនឹងត្រូវច្របាច់បញ្ចូលគ្នា (ដោយពុំមានរាយឈ្មោះអ្នកប្រើប្រាស់) ដើម្បីសង្ខេបពីលក្ខណៈសម្បត្តិរបស់អ្នកប្រើប្រាស់ស្ថិតក្រោមម៉ូឌែលសេវាកម្មគំរូ ឬ នៅទូទាំងរដ្ឋតែម្តង។
វិបត្តិខួរក្បាលដោយការប៉ះទង្គិច
វិបត្តិខួរក្បាលដោយការប៉ះទង្គិចជាលក្ខខណ្ឌមួយដែលប៉ះពាល់ដល់ការគ្រប់គ្រងទៅលើចលនារបស់អ្នក។ វាបង្ករឡើងដោយបញ្ហាការលូតលាស់ ឬ ការខូចខាតទៅលើផ្នែកនៃខួរក្បាលដែលគ្រប់គ្រងទៅលើចលនា និងកាយវិការ។ ប្រសិនបើអ្នកមានវិបត្តិខួរក្បាលដោយការប៉ះទង្គិច អ្នកអាចនឹងមានបញ្ហាជាមួយនឹងការងារប្រើសាច់ដុំដៃ (ដូចជាការសរសេរ ឬការប្រើប្រាស់កន្រ្តៃ) តុល្យភាព ឬ ការដើរ និងចលនាមានលក្ខណៈបង្ខំ។ រោគសញ្ញាខុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអាចប្រែប្រួលបាន។
វិបត្តិខួរក្បាលដោយការប៉ះទង្គិចចាប់ផ្តើមច្រើនបំផុតពីកំណើត ឬ នៅក្នុងអំឡុងពេលពីរបីឆ្នាំដំបូងនៃជីវិត។ សញ្ញាដំបូងនានាជាធម្មតាស្តែងឡើងមុនអាយុ 3ឆ្នាំ។ ទារកដែលមានវិបត្តិខួរក្បាលដោយការប៉ះទង្គិច ច្រើនតែសម្រេចការលូតលាស់យឺតយ៉ាវ ដូចជាការរៀនធ្លាក់ អង្គុយ វារ ញញឹម ឬ ដើរ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺវិបត្តិខូរក្បាលដោយការប៉ះទង្គិច សូមមើល ជំពូក 2។
ការគាំពារពីអ្នកជុំវិញខ្លួន (Circle of Support)
នេះគឺជាក្រុមមនុស្សក្រៅផ្លូវការដែលជួបនិងជជែកជាមួយអ្នកជាប្រចាំ។ ការគាំពារពីអ្នកជុំវិញខ្លួនអាចជួយដល់អ្នកចាប់ផ្តើមនិងរក្សាបាននូវការគាំពារជាលក្ខណៈធម្មជាតិ។ ពួកគេអាចជួយដល់អ្នកទៅលើគោលដៅនិងវត្ថុបំណង IPP របស់អ្នក។ មនុស្សដែលស្ថិតនៅក្នុងការគាំពារជុំវិញខ្លួនអ្នកមិនទទួលបានប្រាក់ទេ។
CMS (មជ្ឈមណ្ឌលសម្រាប់សេវា Medicaid និង Medicare)
CMS ជាទីភ្នាក់ងាររដ្ឋសហព័ន្ធដែលគ្រប់គ្រងទៅលើការផ្តល់ថវិកា Medicaid ទៅដល់រដ្ឋ។ កម្មវិធី Medicaid បង់ថ្លៃទៅឱ្យរដ្ឋសម្រាប់សេវាកម្មនិងការគាំពារជាច្រើនសម្រាប់អ្នកដែលមានពិការភាពតាមរយៈកម្មវិធី Medi-Cal និងកម្មវិធី Home- and Community-Based Services Waivers។ សម្រាប់ព័ត៌មានបន្ថែមអំពី DD Waiver, សូមមើល ជំពូក 11។
បំណិនចំណេះដឹង
បំណិនចំណេះដឹងត្រូវបានកំណត់នៅក្នុងបទបញ្ជាជាសមត្ថភាពរបស់អ្នកដើម្បីដោះស្រាយបញ្ហា ការសម្របទៅនឹងស្ថានភាពថ្មី គិតជាលក្ខណៈអរូបិយ និងរៀនសូត្រ (ឬ “ផលចំណេញ”) ពីបទពិសោធន៍។ សូមមើល 17 CCR § 54002។
ការដាក់បញ្ចូលក្នុងសហគមន៍
ការដាក់បញ្ចូលមានន័យថា អ្នកស្ថិតជាផ្នែករបស់សហគមន៍ដែលអ្នកស្ថិតនៅយ៉ាងហោចណាស់ទៅលើផ្នែកទាំង 4 នេះ៖
- អ្នករស់នៅតាមលំនៅដ្ឋានក្នុងសហគមន៍ ដូចជាផ្ទះ ឬ អាផាតម៉ិន (ជំនួយឱ្យលំនៅដ្ឋានដែលដាក់ដាច់ដោយឡែក ដូចជាតាមស្ថាប័ន ឬ ផ្ទះគីលានដ្ឋាន)
- អ្នកចូលរួមក្នុងវប្បធម៌និងរបៀបរស់នៅតាមមូលដ្ឋាន។ ឧទាហរណ៍៖ ក្នុងនាមជាកសិកររស់នៅក្នុងតំបន់ដាច់ស្រយាល មានកម្មសិទ្ធិទៅលើខន់ដូឬផ្ទះ ជាសមាជិករបស់ព្រះវិហារឬក្លឹប
- អ្នកមានទំនាក់ទំនងជាមួយនឹងអ្នកផ្សេង ដែលជួយដល់អ្នកដោយមិនទទួលបានប្រាក់ ដូចជាមិត្តភក្តិ មិត្តរួមការងារ អ្នកជិតខាង ឬ ដៃគូប្តី/ប្រពន្ធ និង
- អ្នកមានសិទ្ធិធ្វើការជ្រើសរើសអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក។
ការធ្វើសមាហរ័ណកម្មសហគមន៍
ការធ្វើសមាហរ័ណកម្មសហគមន៍មានន័យថាអ្នករស់នៅ ធ្វើការ និងលេងកម្សាន្តនៅក្នុងកន្លែងនិងតាមមធ្យោបាយដូចគ្នាទៅនឹងអ្នកដែលពុំមានពិការភាពដែរ។ វាមានន័យថា អ្នកមានវត្តមានដោយផ្ទាល់នៅក្នុងសហគមន៍ជាលក្ខណៈធម្មជាតិ។ហើយអ្នកមានមិត្តភក្តិ អ្នកជិតខាង និង មិត្តរួមការងារ ឬ ជាសមាជិករបស់សមាគមនិងក្រុមប្រឹក្សាសហគមន៍។ ការដាក់បញ្ចូលក្នុងសហគមន៍ ជាផ្នែកមួយដ៏សំខាន់នៃការបញ្ចូលក្នុងសហគមន៍ ប៉ុន្តែជួនកាលអ្នកអាចនឹងជួយបន្ថែមដើម្បីចូលរួមឱ្យបានពេញលេញនៅក្នុងសហគមន៍របស់យើង។
ការចូលរួមសហគមន៍
ការចូលរួមសហគមន៍មានន័យថាអ្នកចូលរួមក្នុងជីវិតសហគមន៍។ ឧទាហរណ៍ អ្នកអាចនឹងគាំទ្រដល់អាជីវកម្មក្នុងមូលដ្ឋាន ចូលរួមក្លឹបនិងសមាគមក្នុងមូលដ្ឋាន អ្នកស្ម័គ្រចិត្តសម្រាប់គម្រោងសហគមន៍ឬ សកម្មភាព ឬ ប្រើប្រាស់វេជ្ជបណ្ឌិតនិងទន្តបណ្ឌិតក្នុងសហគមន៍សម្រាប់សុខភាពរបស់អ្នក។
CIE (ការងារដែលត្រូវច្របាច់បញ្ចូលមានលក្ខណៈប្រកួតប្រជែង)
CIE មានន័យថាធ្វើការបានកម្រៃ (យ៉ាងហោចណាស់ប្រាក់ឈ្នួល) នៅក្នុងសហគមន៍ជាមួយនឹងអ្នកដែលពុំមានពិការភាព។ ការងារអាចជាការងារពេញម៉ោង ឬ មិនពេញម៉ោង ដោយមានកម្រិតអត្ថប្រយោជន៍ដូចគ្នាទៅនឹងនិយោជិតផ្សេងទៀតនៅកន្លែងធ្វើការ។ អត្ថប្រយោជន៍ទទួលបានប្រាក់ឈ្នួលនិងពេលមានជំងឺ ធានារ៉ាប់រងសុខភាព និងផែនការសន្សំពេលចូលនិវត្តន៍។ អ្នកក៏គួរតែមានឱកាសដើម្បីឡើងឋានៈទៅកាន់តំណែងផ្សេងទៀត ដូចគ្នាទៅនឹងនិយោជិតផ្សេងទៀត។ មានអាជីវកម្មខ្លួនឯងរាប់ថាធ្វើការឱ្យទទួលបានប្រាក់ឈ្នួល។
ភាពជាអាណាព្យាបាល
ប្រសិនបើអ្នកមានអាយុ 18 ឬ ចាស់ជាង និងជួយធ្វើការសម្រេចចិត្តអំពីការរស់នៅប្រចាំថ្ងៃ តុលាការអាចតែងតាំងបុគ្គលម្នាក់ ឬ ទីភ្នាក់ងារមួយ ហៅថាអ្នកមើលថែ ដើម្បីជួយដល់អ្នក។ អ្នកមើលថែមនុស្ស ត្រូវធានាថាអ្នកមានអាហារ សម្លៀកបំពាក់ និងជម្រក។ អ្នកមើលថែទ្រព្យសម្បត្តិគ្រប់គ្រងទៅលើលុយកាក់និងទ្រព្យសម្បត្តិដទៃផ្សេងទៀត។ ពេលខ្លះអ្នកមើលថែមនុស្ស និងអ្នកមើលថែទ្រព្យសម្បត្តិ គឺជាមនុស្សតែម្នាក់។
ប្រសិនបើអ្នកជាអតិថិជនមជ្ឈមណ្ឌលថ្នាក់តំបន់ (ឬ អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបាន) ហើយអ្នកត្រូវការជំនួយមួយចំនួន (ប៉ុន្តែមិនច្រើន) អ្នកអាចនឹងមានការមើលថែមានកម្រិត។ ភាពអាណាព្យាបាលមានកម្រិតធ្វើឱ្យអ្នកពឹងផ្នែកលើខ្លួនឯងនិងឯករាជ្យច្រើន។ វាត្រូវបានគេហៅថាមានកម្រិតពីព្រោះអ្នកអាចនៅតែមើលថែទាំដោយខ្លួនឯងនិងគ្រប់គ្រងប្រាក់និងទ្រព្យសម្បត្តិរបស់អ្នកប្រសិនបើតុលាសម្រេចថាអ្នកអាចធ្វើបាន។ តុលាការអាចផ្តល់អ្នកអាណាព្យាលនូវអំណាច រហូតដល់ 7 ។ អំណាចទាំងឡាយជាសមត្ថភាពធ្វើសេចក្តីសម្រេចចិត្តសម្រាប់អ្នកនៅក្នុងផ្នែកទាំង 7 នោះ។
អ្នកប្រើប្រាស់
នេះជាពាក្យដែលច្បាប់ Lanterman Act ប្រើសម្រាប់អ្នកដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់សេវា។
CPC (អ្នកសម្របសម្រួលកម្មវិធីអតិថិជន)
CPC គឺជាឈ្មោះមួយផ្សេងទៀតសម្រាប់អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់។ CPC ក៏អាចហៅបានផងដែរថាជាអ្នកគ្រប់គ្រងករណី ឬ ជាបុគ្គលិកសង្គមកិច្ច។
CPP (ផែនការដាក់តាមសហគមន៍)
CPP ជួយអ្នកដែលប្តូរចេញ ឬ បញ្ចៀសការដាក់ឱ្យស្នាក់នៅក្នុងលំនៅដ្ឋានដែលមានការរឹតត្បិតដូចជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់។ មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗបង្កើត CPP ជារៀងរាល់ឆ្នាំ។ CPP ត្រូវបានអនុម័តដោយ DDS និងជាផ្នែកនៃថវិការប្រចាំឆ្នាំ។
CRA (អ្នកតស៊ូមតិសិទ្ធិអតិថិជន)
CRA ធានាដល់សិទ្ធិពលរដ្ឋ សិទ្ធិស្របច្បាប់ និងសិទ្ធិទទួលបានសេវាកម្ម ប្រសិនបើអ្នកទទួលបានសេវាពី Porterville Developmental Center ឬ Canyon Springs។ CRA របស់អ្នកផ្តល់នូវភាពផ្សេងៗគ្នានៃសេវាតស៊ូមតិ។
CRAs មិនធ្វើការឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ Porterville Developmental Center, ឬ Canyon Springs ទេ។ CRAs មជ្ឈមណ្ឌលថ្នាក់តំបន់ និង ជំនួយការ CRAs ធ្វើការឱ្យការិយាល័យ Office of Clients Rights Advocacy (OCRA) នៃ Disability Rights California។ Porterville និង Canyon Springs CRAs ធ្វើការឱ្យ State Council on Developmental Disabilities។ សូមមើល ជំពូក 5 អំពីការតស៊ូមតិ។
សេវាអន្តរាគមន៍វិបត្តិ (Crisis Intervention Services)
សេវាទាំងនេះព្យាយាមដោះស្រាយបញ្ហាដើម្បីជួយដល់អ្នកឱ្យស្នាក់នៅក្នុងស្ថានភាពដែលអ្នកកំពុងរស់នៅ។ សេវាទាំងឡាយរួមមានសេវាសុខភាពផ្លូវចិត្ត និងការកែសម្រួល សេវាស្នាក់នៅក្នុងរយៈពេលខ្លី ឬ បុគ្គលិកបន្ថែម។
DC (មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់)
DC គឺជាស្ថាប័នរដ្ឋសម្រាប់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។ ពីមុនមកមាន DCs ច្រើន។ បច្ចុប្បន្នមានតែមួយ គឺ Porterville Developmental Center។ ក៏មាន “លំនៅដ្ឋានសហគមន៍” មួយទៀតដែរដែលមានលក្ខណៈដូចគ្នាទៅនឹង DC គឺ Canyon Springs។
DD (ពិការភាពផ្នែកការលូតលាស់)
ស្ថិតក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា ពិការភាពផ្នែកការលូតលាស់ (DD) ជាជំងឺវិកលចរិត ឆ្កួតជ្រូក អូទីស៊ីម និងពិការភាពផ្នែកបញ្ញា និងលក្ខខណ្ឌផ្សេងទៀតដែលទាក់ទងទៅនឹងពិការភាពផ្នែកបញ្ញា ឬ ដែលត្រូវការការព្យាបាលប្រហាក់ប្រហែលគ្នា។ វាមិនរួមបញ្ចូលលក្ខខណ្ឌពិការភាពទៅលើរាងកាយជាលក្ខណៈធម្មជាតិតែមួយមុខទេ។ លក្ខខណ្ឌត្រូវចាប់ផ្តើមមុនអាយុ 18ឆ្នាំ ដែលមានលក្ខណៈបន្តដោយមិនជាក់លាក់ ហើយជា “ពិការភាពធ្ងន់ធ្ងរ។” មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្រើនិយមន័យនេះ។
និយមន័យរដ្ឋសហព័ន្ធពី DD មានលក្ខណៈទូលំទូលាយជាងនិងមិនតម្រូវឱ្យមានរោគវិនិច្ឆ័យជាក់លាក់ទេ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនប្រើនិយមន័យនេះទេ។ ស្ថិតក្រោមច្បាប់រដ្ឋសហព័ន្ធ DD ត្រូវតែ៖
- កើតមានឡើងមុនអាយុ 22 ឆ្នាំ
- មានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងទំនងជាបន្តដោយគ្មានពេលកំណត់ និង
- បណ្តាលឱ្យមានម្រិតធ្ងន់ធ្ងរយ៉ាងហោចណាស់ទៅផ្នែកធំៗនៃសកម្មភាពចំនួនបី៖
- ការទំនាក់ទំនង (ការទទួលនិងការសម្តែងឡើងជាភាសា)
- ការសិក្សា
- ការថែទាំខ្លួនឯង
- ការចល័តទី
- ការគ្រប់គ្រងលើខ្លួនឯង
- ការរស់នៅឯករាជ្យ និង
- ការជួយខ្លួនឯងបានផ្នែកសេដ្ឋកិច្ច។
ស្ថិតក្រោមនិយមន័យសហព័ន្ធ កុមារអាយុពី 0–9 ក៏ត្រូវពិចារណាឱ្យមាន DD ប្រសិនបើពួកគេមានលក្ខខណ្ឌដែលនឹងប្រហែលជាបណ្តាលឱ្យមាន DD ប្រសិនបើពួកគេមិនទទួលបានសេវាទេនោះ។
DDS (នាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់)
DDS ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវលើការអនុវត្តនិងគ្រប់គ្រងទៅលើប្រព័ន្ធសេវាកម្មស្ថិតក្រោមច្បាប់ Lanterman Act។ DDS ត្រូវតែប្រាកដថាស្ថានភាពរស់នៅ សេវាកម្ម និងការគាំពាររបស់អ្នកស្ថិតក្រោមលំនៅដ្ឋានដែលមានលក្ខណៈមិនសូវតឹងរឹងប្រមូលផ្តុំខ្លាំង។
DDS ទទួលខុសត្រូវទៅលើកម្មវិធីសេវាកម្មពិការភាពផ្នែកការលូតលាស់របស់រដ្ឋកាលីហ្វ័រញ៉ា រួមទាំងមណ្ឌលទាំងដែលចាត់ចែងដោយរដ្ឋរបស់កាលីហ្វ័រញ៉ានិងសេវាកម្មតាមមូលដ្ឋានសម្រាប់ពលរដ្ឋកាលីហ្វ័រញ៉ាដែលមានពិការភាពផ្នែកការលូតលាស់។ DDS ចុះកិច្ចសន្យាជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីសម្របសម្រួលនិងធានាថាអ្នកទទួលបានសេវាកម្មនិងការគាំពាររបស់អ្នក។
DHCS (នាយកដ្ឋានសេវាថែទាំសុខភាព)
DHCS ជាទីភ្នាក់ងាររដ្ឋទទួលខុសត្រូវទៅលើកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា ដែលគេហៅថា Medi-Cal។ DHCS ធ្វើការជាមួយនឹង DDS ទៅលើកម្មវិធីផ្ទះពិការភាពផ្នែកការលូតលាស់ និងកម្មវិធីលើកលែងពិការភាពផ្នែកការលូតលាស់សេវាតាមសហគមន៍ និងកម្មវិធីលើកលែងទាំងឡាយផ្សេងទៀត។
DHCS ផ្តល់អាជ្ញាប័ណ្ណទៅដល់មណ្ឌលសុខភាព៖ ICF-DDs, ICF-DD/Hs, ICF-DD/Ns and ICF-DD/CNs។ DHCS ក៏ផ្តល់អាជ្ញាប័ណ្ណនិងតាមដានមណ្ឌលផ្តល់សេវាថែទាំផងដែរ។
DHCS ក៏មានផ្នែកសេវាសុខភាពផ្លូវចិត្ត (Mental Health Services Division (MHSD)) ដែរ។ MHSD គ្រប់គ្រងទៅលើកម្មវិធីសុខភាពផ្លូវចិត្តមួយចំនួនសម្រាប់កុមានិងយុវជន មនុស្សពេញវ័យនិងមនុស្សចាស់។ ផ្នែកផ្តល់អាជ្ញាប័ណ្ណសុខភាពផ្លូវចិត្ត (Mental Health Licensing (MHL) នៃ DHCS ផ្តល់អាជ្ញាប័ណ្ណនិងមើលខុសត្រូវទៅលើកម្មវិធីសុខភាពផ្លូវចិត្តនៅទូទាំងរដ្ឋ។
Disability Rights California
ប្រប្រព Disability Rights California គឺជាប្រព័ន្ធការពារនិងតស៊ូមតិរបស់រដ្ឋ កាលីហ្វ័រញ៉ា។ វាជាទីភ្នាក់ងារមិនរកប្រាក់ចំណេញដែលធ្វើការជាមួយអ្នកមានពិការភាព។ Disability Rights California តស៊ូមតិ អប់រំ ស៊ើបង្គេត និងការពាររឿងក្តីដើម្បីលើកកម្ពស់សិទ្ធិ ភាពថ្លៃថ្នូរ ឱ្យកាសស្នើភាព និងជម្រើស ដល់ពលរដ្ឋដែលមានពិការភាពទាំងអស់។ Disability Rights California បានប្តូរឈ្មោះរបស់វាមកពី Protection & Advocacy, Inc.នៅក្នុងឆ្នាំ 2008។
Disability Rights California បានការពារសិទ្ធិរបស់ពលរដ្ឋកាលីហ្វ័រញ៉ាដែលមានពិការភាពតាំងពីឆ្នាំ 1978។ Disability Rights California ធ្វើប្រតិបត្តិការក្រោមច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ ដើម្បីការពារសិទ្ធិរបស់ពលរដ្ឋដែលមានពិការភាព។ Office of Clients’ Advocacy (OCRA) គឺជាការិយាល័យរបស់ Disability Rights California ដែលជួលនិងបញ្ជូនអ្នកតស៊ូមតិទៅផ្តល់សេវាដល់អ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅទូទាំងរដ្ឋ។
DOF (នាយកដ្ឋានហិរញ្ញវត្ថុ)
DOF ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវលើថវិការទីភាររដ្ឋទាំងអស់។ DOF អាចអនុម័ត កែឡើងវិញ ឬ ប្តូរទៅលើថវិការរាល់ទីភ្នាក់ងាររដ្ឋទាំងឡាយមុននឹងផ្តល់ឱ្យទីភ្នាក់ងារទាំងអស់នូវទឹកប្រាក់របស់គេ។ DOF ក៏អនុម័តផងដែរដល់ការបង្កើនថវិកា និងទទួលខុសត្រូវលើបទបញ្ជាណាមួយដែលប៉ះពាល់ដល់ហិរញ្ញវត្ថុ។
DOR (នាយកដ្ឋានស្តារនីតិសម្បទា)
DOR ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវចំពោះសេវាស្តារនីតិសម្បទាវិជ្ជាជីវៈ សេវាទាំងនេះជួយដល់អ្នកឱ្យទទួលនិងរក្សាបាននូវការងារដែលមានលក្ខណៈប្រកួតប្រជែង។ DOR ក៏ផ្តល់ផងដែរនូវសេវាគាំពារការងាររយៈពេលខ្លីនិងការគាំពារដទៃផ្សេងទៀត។
DSM-5 (សៀវភៅណែនាំរោគវិនិច្ឆ័យនិងស្ថិតិនៃជំងឺធ្លាក់ទឹកចិត្ត, ការបោះពុម្ពលើកទីប្រាំ)
សៀវភៅណែនាំនេះមានការពិពណ៌នានិងរោគសញ្ញានៃ “ជំងឺធ្លាក់ទឹកចិត្ត” រួមទាំងពិការភាពផ្នែកបញ្ញា អូទីស៊ឺម និងលក្ខខណ្ឌរោគវិកលនានា។
DSS (នាយកដ្ឋានសេវាសង្គម)
DSS ជានាយកដ្ឋានរដ្ឋទទួលខុសត្រូវលើប្រព័ន្ធសុខុមាលភាពនិងការថែទាំកុមាររយៈពេលខ្លី កម្មវិធី សុខុមាលភាពការងារ កម្មវិធីអ្នកមានពិការភាពនិងមនុស្សពេញវ័យ មណ្ឌលថែទាំតាមសហគមន៍ដែលមានអាជ្ញាប័ណ្ណ។ ផ្នែកផ្តល់អាជ្ញាប័ណ្ណការថែទាំសហគមន៍ (CCL) របស់ DSS ផ្តល់អាជ្ញាប័ណ្ណ និងតាមដានកម្មវិធីស្នាក់នៅនិងកម្មវិធីពេលថ្ងៃដែលផ្តល់សេវាដល់អ្នកដែលមាន DD។
ការធ្វើរោគវិនិច្ឆ័យឌុប
អ្នកមានរោគវិនិច្ឆ័យឌុបប្រសិនបើអ្នកមានពិការភាពផ្នែកការលូតលាស់ និងពិការភាពផ្នែកវិកលចរិកផង។
សេវាសង្គ្រោះបន្ទាន់ និងវិបត្តិ (Emergency and Crisis Services)
សេវាសង្គ្រោះបន្ទាន់ និងវិបត្តិការពារអ្នកពីគ្រោះថ្នាក់ដោយផ្ទាល់ទៅលើរាងកាយរបស់អ្នក ឬ សុខភាពផ្លូវចិត្ត ឬ សុវត្ថិភាព ដើម្បីជួយដល់អ្នកឱ្យស្នាក់នៅក្នុងស្ថានភាពរស់នៅរបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ ឬ ទិញសេវាទាំងនេះ។ ពួកគេជាបំបូងផ្តល់សេវាមានវិបត្តិដោយមិនរំខានដល់ការចាត់ចែងការរស់នៅរបស់អ្នក។ ប្រសិនបើនោះមិនដំណើរការទេ ពួកគេត្រូវតែសាកល្បងការស្នាក់ពេលអាសន្នតាមផ្ទះក្នុងសហគមន៍របស់អ្នក។ ប្រសិនបើនោះមិនដំណើរការទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកឱ្យត្រឡប់ទៅកាន់ទីកន្លែងដែលអ្នកចង់រស់នៅ ដោយមានការគាំពារចាំបាច់ទាំងអស់ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ សូមមើល WIC បញ្ញត្តិ 4648(a)(10).
ជំងឺឆ្កួតជ្រូក
ជំងឺឆ្កួតជ្រូកជាលក្ខខណ្ឌប្រសាទដែលធ្វើឱ្យមនុស្សដែលឆាប់ទទួលអារម្មណ៍ប្រកាច់បាន។ ការប្រកាច់គឺជាផ្លាស់ប្តូរនៅក្នងវិញ្ញាណ ការដឹងខ្លួន ឬ ឥរិយាបថកើតឡើងដោយសារចលនាអគ្គិសនីខ្លីមួយនៅក្នុងខួរក្បាល។ ការប្រកាច់ខុសគ្នាតាមតង់ស៊ីតេ។ ការប្រកាច់ខ្លះបង្កើតឱ្យមានចលនានៃការបង្អាក់ញ្ញាណ។ ខ្លះផ្សេងទៀតបង្កើតឱ្យមានការបាត់បង់ស្មារតីរយៈពេលខ្លី បញ្ឈរភ្នែក និង ការកន្ត្រាក់។ សម្រាប់ព័ត៌មានបន្ថែមសូមមើល ជំពូក 2។
ការជួយសម្រួល
ការជួយសម្រួលរួមមានសម្ភារៈដែលត្រូវកែសម្រួល ឬ សម្របតាម ការណែនាំពិសេស បរិក្ខារ ឬ ការជួយជាលក្ខណៈផ្ទាល់ខ្លួនដែលអនុញ្ញាតឱ្យអ្នកអាចយល់បាននិងជួយសម្រេចអំពីជីវិតរបស់អ្នក។
សវនាការយុត្តិធម៌
សវនាការយុត្តិធម៌ ជាសវនាការផ្នែករដ្ឋបាលនៅចំពោះមុខចៅក្រម នៅសវនាការយុត្តិធម៌ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ម្នាក់ម្តង បង្ហាញពីភ័ស្តុតាងនិងប្រាប់ពីចំណែកម្ខាងនៃការមិនឯកភាពគ្នា។ ចៅក្រមនឹងធ្វើសេចក្តីសម្រេចចិត្តផ្អែកទៅលើច្បាប់ Lanterman Act។
សេវាគាំពារតាមគ្រួសារ
សេវាគាំពារក្រុមគ្រួសារ ជាសេវាទាំងឡាយដែលជួយដល់គ្រួសារមួយឱ្យអាចរស់នៅបានជាមួយគ្នានិងមើលថែទាំកូន ឬកូនៗរបស់គេដែលមាន DD។
FFA (ទីភ្នាក់ងារគ្រួសារចិញ្ចឹម)
ការដាក់ឱ្យរស់នៅតាមផ្ទះ FFA មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងការថែទាំនៅតាមគ្រួសារចិញ្ចឹមពីដើមមកដែរ។ ភាពខុសគ្នារគឺថា FFA បញ្ជាក់ បណ្តុះបណ្តាល និងគាំពារដល់គ្រួសារចិញ្ចឹម។ FFA ជួយដល់គ្រួសារញ្ចឹមមើលថែទាំកូនដោយមានតម្រូវការពិសេសដោយសារតែមាន DD។ FFAs ផ្តល់អាជ្ញាប័ណ្ណដោយ DSS។
FHA (ទីភ្នាក់ងារគ្រួសារតាមផ្ទះ)
FHA ជាទីភ្នាក់ងារឯកជនមិនរកប្រាក់ចំណេញនិងជាអ្នកផ្តល់សេវាឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ដែល៖
- ជ្រើសរើស អនុម័ត បណ្តុះបណ្តាល និងតាមដានអ្នកផ្តល់សេវាដែលជាក្រុមគ្រួសារតាមផ្ទះ។
- ផ្តល់សេវានិងការគាំពារទាំងឡាយទៅដល់អ្នកផ្តល់សេវាដល់ក្រុមគ្រួសារតាមផ្ទះ និង
- ជួយអ្នកចូលទៅរស់នៅជាមួយ ឬ ចេញពីរស់នៅជាមួយគ្រួសារតាមផ្ទះ។
ផ្នែកទីប្រាំ
ផ្នែកទីប្រាំពិតជាមានពីផ្នែក។ វាសំដៅទៅដល់លក្ខខណ្ឌដែល (1) ពាក់ព័ន្ធខ្លាំងទៅនឹងពិការភាពផ្នែកបញ្ហា ឬ (2) ត្រូវការការព្យាបាលប្រហាក់ប្រហែលគ្នា។ ដើម្បីមានសិទ្ធិទទួលបានដោយស្របច្បាប់សម្រាប់សេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់ ស្ថិតក្រោមផ្នែកទីប្រាំនេះ អ្នកត្រូវតែបង្ហាញថា៖
- អ្នកមានលក្ខខណ្ឌ “ពាក់ព័ន្ធខ្លាំង” ទៅនឹងពិការភាពផ្នែកបញ្ញា ឬ
- អ្នកត្រូវការការព្យាបាល “ប្រហាក់ប្រហែលគ្នា” ទៅនឹងការព្យាបាលសម្រាប់អ្នកដែលមានពិការភាពផ្នែកបញ្ហា។
ផ្នែកនីតិក្រម
ផ្នែកនីតិក្រមគឺនៅពេលដែលបុគ្គលម្នាក់មានការចូលរួមក្នុងប្រព័ន្ធយុត្តិធម៌បទឧក្រឹដ្ឋ។
ផ្ទះគ្រួសារចិញ្ចឹម
នៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់ ផ្ទះគ្រួសារចិញ្ចឹមជាក្រុមគ្រួសារដែលទទួលបាននូវការបណ្តុះបណ្តាលពិសេសនិងជួយជាបន្តបន្ទាប់ដើម្បីផ្តល់ផ្ទះនិងការគាំពារដល់កុមារ។
សេវាទូទៅ
សេវាទូទៅជាសេវាផ្តល់ចេញពីទីភ្នាក់ងារដែលផ្តល់សេវាដល់សាធារណជននិងទទួលបានថវិកាពីសាធារណៈ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវព្យាយាមទទួលសេវាទាំងឡាយដែលអ្នកត្រូវការពីទីភ្នាក់ងារទូទៅមុននឹងពួកគេទិញសេវាទាំងនោះ។ ប៉ុន្តែ មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកអាចទិញសេវាទាំងឡាយបានក្នុងខណៈពេលដែលអ្នកទទួលបានសេវាទូទៅ។
ការស្នាក់នៅជាក្រុមតាមផ្ទះ
ការស្នាក់នៅជាក្រុមតាមផ្ទះជាធម្មតាមានន័យថា លំនៅដ្ឋានរស់នៅជាក្រុមតូចៗសម្រាប់មនុស្សគ្រប់អាយុដែលមាន DD។ មានលក្ខណៈស្របច្បាប់ “ការស្នាក់នៅជាក្រុមតាមផ្ទះ” គឺជាផ្ទះដែលមានអាជ្ញាប័ណ្ណផ្តល់ការថែទាំតាមសហគមន៍ដែលមានមនុស្សពេញវ័យស្នាក់នៅរហូតដល់ 6 នាក់។ ការរៀបចំឱ្យមានការរស់នៅជាក្រុមតូចផ្សេងមានឈ្មោះស្របច្បាប់ផ្សេង។
កម្មវិធីលើកលែង HCBS (សេវាតាមផ្ទះនិងតាមសហគមន៍)
កម្មវិធី HCBS ជាកម្មវិធីផ្តល់មូលនិធិដោយកម្មវិធី Medicaid សហព័ន្ធ ដើម្បីជួយដល់រដ្ឋបង់ថ្លៃសេវាតាមសហគមន៍ ដូចជាការគាំពារការរស់នៅនិងការងារ។ រដ្ឋកាលីហ្វ័រញ៉ាមានការលើកលែងជាពិសេសសម្រាប់អ្នកដែលមានពិការភាព (កម្មវិធី DD Waiver) និងការលើកលែងមួយចំនួនផ្សេងទៀតដែលអ្នកមានពិការភាព DD អាចនឹងមានសិទ្ធិទទួលបាន។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ប្រសិនបើអ្នកមានសិទ្ធិទទួលបាន អ្នកមានសិទ្ធិទទួលបានព័ត៌មានពីកម្មវិធី HCBS Waivers និងសេវាទាំងដែលត្រូវបានធានាដោយកម្មវិធីនេះ។
អ្នកប្រើប្រាស់មួយចំនួនស្ថិតលើកម្មវិធីលើកលែងហើយមានមួយចំនួនទៀតមិនស្ថិតនៅលើកម្មវិធីនេះ។ វាមិនមានផលប៉ះពាល់ដល់សេវារបស់អ្នកទេ។ ប្រសិនបើអ្នកស្ថិតនៅលើកម្មវិធីលើកលែងនេះ អ្នកត្រូវតែមានការប្រជុំ IPP ជារៀងរាល់ឆ្នាំ។ កម្មវិធី DHCS អាចនឹងពិនិត្យឡើងវិញនិងផ្លាស់ប្តូរការសម្រេចដោយសវនាការយុត្តិធម៌ដែលប៉ះពាល់ដល់សេវាដែលទទួលបានការលើកលែងទាំងនេះ។
ICFs (មណ្ឌលថែទាំសុខភាពមិនមែនវេជ្ជសាស្រ្ត)
មណ្ឌលទាំងនេះគឺជាមណ្ឌលសុខភាពស្នាក់នៅសម្រាប់អ្នកមាន DDs។ មណ្ឌលទាំងនេះមានប្រភេទនិងទំហំខុសៗគ្នាដូចជា៖ ICF-DD, ICF-DD-H, ICF-DD/Ns និង ICF-DD/CN។ មណ្ឌលទាំងនេះផ្តល់អាជ្ញាប័ណនិងតាមដានដោយ DHCS។
ពាក្យ ICF-MR (Intermediate Care Facility-Mentally Retarded) ត្រូវបានប្រើដោយទីភ្នាក់ងារសហព័ន្ធសំដៅទៅលើ ICFs ទាំងអស់។
សូមមើល ជំពូក 7 សម្រាប់ព័ត៌មានបន្ថែម។
IDT (ក្រុមការងារពហុជំនាញ)
IDTរបស់អ្នកជាក្រុមអ្នកដែលជួបគ្នាដើម្បីរៀបចំ IPP របស់អ្នក។ ពាក្យនេះត្រូវបានប្រើភាគច្រើនបំផុតនៅក្នុងលំនៅដ្ឋានដែលមានការកំណត់តឹងរឹង ដែលមានអ្នកមានវិជ្ជាជីវៈជាច្រើនចូលរួមប្រជុំ។ តាមច្បាប់ ពាក្យ “IDT” ត្រូវបានជំនួសដោយពាក្យ “ក្រុមធ្វើផែនការ”។ សូមមើល WIC បញ្ញត្តិ 4512(j)។ មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនប្រើពាក្យ IDTs សម្រាប់កិច្ចប្រជុំពិសេសជាមួយនឹងអ្នកនៅពេលដែលមានអ្នកវិជ្ជាជីវៈមកពីប្រភេទជំនាញផ្សេងគ្នាមកជួបជុំគ្នា។
IEP (ផែនការអប់រំជាលក្ខណៈបុគ្គល)
IEP ជាផែនការជាលាយលក្ខណ៍អក្សរសម្រាប់ការអប់រំរបស់អ្នក។ IEP ត្រូវបានអភីវឌ្ឍឡើងនៅក្នុងកិច្ចប្រជុំ IEP ដោយក្រុមធ្វើផែនការរបស់អ្នកក។ ក្រុមធ្វើផែនការរបស់អ្នកត្រូវមានសមាសភាព៖ រូបអ្នក ឪពុកម្តាយរបស់អ្នក គ្រូអប់រំពិសេស គ្រូអប់រំទូទៅ (បើមាន) និងតំណាងមណ្ឌលសិក្សាធិការ ឬ ថ្នាក់ដឹកនាំសាលា។
រៀនបន្ថែមអំពី IEPs ពី Disability Rights California’s Special Education Rights and Responsibilities នៅ៖ https://serr.disabilityrightsca.org/
IFSP (ផែនការសេវាគ្រួសារទៅតាមបុគ្គល)
IFSP ជាផែនការជាលាយលក្ខណ៍អក្សរអំពីសេវាអន្តរាគមន៍ទាន់ពេលសម្រាប់ទារកដែលមានសិទ្ធិទទួលបាន ឬ កុមារ និងក្រុមគ្រួសាររបស់ពួកគេ។
រៀនបន្ថែមអំពី IFSPs ពីជំពូក 12 នៃ Disability Rights California’s Special Education Rights and Responsibilities នៅ៖ https://serr.disabilityrightsca.org/
IHSS (សេវាគាំពារតាមគេហដ្ឋាន)
IHSS ជាកម្មវិធីតាមសហគមន៍ដែលបង់ថ្លៃដល់អ្នកផ្តល់សេវាដើម្បីគាំពារនិងថែទាំអ្នកមានពិការភាព ដើម្បីឱ្យពួកគេអាចរស់នៅបានដោយឯករាជ្យនៅក្នុងសហគមន៍របស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែមអំពី IHSS, សូមមើលឯកសារបោះពុម្ពស្តីពី IHSS របស់ Disability Rights California៖ https://www.disabilityrightsca.org/resources/in-home-supportive-services-ihss
ILS (សេវារស់នៅដោយឯករាជ្យ)
ILS ផ្តល់សេវាពីរប្រភេទ។ ILS ផ្តល់ការបណ្តុះបណ្តាលជួយដល់អ្នកឱ្យរៀនពីបំណិនទាំងឡាយដែលអ្នកត្រូវការដើម្បីរស់បានដោយឯករាជ្យ ដូចជាបំណិនធ្វើម្ហូប សំអាត សំអិតសំអាង និងការគ្រប់គ្រងលុយកាក់ជាដើម។ អ្នកក៏អាចទទួលបានសេវា ILS បន្តរហូតប្រសិនបើអ្នកមានបំណិនជំនួយខ្លួនឯងជាមូលដ្ឋាន ប៉ុន្តែត្រូវការជំនួយជាប្រចាំដើម្បីរក្សាបាននូវការចាត់ចែងការស់នៅរបស់អ្នក។
ការធ្វើសមាហរ័ណកម្ម
សូមមើលការធ្វើសមាហរ័ណកម្មសហគមន៍ ខាងលើ។
ពិការភាពផ្នែកបញ្ញា (Intellectual Disability)
សៀវភៅណែនាំពីរោគវិនិច្ឆ័យនិងស្ថិតិនៃជំងឺធ្លាកទឹកចិត្ត បោះពុម្ពលើទីប្រាំ លើកឡើងថា បុគ្គលដែលមានពិការភាពផ្នែកបញ្ញាមានទាំងពីរ៖
- មានបញ្ហាជាមួយនឹងការបំពេញមុខងារផ្នែកបញ្ញា (ការផ្តល់ហេតុផល ការដោះស្រាយបញ្ហា ការធ្វើផែនការ ការគិតលក្ខណៈអរូបិយ ការវិនិច្ឆ័យ ការរៀនបែបសិក្សាធិការ និងការរៀនពីបទពិសោធន៍)។ ការបំពេញមុខងារផ្នែកបញ្ញាច្រើនត្រូវបានវាស់វែងដោយការធ្វើតេស្ត IQ ដែលផ្តល់ឡើងជាពិន្ទុ។ ពិការភាពផ្នែកបញ្ញាជាធម្មតាមានពិន្ទុមិនលើសពីចន្លោះ 65 ទៅ 75 ពិន្ទុឡើយ។
- បញ្ហាជាមួយនឹងមុខងារសម្របតាមដែលបណ្តាលឱ្យបំពេញមិនបានទៅតាមស្តង់ដាអភិវឌ្ឍន៍ផ្នែកការលូតលាស់និងវប្បធម៌សង្គមសម្រាប់ឯករាជ្យភាពជាលក្ខណៈបុគ្គលនិងការទទួលខុសត្រូវសង្គម។ បើគ្មានការគាំពារទេ បញ្ហានឹងកម្រិតដល់ការបំពេញមុខងារនៅក្នុងសកម្មភាពមួយឬច្រើននៃសកម្មភាពប្រចាំថ្ងៃដូចជា (ការទំនាក់ទំនង ការចូលរួមសង្គម និងការរស់នៅដោយឯករាជ្យ នៅតាមលំនៅដ្ឋានជាច្រើន ដូចជាតាមផ្ទះ កន្លែងការងារ សាលារៀន និងសហគមន៍)។
បញ្ហាជាមួយនឹងការបំពេញមុខងារទាំងនេះត្រូវតែកើតមានឡើងក្នុងអំឡុងពេលអភិវឌ្ឍន៍ការលូតលាស់នៃជីវិត ដែលមានន័យថាក្នុងអំឡុងពេលកុមារភាព ឬ យុវវ័យ។ ក្រោមច្បាប់ Lanterman Act បុគ្គលត្រូវតែមានបញ្ហាទាំងនេះកើតឡើងនៅមុនអាយុ 18ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមអំពីពិការភាពផ្នែកបញ្ញា, សូមមើល ជំពូក 2។
IPC (អ្នកសម្របសម្រួលកម្មវិធីជាលក្ខណៈបុគ្គល)
IPC ជាបុគ្គលដែលធ្វើការនៅតាមមណ្ឌលអភិវឌ្ឍន៍ការលូតលាស់និងសម្របសម្រួល IPP របស់អ្នក។
IPP (ផែនការកម្មវិធីជាលក្ខណៈបុគ្គល)
IPP ជាផែនការជាលាយលក្ខណ៍អក្សរអភិវឌ្ឍឡើងដោយក្រុមធ្វើផែនការរបស់អ្នកនៅក្នុងកិច្ចប្រជុំមួយ។ IPP របស់អ្នកឆ្លុះបញ្ចាំងពីគោលបំណងនងវត្ថុបំណងដែលបានឯកភាពគ្នា និងកំណត់ទៅលើសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកចង់បាន និងមានតម្រូវការដើម្បីសម្រេចឱ្យបាននូវគោលបំណងរបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែធានាថា អ្នកទទួលបានសេវាទាំងឡាយដូចដែលមានរាយនៅក្នុង IPP របស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពី IPPs, សូមមើល ជំពូក 4។
ច្បាប់ Lanterman Act (ច្បាប់សេវាពិការភាពផ្នែកការលូតលាស់ Lanterman)
Lanterman Act ជាឈ្មោះច្បាប់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលផ្តល់ឱ្យអ្នកមានពិការភាពផ្នែកការលូតលាស់នូវសិទ្ធិដើម្បីទទួលបាននូវសេវានិងការគាំពារទាំងឡាយនៅតាមលំនៅដ្ឋានដែលមានលក្ខណៈប្រមូលរឹតត្បិតតិចតួច។ ច្បាប់នេះបានបង្កើតឱ្យមានប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់ និង State Council on Developmental Disabilities។ ច្បាប់ Lanterman Act រកឃើញនៅក្នុងក្រម Welfare and Institutions (W&I) Code បញ្ញត្តិ 4500 និងដូចខាងក្រោម។
ពិការភាពផ្នែកសិក្សា (Learning Disabilities)
ពិការភាពផ្នែកសិក្សាជាក្រុមនៃពិការភាពដែលធ្វើឱ្យវាពិបាករៀននូវជំនាញសិក្សាធិការថ្មីៗ។ បុគ្គលដែលមានពិការភាពផ្នែកការសិក្សា អាចនឹងមិនរៀនបានល្អនូវជំនាញមួយចំនួនដូចទៅតាមអ្វីដែលរំពឹងទុកដោយសារតែបញ្ញារបស់គាត់។ ឧទាហរណ៍ ការលូតលាស់មិនប្រក្រតីធ្វើឱ្យមានការពិបាកក្នុងការអាន ដែលនាំទៅដល់ការពិបាករៀនតាមការអាន។
អ្នកអាណាព្យាបាលស្របច្បាប់ (Legal Guardian)
អ្នកអាណាព្យាបាលស្របច្បាប់ជាមនុស្សពេញវ័យដែលត្រូវបានផ្តល់នូវអំណាចស្របច្បាប់ដោយតុលាការឱ្យមើលថែកុមារអាយុក្រោម 18ឆ្នាំ និង/ឬ ទ្រព្យសម្បត្តិរបស់កុមារនោះ។
អ្នកអាណាព្យាបាលលើបុគ្គល ទទួលខុសត្រូវស្របច្បាប់ទៅលើតម្រូវការផ្នែករាងកាយ វេជ្ជសាស្រ្ត និងការអប់រំរបស់កុមារ។
អ្នកអាណាព្យាបាលលើទ្រព្យសម្បត្តិ ទទួលខុសត្រូវស្របច្បាប់ទៅលើទ្រព្យសម្បត្តិរបស់កុមារ។
LRE (បរិយាកាសដែលរឹតត្បិតតិចតួចបំផុត)
LRE ជាលក្ខខណ្ឌតម្រូវស្របច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ ដែលចែងថាអ្នកមានសិទ្ធិទទួលបានសេវាកម្មនៅតាមទីលំនៅដែលប្រមូលផ្តុំបំផុត និងប្រកបដោយបរិយាប័ន ដោយមិនគិតពីកម្រិតនៃពិការភាពរបស់អ្នក។ មូលហេតុនេះហើយ អ្នកអាចមានជីវិតរស់នៅឯករាជ្យ ផលិតភាពនិងប្រក្រតីភាពបំផុតតាមដែលអាចធ្វើបាន។
ការសម្រុះសម្រួល
ប្រសិនបើអ្នកនិងបុគ្គលម្នាក់ផ្សេង (ឬអង្គភាព) មិនឯកភាពគ្នាអំពីសេវានិងការគាំពាររបស់អ្នកទេ អ្នកអាចជួបជាមួយនឹងពួកគេ ហើយអ្នកសម្រុះសម្រួលព្យាយាមនិងរកដំណោះស្រាយជូនដល់អ្នក។ ការប្រជុំនេះត្រូវបានគេហៅថាការសម្រុះសម្រួល។ អ្នកសម្រុះសម្រួលជាបុគ្គលដែលជួយអ្នកនិងអ្នកម្ខាងទៀតឱ្យឯកភាពគ្នា។ ការសម្រុះសម្រួលជាជម្រើសមួយនៅក្នុងដំណើរការប្តឹងជំទាស់របស់មជ្ឈមណ្ឌលថ្នាក់តំបន់ ប៉ុន្តែអាចមានប្រយោជន៍និងដោះស្រាយបានឆាប់រហ័សជាងដំណើរការសវនាការ។
Medi-Cal
កម្មវិធី Medi-Cal ផ្តល់នូវសេវាថែទាំសុខភាពដល់អ្នកដែលមានចំណូលទាប ឬ ដែលមានពិការភាព។ រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលប្រចាំរដ្ឋបង់ថ្លៃសម្រាប់កម្មវិធី Medi-Cal.។
កម្មវិធី Medicare
កម្មវិធី Medicare ជាកម្មវិធីធានារ៉ាប់រងសុខភាពសម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Social Security Disability Insurance ឬ ការបង់ថ្លៃ Re និងអ្នកនៅក្នុងបន្ទុកគ្រួសាររបស់ពួកគេ។
ការបណ្តុះបណ្តុះចល័ត (Mobility Training)
ការបណ្តុះបណ្តុះចល័តជួយដល់អ្នកឱ្យប្រើនូវមធ្យោបាយធ្វើដំណើរបានដោយឯករាជ្យបំផុតតាមដែលអាចធ្វើបាន។
ការគាំពារជាលក្ខណៈធម្មជាតិ (Natural Supports)
ការគាំពារជាលក្ខណៈធម្មជាតិ ជាដំណភ្ជាប់រវាងក្រុមគ្រួសារនិងសហគមន៍ និងជាទំនាក់ទំនងដែលជួយដល់អ្នកជម្រុញ ឬ រក្សាបាននូវគុណភាពនិងសុវត្ថិភាពជិវិត។
OAH (ការិយាល័យសវនាការផ្នែករដ្ឋបាល)
OAH បំពេញការងារសវនាការនៅពេលដែលអ្នកមានការមិនសម្រុងគ្នាជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយប្តឹងជំទាស់។ OAH មានចៅក្រមនីតិរដ្ឋបាល (ALJs) ដែលស្តាប់សវនាការពីក្តីក្តាំងនិងធ្វើការសម្រេចដោយផ្អែកទៅលើច្បាប់ Lanterman Act។
OCRA (ការិយាល័យតស៊ូមតិសិទ្ធិអតិថិជន)
OCRA គឺជាការិយាល័យ DRC ដែលជួលអ្នកតស៊ូមតិសិទ្ធិអតិថិជន (ហៅកាត់ខ្លីថា CRA) សម្រាប់អតិថិជនទាំងឡាយរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំង 21។
អង្គការ People First
People First ជាអង្គការតស៊ូមតិដោយខ្លួនរបស់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានអង្គការ People First នៅទូទាំងរដ្ឋ និងមានសាខានៅតាមមូលដ្ឋាននៅស្ទើរតែគ្រប់តំបន់។
ការធ្វើផែនការផ្តោតទៅលើបុគ្គល (Person-Centered Planning)
ដំណើរការ IPP របស់អ្នកត្រូវតែផ្តោតទៅលើបុគ្គល ដែលមានន័យថាវាត្រូវតែផ្តោតទៅលើអ្នក និងជម្រើស ការពេញចិត្ត និងត្រូវការរបស់អ្នក។ ការធ្វើផែនការផ្តោតទៅលើបុគ្គល ជាវិធីសាស្រ្តមួយអនុវត្តផ្តោតទៅលើអនាគត ដែលអ្នកចង់បានសម្រាប់ខ្លួនអ្នកផ្ទាល់។
ក្រុមធ្វើផែនការ (Planning Team)
ក្រុមធ្វើផែនការរបស់អ្នកជាក្រុមដែលជួយអ្នកអភិវឌ្ឍផែនការ IPP របស់អ្នក។ ក្រុមធ្វើផែនការរបស់អ្នករួមមាន៖ រូបអ្នក ឪពុកម្តាយរបស់អ្នក ឬ អ្នកអាណាព្យាបាលដែលត្រូវបានចាត់តាំងស្របច្បាប់ (ប្រសិនបើអ្នកជាអនិតិជន) អ្នកថែរក្សាដែលត្រូវបានចាត់តាំងស្របច្បាប់របស់អ្នក (ប្រសិនបើអ្នកជាមនុស្សពេញវ័យ ហើយមានការថែរក្សា) តំណាងម្នាក់ឬច្រើននាក់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ (រួមទាំងអ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់តាមការចាត់តាំង) និងនរណាម្នាក់ដែលអ្នកអញ្ជើញមក (រួមទាំងអ្នកផ្តល់សេវាផងដែរ)។
មូលនិធិ POS (ការទិញសេវាកម្ម)
មជ្ឈមណ្ឌលថ្នាក់តំបន់ប្រើថវិកា POS ដើម្បីទិញសេវាកម្មសម្រាប់អ្នកប្រើប្រាស់ពីអ្នកផ្តល់សេវា។ មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗមានកិច្ចសន្យាជាមួយនឹង DDS ដែលរាប់បញ្ចូលទាំងថវិកា POS ផងដែរ។
គោលនយោបាយ POS (ការទិញសេវាកម្ម)
គោលនយោបាយ POS ជាគោលការណ៍ណែនាំបង្កើតឡើងដោយមជ្ឈមណ្ឌលថ្នាក់តំបន់អំពីប្រភេទនិងចំនួនសេវាកម្មដែលវានឹងអនុម័តនៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ គោលនយោបាយ POS ច្រើនកំណត់លក្ខខណ្ឌសិទ្ធិទទួលបាននិងចំនួនទឹកប្រាក់សម្រាប់ការគាំពារនិងសេវាជាក់លាក់។ គោលនយោបាយ POS មានការកម្រិតតឹងរឹងថារំលោភទៅលើសិទ្ធិស្របច្បាប់របស់អ្នកដើម្បីទទួលបានសេវាកម្មជាការខុសច្បាប់។ អ្នកមានសិទ្ធិទទួលបានសេវាកម្មដែលត្រូវបានដាក់ចូលក្នុងផែនការដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នក។ គោលនយោបាយ POS ទាំងអស់ ត្រូវមានខច្បាប់ដើម្បីឱ្យសេវារបស់អ្នកត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ IPP ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នក។
គ្រូពេទ្យវិកលចរិត
គ្រូពេទ្យវិកលចរិតជាវេជ្ជបណ្ឌិតវេជ្ជសាស្រ្តមានអាជ្ញាប័ណ្ណ ដែលមានការបណ្តុះបណ្តាលនិងបទពិសោធន៍ពិសេសទៅលើជំងឺធ្លាក់ទឹកចិត្តជាប្រចាំ។
អ្នកចិត្តសាស្រ្ត
អ្នកចិត្តសាស្រ្តជាអ្នកវិជ្ជាជីវៈកម្រិតវេជ្ជបណ្ឌិតដែលមានអាជ្ញាប័ណដោយមានការបណ្តុះបណ្តាលនិងបទពិសោធន៍ផ្នែកសុខភាពផ្លូវចិត្ត។
RCs (មជ្ឈមណ្ឌលថ្នាក់តំបន់)
Rcs ជាទីភ្នាក់ងារឯកជនមិនរកប្រាក់ចំណេញតាមសហគមន៍ ដែលផ្តល់ការវាយតម្លៃ សម្របសម្រួលសេវាកម្ម និងការទិញសេវាកម្មសម្រាប់អ្នកនិងក្រុមគ្រួសាររបស់អ្នក។ ច្បាប់រដ្ឋកាលីហ្វ័រញ៉ា ហៅថាច្បាប់ Lanterman Act តម្រូវថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបង្កើតឡើងនៅទូទាំងរដ្ឋ។ មជ្ឈមណ្ឌលថ្នាក់តំបន់ស្ថិតក្រោមកិច្ចសន្យាជាមួយនឹង D។DS
មាន RCs ចំនួន 21 នៅក្នុងរដ្ឋកាលីហ្វញ៉ា៖
ACRC មជ្ឈមណ្ឌលប្រចាំតំបន់ Alta California
CVRC មជ្ឈមណ្ឌលប្រចាំតំបន់ Central Valley
ELARC មជ្ឈមណ្ឌលប្រចាំតំបន់ Eastern Los Angeles
FNRC មជ្ឈមណ្ឌលប្រចាំតំបន់ Far Northern
FDLRC មជ្ឈមណ្ឌលប្រចាំតំបន់ Frank D. Lanterman
GGRC មជ្ឈមណ្ឌលប្រចាំតំបន់ Golden Gate
HRC មជ្ឈមណ្ឌលប្រចាំតំបន់ Harbor
IRC មជ្ឈមណ្ឌលប្រចាំតំបន់ Inland
KRC មជ្ឈមណ្ឌលប្រចាំតំបន់ Kern
NBRC មជ្ឈមណ្ឌលប្រចាំតំបន់ North Bay
NLACRC មជ្ឈមណ្ឌលប្រចាំតំបន់ North Los Angeles County
RCRC មជ្ឈមណ្ឌលប្រចាំតំបន់ Redwood Coast
RCEB មជ្ឈមណ្ឌលប្រចាំតំបន់ East Bay
RCOC មជ្ឈមណ្ឌលប្រចាំតំបន់ Orange County
SARC មជ្ឈមណ្ឌលប្រចាំតំបន់ San Andreas
SDRC មជ្ឈមណ្ឌលប្រចាំតំបន់ San Diego
SGPRC មជ្ឈមណ្ឌលប្រចាំតំបន់ San Gabriel/Pomona
ELARC មជ្ឈមណ្ឌលប្រចាំតំបន់ Eastern Los Angeles
TCRC មជ្ឈមណ្ឌលប្រចាំតំបន់ Tri-Counties
VMRC មជ្ឈមណ្ឌលប្រចាំតំបន់ Valley Mountain
WRC មជ្ឈមណ្ឌលប្រចាំតំបន់ Westside
បទបញ្ជា (Regulations)
បទបញ្ជា ជាវិធានច្បាប់និងគោលការណ៍ណែនាំកំណត់ឡើងនិងជម្រុញការអនុវត្តដោយទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីអនុវត្តនូវអត្ថន័យនិងនិយមន័យនៃច្បាប់ជាក់។
ការបញ្ចេញ (Release)
ការបញ្ចេញផ្តល់ការអនុញ្ញាតឱ្យមើលនិងថតចម្លងឯកសារនិងកំណត់ត្រា។ RC ត្រូវការមើលឯកសារជាក់លាក់និងកំណត់ត្រាវេជ្ជសាស្រ្ត ចិត្តសាស្រ្ត និងសិក្សាធិការ នៅពេលពួកគេវាយតម្លៃអ្នក។ កំណត់ត្រាទាំងនេះមានលក្ខណៈជាការសម្ងាត់។ អ្នក (ឬ ឪពុកម្តាយរបស់អ្នក អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលស្របច្បាប់) ត្រូវចុះហត្ថលេខាលើសេចក្តីអនុញ្ញាត ដើម្បីផ្តល់ការអនុញ្ញាតដល់មជ្ឈមណ្ឌលថ្នាក់តំបន់មើលនិងថតចម្លងកំណត់ត្រារបស់អ្នក។
ការថែទាំសម្រាប់ការសម្រាកលំហែ (Respite Care)
ការថែទាំសម្រាប់ការសម្រាកលំហែគឺនៅពេលដែលនរណាម្នាក់ផ្តល់ដល់អ្នកនូវការថែទាំមិនមែនវេជ្ជសាស្រ្តនិងការគ្រប់គ្រងម្តងម្កាល ឬ បណ្តោះអាសន្នតាមកាលវិភាគជាទៀងទាត់ដើម្បី៖
- ជួយដល់សមាជិកក្រុមគ្រួសារឱ្យរក្សាអ្នកទុកក្នុងផ្ទះ
- ផ្តល់ដល់អ្នកនូវការថែទាំនិងការគ្រប់គ្រងនៅពេលគ្រួសាររបស់អ្នកមិននៅទីនោះ
- ផ្តល់ដល់សមាជិកគ្រួសារទាំងឡាយនូវការសម្រាកពីការមើលថែអ្នក និង
- ផ្តល់ដល់អ្នកនូវតម្រូវការជួយខ្លួនឯងជាមូលដ្ឋាន និងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត រួមទាំងការប្រាស្រ័យទាក់ទងគ្នា ការចូលរួមសង្គម និងសកម្មភាពប្រចាំថ្ងៃ ជាធម្មតាត្រូវបានធ្វើឡើងដោយគ្រួសាររបស់អ្នក។
RRDP (គម្រោងអភិវឌ្ឍន៍ធនធានថ្នាក់តំបន់)
គម្រោងអភីវឌ្ឍន៍ធនធានថ្នាក់តំបន់ ជាផ្នែករបស់ នាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់។ RRDPs៖
- ជួយអ្នកប្តូរចេញពីទីលំនៅដែលមានលក្ខណៈរឹតបន្តឹងដូចជា DC ទៅកាន់សហគមន៍។
- វាយតម្លៃអ្នកសម្រាប់ការគាំពារបន្ថែមដែលអាចជួយអ្នកឱ្យបន្តរស់នៅក្នុងសហគមន៍បាន។
- ចាត់ចែងនិងវាយតម្លៃអ្នកប្រសិនបើអ្នកត្រូវការសេវាវិបត្តិភ្លាមៗ។
- ផ្តល់ការបណ្តុះបណ្តាលទៅដល់អ្នកប្រើប្រាស់ ក្រុមគ្រួសារ អ្នកផ្តល់សេវា និងបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់។
- ការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់អំពីការអភិវឌ្ឍន៍ផែនការដាក់តាមសហគមន៍ប្រចាំឆ្នាំ។
សូមមើល ជំពូក 8 សម្រាប់ព័ត៌មានបន្ថែម។
SCDD (ក្រុមប្រឹក្សារដ្ឋស្តីពីការអភិវឌ្ឍន៍ការលូតលាស់)
SCDD ជាទីភ្នាក់ងាររដ្ឋឯករាជ្យដែលជួយធ្វើផែនការ សម្របសម្រួល តាមដាន និងវាយតម្លៃសេវាកម្មសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ច្បាប់សហព័ន្ធចែងថា SCDD ត្រូវផ្តល់លើឡើងជាមធ្យោបាយនានាដើម្បីកែលម្អនិងបង្កើនសេវាកម្ម។ SCDD ដាក់បញ្ចូលនូវសំណើរបស់គេចូលទៅក្នុងផែនការរដ្ឋ ហើយដាក់បញ្ជូនផែនការនោះទៅកាន់រដ្ឋាភិបាលសហព័ន្ធ។
ស្ថិតក្រោមច្បាប់រដ្ឋ SCDD ត្រូវសិក្សាពីរបៀបដែលអ្នកមានពិការភាពផ្នែកការលូតលាស់ទទួលសេវារបស់ពួកគេ។ ប្រសិនបើមានចន្លោះនៅក្នុងសេវា SCDD នឹងផ្តល់អនុសាសន៍ទៅឱ្យ DDS ពីរបៀបទទួលបានសេវាដែលត្រូវការ។ SCDD ក៏ប្រើប្រាស់ថវិកាសហព័ន្ធដើម្បីផ្តល់ជាប្រាក់ឧបត្ថម្ភគម្រោងអភីវឌ្ឍន៍សេវាថ្មីៗ ឬ សម្រាប់គម្រោងតស៊ូមតិខ្លួនឯង។ ការិយាល័យ SCDD ពីមុនហៅថាប្រឹក្សាភិបាលតាមតំបន់។ បុគ្គលិកនៅក្នុងការិយាល័យ SCDD អាចផ្តល់ជំនួយនិងការបណ្តុះបណ្តាលដល់អ្នកបាន។
ស្វ័យតស៊ូមតិ
ស្វ័យតស៊ូមតិមានន័យថាតំណាង និងទំទាក់ទំនងផលប្រយោជន៍ខ្លួនឯង ធ្វើការជ្រើសរើសខ្លួនឯង និងគ្រប់គ្រងលើបរិយាកាសខ្លួនឯង។
បាត់បង់ញ្ញាណ (Sensory Loss)
ចំណុចនេះសំដៅដល់ការបាត់បង់មួយ ឬ ច្រើននៃវិញ្ញាណទាំងរបស់អ្នក (មើល ស្តាប់ ប៉ះ រស់ជាតិ ឬ ក្លិន)។
អ្នកសម្របសម្រួលសេវា ឬ ការគ្រប់គ្រងករណី (Service Coordination or Case Management)
នេះសំដៅទៅដល់ការទទួលខុសត្រូវរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយដល់អ្នកយ៉ាងសកម្មនៅក្នុងការធ្វើផែនការ និងការស្វែងរកនិងទទួលបានសេវាដែលចាំបាច់។ អ្នកសម្របសម្រួលសេវារបស់អ្នកជាបុគ្គលទទួលខុសត្រូវលើការសម្របសម្រួលសេវា ឬ ការគ្រប់គ្រងករណី។ ជាធម្មតាអ្នកសម្របសម្រួលសេវារបស់អ្នក គឺជាបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកសម្របសម្រួលសេវារបស់អ្នកក៏អាចហៅថាអ្នកគ្រប់គ្រងក្តី អ្នកសង្គមកិច្ច ឬ CPC ដែរ។
ស្វ័យកំណត់
ស្វ័យកំណត់មានន័យថា អ្នកមានសិទ្ធិធ្វើការជ្រើសរើសអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក មានសិទ្ធិនិងការទទួលខុសត្រូវដូចគ្នាទៅនឹងអ្នកផ្សេងទៀតដែរ និងនិយាយ និងតស៊ូមតិសម្រាប់ខ្លួនឯង។
កម្មវិធីស្វ័យសម្រេច (SDP)
កម្មវិធីស្វ័យសម្រេច (SDP) គឺជារបៀបមួយដែលអ្នកទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់។ នៅក្នុងកម្មវិធី SDP អ្នកប្រើប្រាស់ណិងក្រុមគ្រួសាររបស់ពួកគេមានសេរីភាព ការត្រួតពិនិត្យ និងការទទួលខុសត្រូវក្នុងការជ្រើសរើសសេវានិងការគាំពារដើម្បីជួយដល់ពួកគេពំពេញវានទៅតាមវត្ថបំណងនៅក្នុងផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) របស់គេ។ វាផ្តល់ដល់អ្នកនូវថវិកាដើម្បីទិញសេវាកម្មទាំងឡាយតាមរបៀបដែលអ្នកចង់បាន។ កម្មវិធីស្វ័យកំណត់បច្ចុប្បន្នមានផ្តល់ទៅដល់អ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់ដែលមានសិទ្ធិទទូលបាន។ សូមមើល ជំពូក 3 សម្រាប់ព័ត៌មានបន្ថេម។
SLA (ការចាត់ចែងការរស់នៅដោយមានការគាំពារ)
SLA សំដៅដល់សេវាគាំពារដល់ការរស់នៅបន្ថែមទៅលើការគាំពារផ្សេងទៀត ដូចជាកម្មវិធីពេលថ្ងៃជាដើម។
SLS (សេវាគាំពារការរស់នៅ)
SLS ជួយដល់អ្នកឱ្យរស់នៅក្នុងផ្ទះ ឬ អាផាតម៉ិនដែលអ្នកមានជាកម្មសិទ្ធិ ឬជួល។ SLS អាចមានផ្តល់ជូនញឹកញាប់ និងសម្រាប់រយៈពេលទៅតាមតម្រូវការរបស់អ្នក។ អ្នកទទួលបានសេវានិងការគាំពារផ្សេងៗគ្នា ដើម្បីជួយដល់អ្នកឱ្យរស់បាននៅតាមផ្ទះរបស់អ្នក រួមទាំងការបណ្តុះបណ្តាលនិងការគាំពារបំណិនសង្គម ឥរិយាបថ និងការរស់នៅប្រចាំថ្ងៃ ជំនួយក្នុងការស្វែងរក កែសម្រួលនិងការថែទាំផ្ទះ បង់ថ្លៃដល់អ្នកជិតខាងនិងអ្នកស្នាក់នៅជាមួយ។ SLS មានគោលបំណងជួយដល់អ្នកឱ្យរស់នៅតាមគន្លងប្រក្រតីនៃជីវិត និងអាចរួមបញ្ចូលទៅក្នុងសហគមន៍របស់អ្នក។ SLS ឆ្លើយតបទៅនឹង “រូបភាពទូលំទូលាយ” នៃជីវិតរបស់អ្នក។
SNF (មណ្ឌលសុខភាពមានបំណិន)
មណ្ឌលសុខភាពមានបំណិនផ្តល់នូវការថែទាំខ្លួនប្រាណលើសពីធម្មតា។
របបសន្តិសុខសង្គម (Social Security)
របបសន្តិសុខសង្គមជាកម្មវិធីសហព័ន្ធចាប់ផ្តើមក្នុងឆ្នាំ 1935។ វារួមបញ្ចូលនូវកម្មវិធី ធានារ៉ាប់រងផ្នែពិការភាព ការចូលនិវត្តន៍ និង SSI ផងដែរ។
SSDI (ធានារ៉ាប់រងលើពិការភាពដោយរបបសន្តិសុខសង្គម)៖
SSI ជាកម្មវិធីរដ្ឋបាលរបបសន្និសុខសង្គម ដែលផ្តល់អត្ថប្រយោជន៍ជាប្រាក់ប្រចាំខែទៅដល់ពលរដ្ឋ (ឬ កូនរបស់ពួកគេ មនុស្សពេញវ័យនិងកុមារមានពិការភាព ឬ ស្វាមីភរិយា) ដែលបានធ្វើការនិងបង់ចូលទៅក្នុងមូលនិធិសន្តិសុខសង្គមនិងធ្លាក់ខ្លួនពិការ។ វាក៏ផ្តល់មកជាមួយនូវកម្មវិធី Medicare នៅពេលណាអ្នកទទួលបានអត្ថប្រយោជន៍នេះចំនួន 24 ជាប់គ្នា។
SSI (ប្រាក់ចំណូលបន្ថែមដោយរបសន្តិសុខសង្គម)
SSI កម្មវិធីរដ្ឋបាលរបបសន្តិសុខសង្គមសម្រាប់អ្នកមានចំណូលទាប ដែលមានពិការភាព ឬ មានយុលើសពី 65ឆ្នាំ។ SSI ផ្តល់សាច់ប្រាក់សម្រាប់អាហារនិង ទីជម្រកជាមូលដ្ឋាន។
អង្គការភាគីពាក់ព័ន្ធ (Stakeholder Organizations)
អង្គការនៅទូទាំងរដ្ឋទាំងនេះតំណាងឱ្យផលប្រយោជន៍របស់អ្នកប្រើប្រាស់ សមាជិកក្រុមគ្រួសារ អ្នកផ្តល់សេវា និងអង្គការតស៊ូមតិទូទាំងរដ្ឋ។
ច្បាប់ (Statute)
ច្បាប់ គឺច្បាប់អនុម័តដោយអង្គនីតិបញ្ញត្តិ និងចុះហត្ថលេខាដោយអភិបាលរដ្ឋ។ ច្បាប់ Lanterman Act គឺជាចង្កោមច្បាប់អំពីសេវាកម្មនិងសិទ្ធិទាំងឡាយដែលត្រូវបានធានាដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។
ពិការភាពធ្ងន់ធ្ងរ (Substantial Disability)
បទបញ្ជានាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់កំណត់ពីពិការភាពធ្ងន់ធ្ងរថាជា “កំសោយធ្ងនធ្ងរនៃការដឹង និង/ឬការបំពេញងារសង្គម។” នេះមានន័យថា អ្នកមានពិការភាពធ្ងន់ធ្ងរដោយកំសោយធ្ងន់ធ្ងរទាំង៖
- ការបំពេញមុខងារទទួលដឹង (ការគិតរបស់អ្នក បញ្ញារបស់អ្នក) ឬ
- ការំពេញមុខងារសង្គមរបស់អ្នក (របៀបដែលមានទំនាក់ទំនងទៅនឹងអ្នកផ្សេង)។
អ្នកមិនចាំបាច់បញ្ជាក់ពីភ័ស្តុតាងនៃពិការភាពទាំងពីរនេះទេ។ ប៉ុន្តែ អ្នកត្រូវបង្ហាញនូវបញ្ហាធំៗទាំងឡាយនៅក្នុងយ៉ាងហោចណាស់បីនៃផ្នែកទាំងនេះ៖
- បំណិនទំនាក់ទំនង (ការទទួលនិងការសម្តែងឡើងជាភាសា)
- សិក្សាពី
- ការថែទាំខ្លួនឯង
- ការចល័តទី
- ការគ្រប់គ្រងលើខ្លួនឯង
- ការរស់នៅដោយឯករាជ្យ
- ការផ្គត់ផ្គង់ខ្លួនឯងបានផ្នែកសេដ្ឋកិច្ច
យោងទៅតាមច្បាប់ លក្ខខណ្ឌពិការភាពធ្ងន់ធ្ងរតម្រូវឱ្យ “ធ្វើផែនការអន្តរជំនាញ” និង “ការសម្របសម្រួលសេវា” ដើម្បីជួយដល់អ្នក “សម្រេចបាននូវសក្តានុពលរបស់អ្នកជាអតិបរមា”។
ដើម្បីមានសិទ្ធិទទួលបានសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ មិនត្រូវមានតែការធ្វើរោគវិនិច្ឆ័យ ឬ លក្ខខណ្ឌដែលត្រូវទៅនឹងមួយនៃផ្នែកទាំងប្រាំនៃសិទ្ធិអាចទទួលបាននោះទេ ប៉ុន្តែរោគវិនិច្ឆ័យ ឬលក្ខខណ្ឌនោះត្រូវតែកំណត់ទៅលើ “ពិការភាពធ្ងន់ធ្ងរ” ដល់អ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូក 2។
អ្នកផ្តល់សេវា (Vendor)
អ្នកផ្តល់សេវាជាបុគ្គល ឬ ទីភ្នាក់ងារដែលត្រូវបានអនុម័តនិងបង់ថ្លៃដោយមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីផ្តល់សេវា។
ការធ្វើជាអ្នកផ្តល់សេវា (Vendorization)
នេះមានន័យថា មជ្ឈមណ្ឌលថ្នាក់តំបន់បានធានាថាអ្នកផ្តល់សេវាបំពេញបានទៅតាមលក្ខខណ្ឌតម្រូវទាំងអស់ដើម្បីអាចផ្តល់សេវាបាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ឱ្យអ្នកផ្តល់សេវានីមួយៗនូវលេខសម្គាល់ លេខកូដសេវា និង លេខរងដើម្បីឱ្យអ្នកផ្តល់សេវាអាចទទួលបានការបង់ប្រាក់សម្រាប់សេវាដែលគេបានផ្តល់។
សក្ខីប័ត្រ (Voucher)
សក្ខីប័ត្រជាគូប៉ុង ឬ លិខិតសម្រេចជាលាយលក្ខណ៍អក្សរសម្រាប់សេវា ដូចជាការសម្រាកលំហែ ឬ ការថែទាំងពេលថ្ងៃ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់សក្ខីប័ត្រទៅដល់អ្នក ឬ ក្រុមគ្រួសាររបស់អ្នក។ អ្នកជ្រើសរើសអ្នកផ្តល់សេវារបស់អ្នក និងបង់ប្រាក់ដោយប្រើសក្ខីប័ត្របង់ប្រាក់។
WIC (Welfare and Institutions Code)
WIC ជាផ្នែកនៃច្បាប់រដ្ឋកាលីហ្វ័រញ៉ាដែលរួមបញ្ចូលទាំងច្បាប់ Lanterman Act ផង។
ឯកសារបន្ថែម B៖ ច្បាប់ផ្តល់សិទ្ធិដល់អ្នក
ច្បាប់ផ្តល់សិទ្ធិដល់អ្នក ឯកសារបន្ថែមនេះប្រាប់អ្នកពីផ្នែកណាមួយនៃច្បាប់ Lanterman Act ដែលផ្តល់ដល់អ្នកនូវសិទ្ធិដើម្បីទទួលបានសេវានិងការគាំពារដែលអ្នកត្រូវការ។ ផ្នែកទាំងនេះត្រូវបានគេហៅថា បញ្ញត្តិ (ឬ §) ហើយបញ្ញត្តិទាំងនេះគឺដលស្រង់ចេញពី Welfare & Institution Code។ ដើម្បីរៀនបន្ថែមអំពីបញ្ញត្តិណាមួយដែលប៉ះពាល់ដល់អ្នក សូមអានខាងក្រោម។
ចំណុចសំខាន់! បញ្ជីនេះមិនពេញលេញទេ។ យើងមិនអាចរាយសេវាទាំងអស់ក្នុងបញ្ជីដែលអ្នកមានសិទ្ធិទទួលនោះទេ ប៉ុន្តែយើងរាយនូវសេវាទាំងឡាយដែលគេទទួលបានច្រើនបំផុត។ សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក សូមមើលសៀវភៅណែនាំពេញលេញ ដែលមានចំណងជើងថា Rights Under the Lanterman Act។
សិទ្ធិជាមូលដ្ឋាន និងការធ្វើសមាហរ័ណកម្ម (Basic Rights and Integration - § 4502)
ប្រសិនបើអ្នកមានពិការភាពផ្នែកការលូតលាស់ អ្នកមានសិទ្ធិទទួលបាន៖
- ការព្យាបាល សេវាកម្ម និងការគាំពារទាំងឡាយដើម្បីជួយដល់អ្នកឱ្យរស់បានដោយឯករាជ្យ មានផលិតភាព និងជីវិត “ជាប្រក្រតី” បំផុតតាមដែលអាចធ្វើបាន។
- សេវាកម្មទាំងឡាយដែលការពារសេរីភាពរបស់អ្នកនៅក្នុងរបៀបដែលមានការរឹតត្បិតតិចតួចបំផុត។
- ភាពថ្លៃថ្នូរ ឯកជនភាព និងការថែទាំក្នុងភាពជាមនុស្ស។
- ការព្យាបាល សេវានិងការគាំពារជាលក្ខណៈធម្មជាតិ ទីលំនៅសហគមន៍ ច្រើនបំផុតតាមដែលអាចធ្វើបាន។
- ការចូលរួមក្នុងកម្មវិធីអប់រំសាធារណៈសមស្រប ដោយមិនគិតពីពិការភាពរបស់អ្នក។
- ការថែទាំផ្នែកវេជ្ជសាស្រ្តនិងការព្យាបាលទាន់ពេល។
- សេរីភាពសាសនា មនសិការ និងសេរីភាពអនុវត្តនូវសាសនារបស់អ្នក។
- ចូលរួមក្នុងសកម្មភាពសហគមន៍ និងមានទំនាក់ទំនងសង្គមជាមួយនឹងដៃគូ។
- លំហាត់ប្រាណ និងការលំហែរកម្សាន្ត។
- គេផុតពីគ្រោះថ្នាក់ រួមទាំងការបង្ខាំងផ្នែករាងកាយដែលមិនចាំបាច់ ការដាក់នៅដាច់តែឯង ការផ្តល់ថ្នាំព្យាបាលច្រើនលើសលុប ការរំលោភបំពាន និងការទុកចោល។
- និយាយថា “ទេ” ចំពោះនីតិវិធីដែលមិនមានសុវត្ថិភាព។
- ជ្រើសរើសជម្រើសជីវិតខ្លួនឯងដោយផ្ទាល់។ នេះរួមបញ្ចូលទាំងទីកន្លែងដែលអ្នកចង់រស់នៅ អ្នកដែលអ្នកចង់រស់នៅជាមួយ ទំនាក់ទំនងរបស់អ្នក របៀបដែលអ្នក ប្រើប្រាស់ពេលទំនេររបស់អ្នក ការអប់រំរបស់អ្នក និងការងារ គោលដៅផ្ទាល់ខ្លួនរបស់អ្នក និងការធ្វើផែនការដែលត្រូវទៅតាមតម្រូវការរបស់អ្នក និងការចង់បានរបស់អ្នក។
- ការស៊ើបអង្កេតទាន់ពេលពីការរំលោភបំពានដែលអាចកើតមានមកលើអ្នក។
ជម្រើសនិងការធ្វើសេចក្តីសម្រេច (Choices and Decision-Making - § 4502.1)
អ្នកមានសិទ្ធិ៖
- មាន DDS មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកផ្តល់សេវា និងអ្នកផ្សេងផ្តល់ព័ត៌មានដល់អ្នកដែលអ្នកអាចយល់បានដើម្បីជួយដល់អ្នកជ្រើសរើសជម្រើសសមស្រប។
- មាន DDS មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកផ្តល់សេវា និងអ្នកផ្សេងផ្តល់ឱកាសដល់អ្នកធ្វើការសម្រេចចិត្ត។
- មាន DDS មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកផ្តល់សេវា និងអ្នកផ្សេងគោរពតាមជម្រើសរបស់អ្នក។
- មានមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ដល់អ្នកនូវព័ត៌មានដែលក្នុងបំណងរក្សាបាននូវវប្បធម៌របស់អ្នក និងជាភាសាដែលអ្នក ឬ ឪពុកម្តាយរបស់អ្នក អ្នកអាណាព្យាបាល ឬ តំណាងស្របច្បាប់អាចយល់បាន។ នេះរួមបញ្ចូលទាំងទម្រង់ផ្សេងទៀតនៃការទំនាក់ទំនង។
សិទ្ធិរស់នៅក្នុងទីលំនៅដែលធ្វើប្រតិបត្តិការដោយរដ្ឋ ការថែទាំតាមសហគមន៍ និងមណ្ឌលសុខភាព (Rights in State-Operated, Community Care, and Health Facilities - § 4503)
ប្រសិនបើអ្នករស់នៅតាមមណ្ឌលដែលធ្វើប្រតិបត្តិការដោយរដ្ឋ មណ្ឌលថែទាំសុខភាពសហគមន៍ ឬ មណ្ឌលសុខភាព (ឧទា. មន្ទីរពេទ្យ មណ្ឌលថែទាំមានជំនាញ ឬ មណ្ឌលសុខភាពទូទៅ) អ្នកមានសិទ្ធិ៖
- ស្លៀកពាក់សម្លៀកផ្ទាល់ខ្លួនរបស់អ្នក។
- មាននិងប្រើប្រាស់របស់របរផ្ទាល់ខ្លួនរបស់អ្នកដោយពុំត្រូវប្រើរួមជាមួយនឹងអ្នកស្នាក់នៅផ្សេងទៀត។ ឧទាហរណ៍ សាប៊ូកក់សក់ផ្ទាល់ខ្លួន ថ្នាំដុសធ្មេញ ទឹកអប់។
- មាននិងចាយលុយផ្ទាល់ខ្លួនរបស់អ្នក រួមទាំងការចាយនៅតាមកុងទីន។
- មានកន្លែងផ្ទាល់ខ្លួនទុកដាក់ទ្រព្យរបស់ខ្លួនឯង។
- ជួបជាមួយអ្នកមកលេងបានជារៀងរាល់ថ្ងៃ។
- ទូរសព្ទចេញ ឬ ទទួលទូរសព្ទដោយពុំមាននរណាម្នាក់ស្តាប់ ឬ ឮការសន្ទនារបស់អ្នក។
- មានក្រដាស ស្រោមសំបុត្រ ស្តែមប្រៃសណីយ៍ ឬ របស់របស់ផ្សេងទៀតដែលអ្នកត្រូវការដើម្បីសរសេរលិខិត។
- ផ្ញើចេញនិងទទួលលិខិតដោយគ្មានអ្នកផ្សេងអានអ្វីដែលអ្នកសរសេរ ឬ បើកមើល ឬ អានលិខិតដែលត្រូវបានផ្ញើមកឱ្យអ្នក។
- និយាយថាទេចំពោះ ការព្យាបាល “ដោយឆក់ខ្សែភ្លើង” (ការព្យាបាលដោយការឆក់ ឬ ការព្យាបាល ECT)។
- និយាយថាទេចំពោះ ការវះកាត់ខួរក្បាល។ ការវះកាត់ខួរក្បាលមានន័យថាការវះកាត់ទៅលើខួរក្បាលដូចជា ការវះកាត់ព្យាបាលជំងឺផ្លុវចិត្ត ការវះកាត់ជំងឺវិកលចរិត និងការវះព្យាបាលឥរិយាបថ ដែលជះឥតពលដល់របៀបដែលអ្នកគិត មានអារម្មណ៍ ឬ ធ្វើសកម្មភាព។
- និយាយថាទេចំពោះការព្យាបាលដែលបង្ករឱ្យមានការឈឺចាប់ ឬ ការត់ស្លុត។
- ជ្រើសរើសជម្រើសទាំងនៃសកម្មភាពប្រចាំថ្ងៃរបស់អ្នក (ពេលវេលាដែលត្រូវក្រោកពីដំណេក ឬ ចូលដំណេក) អពីមិត្តភក្តិរបស់អ្នក ពេលទំនេរ និងសកម្មភាពសង្គមនានា។
- ជ្រើសរើសជម្រើសអំពីអ្វីដែលគួរមាននៅក្នុង IPP របស់អ្នក។
ការតស៊ូមតិ - § 4648(b) និង 17 California Code of Regulations § 50510(a)(12)
អ្នកមានសិទ្ធិ៖
- ទទួលបានសេវាតស៊ូមតិ
- ឡើងតុលាការដើម្បីដាក់ឱ្យអនុវត្តសិទ្ធិរបស់អ្នក។ នេះរួមទាំងការនិយាយថាទេចំពោះការថែរក្សា។
ទំនាក់ទំនង - § 4620.1
អ្នកអាចនឹងមានទំនាក់ទំនងជាមួយនឹងឪពុកម្តាយនិងសមាជិកក្រុមគ្រួសាររបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់និងអ្នកផ្តល់សេវាត្រូវគោរពនិងជម្រុញដល់ទំនាក់ទំនងទាំងនេះ។
ការរស់នៅតាមសហគមន៍ (Community Living - § 4640.7(a))
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយដល់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេទទួលបានសេវានិងការគាំពារដែលផ្តល់ដល់ពួកគេនូវឱកាសនិងជម្រើសច្រើនបំផុតសម្រាប់ការរស់នៅ ធ្វើការ រៀនសូត្រ និងលែងនៅក្នុងសហគមន៍។
ការវាយតម្លៃទៅលើសិទ្ធិអាចទទួលបាន (Eligibility Assessments - § 4643(a))
អ្នកមានសិទ្ធិ៖
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចប្រសិនបើអ្នកមានសិទ្ធិទទួលបានសេវាតិចជាង 120 ថ្ងៃ។
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចប្រសិនបើអ្នកមានសិទ្ធិទទួលបានសេវាតិចជាង 60 ថ្ងៃ។
- ការរង់ចាំនឹងធ្វើឱសុខភាពនិងសុវត្ថិភាពរបស់អ្នកប្រឈម ឬ ឈានទៅដល់បញ្ហាក្នុងអភិវឌ្ឍផ្នែកស្មារតីនិងរាងកាយ ឬ
- មានហានិភ័យផ្ទាល់ដែលអ្នកត្រូវប្តូរទៅកាន់បរិយាកាសដែលមានលក្ខណៈរឹតបន្តឹងតែងជាងមុន (ឧទាហរណ៍ ទីលំនៅដែលចាក់សោរបិទជិត)។
លក្ខខណ្ឌកំណត់ពីសិទ្ធិទទួលបាន និងសេវាកម្មមជ្ឈមណ្ឌលថ្នាក់តំបន់ ប្រសិនបើអ្នកប្តូរចេញ - § 4643.5 (a-c)
អ្នកមានសិទ្ធិទាំងនេះ បើទោះបីជាអ្នកប្តូរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មី៖
- ប្រសិនបើមានមជ្ឈមណ្ឌលថ្នាក់តំបន់មួយសម្រេចថាអ្នកមានសិទ្ធិទទួលបានសេវានោះ អ្នកមានសិទ្ធិទទួលបានសេវានៅគ្រប់មជ្ឈមណ្ឌលទាំងអស់ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
- សិទ្ធិដែលអាចទទួលបានរបស់អ្នក នឹងមិនបញ្ចប់ទេលើកលែងតែមជ្ឈមណ្ឌលថ្នាក់តំបន់បញ្ជាក់ថាការសម្រេចិត្តពីខាងដើមរបស់គេខុសទាំងស្រុង។
- ប្រសិនបើអ្នកប្តូរទៅកាន់តំបន់មួយដែលផ្តល់សេវាដោយមជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ចាស់និងថ្មីត្រូវតែធានាដល់សេវានិងការគាំពាររបស់អ្នកត្រូវបានផ្ទេរដោយរលូន។
- អ្នកនឹងមាន IPP ដដែលរហូតដល់អ្នកឯកភាពទៅនឹង IPP ថ្មី។
- ប្រសិនបើសេវាកម្ម ឬ ការគាំពារដែលអ្នកមាននៅមុនពេលអ្នកបានប្តូរទីតាំងមិនមាននៅឯមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីទេនោះ ការប្រជុំមួយត្រូវតែធ្វើឡើងក្នុងរយៈពេល 30ថ្ងៃ ។
- រហូតទាល់តែការប្រជុំ IPP ថ្មីត្រូវបានធ្វើឡើង ទើបមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីត្រូវផ្តល់ដល់អ្នកនូវសេវានិងការគាំពារផ្សេង ដែលឆ្លើយតបបំផុតប្រសើបំផុតទៅនឹងគោលដៅ IPP របស់អ្នកនៅក្នុងទីលំនៅដែលមានការរឹតត្បិតតិចតួចបំផុត។
សិទ្ធិផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) របស់អ្នក - §§ 4646, 4646.5, និង 4648(a)(1)
សិទ្ធិ IPP ទូទៅ
- ក្រោយពីមជ្ឈមណ្ឌលថ្នាក់តំបន់រកឃើញថាអ្នកមានសិទ្ធិទទួលបានសេវា ពួកគេមានពេល 60ថ្ងៃ ដើម្បអភិវឌ្ឍ IPP មួយឡើង។ §4646(c).
- ទាំង IPP របស់អ្នក និងសេវានិងការគាំពារដែលអ្នកទទួល ត្រូវតែរៀបចំតម្រូវទៅតាមអ្នកនិងក្រុមគ្រួសាររបស់អ្នក។ IPP របស់អ្នកត្រូវពិចារណាទៅលើតម្រូវការនិងការពេញចិត្តរបស់អ្នក (និងរបស់ក្រុមគ្រួសារអ្នក ប្រសិនបើសមស្រប)។
- សេវា IPP និងការគាំពាររបស់អ្នកត្រូវជួយដល់អ្នកធ្វើសមាហរ័ណកម្មចូលទៅក្នុងសហគមន៍ និងឈានទៅដល់ជីវិតមួយដែលឯករាជ្យ មានផលិតភាព និងមានប្រក្រតីភាពនៅក្នុងការបរិយាកាសមួយដែលមានផាសុខភាពនិងមានស្ថេរភាព។
- សេវាទាំងឡាយដែលអ្នកនិងក្រុមគ្រួសារអ្នកទទួលត្រូវតែ៖ ឆ្លុះបញ្ចាំងទៅនឹងការពេញចិត្តនិងជម្រើសរបស់អ្នក ជួយឱ្យសម្រេចគោលដៅ IPP របស់អ្នក និងមានប្រសិទ្ធិភាពថ្លៃ។ §4646(a).
- IPP របស់អ្នកត្រូវតែរួមបញ្ចូលនូវគោលបំណង វត្ថុបំណង និង សេវានិងការគាំពាររបស់អ្នក ដែលមជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃឱ្យ ឬ ដែលអ្នកទទួលបានពីទីភ្នាក់ងារផ្សេងទៀត §4646(d)។
- IPP របស់អ្នកត្រូវតែលើកឡើងឱ្យច្បាស់ពីចំនួននិងប្រភេទនៃសេវាដែលអ្នកនឹងទទួលបាន និងពេលវេលាដែលសេវានឹងចាប់ផ្តើម។ §4646.5(a)(5).
- នៅទីបញ្ចប់នៃកិច្ចប្រជុំ IPP មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ឱ្យអ្នកនូវបញ្ជីឈ្មោះសេវានិងការគាំពារទាំងឡាយដែលអ្នកទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ។ បញ្ជីឈ្មោះនោះត្រូវតែលើឡើងពីពេលវេលាដែលសេវាអាចនឹងចាប់ផ្តើម អ្នកនឹងទទួលបានសេវាទាំងនោះញឹកញាប់ប៉ុណ្ណា និងវាមានរយៈពេលយូរប៉ុណ្ណា និងតើនរណាជាអ្នកផ្តល់សេវានោះ (ប្រសិនបើដឹង)។ §4646(f)
- នៅពេលណាដែលអាចធ្វើបាន ក្រុមការងារ IPP ត្រូវជ្រើសរើសសេវាទាំងឡាយដែលអនុញ្ញាតឱ្យ៖
- កុមាររស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។
- មនុស្សពេញវ័យរស់នៅក្នុងសហគមន៍ដោយមានឯករាជ្យភាពច្រើនតាមដែលអាចធ្វើបាន។
- អតិថិជនមានប្រាស្រ័យទាក់ទងជាមួយនឹងនឹងអ្នកដែលពុំមានពិការភាពតាមមធ្យោបាយដែលវិជ្ជមាននិងមានប្រយោជន៍។ § 4648(a)(1).
ការប្រជុំ IPP៖
- អ្នកនឹងមានការប្រជុំធ្វើផែនការដើម្បីឯកភាពគ្នាទៅលើអ្វីដែលនឹងត្រូវដាក់បញ្ចូលទៅក្នុង IPP របស់អ្នក។
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ដល់អ្នកនូវបញ្ជីមួយនៃសេវាកម្មនិងការគាំពារទាំងឡាយដែលបានឯកភាពគ្នានៅខាងចុងនៃការប្រជុំ។ បញ្ជីនោះត្រូវតែរួមនូវការលើកឡើងពីពេលវេលាដែលសេវាអាចនឹងចាប់ផ្តើម អ្នកនឹងទទួលបានសេវាទាំងនោះញឹកញាប់ប៉ុណ្ណា និងវាមានរយៈពេលយូរប៉ុណ្ណា និងតើនរណាជាអ្នកផ្តល់សេវានោះ (ប្រសិនបើដឹង)។ §4646(f).
- ប្រសិនបើអ្នក (និងអ្នកកំពុងតំណាងឱ្យអ្នក) មិនអាចឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ទៅលើ IPP លើកទីមួយបានទេ អ្នកនឹងត្រូវមានការប្រជុំមួយទៀតក្នុងរយៈពេល 15 ថ្ងៃ លើកលែងតែអ្នកស្នើសុំពេលវេលាយូរជាងនេះ។ §4646(g).
- ត្រូវតែមាននរណាម្នាក់ដែលមានសិទ្ធិអំណាចនិយាយថា “បាន” ឬ “មិនបាន” សម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ § 4646(d)។
- អ្នកត្រូវតែទទួលបានការជូនដំណឹងរៀងរាល់កិច្ចប្រជុំ IPP។
- អ្នកអាចតម្រូវថា មាននរណាម្នាក់ផ្សេងផងដែរដែលទទួលបានការជូនដំណឹងពីការប្រជុំ IPP នេះ ហើយដែលពួកគេត្រូវទទួលបានមួយច្បាប់នៃការជូនដំណឹងដែលអ្នកទទួលបាន។ § 4646(e)។
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំឯកសារជាភាសាកំណើតរបស់អ្នក (និង/ឬ ភាសាកំណើតរបស់ឪពុកម្តាយ អ្នកអាណាព្យាបាល ឬ តំណាងស្របច្បាប់របស់អ្នក) នៅក្នុង IPP របស់អ្នក។ ពួកគេក៏ត្រូវរៀបចំការប្រជុំ IPP ជាភាសានោះ ហើយផ្តល់មួយច្បាប់នៃ IPP របស់អ្នកជាភាសានោះដែរ។ § 4646(i).
ការពិនិត្យឡើងវិញទៅឡ IPP៖
- IPP របស់អ្នកត្រូវតែពិនិត្យឡើងវិញ និងកែសម្រួលយ៉ាងហោចណាស់ រៀងរាល់ 3 ឆ្នាំម្តងដែរ។
- ប្រសិនបើអ្នកស្នើសុំឱ្យពិនិត្យទៅលើ IPP របស់អ្នកមុនពេលនោះ អ្នកមានសិទ្ធិពិនិត្យឡើងវិញទៅលើ IPP របស់អ្នកក្នុងរយៈពេល 30ថ្ងៃ។ ប្រសិនបើសុខភាពនិងសុវត្ថិភាពរបស់ត្រូវកំពុងតែប្រឈមនឹងហានិភ័យ ឬ អ្នកអាំចនឹងត្រូវប្តូរចេញពីកន្លែងដែលអ្នកកំពុងរស់នៅនោះ អ្នកមានសិទ្ធិពិនិត្យឡើងវិញក្នុងរយៈពេល 7ថ្ងៃ (អ្នកខ្លះហៅករណីនេះថាជាការប្រជុំ IPP បន្ទាន់)។ §4646.5(b).
- ប្រសិនបើអ្នកទទួលបានសេវាក្រោមកម្មវិធី HCBS Waiver នោះ IPP របស់អ្នកត្រូវតែពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។
បណ្តឹងជំទាស់ (Appeals)៖
- ប្រសិនបើអ្នកមិនឯកភាពទៅនឹងផ្នែកណាមួយនៃ IPP របស់អ្នក (ឧទាហរណ៍ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធមិនបញ្ចូលសេវារបស់អ្នកដែលអ្នកគិតថាអ្នកត្រូវការនោះ) មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបញ្ជូនឱ្យអ្នកនូវការជូនដំណឹងដែលពន្យល់ពីមូលហេតុដែលគេមិនឯកភាព (§ 4701) និងសិទ្ធិរបស់អ្នកត្រូវប្តឹងជំទាស់។ §§ 4646(h) និង 4701.
ការសម្របសម្រួលសេវាកម្ម - § 4647
អ្នកមានសិទ្ធិ៖
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់សម្របសម្រួលសេវារបស់អ្នក និងធានាថាអ្នកទទួលបានសេវាដែលមាននៅក្នុង IPP របស់អ្នក។
- ចាត់តាំងយឱ្យមានអ្នកសម្របសម្រួលសេវាដល់អ្នក។
- ប្រាប់អ្នកក្នុងរយៈពេល 10ថ្ងៃ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ប្តូរអ្នកសម្របសម្រួលសេវារបស់អ្នកជាអចិន្ត្រៃយ៍។
- លើកឡើងថាចង់បាននរណាម្នាកផ្សេងឱ្យធ្វើជាអ្នកសម្របសម្រួលសេវារបស់អ្នក។
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែយក IPP របស់អ្នកមកអនុវត្ត - § 4648
អ្នកមានសិទ្ធិ៖
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់រកសេវានិងការគាំពារដែលអ្នកត្រូវការស្របទៅតាមគោលដៅ IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងព្យាយាមរកឱ្យអ្នកនូវសេវាពីទីភ្នាក់ងារសាធារណៈផ្សេងទៀតមុននឹងប្រើប្រាស់ថវិកាមជ្ឈមណ្ឌលថ្នាក់តំបន់ទៅបង់ថ្លៃវា។ § 4648(a)(8).
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ពិចារណាការគាំពារនៅតាមសហគមន៍ជាលក្ខណៈធម្មជាតិ ផ្ទះ និងទីលំនៅលំហែកម្សាន្តជាមុនសិន៊
- ទទួលបានសេវាដែលមានលក្ខណៈបទបែននិងតម្រូវទៅតាមអ្នក។ § 4648(a)(2).
- អត្រាអ្នកផ្តល់សេវាដែលធានាថាពួកគេអាចបំពេញបានទៅតាមតម្រូវការជាពិសេសរបស់អ្នក និងផ្តល់នូវការគាំពារដែលមានគុណភាពនៅក្នុងទីលំនៅដែលមានលក្ខណៈរឹតត្បិតតិចតួច § 4648(a)(5)។
- ឱ្យជម្រើសនៃអ្នកផ្តល់សេវារបស់អ្នកត្រូវបានពិចារណា។ ក្រុមធ្វើផែនការក៏នឹងពិចារណាផងដែរទៅលើសមត្ថភាពរបស់អ្នកផ្តល់សេវា ដើម្បីផ្តល់ការគាំពារដែលមានគុណភាព គុណវុឌ្ឍិរបស់ពួកគេ និងតម្លៃចំពោះអ្នកផ្តល់សេវាដែលមានគុណភាពប្រហាក់ប្រហែល។ § 4648(a)(6).
- ទទួលបាននូវសេវាពេលមានវិបត្តិនិងបន្ទាន់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយឱ្យអ្នកបានបន្តស្នាក់នៅក្នុងការចាត់ចែងការរស់នៅតាមការជ្រើសរើសរបស់អ្នក។ § 4648(a)(10).
សិទ្ធិជ្រើសរើសកន្លែងដែលអ្នករស់នៅ - § 4641
ប្រសិនបើអ្នកជាមនុស្សពេញវ័យ៖
- អ្នកមានសិទ្ធិសម្រេចពីកន្លែងដែលអ្នករស់នៅ។
- អ្នកមិនអាចត្រូវបង្ខំឱ្យប្តុរចេញទេ លើកលែងតែមានគ្រោះថ្នាក់ដល់សុខភាពនិងសុខុមាលភាពរបស់អ្នក មានដីកាបង្គាប់ពីតុលាការ ឬ អ្នកថែរក្សារបស់អ្នកសម្រេចពីកន្លែងដែលអ្នករស់នៅ។
សិទ្ធិរបស់អ្នកដើម្បីប្តូរចេញ - § 4747
ប្រសិនបើអ្នកចង់ប្តូរចេញពីទីលំនៅថែទាំស្នាក់នៅ (ការស្នាក់នៅជាក្រុមតាមផ្ទះ) មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំកាលវិភាគប្រជុំ IPP ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីជួយដល់អ្នកស្វែងរក និងប្តូរទៅកាន់កន្លែងផ្សេង។
សេវានិងការគាំពារសម្រាប់កុមារមានពិការភាពផ្នែកការលូតលាស់ស្នាក់នៅក្នុងផ្ទះជាមួយក្រុមគ្រួសារ - § 4685
ប្រសិនបើអ្នកជាកុមារកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់អ្នក៖
- នឹងទទួលបានសេវាដែលអ្នកត្រូវការដើម្បីស្នាក់នៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារនិងជីវិតសហគមន៍របស់អ្នកគឺជាអាទិភាពខ្ពស់បំផុត។ §4685(a)(b).
- IPP របស់អ្នកដាក់បញ្ចូលផែនការគ្រួសារដែលរៀបរាប់ពីសេវានិងការគាំពារទាំងឡាយដែលនឹងជួយដល់អ្នកឱ្យរស់នៅបានក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារបស់អ្នក។ 4685(c)(2).
កុមាររស់នៅក្រៅផ្ទះក្រុមគ្រួសារ - § 4685.1
ប្រសិនបើអ្នកជាកុមារកំពុងរស់នៅខាងក្រៅផ្ទះរបស់អ្នក៖
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីដាក់ឱ្យអ្នកនៅជិតបំផុតទៅនឹងផ្ទះក្រុមគ្រួសាររបស់អ្នក។
- ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចធ្វើបែបនេះបានទេ ពួកគេត្រូវតែផ្តល់ការពន្យល់ជាលាយលក្ខណ៍អក្សរនៅក្នុង IPP របស់អ្នក យ៉ាងហោចណាស់រៀងរាល់ 6ខែ ដែលនិយាយថា អ្វីៗដែលពួកគេកំពុងធ្វើសម្រាប់អ្នកដើម្បីឱ្យអ្នកអាចរស់នៅបាននៅជិតក្រុមគ្រួសាររបស់អ្នក។ ពួកគេនឹងផ្ញើវាមួយច្បាប់មកឱ្យអ្នក។
សេវាជ្រើសរើសទំនាក់ទំនង និងធ្វើជាឪពុកម្តាយ - § 4687
អ្នកមានសិទ្ធិ៖
- មានទំនាក់ទំនង
- រៀបការ
- ស្ថិតនៅជាផ្នែកនៃក្រុមគ្រួសារ
- មានកូនចៅ
- សម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ទៅលើជីវិតផ្ទាល់ខ្លួនរបស់អ្នក
- ទទួលបានសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់ ដូចជា៖
- ការបណ្តុះបណ្តាលពិការរួមភេទ
- ការបណ្តុះបណ្តាលបំណិនចិញ្ចឹមកូន
- ចាត់ចែងការរស់នៅដោយមានការគាំពារសម្រាប់ឪពុកម្តាយដែលមានពិការភាពផ្នែកការលូតលាស់និងកូនៗរបស់ពួកគេ
- ការតស៊ូមតិជួយទំនាក់ទំនងជាមួយនឹងទីភ្នាក់ងារដូចជា ទីភ្នាក់ងារសុខុមាលភាពកុមារ
- សេវាប្រឹក្សាតាមគ្រួសារ
ការគាំពារដើម្បីជួយចូលរួមក្នុងសហគមន៍របស់អ្នក - § 4688
- អ្នកមានសិទ្ធិទទួលបានការគាំពារដើម្បីជួយអ្នកឱ្យចូលរួមក្នុងសហគមន៍របស់អ្នក។
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពង្រីកឱកាសដែលផ្តល់ឱ្យអ្នកនូវការពារនិងការចូលរួមពេញលេញនិងស្នើភាពក្នុងសមាហរ័ណកម្មសហគមន៍និងជម្រើសការងារ លេង ចូលរួមសង្គម សេវាសហគន៍ និងការអប់រំ។
- ប្រសិនបក្រុមការងារ IPP របស់អ្នកសម្រេចថាអ្នកត្រូវការសេវាសម្របសម្រួលសហគមន៍ដើម្បីធ្វើសមាហរ័ណកម្ម ឬ បញ្ចូលទៅក្នុងសហគមន៍ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងទទួលបានសេវាសម្រាប់អ្នក។
សេវាគាំពារការរស់នៅសម្រាប់មនុស្សពេញវ័យ - § 4689
ប្រសិនបើអ្នកជាមនុស្សពេញវ័យ អ្នកមានសិទ្ធិដើម្បីទទួលបាននូវប្រភេទនិងចំនួននៃការគាំពារដែលអ្នកត្រូវការដើម្បីរស់នៅក្នុងផ្ទះផ្ទាល់ខ្លួន ឬ ជួល ដោយមិនគិតពីកម្រិតនៃពិការភាបរបស់អ្នកឡើយ។
ការទទួលបានសេវាសុខភាពផ្លូវចិត្ត - § 4696.1
អ្នកមានសិទ្ធិទទួលបានសេវាសុខភាពផ្លូវចិត្តនៅពេលអ្នកត្រូវការវា រួមទាំងសេវាពេលបន្ទាន់ ឬ វិបត្តិ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើការជាមួយនឹងកម្មវិធីសុខភាពផ្លូវចិត្តដើម្បីសម្របសម្រួលសេវាកម្ម។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវសម្រាកពេទ្យ មជ្ឈមណ្ឌលថ្នាក់តំបន់និងតំណាងសុខភាពផ្លូវចិត្តខោនធីត្រូវធ្វើការជាមួយអ្នកដើម្បីផែនការព្យាបាលសម្រាប់របស់អ្នកនិងការធ្វើផែនការចេញពីមន្ទីរពេទ្យ។
ដំណើរការសវនាការយុត្តិធម៌ - §§ 4700-4716
- ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងការសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលមិនផ្តល់សេវាថ្មី ឬ ផ្លាស់ប្តូរ ឬ បញ្ចប់សេវានោះ អ្នកមានសិទ្ធិជូនដំណឹង និងឡើងសវនាការយុត្តិធម៌ជាមួយនឹងចៅក្រមនីតិរដ្ឋបាលបាន។
- សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នកនៅក្នុងដំណើរការសវនាការយុត្តិធម៌។
ទទួលបានកំណត់ត្រា - §§ 4725-4730
- អ្នកមានសិទ្ធិដើម្បីមើលនិងថតចម្លងកំណត់ត្រានៅក្នុងសំណុំឯកសាររបស់អ្នក។
- អ្នកមានសិទ្ធិដើម្បីពិនិត្យឡើងវិញទៅលើសំណុំឯកសាររបស់អ្នកនៅឯមជ្ឈមណ្ឌលថ្នាក់តំបន់បានក្នុងពេលម៉ោងធ្វើការ។
- នៅពេលអ្នកស្នើសុំមើលសំណុំឯកសាររបស់អ្នក ដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរ អ្នកត្រូវបានអនុញ្ញាតឱ្យមើលវាក្នុងរយៈពេល 3ថ្ងៃនៃថ្ងៃធ្វើការ។
អនុលោមភាពបណ្តឹង - § 4731
- ប្រសិនបើអ្នកគិតថាសិទ្ធិរបស់អ្នកត្រូវបានបដិសេធ ឬ រំលោភបំពាននោះ អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយនឹងនាយកនៃមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់។
- មើលជំពូក 10 សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការបណ្តឹង ពេលដែលត្រូវប្រើដំណើរការបណ្តឹង និងពេលប្រើដំណើរការសវនាការយុត្តិធម៌។
មជ្ឈមណ្ឌលថ្នាក់តំបន់ជួយសេវាផ្សេងៗទៀត - §§ 4658, 4659, 4640.6(g)
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកទទួលបានអត្ថប្រយោជន៍សាច់ប្រាក់ ការថែទាំសុខភាព ឬ សេវាផ្សេងទៀតដែលអ្នកមានសិទ្ធិទទួលបាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវមានបុគ្គលិក ឬ អ្នកផ្តល់សេវាដោយបំណិនពិសេសនៅក្នុងយុត្តិធម៌ព្រហ្មទណ្ឌ ការអប់រំពិសេស ការគាំពារដល់គ្រួសារ ការផ្តល់ទីជម្រក និងការធ្វើសមាហរ័ណកម្មសហគមន៍។ នេះមានន័យប្រសិនបើអ្នកត្រូវជំនួយនៅក្នុងមួយនៃផ្នែកទាំងនេះ មជ្ឈមណ្ឌលថ្នាក់តំបន់គួរតែមានមនុស្សម្នាក់ ឬ ចេញលុយឱ្យមនុស្សម្នាក់ដើម្បីជួយដល់អ្នក។
ឯកសារបន្ថែម C៖ សេវាកម្មនិងការគាំពារផ្តល់ដោយមជ្ឈមណ្ឌលថ្នាក់តំបន់
សេវានិងការគាំពារដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់រួមបញ្ចូលដោយមិនកំណត់នូវ បញ្ជីរាយដូចខាងក្រោម។ បញ្ជីនេះស្រង់ចេញពីបញ្ញត្តិ 4512(b) នៃច្បាប់ Lanterman Act។ ប្រសិនបើអ្នកត្រូវការសេវាមិនមាននៅលើបញ្ជីនេះ ក្រុមការងារ IPP របស់អ្នកអាចនឹងនៅតែអនុញ្ញាតវា។
- សេវាបរិក្ខារសម្របតាម
- ការតស៊ូមតិ
- ជំនួយឬការសម្របសម្រួលការតស៊ូមតិ
- ការវាយតម្លៃ
- ជំនួយនៅក្នុងការស្វែងរក ការកែសម្រួលនិងថែទាំផ្ទះ
- ការកែតម្រូវឥរិយាបថ
- ការបោះជំរុំ
- ការថែទាំកុមារ
- សេវាសមាហរ័ណកម្មសហគមន៍
- ការដាក់ឱ្យស្នាក់នៅតាមសហគមន៍
- ការសម្របសម្រួលការគាំពារតាមសហគមន៍
- ការផ្តល់ប្រឹក្សាដល់អ្នកប្រើប្រាស់
- ការផ្តល់ប្រឹក្សាដល់សមាជិករបស់អ្នកប្រើប្រាស់
- ការបណ្តុះបណ្តាលបំណិនការរស់នៅប្រចាំថ្ងៃ
- សេវាថែទាំពេលថ្ងៃ
- ការអភិវឌ្ឍន៍និងការផ្តល់នូវប្រព័ន្ធឆ្លើយតបសង្រ្គោះបន្ទាន់ 24ម៉ោង
- ការអភវិឌ្ឍការគាំពារតាមបែបធម្មជាតិដែលមិនបង់ប្រាក់
- រោគវិនិច្ឆ័យ៖
- ខោទឹកនោម
- ការថែទាំលំនៅដ្ឋាន
- ការអប់រំ
- សង្គ្រោះបន្ទាន់ និងអន្តរាគមន៍ពេលមានវិបត្តិ
- ការផ្តល់ទីជម្រកសង្គ្រោះបន្ទាន់
- សង្គ្រោះបន្ទាន់សម្រាប់អ្នកមើលថែផ្ទាល់ខ្លួន
- ការវាយតម្លៃ
- ការសម្របសម្រួលការគាំពារនៅជុំវិញខ្លួន
- ការសម្របសម្រួល រួមទាំងការផ្សព្វផ្សាយនិងការអប់រំ
- ការសម្របសម្រួលជាមួយនឹងអ្នកសម្របសម្រួលនៃការជ្រើសរើសរបស់អ្នកប្រើប្រាស់។
- ជំនួយហិរញ្ញវត្ថុ
- សេវាផ្តល់ដោយសហគមន៍
- ការដាក់ឱ្យស្នាក់នៅតាមគ្រួសារចិញ្ចឹម
- ការស្តារនីតិសម្បទា
- ជំនួយនៅតាមផ្ទះ
- សេវារៀបចំផ្ទះ
- ការកំណត់ការគាំពារនៅជុំវិញខ្លួន
- កម្មវិធីជម្រុញដល់ញ្ញាណទារក
- ព័ត៌មាននិងសេវាផ្ទេរ
- សេវាសុខភាពផ្លូវចិត្ត
- ការព្យាបាលដោយការធ្វើសកម្មភាពជាក់លាក់
- អ្នកជិតខាងទទួលបានប្រាក់
- អ្នកស្នាក់នៅជាមួយដែលទទួលបានបានប្រាក់
- ការបណ្តុះបណ្តាលពីការចិញ្ចឹម
- អ្នកតស៊ូមតិរវាងដៃគូ
- ការថែទាំឬជំនួយផ្ទាល់ខ្លួន
- ការព្យាបាលដោយចលនា
- ការការពារសិទ្ធិពលរដ្ឋ សេវា និងសិទ្ធិស្របច្បាប់
- សេវាការពារ
- ការផ្តល់ការគាំពារនៅជុំវិញខ្លួន
- ការលំហែកាយ
- ការជ្រើសរើស ការជួលនិងបណ្តុះបណ្តាលអ្នកមើលថែផ្ទាល់ខ្លួន
- ការសម្រាក
- ការសម្រាកសម្រាប់អ្នកមើលថែផ្ទាល់ខ្លួន
- ការបណ្តុះបណ្តាលការតស៊ូមតិខ្លួនឯង
- ការបណ្តុះបណ្តាលពីការួមភេទ
- ការងារជនមានពិការភាព
- ការថែទាំក្រៅផ្ទះរយៈពេលខ្លី
- សេវាសង្គមកិច្ច
- ការបណ្តុះបណ្តាលបំណិនសង្គម
- សេវាស្របច្បាប់សង្គម
- ការចាត់ចែងការរស់នៅពិសេស
- ការថែទាំធ្មេញមិនឯកទេស
- ការថែទាំវេជ្ជសាស្រ្តឯកទេស
- ការព្យាបាលដោយការនិយាយ
- សេវាគាំពារដល់អ្នកប្រើប្រាស់តាមផ្ទះដែលពួកគេមាន ឬជួល
- ការងារដែលទទួលបាននូវកិច្ចគាំពារ
- ការចាត់ចែងការគាំពារការរស់នៅ
- ជំនួយបច្ចេកទេស
- ការបណ្តុះបណ្តាល
- សេវាធ្វើដំណើរ
- ការបណ្តុះបណ្តាលការធ្វើដំណើរ
- ការព្យាបាល
- ចេញសក្ខីប័ត្រសេវា
- សេវានិងការគាំពារត្រូវការសម្រាប់ក្រុមគ្រួសារដើម្បីថែទាំកូនរបស់ពួកគេដែលមានពិការភាពផ្នែកការលូតលាស់តាមផ្ទះ នៅពេលរស់នៅតាមផ្ទះគឺជាផលប្រយោជន៍ប្រសើរបំផុតរបស់កុមារ។
- សេវានិងការគាំពារដែលចាំបាច់ដើម្បីថែទាំនិងពង្រឹងដល់បន្ទប់គ្រួសារ ដែលមានឪពុកម្តាយម្នាក់ ឬទាំងពីរនាក់ដែលជាបុគ្គលមានពិការភាពផ្នែការលូតលាស់។
- សេវានិងការគាំពារផ្សេងដែលនឹងនាំឱ្យមានលទ្ធភាពផ្តត់ផ្តង់ខ្លួនឯងបានច្រើនសម្រាប់អ្នកនិងប្រសិទ្ធិភាពថ្លៃដល់រដ្ឋ។
- ប្រសិនបើអ្នកទទួលបានកម្មវិធី HCBS Developmental Disability Waiver (DD Waiver) អ្នកអាចនឹងមានសមត្ថភាពទទួលបានសេវាផ្សេងក្រោមកម្មវិធី Waiver នោះ។ មើលជំពូក 11 សម្រាប់ព័ត៌មានបន្ថែម។
ឯកសារបន្ថែម D៖ បញ្ជីកំណត់ត្រាមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងសុំនៅពេលអ្នកដាក់ពាក្យសុំសេវាកម្ម
មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងសុំអ្នកនូវព័ត៌មានដូចខាងក្រោម។ ប្រសិនបើអ្នកប្រមូលព័ត៌មាននេះបានមុនពេល អ្នកនឹងមានលក្ខណៈរួចរាល់នៅពេលអ្នកដាក់ពាក្យសុំ។
អំពីអ្នក
- ឈ្មោះ
- អាសយដ្ឋាន
- លេខទូរសព្ទ
- ឈ្មោះឪពុកម្តាយ ឬ អ្នកអាណាព្យាបាល
- Disability
កំណត់ត្រាវេជ្ជសាស្រ្តរបស់អ្នក
យកច្បាប់ថតចម្លងនៃប័ណ្ណអត្ថប្រយោជន៍សុខភាពដូចជាការធានារ៉ាប់រងសុខភាពឯកជន ផែនការសេវាសុខភាព Medi-Cal, Medicare និងប័ណ្ណ TRICARE (សម្រាប់ក្រុមគ្រួសារទាហាន)។
ស្វែងរកព័ត៌មានអំពីវេជ្ជបណ្ឌិតម្នាក់ៗ អ្នកចិត្តសាស្រ្ត ឬ អ្នកផ្តល់ការថែទាំងសុខភាពផ្សេងទៀត ដែលបានថែទាំសម្រាប់អ្នក៖
- ឈ្មោះវេជ្ជបណ្ឌិត
- លេខទូរសព្ទ
- អាសយដ្ឋាន
មន្ទីរពេទ្យ និងគ្លីនិក
រាយឈ្មោះមន្ទីរពេទ្យ ឬ គ្លីនិកនីមួយៗដែលអ្នកទទួលបានការថែទាំ រួមទាំងកន្លែងដែលអ្នកកើត៖
- ឈ្មោះមន្ទីរពេទ្យ ឬ គ្លីនិក
- លេខទូរសព្ទ
- អាសយដ្ឋាន
កាប្រើឱសថ
អ្នកប្រើប្រាស់ជាច្រើនលេបថ្នាំច្រើន។
- រាយឈ្មោះថ្នាំទាំងអស់ដែលអ្នកបានលេប
- រាយឈ្មោះថ្នាំដែលអ្នកកំពុងលេប
កំណត់ត្រាចាប់ផ្តើមដំបូង?
តើអ្នកទទួលបានសេវាជាទារកឬកុមារទេ? ប្រសិនបើមិនមាន តើអ្នអាចទទួលបានសៀវភៅកុមារ ឬ វិដេអូដែលបង្ហាញពីឆ្នាំដំបូងៗរបស់អ្នកទេ?
កំណត់ត្រាសាលា
រាយឈ្មោះសាលានីមួយៗអ្នកបានចូលរៀន
- ឈ្មោះសាលារៀន
- ប្រភេទសាលា (បឋម អនុវិទ្យាល័យ វិទ្យាល័យ)
- ថ្នាក់ដែលអ្នកបានចូលរៀន
- លេខទូរសព្ទ
- អាសយដ្ឋាន
ឯកសារបន្ថែម E៖ ពិការភាពការទទួលដឹង
ច្បាប់រដ្ឋចែងថា “ពិការភាពផ្នែកបញ្ញា” ប៉ុន្តែយើងប្រើនៅទីនេះ “ពិការភាពការទទួលដឹង” ដើម្បីដាក់បញ្ចូលនូវលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។ ប្រើបញ្ជីនេះដើម្បីសម្រេចប្រសិនបើលក្ខខណ្ឌ “ពាក់ព័ន្ធខ្លាំង” ទៅនឹងពិការភាពផ្នែកបញ្ញា ហើយនឹងមានសិទ្ធិទទួលបានសេវាក្រោមផ្នែកទីប្រាំ។ ប៉ុន្តែអ្នកមិនមានសិទ្ធិទទួលបានសេវាដោយស្វ័យប្រវត្តិពីព្រោះតែអ្នកមានបញ្ហានៅលើបញ្ជីនេះនោះទេ។- ការផ្តល់ហេតុផលអរូបិយ
- ការវិនិច្ឆ័យមិនបានល្អ
- ការចងចាំ
- ការរៀនលើកលែងតែការងារត្រូវបានបំបែកជាផ្នែកតូចៗនិងបង្រៀនជាជំហានៗ
- ការធ្វើផែនការរយៈពេលខ្លី/រយៈពេលវែង
- ការដោះស្រាយបញ្ហា
- ការគ្រប់គ្រងលុយកាក់ ឬថវិកា
- ការប្រើប្រាស់ការធ្វើដំណើរសាធារណៈតែម្នាក់ឯង
- ការវិភាគតាមបែបតក្កវិជ្ជា
- ការផ្ចង់អារម្មណ៍
- ការផ្ទេបំណិនដែលបានប្រើនៅក្នុងបរិបទមួយទៅបរិបទមួយទៀត
- ការសម្រេចបានជាកង់ៗផ្នែកការអភិវឌ្ឍន៍ការលូតលាស់ដូចជាការក្រោកអង្គុយ ការវារ ការដើរ ការនិយាយ ការបណ្តុះបណ្តាលបង្គន់
- អកម្ម ឧទាហរណ៍ពួកគេអាចនឹងមិននិយាយពីអ្វីដែលពួកគេចង់បានឬ មានអារម្មណ៍
- ភាពវាងវៃ ដូចជាការយល់ដឹងពីមូលហេតុដែលពួកគេនិងអ្នកផ្សេងប្រព្រឹត្តិតាមរបៀបដែលពួកគេធ្វើ។
- ទស្សនៈ
- ការគ្រប់គ្រងទៅលើឥរិយាបថខ្លួនឯងផ្ទាល់
- ងាយបំភ្លៃបានយ៉ាងងាយដោយអ្នកផ្សេង
- ការសម្របទៅតាមស្ថានភាពថ្មី
- ការនិយាយ និងការស្តាប់ (ហៅថាភាសារដែលសម្តែងឡើង និងទទួល)
- ការគ្រប់គ្រងនិងចលនាសាច់ដុំតូចនិងធំ
- ការរស់នៅក្នុងសហគមន៍ដោយឯករាជ្យ
- ការប្រចាំថ្ងៃនៅផ្ទះ
- ការចងចាំដោយខ្លួនឯងអំពីការរក្សាការណាត់ជួប អនុវត្តតាមកាលវិភាគការលេបថ្នាំ
- ការរៀនពីបទពិសោធន៍
- អាចផ្គត់ផ្គង់ខ្លួនឯងបាន ឧទាហរណ៍ស្វែងរកការងារ ឬ រៀនពីបំណិនកាងារ
- ត្រូវការបរិយាកាសដែលកំណត់ទុកនិងអាចព្យាករណ៍បាន
- ការរៀបចំ ការធ្វើផែនការ ឬ ការផ្តល់អាទិភាពការងារ ឬ សកម្មភាព
- ជំនាញសង្គម និងឥរិយាបថ
- សកម្មភាពលំហែកម្សាន្ត
- ការអនាម័យផ្ទាល់ខ្លួន
- ប្រាប់ម៉ោង
- សុខភាពនិងសុវត្ថិភាព ឧទាហរណ៍ - ការរត់ចូលក្នុងចរាចរណ៍ ឬ រលាកនៅពេលចម្អិន
- មុខងារដែលអាចដឹងបានទាប [[មុខងារដែលអាចដឹងបានទាបមានន័យថាយ៉ាងហោចណាស់គម្លាតស្តង់ដាមួយក្រោមមធ្យម 100។ នេះមានន័យថាពិន្ទុ 85, ឬទាបជាង, តាមការវាស់វែងដោយតេស្តស្តង់ IQ។ អ្នកមិនចាំបាច់មានពិន្ទុក្នុងចន្លោះនៃពិការភាពផ្នែកបញ្ញាទែ (70 ឬទាបជាង) ដើម្បីបង្ហាញដល់អ្នកពីលក្ខខណ្ឌដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងពិការភាពផ្នែកបញ្ហា។]]
- មុខងារសម្របតាមទាប [[មុខងារសម្របតាមទាបត្រូវបានវាស់វែងដោយការធ្វើតេស្តស្តង់ដារនៃឥរិយាបថសម្របតាម ដូចជា Vineland Adaptive Behavior Scales (VABS) (Vineland-3) ឬ Street Skills Survival Questionnaire. អ្នកជាធម្មតាគួរពិនិត្យមើលពិន្ទុចន្លោះ 70s ឬទាបជាងនេះ ឬ សមាសធាតុឥរិយាបថដែលមានអាយុ 3 ឬ ច្រើនឆ្នាំទាបជាងអាយុរបស់អ្នក។]]
ឯកសារបន្ថែម F៖ សេវាកម្មនិងការគាំពារសម្រាប់អ្នកមាន ពិភារភាពខាងការយល់ដឹង
ច្បាប់រដ្ឋចែងថា “ពិការភាពផ្នែកបញ្ញា” ប៉ុន្តែយើងប្រើនៅទីនេះ “ពិការភាពការទទួលដឹង” ដើម្បីដាក់បញ្ចូលនូវលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។ សូមមើលឯកសារបន្ថែម E សម្រាប់តារាងលក្ខណៈសម្បតិ្តរួមនៃអ្នកដែលមានលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។ អ្នកមិនមានសិទ្ធិទទួលបានដោយស្វ័យប្រវត្តិពីព្រោះតែអ្នកត្រូវការមួយចំនួន ឬ ទាំងអស់នៃសេវាកម្មនៅលើបញ្ជីនេះតែបុណ្ណឹងបានទេ។
អ្នកដែលមានពិការភាពផ្នែកបញ្ញាច្រើនត្រូវការសេវានិងការគាំពារទាំងនេះ៖
- កម្មវិធីជម្រុញដល់ញ្ញាណទារក
- ការគាំពារផ្នែកប្រឹក្សានិងស្មារតីសម្រាប់ឪពុកម្តាយ
- ការបណ្តុះបណ្តាលពីការលូតលាស់កុមារសម្រាប់ឪពុកម្តាយ
- សេវាអន្តរាគមន៍ទាន់ពេល។
- ការជម្រុញញ្ញាណ
- ការព្យាបាលដោយចលនា ធ្វើសកម្មភាព ឬ និយាយ (សម្រាប់ពិការភាពខាងបញ្ញា)
- ការបណ្តុះបណ្តាលបំណិនជួយខ្លួនឯង ដូចជាការញ៉ាំ ចម្អិន សម្អាត ការស្លៀកពាក់ ការប្រើប្រាស់បន្ទប់ទឹក មនាម័យខ្លួនប្រាណ គ្រប់គ្រងលុយកាក់ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ
- ការបណ្តុះបណ្តាលបំណិនសង្គម ដូចជារបៀបបង្កើតមិត្ត និងរៀបចំកាលវិភាគសម្មភាពលំហែកម្សាន្ត
- ការសម្រាកលំហែពិការថែទាំ
- សេវាសម្របសម្រួលនិងគ្រប់គ្រងសេវាកម្ម
- សេវាតស៊ូមតិនិងការបណ្តុះបណ្តាលការតស៊ូមតិដោយខ្លួនឯង
- ប្រឹក្សាគ្រួសារ
- ព័ត៌មាននិងការបញ្ជូនបន្ត ដូចជាអ្នកឯកទេសជំនាញវេជ្ជសាស្រ្ត ឥរិយាបថ ឬ ការចិញ្ចឹមកូនជាដើម
- សេវាសង្គមនិងផ្នែកច្បាប់ ដូចជាការការពារ ការតស៊ូមតិ និងការតំណាង
- ការអប់រំពិសេសនិងសេវាពាក់ព័ន្ធនានាតម្រូវដោយច្បាប់
- សេវាសង្គម ឬ សេវាលំហែកម្សាន្ត
- ការបណ្តុះបណ្តាលពីការស្តារនីតិសម្បទារ ឬ ជំនាញវិជ្ជាជីវៈ
- ការថែទាំតាមមណ្ឌលស្នាក់នៅ
- សេវាសុខភាពផ្លូវចិត្ត
- ការគាំពារតាមកន្លែងការងារ
- ការចាត់ចែងការរស់នៅដោយមានការគាំពារ ឬ ពាក់កណ្តាលឯករាជ្យ
- កម្មវិធីពេលថ្ងៃដើម្បីជួយដល់រៀនបំណិន មានឯករាជ្យច្រើន និងមានការសប្បាយ
- ការធ្វើដំណើរ
- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឱកាសការងារមានប្រាក់ឈ្នួល
- ជួយស្វែងរកកន្លែងរស់នៅ
- អត្ថប្រយោជន៍សាធារណៈដូចជា SSI អត្ថប្រយោជន៍សន្តិសុខសង្គមផ្សេងទៀត និងកម្មវិធី Medi-Cal
- ជួយការរៀនការងារដោយបំបែកវាជាផ្នែកតូចៗ និងបង្រៀនផ្នែកនីមួយៗជាជំហានៗ
- ការបណ្តុះបណ្តាលផ្នែកឥរិយាបថ និងកម្មវិធីកែសម្រួលឥរិយាបថ
- សេវានិងការគាំពារដើម្បីជួយធ្វើសមាហរ័ណកម្មចូលសហគមន៍
- សេវាសង្រ្គោះបន្ទាន់និងអន្តរាគមន៍វិបត្តិ បំណិនចិញ្ចឹមកូនសម្រាប់អ្នកមានពិការភាពដែលមានកូន
ឯកសារបន្ថែម G៖ គោលការណ៍ណែនាំការផ្ទេររវាងមជ្ឈមណ្ឌលថ្នាក់តំបន់
STATE OF CALIFORNIA-HEALTH AND WELFARE AGENCY
DEPARTMENT OF DEVELOPMENTAL SERVICES
1600 NINTH STREET
SACRAMENTO, CA 95814
(916) 654-1958
Fax (916) 654-1913
កាលបរិច្ឆេទ៖ 8 ធ្នូ 1998
ជូនចំពោះ៖ អង្គការភាគីពាក់ព័ន្ធ (Stakeholder Organizations)
កម្មវត្ថុ៖ គោលការណ៍ណែនាំការផ្ទេររវាងមជ្ឈមណ្ឌលថ្នាក់តំបន់
ភ្ជាប់ជាមួយជាកំណែប្រែចុងក្រោយនៃគោលការណ៍ណែនាំពីការផ្ទេររវាងមជ្ឈមណ្ឌលថ្នាក់តំបន់។ បញ្ញត្តិ 4643.5 (c) នៃក្រម California Welfare and Institutions Code តម្រូវឱ្យមានការអភិវឌ្ឍន៍នៃគោលការណ៍ណែនាំបែបនេះដើម្បីជួយធានា “...ការផ្ទេរដោយរលូននៃសេវានិងការគាំពារពីមជ្ឈមណ្ឌលថ្នាក់តំបន់មួយទៅមួយទៀត ... “យើងសូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្តល់មតិយោបល់នានាអំពីពង្រៀងឯកសារទាំងបីខាងដើម។
សូមទាក់ទងបុគ្គលិករបស់ខ្ញុំឈ្មោះ Dale Sorbello តាមទូរសព្ទ 916/654-1954 ប្រសិនបើអ្នកមានសំណួរនានា។
ឯកសារភ្ជាប់
ដោយក្តីស្មោះត្រង់, EILEEN
EILEEN M. RICHEY
នាយករង
ផ្នែកសេវាសហគមន៍
គោលការណ៍ណែនាំពីការផ្ទេរអ្នកប្រើប្រាស់រវាងមជ្ឈមណ្ឌលថ្នាក់តំបន់
(4 ធ្នូ 1998)
បញ្ញត្តិ 4643.5 (c) នៃក្រម Welfare and Institutions Code (ជំពូក 294, ច្បាប់ឆ្នាំ 1997 ចូលជាធរមានថ្ងៃ 18 សីហា 1997) ចែងថា “នាយកដ្ឋាន នឹងអភិវឌ្ឍគោលការណ៍ណែនាំ ដែលរៀបរាប់ពីការទទួលខុសត្រូវនៃមជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងការធានាដល់ការផ្ទេរដោយរលូននៃសេវានិងការគាំពារពីមជ្ឈមណ្ឌលមួយទៅមួយ រួមដោយមិនកំណត់មានការធ្វើផែនការមុនពេលផ្ទេរ និងដំណើរការដោះស្រាយជម្លោះដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងមជ្ឈមណ្ឌលថ្នាក់តំបន់ស្តីពីការទទួលខុសត្រូវពាក់ព័ន្ធទៅនឹងការផ្ទេរសេវាគ្រប់គ្រងករណី។ " គោលការណ៍ណែនាំខាងក្រោមតំណាងឱ្យការឆ្លើយតបរបស់នាយកដ្ឋានទៅនឹងអាណត្តិនេះ។
គោលការណ៍ណែនាំ
- ការផ្ទេរដែលមានការដែលបានធ្វើផែនការនិងសម្របសម្រួលបានល្អសម្រាប់អ្នកប្រើប្រាស់ផ្ទេរចេញរវាងតំបន់គ្របដណ្តប់ដោយមជ្ឈមណ្ឌលថ្នាក់តំបន់ជួយកាត់បន្ថយភាពតក់ស្លុត ភាពមួម៉ៅ និងការរំខាននៅក្នុងសេវានិងការគាំពារដែលអាចនឹងកើតឡើងប្រសិនបើគ្មានការធ្វើផែនការនិងការសម្របសម្រួលបែបនេះទេនោះ។ ដូច្នេះ វាជាបន្ទុកទៅលើអ្នកដែលពាក់ព័ន្ធទាំងអស់នោះនៅក្នុងដំណើរការផ្ទេរ (មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកប្រើប្រាស់ ក្រុមគ្រួសារ អ្នកផ្តល់សេវា ។ល។) ចំពោះការងារមានលក្ខណៈជាការសម្របសម្រួលនិងសហការគ្នានៅមុនពេល ក្នុងអំឡុងពេល នងក្រោយពេលនៃការផ្ទេរកើតឡើង។
- នៅមុន ឬ មុនការធ្វើផែនការផ្ទេរ បើអាច គឺជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការផ្ទេរអ្នកប្រើប្រាស់ដោយជោគជ័យរវាងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ក្នុងករណីសមស្រប អ្នកប្រើប្រាស់ ឬ ឪពុកម្តាយ អ្នកអាណាព្យាបាលស្របច្បាប់ អ្នកថែរក្សា ឬ អ្នកតំណាងស្របច្បាប់របស់គាត់ ចាំបាច់ត្រូវផ្តល់សកម្មភាពផ្ទេរដែលបានរៀបចំទៅដល់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលត្រូវបញ្ជូនអ្នកប្រើប្រាស់មកឱ្យបានដឹងបានឆាប់តាមដែលអាចធ្វើបាន។ ទាំងមជ្ឈមណ្ឌលថ្នាក់តំបន់ដែលត្រូវបញ្ជូននិងទទួលអ្នកប្រើប្រាស់ គួរតែទំនាក់ទំនងនងសម្របសម្រួលគ្នាទៅតាមលក្ខណៈសមស្របជាមួយនឹងអ្នកផ្តល់សេវា និងអ្នកប្រើប្រាស់/ក្រុមគ្រួសារ អំពីការរង់ចាំការផ្ទេរឱ្យបានឆាប់នៅពេលដឹងវាភ្លាម។
- នៅពេលមជ្ឈមណ្ឌលថ្នាក់តំបន់ដឹងថា អ្នកប្រើប្រាស់/ក្រុមគ្រួសារនឹងធ្វើផែនការផ្ទេរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់មួយហើយនោះ ហើយប្រសិនបើក្រុមគ្រួសារចង់ជួប មជ្ឈមណ្ឌលថ្នាក់តំបន់ដែលនឹងបញ្ជូនចេញ គួរទាក់ទងទៅកាន់មជ្ឈមណ្ឌលដែលនឹងទទួល ហើយការប្រជុំដោយផ្ទាល់ ឬ ការប្រជុំតាមទូរសព្ទគួរតែត្រូវធ្វើឡើងដើម្បីពិភាក្សាពីសេវានិងការគាំពារក្នុងអំឡុងនិងក្រោយពេលផ្ទេរ។ ការទំនាក់ទំនងក្នុងចំណោមភាគីពាក់ព័ន្ធ គួរតែធានាឱ្យមាននូវភាពច្បាស់លាស់ពីអ្នកដែលត្រូវទទួលខុសត្រូវទៅលើសកម្មភាពផ្ទេរមួយឬច្រើន អ្វីទៅដែលជាការទទួលខុសត្រូវជាក់លាក់ និងពេលវេលាសកម្មភាពផ្ទេរជាក់លាក់នឹងត្រូវធ្វើឡើង។
- ការផ្ទេររវាងមជ្ឈមណ្ឌលថ្នាក់តំបន់គួរតែត្រូវបានសម្របសម្រួលរវាងប្រធានអ្នកផ្តល់ប្រឹក្សា ឬ នៅកម្រិតប្រហាក់ប្រហែលទៅតាមភាពសំខាន់នៃការទទួលខុសត្រូវនេះ។
- ការផ្តល់សេវានិងការគាំពារទៅដល់អ្នកប្រើប្រាស់ ឬ ទៅដល់ក្រុមគ្រួសាររបស់គាត់ មិនគួរត្រូវពន្យារពេល ឬ ព្យួរទុកដោយមជ្ឈមណ្ឌលថ្នាក់ណាមួយរង់ចាំការផ្ទេរផ្នែករដ្ឋបាលនៃករណីឡើយ។
- មជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកផ្ញើ គួរតែរក្សាការគ្រប់គ្រងករណីហើយការទទួលខុសត្រូវតាមប្រតិទិនសម្រាប់អតិថិជនរហូតដល់ពេលដែលមជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកទទួលបានចាប់ផ្តើមចូលជាធរមាននូវការទទួលខុសត្រូវនោះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកទទួលគួរតែត្រូវកំណត់ឱ្យ “ចាប់ផ្តើមជាធរមាន” នូវការទទួលខុសត្រូវនៅពេលរកបានអ្នកសម្របសម្រួលសេវាថ្មី ផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) ថ្មី ឬត្រូវបានកែសម្រួលឡើងវិញ ឬ ផែនការសេវាគ្រួសារជាលក្ខណៈបុគ្គល (IFSP) ត្រូវបានអភិវឌ្ឍឡើង និងអ្នកប្រើប្រាស់នឹងទទួលបានសេវានិងការគាំពារដូចមានរាយនៅក្នុង IPP ឬ IFSP ថ្មី ឬត្រូវបានកែសម្រួលនោះ។
- អ្នកប្រើប្រាស់ដែលនឹងផ្ទេរចូលក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មី គួរតែមានឱកាសទទួលបានសេវានិងការគាំពារដូចគ្នាទៅនឹងអ្នកប្រើប្រាស់ដែលមានស្រាប់ដែរ។ មជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកផ្ទេរ និងទទួល គួរតែប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីធានាថា មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងពីរមានថិវិកា ហើយសេវាទូទៅទាំងឡាយត្រូវបានផ្តល់ដោយពុំមានចន្លោះ ឬ ការយឺតយ៉ាវឡើយ។
- នៅពេលមានការមិនឯកភាពគ្នារវាងមជ្ឈមណ្ឌលថ្នាក់តំបន់ទៅលើការផ្ទេរករណី មជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកផ្ទេរគួរតែរក្សាការគ្រប់គ្រងករណី ហើយបន្តការទទួលខុសត្រូវរហូតដល់ពេលវេលាដែលបញ្ហាត្រូវបានដោះស្រាយចប់។ គ្មានពេលណាដែលអ្នកមិនគួរទទួលបានសេវាកម្មដោយសារតែជម្លោះរវាងមជ្ឈមណ្ដលថ្នាក់តំបន់ឡើយ។
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែធានាថាគោលនយោបាយនងិការអនុវត្តរបស់ខ្លួនស្របទៅតាមបញ្ញត្តិនៃច្បាប់ដែលអាចនឹងពាក់ព័ន្ធដល់សកម្មភាពផ្ទេរអ្នកប្រើប្រាស់។ មួយចំនួននៃបញ្ញត្តិទាំងនេះរួមបញ្ចូលដោយមិនកំណត់មានដូចតទៅ៖ ក្រមស្តីពីសុខុមាលភាព និងស្ថាប័ន § § 4418.3. 4519, 4643.5, 4646.5 (a)(4), 4648 (a)(I0), 4652, 4805, 5008 (d), 42 CFR §§ 482.61 (e), 482.62 (a)(4), និង 482.62 (f)(2).
ដំណើការដោះស្រាយជម្លោះ
នីតិវិធីទាំងឡាយដូចខាងក្រោមត្រូវបានណែនាំនៅក្នុងករណីមានជម្លោះទាក់ទងនឹងការផ្ទេរអ្នកប្រើប្រាស់ ឬ ថវិកាពីមជ្ឈមណ្ឌលថ្នាក់តំបន់មួយទៅមួយទៀត។
- មជ្ឈមណ្ឌលថ្នាក់តំបន់គួរព្យាយាមដោះស្រាយជម្លោះការផ្ទេរទាំងអស់នៅតាមថ្នាក់មូលដ្ឋាន។
- ប្រសិនបើដំណោះស្រាយមិនអាចទទួលបានទេ ទាំងមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ អ្នកប្រើប្រាស់ ឬ តំណាងស្របច្បាប់របស់អ្នកប្រើប្រាស់ អាចនឹងស្នើសុំឱ្យនាយករងនៃផ្នែកសេវាសហគមន៍របស់នាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់ ឱ្យពិនិត្យឡើងវិញទៅលើករណីនិងដើម្បីផ្តល់ការសម្រេច។
- សំណើទៅកាន់នាយកដ្ឋានឱ្យធ្វើការស៊ើបអង្កេតគួរត្រូវដាក់បញ្ជូនជាលាយលក្ខណ៍អក្សរ។ លិខិតនេះមួយច្បាប់គួរត្រូវផ្តល់ទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់មួយទៀត ឬ ទៅមជ្ឈមណ្ឌលថ្នាក់តំបន់ទាំងពីរនៅពេលដែលសំណើសុំពិនិត្យករណីឡើងវិញត្រូវបានស្នើឡើងដោយអ្នកបកប្រើប្រាស់ ឬ ដោយតំណាងស្របច្បាប់ និងទៅកាន់ភាគីពាក់ព័ន្ធទាំងឡាយផ្សេងទៀត។
- មជ្ឈមណ្ឌលថ្នាក់តំបន់ដែលពាក់ព័ន្ធ គួរផ្តល់ដល់នាយកដ្ឋាននូវការពន្យល់ជាលាយលក្ខណ៍អក្សរពីជំហររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃនៃធ្វើការ។ ការពន្យល់ជាលាយលក្ខណ៍អក្សរត្រូវដាក់បញ្ជូនជាអេឡិចត្រូនិក។ នាយកដ្ឋានអាចនឹងស្នើសុំព័ត៌មានបន្ថែមតាមការចាំបាច់។ នាយកដ្ឋានអាចនឹងផ្តួចផ្តើមឡើងនូវការប្រជុំតាមទូរសព្ទជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ដែលពាក់ព័ន្ធខាងលើ ឬ បន្ថែមលើការទទួលបានព័ត៌មានជាលាយលក្ខណ៍អក្សរ។
- នាយករង ឬ អ្នកតំណាងរបស់គាត់ នឹងផ្តល់មិតិយោបល់ជាលាយលក្ខណ៍អក្សរអំពីករណីផ្ទេរដែលមានជម្លោះ និង/ឬ ថវិកាក្នុងរយៈពេល 30ថ្ងៃក្រោមទទួលបានព័ត៌មានដែលត្រូវការទាំងអស់ពីភាគីពាក់អស់ដើម្បីផ្តល់ការសម្រេច។ ការសម្រេចរបស់នាយករងនឹងត្រូវកំណត់ដល់មជ្ឈមណ្ឌលដែលពាក់ព័ន្ធទៅតាមកម្រិតនៃបញ្ហាដែលមានជម្លោះចូលរួមជម្រុញការអនុវត្តច្បាប់ដែលមាន ឬ បទបញ្ញត្តិនៅក្នុងកិច្ចសន្យារបស់នាយកដ្ឋានជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់។
ពុំមានអ្វីនៅក្នុងដំណើរការដោះស្រាយជម្លោះជំនួសឱ្យ ឬ ជំនួសបានសម្រាប់ដំណើរការបណ្តឹងដែលមានចែងនៅក្នុងក្រម Welfare and Institutions Code§ 4731 ចំពោះដំណើរការសវនាការយុត្តិធម៌ដល់អ្នកប្រើប្រាស់អនុលោមទៅតាមក្រម Welfare and Institutions Code§ 4700 et seq។
ឯកសារបន្ថែម H៖ របៀបទទួលបានសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់តាមរយៈ IPP របស់អ្នក
ការសម្រេចពីសេវាដែលអ្នកត្រូវការ និងចង់បាន អ្នកដែលនឹងផ្តល់សេវាទាំងនេះ និងពេលវេលានោះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផែនការកម្មវិធីជាលក្ខណៈបុគ្គលរបស់អ្នក (IPP)។ ឯកសារបន្ថែមនេះពន្យល់ពី៖
- ភាពញឹកញាប់នៃការប្រជុំ IPP ដែលត្រូវធ្វើឡើង
- របៀបទទួលបានការប្រជុំ IPP
- របៀបត្រៀមសម្រាប់ការប្រជុំ IPP របស់អ្នក និង
- អ្វីដែលត្រូវធ្វើប្រសិនបើអ្នកមិនអាចទទួលបានសេវាដែលអ្នកត្រូវការ។
តើការប្រជុំ IPP របស់ខ្ញុំធ្វើឡើងនៅពេលណា?
ប្រសិនបើអ្នកជាអតិថិជនថ្មីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវអភិវឌ្ឍ IPP របស់អ្នកក្នុងរយៈពេល 60ថ្ងៃ។ ប្រសិនបើអ្នកមិនបានទទួលដំណឹងពីមជ្ឈមណ្ឌលថ្នាក់តំបន់ក្នុងរយៈពេល 2 សប្តាហ៍ទេ សូមទូរសព្ទទៅកាន់ពួកគេ។
ប្រសិនបើអ្នកបានទទួល IPP របស់អ្នកហើយ ប៉ុន្តែអ្នកប្តូរទៅរស់នៅក្នុងតំបន់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មី សូមស្នើសុំការប្រជុំការផ្លាស់ប្តូរមួយជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ទាំងពីរ។ មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីរបស់អ្នក ត្រូវអនុវត្តទៅតាម IPP បច្ចុប្បន្នរបស់អ្នករហូតដល់ការប្រជុំ IPP បន្ទាប់របស់អ្នកត្រូវបានធ្វើឡើង។ ប្រសិនបើ IPP បច្ចុប្បន្នរបស់អ្នកមានរាយនូវសេវាទាំងឡាយដែលអ្នកមិនមានផ្តល់ដល់អ្នកនៅក្នុងតំបន់ថ្មីទេនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីរបស់អ្នកត្រូវតែរៀបចំការប្រជុំ IPPមួយក្នុងរយៈពេល 30ថ្ងៃនិងផ្តល់សេវាជំនួសដល់អ្នករហូតដល់ពេលនោះ។
អ្នកនឹងមានការប្រជុំ IPP មួយជារៀងរាល់ឆ្នាំ ប្រសិនបើ៖
- អ្នកទទួលបានសេវាស្ថិតក្រោម Medi-Cal Home និង ការលើកលែង សេវាតាមសហគមន៍ (HCBS) ឬ
- អ្នករស់នៅក្នុងអគារដែលមានអាជ្ញាប័ណ្ណជា “កន្លែងផ្តល់ការថែទាំមធ្យម” (ICF-DD, ICF-DD/H, ICF-DD/N, ICF-DD/CN)។
សម្រាប់គ្រប់គ្នាផ្សេងទៀត ការប្រជុំ IPP របស់អ្នកនឹងធ្វើឡើងម្តងរៀងរាល់បីឆ្នាំ លើកលែងតែតម្រូវការរបស់អ្នកប្រែប្រួល ឬ ប្រសិនបើអ្នកស្នើសុំឱ្យមានការប្រជុំ។
តើពេលណាដែលខ្ញុំអាចស្នើសុំឱ្យមានការជុំ IPP បាន?
សុំឱ្យមានការប្រជុំ IPP បាននៅគ្រប់ពេលដែល៖
- តម្រូវការរបស់អ្នកផ្លាស់ប្តូរ
- ការសម្រេចលទ្ធផលរបស់អ្នកធ្វើឱ្យអ្នកត្រៀមបានសម្រាប់អ្វីដែលថ្មី
- អ្នកត្រូវការសេវាថ្មី ឬ ខុសពីមុន
- អ្នកត្រូវការជំនួយពីមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីទទួលបានសាច់ប្រាក់ ឬ សេវាកម្មពីទីភ្នាក់ងារមួយផ្សេងទៀត
នៅពេលដែលអ្នកសុំសេវាឬជំនួយពីមជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកតាមពិតទៅកំពុងតែសុំឱ្យកែ IPP របស់អ្នកដើម្បីដាក់បញ្ចូលនូវសេវវា ឬ ជំនួយដែលអ្នកកំពុងស្នើសុំ។ ប្រសិនបើអ្នកស្នើសុំឱ្យមានការប្រជុំ IPP ការប្រជុំត្រូវតែធ្វើឡើងក្នុងរយៈពេល 30ថ្ងៃ។
តើខ្ញុំអាចស្នើសុំឱ្យមានការជុំ IPP បានដោយរបៀបណា?
អ្នកអាច៖
- ទូរសព្ទ ឬ សរសេលិខិតទៅកាន់អ្នកសម្របសម្រួលសេវារបស់អ្នក និងសុំឱ្យមានការប្រជុំមួយ ឬដើម្បីកែ IPPរបស់អ្នក។ ប្រសិនបើអ្នកចង់បានសេវាអ្វីមួយ សូមលើកឡើងពីសេវាដែលអ្នកចង់បាន នៅពេលដែលអ្នកទូរសព្ទ ឬ សរសេរលិខិតទៅនោះ។ ពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ឯកភាពផ្តល់ ឬ បង់ថ្លៃសេវាដោយពុំមានការប្រជុំ IPP ។ ប្រសិនបើករណីនេះកើតឡើង សូមសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់បន្ថែមវាទៅក្នុង IPP របស់អ្នក ហើយផ្ញើវាមួយច្បាប់ទៅឱ្យអ្នក។
- សុំឱ្យក្រុមគ្រួសារ ឬ មិត្តភក្តិជួយដល់អ្នកសរសេរលិខិតស្នើសុំការប្រជុំIPP ។
- ផ្ញើលិខិតទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ អ្នកសម្របសម្រួលសេវារបស់អ្នក។
នេះគឺជាឧទាហរណ៍៖
គោរពជូនមជ្ឈមណ្ឌលថ្នាក់តំបន់៖
ខ្ញុំចង់ចាប់ផ្តើមការងារ និងរកប្រាក់ចំណូល។ ខ្ញុំចង់ឱ្យមានការប្រជុំ IPP មួយអំពីជំនួយដែលខ្ញុំត្រូវការដើម្បីធ្វើការងារ។
ឬ៖
គោរពជូនមជ្ឈមណ្ឌលថ្នាក់តំបន់៖
ខ្ញុំចង់រៀនពីរបៀបប្រើប្រាស់រថយន្តក្រុងធ្វើដំណើរចេញពីផ្ទះរបស់ខ្ញុំទៅកាន់ bowling alley។ ខ្ញុំចង់ឱ្យបន្ថែមវានេះទៅក្នុង IPP របស់ខ្ញុំ។
ឬ៖
គោរពជូនមជ្ឈមណ្ឌលថ្នាក់តំបន់៖
ខ្ញុំត្រូវការជំនួយពីព្រោះសន្តិសុខសង្គមកំពុងពិនិត្យមើល SSIរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យ IPP របស់ខ្ញុំនិយាយថា អ្នកនឹងជួយខ្ញុំរក្សាទុក SSI ឱ្យខ្ញុំ។
តើខ្ញុំគួរធ្វើដូចម្តេចមុននឹងខ្ញុំទៅចូលរួមប្រជុំ IPP របស់ខ្ញុំ?
- ដឹងពីគោលដៅរបស់អ្នក។ ប្រើសៀវភៅធ្វើផែនការ IPP នៅក្នុងឯកសារបន្ថែម J និង K ឬឯកសារបោះពុម្ពទាំងឡាយនៅក្នុងជំពូកទី 4 ដើម្បីជួយដល់អ្នកគិតអំពីគោលដៅរបស់អ្នក។ គោលដៅអាចជាកន្លែងដែលអ្នករស់នៅ និងអ្វីដែលអ្នកចង់ធ្វើនៅក្នុងថ្ងៃនីមួយៗ។ សៀវភៅធ្វើផែនការនឹងជួយអ្នកឱ្យរិះរកនូវសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីឈានទៅដល់គោលដៅរបស់អ្នក។
- ពិនិត្យឡើងវិញទៅលើ IPP បច្ចុប្បន្នរបស់អ្នក។ គិតអំពី សេវាកម្មនិងការគាំពារដែលអ្នកកំពុងទទួលបាន។ ប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកតស៊ូមតិតិឱ្យជួយអ្នកបំពេញសៀវភៅធ្វើផែនការ ឬ បង្កើតនូវតារាងផ្ទាល់ខ្លួនរបស់អ្នក។ សួរខ្លួនឯងនូវសំណួរទាំងនេះ៖
- តើអ្នកចង់រក្សាទុកសេវាកម្មដែលអ្នកកំពុងទទួលបានខ្លះ ឬ ទាំងអស់?
- តើអ្នកឈប់ត្រូវការសេវាមួយចំនួនដែលអ្នកកំពុងទទួលបានទេ?
- តើអ្នកត្រូវការសេវាផ្សេងទេ?
- តើអ្នកចង់ផ្លាស់ប្តូរអ្នកផ្តល់សេវារបស់អ្នកទេ?
- តើអ្នកចង់ផ្លាស់ប្តូរទីលំនៅទេ?
- តើមានសេវាពីទីភ្នាក់ងារផ្សេងទៀត ដែលអ្នកត្រូវការឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយអ្នកដើម្បីទទួលបាន ឬ រក្សាវាទុកទេ?
- ប្រាប់ទៅដល់មជ្ឈមណ្ឌលថ្នាក់តំបន់ពីសេវាកម្មដែលអ្នកចង់បាននាពេលបច្ចុប្បន្ន
ប្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់ពីអ្វីដែលអ្នកនឹងស្នើសុំនៅមុនការប្រជុំ។ ធ្វើបែបនោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចត្រៀមខ្លួនដើម្បីធ្វើសេចក្តីសម្រេចចិត្តនៅក្នុងកិច្ចប្រជុំ។សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់មានអ្នកធ្វើសេចក្តីសម្រេចចូលរួមក្នុងកិច្ចប្រជុំរបស់អ្នក។ អ្នកធ្វើសេចក្តីសម្រេចគឺជាមនុស្សម្នាក់មកពីមជ្ឈមណ្ឌលថ្នាក់តំបន់ដែលតំណាងឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ក្នុងការសម្រេចិត្ត “យល់ព្រម” ឬ “បដិសេធ” ទៅលើសេវាកម្មនិងការគាំពាររបស់អ្នក។ ច្បាប់ចែងថាអ្នកសម្រេចចិត្តពីមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែចូលរួមក្នុងការប្រជុំ IPP ដែលត្រូវធ្វើការសម្រេចចិត្តចុងក្រោយទៅលើសេវាកម្មនិងការគាំពារ។
អ្នកអាចប្រើលិខិតគំរូនៅក្នុងឯកសារបន្ថែម N ដើម្បីសរសេរលិខិតទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់។ លិខិតរបស់អ្នកគួរតែបញ្ចូលនូវ៖
- សៀវភៅធ្វើផែនការ IPP ដែលធ្វើចប់
- បញ្ជីរាយសេវាកម្មដែលអ្នកកំពុងទទួលបាន
- IPP ចុងក្រោយរបស់អ្នកដោយមានការកែប្រែដែលអ្នកចង់បាន
- សំណើរបស់អ្នកសម្រាប់អ្នកធ្វើសេចក្តីសម្រេច
នេះគឺជាលិខិតគំរូ៖
គោរពជូនមជ្ឈមណ្ឌលថ្នាក់តំបន់៖
នេះជាសៀវភៅផែនការដែលត្រូវបានបំពេញនៅក្នុងកិច្ចប្រជុំIPP ។ ខ្ញុំពិតជាចង់រៀនប្រើប្រាស់កុំព្យូទ័រ។ សូមស្នើសុំឱ្យ Becky មកពីកម្មវិធីពេលថ្ងៃដើម្បីមកចូលរួមប្រជុំ IPP របស់ខ្ញុំ។
សូមឱ្យមានអ្នកធ្វើសេចក្តីសម្រេចនៅក្នុងការប្រជុំ IPP។
តើនរណាដែលខ្ញុំគួរសុំឱ្យចូលរួមក្នុងក្រុមការងារធ្វើផែនការ IPP របស់ខ្ញុំ?
អ្នកអាចអញ្ជើញនរណាម្នាក់ដែលអ្នកចង់ឱ្យចូលរួមក្នុងក្រុមការងារធ្វើផែនការ IPP របស់អ្នកបាន។ សុំឱ្យអ្នកដែលស្គាល់អ្នក និងអ្នកដែលអាចចូលរួមក្នុងក្រុមការងាររបស់អ្នកនៅក្នុងកិច្ចប្រជុំ។ អ្នកអាចអញ្ជើញគ្រួសាររបស់អ្នក នរណាម្នាក់ពីកន្លែងដែលអ្នករស់នៅ ពីកម្មវិធីពេលថ្ងៃរបស់អ្នក ពីសាលាកូនរបស់អ្នក ឬ នរណាម្នាក់ផ្សេងទៀតចូលរួមក្នុងក្រុមការងារនេះបាន។ សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកអញ្ជើញពួកគេ។ អ្នកទាំងឡាយដែលអ្នកអញ្ជើញ និងអ្នកទាំងឡាយដែលមកពីមជ្ឈមណ្ឌលថ្នាក់តំបន់រួមគ្នាបង្កើតបានជាក្រុមការងារ IPPរបស់អ្នក។
គន្លឹះ! អ្នកខ្លះចាប់ផ្តើមកម្មវិធី “ជួយមិត្ត” ដែលពួកគេម្នាក់ៗចូលរួមក្នុងការប្រជុំ IPP របស់អ្នកផ្សេងដើម្បីជាការគាំទ្រនិងផ្តល់ជាគំនិត។
តើខ្ញុំអាចសុំអ្នកបកប្រែភាសានៅក្នុងកិច្ចប្រជុំ IPP របស់ខ្ញុំបានទេ?
បាទ/ចា។ ការទំនាក់ទំនងនៅក្នុងកិច្ចប្រជុំ IPP របស់ខ្ញុំមានសារសំខាន់ណាស់។ប្រសិនបើអ្នកមិននិយាយ ឬយល់ភាសាអង់គ្លេសបានល្អទេ ឬ ប្រសិនបើអ្នកមានអារម្មណ៍កក់ក្តៅជាងក្នុងការនិយាយភាសាផ្សេងនោះ សូមសុំអ្នកបកប្រែភាសា។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់អ្នកបកប្រែភាសានៅក្នុងកិច្ចប្រជុំ IPP។ ពួកគេក៏គួរតែបកប្រែ IPP និងឯកសារផ្សេងទៀតរបស់អ្នក។ ឯកសារបន្ថែម T បង្ហាញពីរបៀបដែលអ្នកស្នើសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់អ្នកបកប្រែភាសា។
តើការធ្វើផែនការផ្តោតទៅលើបុគ្គលមានន័យដូចម្ដេចនៅក្នុងការប្រជុំ IPP?
IPP របស់អ្នកគឺនិយាយពីអ្នក និងជម្រើសរបស់អ្នក។ “ផ្តោតទៅលើបុគ្គល” មានន័យថាអ្នកជាបុគ្គលសំខាន់បំផុតនៅក្នុងកិច្ចប្រជុំ។ ការប្រជុំគឺអំពីការសង្ឃឹមរបស់អ្នក ការចូលចិត្តនិងការមិនចូលចិត្តរបស់អ្នក ដែលអ្នកត្រូវការជំនួយ សេវាកម្មដែលអ្នកត្រូវការ និងអ្វីដែលអ្នកគិតថាជាសេវាកម្មនិងការគាំពារសំខាន់បំផុតនៅក្នុង IPP របស់អ្នក។ វាមិនមែនអាស្រ័យទៅលើសេវាដែលមានផ្តល់ឱ្យ ឬ ត្រូវបានផ្តល់ជាធម្មតាសម្រាប់មនុស្សដូចអ្នកនោះទេ។
អ្នកទាំងឡាយដែលនៅក្នុងកិច្ចប្រជុំ គួរតែធ្វើការងារជាក្រុមដើម្បីផ្តល់នូវមធ្យោបាយឆ្លើយតបទៅនឹងគោលដៅនិងក្តីសុបិន្តរបស់អ្នក។ ពួកគេត្រូវការប្រើពេលដើម្បីធ្វើឱ្យប្រាកដថា អ្នកយល់អ្វីៗគ្រប់យ៉ាង។ ក្រុមការងារគួរស្តាប់គំនិតរបស់អ្នកគ្រប់គ្នា។ សូមកុំខ្លាចក្រែងក្នុងការសួរនរណាម្នាក់ពីអ្វីមួយឡើងវិញ ឬ សួរសំណួរទាំងឡាយនោះ។ សំណួររបស់អ្នកនឹងជួយអ្នកគ្រប់គ្នានៅក្នុងកិច្ចប្រជុំយល់ពីជម្រើសនិងតម្រូវការរបស់អ្នក។
តើខ្ញុំអាចមានការប្រជុំ IPP ដែលមានតម្លៃបំផុតតាមរបៀបណា?
ត្រូវធ្វើឱ្យប្រាកដថា អ្នកធ្វើសេចក្តីសម្រេចចិត្ត មានវត្តមាននៅក្នុងកិច្ចប្រជុំរបស់អ្នក។ ពេលខ្លះ ក្រុមធ្វើផែនការនឹងគ្រាន់តែ “ណែនាំពីការផ្តល់មូលនិធិ” សម្រាប់សេវាកម្ម និងប្រាប់អ្នកថាអ្នកផ្សេងនឹងធ្វើសេចក្តីសេចក្តីសម្រេចិត្តជាក់ស្តែងដើម្បីបន្ថែមសេវាទាំងនោះទៅក្នុង IPP របស់អ្នក ឬ អត់។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងនិយាយថាគណកម្មាធិការ POS (សេវាបញ្ជាទិញ) ឬ គណកម្មាធិការផ្សេងទៀតត្រូវតែអនុម័តទៅលើសំណើរបស់អ្នក។ អ្នកមានសិទ្ធិជួបជាមួយនឹងបុគ្គលដែលអាចសម្រេចថា “ឯកភាព” ឬ “បដិសេធ” ទៅលើសំណើររបស់អ្នកបាន។
លើកលែងតែអ្នកធ្វើសេចក្តីសម្រេចិត្តនៅក្នុងកិច្ចប្រជុំនេះ ពុំមាននរណាម្នាក់នៅក្នុងកិច្ចប្រជុំអាចសម្រេចថា “ឯកភាព” ឬ “បដិសេធ” អំពីអ្វីដែលត្រូវដាក់បញ្ចូលទៅក្នុង IPP របស់អ្នក។ នៅពេលការប្រជុំចាប់ផ្តើមឡើង សូមធ្វើឱ្យប្រាកដថាមានបុគ្គលម្នាក់មកពីមជ្ឈមណ្ឌលថ្នាក់តំបន់ជា “អ្នកធ្វើសេចក្តីសម្រេចចិត្ត” - នរណាម្នាក់ដែលសម្រេចថា “ឯកភាព” ឬ “បដិសេធ” ដើម្បីផ្តល់សេវាក្នុងខណៈដែលអ្នកជួបជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើអ្នកធ្វើសេចក្តីសម្រេចចិត្តមិនមានវត្តមានទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែមានការប្រជុំលើកទីពីរនៅក្នុងរយៈពេល 15 ថ្ងៃ (លើកលែងតែអ្នកឯកភាពទៅនឹងពេលយូរជាងនេះ) ដែលអ្នកសម្រេចចិត្តត្រូវតែមានវត្តមាន។ អ្នកនៅតែអាចនិយាយបានអំពីសេវាកម្មដែលអ្នកត្រូវការនិងចង់បាន។ ប៉ុន្តែពុំមានការធ្វើសេចក្តីសម្រេចិត្តត្រូវបានធ្វើឡើងទេ។
ក្នុងនោះដែរ សូមសុំឱ្យនរណាម្នាក់កត់ត្រានៅលើក្រដាសផ្ទាំងធំបិតនៅលើជញ្ជាំងសម្រាប់ឱ្យអ្នកគ្រប់គ្នាមើលឃើញ។ សុំឱ្យពូកគេសរសេរចុះនូវអ្វីៗដែលអ្នកបានឯកភាពនិងមិនឯកភាព។ ក្រោយកិច្ចប្រជុំ អ្នកកត់ត្រាអាចអានបញ្ជីកត់ត្រាទៅកាន់ក្រុមការងារ និងត្រូវតែធ្វើឱ្យប្រាកដថាអ្នកគ្រប់គ្នាឯកភាពជាមួយនឹងអ្វីដែលបានសរសេរ។
តើឯកសារ IPP ពេញលេញមានលក្ខណៈដូចម្តេច?
ឯកសារ IPP ត្រូវដាកបញ្ចូលនូវ៖
- គោលដៅនិងវត្ថុបំណងរបស់អ្នក
- សេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការនិងចង់បាន (ប្រភេទនិងចំនួន)
- អ្នកដែលនឹងផ្តល់សេវាកម្ម (ទីភ្នាក់ងារ “ទូទៅ” មួយផ្សេងទៀត ឬ អ្នកផ្តល់ជាក់លាក់ ឬប្រភេទនៃអ្នកផ្តល់) និង
- ពេលវេលាដែលសេវាចាប់ផ្តើម។
ប្រសិនបើសេវាមិនអាចចាប់ផ្តើមបានភ្លាមៗ ដោយសារតែបុំមានអ្នកផ្តល់ ឬ ដោយសារតែអ្នកត្រូវសុំ Medi-Cal ឬ ផែនការសុខភាពជាមុននោះ IPPរបស់អ្នកត្រូវតែចែង៖
- ពីជំហានទាំងឡាយដែលនឹងត្រូវអនុវត្តដើម្បីឱ្យសេវាអាចចាប់ផ្តើមបាន
- អ្នកទទួលខុសត្រូវតាមជំហាននីមួយៗ
- ពេលវេលាកំណត់សម្រាប់ការបញ្ចប់ជំហាននីមួយៗ និង
- សេវាអ្វីខ្លះដែលនឹងត្រូវផ្តល់ក្នុងពេលនេះ។
តើខ្ញុំនឹងទទួលបាន IPP របស់ខ្ញុំមួយច្បាប់ភ្លាមៗនៅក្រោយប្រជុំទេ?
ទេ ប៉ុន្តែមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ដល់អ្នកនូវបញ្ជីមួយនៃសេវាកម្មនិងការគាំពារទាំងឡាយដែលបានឯកភាពគ្នានៅក្រោយការប្រជុំ។ បញ្ជីអាចត្រូវបានសរសេរជាលាយលក្ខណ៍អក្សរ ឬ ជាអេឡិចត្រូនិក។ ប្រសិនបើអ្នកដឹង បញ្ជីក៏ត្រូវដាក់បញ្ចូលផងដែរ នូវភាពញឹកញាប់ និងរយៈពេល និងឈ្មោះអ្នកផ្តល់សេវានិងការគាំពារទាំងឡាយ។
នៅពេលណាដែលខ្ញុំគួរតែចុះហត្ថលេខាលើ IPP (ឬ បញ្ជីនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើង) នៅក្នុងកិច្ចប្រជុំ?
IPP ដែលអ្នកត្រូវចុះហត្ថលេខា គួរតែរាយនូវគោលដៅ និងវត្ថុបំណង សេវាកម្មទាំងឡាយដែលជួយដល់អ្នកឱ្យឈានទៅដល់គោលដៅទាំងនោះ អ្នកដែលនឹងផ្តល់សេវាកម្ម និងនៅពេលដែលសេវាកម្មនឹងចាប់ផ្តើម។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនសរសេរ IPP ទាំងមូលនៅក្នុងកិច្ចប្រជុំទេ សូមធ្វើបញ្ជីសរសេរដោយដៃនៃកិច្ចព្រមព្រៀងដែលអ្នកបានធ្វើឡើងដើម្បីឱ្យអ្នកគ្រប់គ្នាអាចចុះហត្ថលេខាលើបញ្ជីនោះបាន។ យកមួយច្បាប់នៃបញ្ជីដែលបានចុះហត្ថលេខាទៅផ្ទះជាមួយអ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបន្ទាប់មកវាយបញ្ជីនៅលើទម្រង់ដែលវាប្រើសម្រាប់ IPPs និងផ្ញើវាទៅឱ្យអ្នក។
ចំណុចសំខាន់៖ សូមកុំចុះហត្ថលេខាលើក្រដាសដែលនិយាយថាអ្នកឯកភាពដោយមានផែនការដែលបានស្នើឡើង។
អ្នកអាចឯកភាពទៅលើផ្នែកនៃ IPP និងមិនឯកភាពទៅលើផ្នែកទាំងឡាយផ្សេងទៀតបាន។ មានតែផ្នែកនៃ IPP ដែលអ្នកឯកភាពទេ អាចត្រូវបានយកទៅអនុវត្ត។ ប្រសិនបើអ្នកត្រូវបានបដិសេធសេវាថ្មីដែលអ្នកចង់បាន និងសេវាជំនួសដែលត្រូវបានសរសេរចូលទៅក្នុង IPP របស់អ្នកនោះ អ្នកអាចមិនឯកភាព ឬ ឯកភាពជាបណ្តោះអាសន្នបាន។ ទាំងនេះជាឧទាហរណ៍ទាំងឡាយនៃអ្វីដែលអ្នកអាចនឹងសរសេរសម្រាប់ហេតុផលនោះ៖
ខ្ញុំមិនឯកភាពជាមួយនឹងការបដិសេធនៃ [សេវាដែលបានស្នើសុំ]។ ខ្ញុំឯកភាពទទួលយក [សេវាជំនួស]ក្នុងខណៈដែលខ្ញុំព្យាយាមដើម្បីទទូលបាននូវ [សេវាដែលបានស្នើសុំ]។ សូមផ្តល់ឱ្យខ្ញុំនូវការជូនដំណឹងពីការបដិសេធនៃ [សេវាដែលបានស្នើសុំ]។ ដើម្បីខ្ញុំអាចប្តឹងជំទាស់បាន។
ឬ៖
ខ្ញុំមិនឯកភាពជាមួយនឹងការបដិសេធនៃ [សេវាដែលបានស្នើសុំ]។ ខ្ញុំទទួលយក [សេវាជំនួស] ដោយប្តឹងជំទាស់។ ខ្ញុំជឿថា [សេវាដែលបានស្នើសុំ]នឹងឆ្លើយតបចំពោះតម្រូវការរបស់ខ្ញុំបានប្រសើរជាង ហើយខ្ញុំចង់ឱ្យមានការប្រជុំ IPP មួយទៀតក្នុងរយៈពេល 15 ថ្ងៃ ដើម្បីបន្តពិភាក្សាការដាក់បន្ថែម [សេវាដែលបានស្នើសុំ]ចូលទៅក្នុង IPP របស់ខ្ញុំ។
អ្នកអាចរង់ចាំការជូនដំណឹងពីការជំទាស់របស់មជ្ឈមណ្ឌលថ្នាក់តំបន់ និងដាក់ពាក្យប្តឹងជំទាស់ ឬ អ្នកអាចសុំឱ្យមានការប្រជុំ IPP មួយទៀតក្នុងរយៈពេល 15 ថ្ងៃ ដើម្បីបន្តការសន្ទនារបស់អ្នកជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់រ។
តើមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ឱ្យខ្ញុំនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរពីការបដិសេធ ការកាត់បន្ថយ ឬ ការលុបចោលសេវាណាមួយទេ?
ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ “បដិសេធ” ទៅនឹងសេវាថ្មីដែលអ្នកស្នើសុំនោះ ពួកគេត្រូវតែផ្ញើការជូនដំណឹងពីការបដិសេធជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 5 ថ្ងៃ។ ប្រសិនបើពួកគេនិយាយថាពួកគេចង់ផ្លាស់ប្តូរ ឬ បិទបញ្ចប់សេវាកម្មដែលអ្នកបានទទួលនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 30ថ្ងៃ មុនការផ្លាស់ប្តូរ ឬការកាត់ផ្តាច់កើតឡើង។ ការជូនដំណឹងនេះ ត្រូវប្រាប់អ្នកពីព័ត៌មាននិងច្បាប់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្អែកទៅលើនៅក្នុងការសម្រេចចិត្តរបស់គេនោះ មូលហេតុសម្រាប់ការសម្រេចចិត្តរបស់គេ និងរបៀបដែលអ្នកអាចប្តឹងជំទាស់។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ចង់កាត់បន្ថយ ឬ លុបចោលសេវាណាមួយដែលបានទទួលហើយនោះ ការជូនដំណឹងត្រូវតែប្រាប់អ្នកពីពេលវាលដែលការផ្លាស់ប្តូរនឹងកើតឡើង។
តើមានអ្វីមួយដែលខ្ញុំអាចធ្វើបានដើម្បីរក្សាសេវាដែលខ្ញុំមានក្នុងខណៈដែលខ្ញុំកំពុងដាក់បណ្តឹងជំទាស់ទៅនឹងការសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់កាត់បន្ថយ ឬបិតបញ្ចប់សេវារបស់ខ្ញុំទេ?
ប្រសិនបើអ្នកចង់តតាំងទៅនឹងការបដិសេធហើយចង់រក្សាទុកនូវសេវាដែលអ្នកកំពុងទទួលបាននាពេលបច្ចុប្បន្ននោះ សូមដាក់បណ្តឹងជំទាស់ក្នុងរយៈពេល 10ថ្ងៃនៃការការជូនដំណឹងជាលាយលក្ខណ៍អក្សរពីមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយអ្នកអាចរក្សាទុកនូវសេវាកម្មបច្ចុប្បន្នរបស់អ្នកក្នុងអំឡុងដំណើរការប្តឹងជំទាស់បាន។ នេះហៅថា “ការរង់ចាំជំនួយដែលបានបង់ប្រាក់រួច"។ ប្រសិនបើអ្នកមិនដាក់បណ្តឹងជំទាស់របស់អ្នកក្នុងរយៈពេល 10 ថ្ងៃទេ វាមិនមែនមានន័យថាការប្តឹងជំទាស់របស់អ្នកយឺតពេលនោះទេ។ អ្នកមានពេលរហូតដល់ទៅ 30 ថ្ងៃដើម្បីដាក់បណ្តឹងជំទាស់។ប៉ុន្តែ ប្រសិនបើអ្នកដាក់បណ្តឹងជំទាស់ក្រោយរយៈពេល 10ថ្ងៃបន្ទាប់ពីអ្នកទទួលបានការជូនដំណឹងពីមជ្ឈមណ្ឌលថ្នាក់តំបន់នោះ អ្នកមិនអាចរក្សាសេវាបច្ចុប្បន្នរបស់អ្នកក្នុងអំឡុងដំណើរការប្តឹងជំទាស់បានឡើយ។
តើធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនដែលផ្តល់ការជូនដំណឹងដល់អ្នក?
អ្នកអាចប្តឹងជំទាស់បានបើទោះបីជាអ្នកមិនដែលទទួលបានការជូនដំណឹងក៏ដោយ។ សួររកការជូនដំណឹង ពីព្រោះការជូនដំណឹងផ្តល់នូវព័ត៌មានសំខាន់អំពីមូលហេតុដែលមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចបដិសេធ កាត់បន្ថយ ឬ លុបសេវារបស់អ្នកចោល ហើយច្បាប់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់កំពុងផ្អែកលើដើម្បីធ្វើរឿងនេះ។ ព័ត៌មាននេះមានសារសំខាន់ខ្លាំងណាស់ដល់ការប្តឹងជំទាស់របស់អ្នក ដូច្នេះសូមព្យាយាមឱ្យទទួលបាននូវព័ត៌មាននេះមុននឹងអ្នកត្រូវឆ្លងកាត់ដំណឹរការប្តឹងជំទាស់។ប្រសិនបើអ្នកមិនទទួលបានការជូនដំណេងទេ សូមទាក់ទងទៅកាន់អ្នកសម្របសម្រួលសេវារបស់អ្នក។ ប្រសិនបើអ្នកនៅតែមិនទទួលបានវាទេ អ្នកអាចដាក់បណ្តឹងផ្នែករដ្ឋបាល (បណ្តឹងក្នុងផ្នែក 4731) ដើម្បីបង្ខំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ដល់អ្នកនូវពេលវេលាគ្រប់គ្រាន់នៃការជូនដំណឹងអំពីការសម្រេចរបស់ពួកគេ។
ឯកសារបន្ថែម I៖ សៀវភៅផែនការប្រជុំ IPP
សន្លឹកកិច្ចការនេះអាចជួយអ្នកធ្វើផែនការសម្រាប់ការប្រជុំ IPP របស់អ្នកបាន៖ ប្រើវាដើម្បីជួយអ្នកគិតពីអ្វីដែលអ្នកចង់បាន។ អ្នកគួរតែនិយាយអំពីអ្វីៗទាំងអស់ដែលអ្នកចង់បានក្នុងអំឡុងកិច្ចប្រជុំ IPP របស់អ្នក។
កន្លែងរស់នៅ
តើអ្នកចង់រស់នៅកន្លែងណា?
- ស្នាក់នៅកន្លែងខ្ញុំកំពុងស្នាក់នៅរាល់ថ្ងៃ
- កន្លែងរបស់ឪពុកម្តាយខ្ញុំ
- កន្លែងដែលជាកម្មសិទ្ធិរបស់ខ្ញុំ
- ជាមួយក្រុមគ្រួសារចិញ្ចឹម (ទីភ្នាក់ងារគ្រួសារតាមផ្ទះសម្រាប់មនុស្សពេញវ័យ)
- ផ្ទះស្នាក់ជាក្រុម
- ការរស់នៅដែលមានការគាំពារ
- ការរសនៅដោយឯករាជ្យ
- កន្លែងជាកម្មសិទ្ធិរបស់ខ្ញុំជាមួយនឹងអ្នកស្នាក់នៅជាមួយ
- កន្លែងផ្សេងទៀត
តើអ្នកត្រូវការសេវវាអ្វីខ្លះដើម្បីជួយអ្នកឱ្យរស់នៅតាមកន្លែងដែលអ្នកចង់បាន?
- ការបណ្តុះបណ្តាលបន្ថែម
- ជួយចាត់ចែងលុយកាក់របស់ខ្ញុំ
- អ្នកមើលថែទាំ ឬ អ្នកស្នាក់នៅជាមួយ
- ជួយស្វែងរកកន្លែងរស់នៅ
- នរណាម្នាក់ផ្តល់នូវការគាំពារនិងជំនួយជាទៀងទាត់ដល់ខ្ញុំ
- ជួយទិញទំនិញ ធ្វើម្ហូប និង/ឬសម្អាត
- មានសុវត្ថិភាព
- សេវាផ្សេងទៀត
ធ្វើការងារនិងការសិក្សា
តើអ្នកចង់ធ្វើការ ឬចង់ទៅសាលានៅឯណា?
- ស្នាក់នៅកន្លែងដែលខ្ញុំកំពុងធ្វើការបច្ចុប្បន្ន
- ស្នាក់នៅកន្លែងដែលខ្ញុំកំពុងសិក្សាបច្ចុប្បន្ន
- សាលា ឬ ការងារផ្សេង
- ទទួលបានការងារដែលមានលក្ខណៈប្រកួតប្រជែងដោយសមាហរ័ណកម្ម (យ៉ាងហោចណាស់មានប្រាក់ឈ្នួលអប្បរមានិងជាមួយនឹងអ្នកដែលពុំមានពិការភាព)
- គំនិតផ្សេង?
តើប្រភេទការងារ និងសាលាអ្វីដែលអ្នកចង់ធ្វើនិងសិក្សា?
- ការងារដែលមានប្រាក់ឈ្នួល
- ការងារស្ម័គ្រចិត្ត - អ្វីដែលធ្វើឱ្យអ្នកចាប់អារម្មណ៍?
- ប្រភេទការងារផ្សេង
- មហាវិទ្យាល័យ
- ថ្នាក់អប់រំមនុស្សពេញវ័យ
- ប្រភេទសាលាផ្សេង
ដើម្បីជួយអ្នកឱ្យធ្វើការ ឬ ទៅសាលាបាន តើអ្នកត្រូវការសេវាអ្វី?
- ជួយធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេបរបស់អ្នក
- ជួយធ្វើការដាក់ពាក្យការងារ
- គ្រូបង្វិកការងារ ឬ អ្នកជួយនៅកន្លែងការងារ
- គ្រូបង្រៀនផ្ទាល់ខ្លួន ឬ អ្នកជួយកត់ត្រា
- ធ្វើការបណ្តុះបណ្តាលនៅកន្លែងការងារ ឬ ក្រៅកន្លែងការងារ
- ការចូលទៅកាន់កន្លែងការងារ ឬ ជាន់ (ដូចជាផ្លូវសម្រាប់អ្នកមានពិការភាព) បាន
- ការធ្វើដំណើរ
- សេវា ឬ ការគាំពារផ្សេង
មានពេលសប្បាយរីករាយ
តើអ្នកចង់ធ្វើអ្វីខ្លះនៅពេលអ្នកមានពេលទំនេរ?
- សួរសុខទុក្ខមិត្តភក្តិ
- ហាត់ប្រាណ
- ដើរផ្សារ
- ទៅមើលកុន ឬ លេង
- ការជាអ្នកស័្មគ្រចិត្ត
- លេងកីឡា
- ស្តាប់តន្ត្រី
- មើលទូរទស្សន៍
- អំណាន
- ចំណង់ចំណូលចិត្ត
- ធ្វើការណាត់ជួប
- ចូលរួមក្រុមតស៊ូមតិខ្លួនឯង ឬ អង្គការ People First
- ជួយតស៊ូមតិសម្រាប់អ្នកផ្សេង
- សកម្មភាពផ្សេង
ដើម្បីជួយអ្នកឱ្យធ្វើអ្វីដែលអ្នកចង់ធ្វើបាន តើអ្នកត្រូវការសេវាអ្វីខ្លះ?
- ការបណ្តុះបណ្តាល
- អ្នកជួយមើលថែ
- អ្នកសម្របសម្រួល
- ការធ្វើដំណើរ
- មិត្តភក្តិនៅជុំវិញខ្លួន
- សម្ភារៈ ឬ បរិក្ខារ
- សេវា ឬ ការគាំពារផ្សេង
វេជ្ជសាស្រ្ត និង សុខភាព
តើសេវាវេជ្ជសាស្រ្តនិងសុខភាពអ្វីខ្លះដែលអ្នកត្រូវការ?
- វេជ្ជបណ្ឌិត
- ការផ្តល់ប្រឹក្សា
- ទន្តបណ្ឌិត
- កាប្រើឱសថ
- ការអប់រំផ្លូវភេទ (សុវត្ថិភាពក្នុងការរួមភេទ ការពន្យារកំណើត)
- ចំណីអាហារនិងរបបអាហារ
- ហាត់ប្រាណ
- សេវាសុខភាពផ្សេងទៀត
តើការគាំពារអ្វីផ្សេងទៀតដែលអ្នកត្រូវការដើម្បីទទួលបានសេវាផ្នែកវេជ្ជសាស្រ្ត ឬ សុខភាព?
- ការបណ្តុះបណ្តាល
- អ្នកជួយមើលថែ
- នរណាម្នាក់ដើម្បីសួរ
- អ្នកតស៊ូមតិ ឬ មេធាវី
- អ្នកសម្របសម្រួល
- ការគាំពារផ្សេងទៀត
អ្វីៗផ្សេងទៀត
តើមានអ្វីផ្សេងទៀតដែលអ្នកចង់ឱ្យជូយ?
- ការធ្វើម្ហូប
- ការធ្វើដំណើរ
- ការទិញអ៊ីវ៉ាន់
- ការសម្អាត់កន្លែងរបស់ខ្ញុំ
- ជួបជាមួយមនុស្សនិងបង្កើតមិត្តច្រើន
- ធ្វើការណាត់ជួប
- រៀនពីទំនាក់ទំនងផ្លូវភេទនិងសុវត្ថិភាពផ្លូវភេទ
- មានទំនាក់ទំនងល្អជាមួយគេឯង
- ការតស៊ូមតិខ្លួនឯងនិងដឹងពីសិទ្ធិរបស់ខ្ញុំ
- បញ្ហាជាមួយរបបសន្តិសុខសង្គម SSI ឬ អត្ថប្រយោជន៍ផ្សេងទៀត
- ការពារខ្លួនឯង
- នៅក្នុងគណៈកម្មាធិការ ឬ ក្រុមប្រឹក្សានាយក
- រៀនអំពីការកំណត់ដោយខ្លួនឯង
- ជំនួយផ្សេងៗ
តើមានសេវាផ្សេងទៀតអ្វីខ្លះដែលអ្នកត្រូវការ?
- ការបណ្តុះបណ្តាល
- អ្នកជួយមើលថែ
- នរណាម្នាក់ដើម្បីសួរ
- ជួយរៀបចំក្រុមមិត្តភក្តិនៅជុំវិញខ្លួន
- អ្នកតស៊ូមតិ ឬ មេធាវី
- សមាជិក
- អ្នកសម្របសម្រួល
- សេវាផ្សេងទៀត
ឯកសារបន្ថែម J៖ ប្រើ IPP របស់អ្នកដើម្បីធ្វើផែនការសកម្មភាពសហគមន៍
ត្រូវចូលរួមក្នុងសហគមន៍ជាផ្នែកមួយដ៏សំខាន់នែជីវិត។ សួរខ្លួនអ្នកនូវសំណួរទាំងឡាយដូចខាងក្រោម។ ចម្លើយរបស់អ្នកនឹងជួយសម្រេចពីសកម្មភាពសហគមន៍ដែលប្រសើរបំផុតសម្រាប់អ្នក។ ហើយអ្នកអាចជួយធ្វើផែនការសម្រាប់សកម្មភាពទាំងនេះនៅឯកិច្ចប្រជុំ IPP របស់អ្នក។ អ្នកអាចស្នើសុំសេវាទាំងឡាយដើម្បីអាចឱ្យធ្វើសកម្មភាពទាំងនេះ។
អំពីអ្នក
- តើអ្នកគិតថាមានអ្វីខ្លះដែលអស្ចារ្យអំពីអ្នក?
- តើមានអ្វីខ្លះដែលធ្វើឱ្យអ្នកផ្សេងចូលចិត្តអ្នក?
- តើមានទេពកោសល្យអ្វីខ្លះដែលធ្វើឱ្យអ្នកផ្សេងកោតសរសើរពីអ្នក?
- តើមានអ្វីខ្លះដែលអ្នកចូលចិត្តអំពីអ្នកផ្សេង ឬ អ្វីដែលពួកគេធ្វើ?
- តើមានកន្លែងណាខ្លះដែលអ្នកចូលចិត្តទៅ? តើអ្នកចូលចិត្តអ្វីជាងគេបំផុត?
- តើប្រភេទសកម្មភាពអ្វីដែលអ្នកចូលចិត្ត?
- តើអ្នកចូលចិត្ត៖ កាលវិភាគរៀបចំទុកមុន/កាលវិភាគដែលមានលក្ខណៈបទបែន
- តើអ្នកយល់ថាអ្នកសកម្មបំផុតនៅក្នុងៈ ពេលព្រឹក/រសៀល/យប់
អនាគតរបស់អ្នក
- តើអ្វីទៅជាក្តីសង្ឃឹមនិងសុបិន្តរបស់អ្នក?
- តើអ្នកចង់ប្រើពេលវេលារបស់អ្នកយ៉ាងដូចម្តេច?
- តើអ្នកចង់បានជីវិតសង្គមរបស់អ្នកដូចម្តេចដែរ?
- តើអ្នកចង់ក្លាយជាផ្នែកមួយរបស់សហគមន៍របស់ខ្ញុំបានដោយរបៀបណា?
- តើអ្នកចង់រៀនពីរបៀបធ្វើអ្វី?
- តើអ្នកចង់រៀនបន្ថែមអំពីអ្វី?
- តើអ្នកចង់រៀនអំពីអ្វីទាំងនេះនៅឯណា?
សហគមន៍របស់អ្នក
- តើអ្នកស្ថិតនៅក្នុងក្រុមមួយណានៃសហគមន៍របស់អ្នក? តើអ្នកចង់ចូលរួមក្នុងក្រុមអ្វីផ្សេងទៀត?
- តើអ្នកទៅទីណាជាទៀងទាត់ក្នុងសហគមន៍របស់អ្នក (យ៉ាងហោចណាសម្តងក្នុងមួយខែ)?
- តើកន្លែងណាផ្សេងដែលអ្នកចង់ទៅជាទៀងទាត់ក្នុងសហគមន៍របស់អ្នក? តើអ្នកទៅកន្លែងណាក្នុងសហគមន៍របស់អ្នកដែលអ្នកផ្សេងផ្សេងស្គាល់ដោយឈ្មោះ? តើកន្លែងណាដែលអ្នកចង់ឱ្យគែស្គាល់អ្នកដោយឈ្មោះ?
- តើអ្នកចង់ទៅព្រះវិហារ ឬ ទីជួបជុំផ្នែកសាសនាផ្សេងទេ? (តើមួយណាខ្លះ)
- ប្រសិនបើគ្មាន តើអ្នកចង់ទៅព្រះវិហារ ឬ ទីជួបជុំផ្នែកសាសនាផ្សេងទេ? (តើមួយណាខ្លះ) តើព្រឹត្តិការណ៍វប្បធម៌ ឬ សហគមន៍អ្វីដែលអ្នកចង់ទៅចូលរួម? តើព្រឹត្តិការសហគមន៍ ឬ វប្បធម៌អ្វីដែលអ្នកចង់ទៅចូលរួម?
សកម្មភាពជាមួយកូនអ្នក
- រៀបរាប់ពីសកម្មភាពទាំងឡាយណាដែលអ្នកធ្វើឡើងជាមួយកូនរបស់អ្នកនាពេលបច្ចុប្បន្ននេះ៖
- រៀបរាប់ពីសកម្មភាពទាំងឡាយដែលអ្នកចង់ធ្វើជាមួយកូនរបស់៖
- តើអ្នកត្រូវការជំនួយស្វែងរកសកម្មភាពដែលអ្នកអាចធ្វើបានជាមួយនឹងកូនរបស់អ្នកទេ? បាទ/ចាស
ការងារ
- តើប្រភេទការងារអ្វីដែលអ្នកចូលចិត្ត?
- តើប្រភេទការងារអ្វីដែលអ្នកមិនចូលចិត្ត?
- តើអ្នកចូលចិត្តធ្វើការងារនៅខាងក្រៅផ្ទះទេ? បាទ/ចាស
- តើអ្នកចូលចិត្តធ្វើការជាមួយមនុស្សនៅជុំវិញខ្លួនទេ? បាទ/ចាស
- តើអ្នកមានចំណាប់អារម្មណ៍ទៅលើប្រភេទការងារ ឬ អាជីវកម្មជាក់លាក់ទេ? បាទ/ចាស
- តើប្រភេទការងារ ឬ អាជីវកម្មអ្វី?
- តើអ្នកចង់ធ្វើការងារស្ម័គ្រចិត្តទេ? បាទ/ចាស
- តើប្រភេទការងារស្ម័គ្រចិត្តអ្វី?
- តើអ្នកចង់ធ្វើការជាអ្នកតន្រ្តី តន្រ្តីករ អ្នករបាំ ឬ អ្នកសម្តែងទេ? បាទ/ចាស
សិល្បៈនិងសិប្បកម្ម
- តើអ្នកចូលចិត្តផលិតជាស្នាដៃសិល្បៈឬសិប្បកម្មសម្រាប់ការកែកម្សាន្តទេ? បាទ/ចាស
- សិប្បកម្ម (ចូររៀបរាប់)៖
- តន្ត្រី (ចូររៀបរាប់)៖
- របាំ (ចូររៀបរាប់)៖
- សម្តែងរឿង (ចូររៀបរាប់)៖
- ទៅមើលភាពយន្ត (ចូររៀបរាប់)៖
- ផ្សេងៗ (ចូររៀបរាប់)៖
កីឡា
- តើកីឡា ឬ ការប្រកួតកីឡាអ្វីខ្លះដែលអ្នកចង់មើល?
- តើកីឡា ឬ ការប្រកួតកីឡាអ្វីខ្លះដែលចង់លេង ឬ ចង់រៀនពីរបៀបលេង?
- តើកីឡា ឬ ការប្រកួតកីឡាអ្វីខ្លះដែលអ្នកមិនចូលចិត្ត?
មិតភគ្តិនិងទំនាក់ទំនង
- តើអ្នកមានមិត្តភក្តិទេ? បាទ/ចាស
- តើអ្នកចង់មានមិត្តភក្តិច្រើនទេ? បាទ/ចាស
- តើអ្នកចូលចិត្តសកម្មភាពសង្គមទេ? បាទ/ចាស
- តើប្រភេទសកម្មភាពសកម្មអ្វីដែលអ្នកចូលចិត្តបំផុត?
- តើប្រភេទសកម្មភាពសកម្មអ្វីដែលអ្នកមិនចូលចិត្ត?
- តើអ្នកមានមិត្តស្រី ឬ មិត្តប្រុសទេ? បាទ/ចាស
- តើអ្នកជួបគាត់ញឹកញាប់តាមចង់ទេ? បាទ/ចាស
- តើអ្នកចង់រៀនអំពីទំនាក់ទំនងបែបរ៉ូម៉ែនទិកទេ? បាទ/ចាស
- តើអ្នកង់ជួបអ្នកផ្សេងនិងមានមិត្តប្រុស ឬ មិត្តស្រី? បាទ/ចាស
ឯកសារបន្ថែម K៖ ត្រៀមឱ្យរួចរាល់សម្រាប់ការប្រជុំ IPP ឬ IFSP កូនរបស់អ្នក
អ្នកអាចប្រើប្រាស់សន្លឹកកិច្ចការងារនេះដើម្បីត្រៀមសម្រាប់ការប្រជុំ IPP ឬ FSP កូនរបស់អ្នក។ វានឹងជួយអ្នកគិតអំពីគោលដៅសម្រាប់កូនអ្នក និងសេវានិងការគាំពារទាំងឡាយដែលកូនរបស់អ្នកត្រូវការដើម្បីសម្រេចគោលដៅទាំងនោះ។ នេះនឹងជួយអ្នកសម្រេចពីសេវាដែលអ្នកអាចនឹងត្រូវការពីមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីគាំពារដល់កូនរបស់អ្នក។
គោលដៅ
ធ្វើបញ្ជីនៃគោលបំណងទាំងទាំងឡាយដែលអ្នកមានសម្រាប់កូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកអាច ចូររៀបរាប់ពីជំហានទាំងឡាយដែលចាំបាច់ដើម្បីសម្រេចបាននូវគោលបំណងនីមួយៗ។
តើមានសំណួរអ្វីឬទេ?
សួរខ្លួនឯងនូវសំណួរទាំងនេះ។ ចម្លើយទាំងនេះនឹងជួយដល់អ្នករៀបចំកំណត់ពីគោលបំណងរបស់អ្នក។
- តើអ្នកចង់ឱ្យកូនរបស់អ្នករស់នៅកន្លែងណា?
- តើអ្នកចង់ឱ្យកូនរបស់អ្នករួមបញ្ចូលក្នុងសហគមន៍តាមមធ្យោបាយអ្វី?
- តើអ្នកចង់ឱ្យកូនរបស់អ្នករួមបញ្ចូលក្នុងសាលាតាមមធ្យោបាយអ្វី?
- តើកូនរបស់អ្នកត្រូវការអ្វីដើម្បីឱ្យកាន់តែមានលក្ខណៈសមាហរ័ណកម្មក្នុងសហគមន៍និងសាលារៀន? ឧទាហរណ៍ កូនរបស់អ្នកអាចនឹងត្រូវការរៀនពីយុទ្ធសាស្រ្តជួយខ្លួនឯងជាក់លាក់ ឬ ដើម្បីទទួលបានជំនួយលើបញ្ហាវេជ្ជសាស្ត្រឬឥរិយាបថ។
- តើប្រភេទសេវាអ្វីដែលអ្នកត្រូវការដើម្បីឱ្យអ្នកអាច៖
- ទៅសាលា ឬ ធ្វើការ។
- ឈប់សម្រាកពីការមើលថែកូន ដើម្បីឱ្យអ្នកអាចសម្រាកឬធ្វើអ្វីមួយសប្បាយៗ។
- ធ្វើកិច្ចការផ្ទះដូចជាធ្វើម្ហូប ទិញទំនិញ និងសម្អាត។
- មើលថែទាំកូនៗផ្សេងទៀត។
(អ្នកអាចនឹងត្រូវការសេវានិងការគាំពារសម្រាប់កូនរបស់អ្នកដែលមានពិការភាពដើម្បីឱ្យអ្នកធ្វើការងារទាំងនេះ)
- តើគ្រួសាររបស់អ្នកមានតម្រូវការផ្នែកវប្បធម៌ របទជីវិត និងភាសាដែលអ្នកចង់ក្លាយជាផ្នែកនៃសេវាដែលអ្នកទទួលបាន?
សេវាកម្ម
នៅពេលដែលអ្នកដឹងពីគោលដៅរបស់អ្នក អ្នកអាចធ្វើបញ្ជីសេវានិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីឈានទៅសម្រេចគោលរបស់អ្នក។ រាយសេវាទាំងអស់ដែលអ្នកត្រូវការបច្ចុប្បន្ននិងសេវាដែលអ្នកចង់បាន។ គិតអំពីសេវានិងការគាំពារទាំងឡាយដែលក្រុមគ្រួសាររបស់អ្នកត្រូវការដើម្បីរក្សាកូនរបស់អ្នកឱ្យផ្ទះបាន។ ប្រសិនបើការស្នាក់នៅផ្ទះជាជម្រើសប្រសើរបំផុតសម្រាប់កូនរបស់អ្នក មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពិចារណាគ្រប់មធ្យោបាយទាំងអស់ ដើម្បីរក្សាកូនរបស់អ្នករស់នៅឯផ្ទះមុននឹងពិនិត្យទៅលើជម្រើសនៅក្រៅផ្ទះ។ នេះជាបញ្ជីនៃសេវាគាំពារគ្រួសារមួយចំនួនដែលច្បាប់មានចែង។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវផ្តល់ផងដែរនូវសេវាផ្សេងៗដែលកូនរបស់អ្នកត្រូវការ។
- ការថែទាំឯកទេសផ្លូវចិត្តនិងទន្តសាស្រ្ត
- កម្មវិធីជម្រុញដល់ញ្ញាណទារក
- ការសម្រាកសម្រាប់ឪពុកម្តាយ
- ការថែទាំពេលថ្ងៃ ឬ ការថែទាំទារក
- សេវាសុខភាពផ្លូវចិត្ត
- ឧបករណ៍សម្របតាមពិសេសដូចជារទេះអ្នកមានពិការភាព គ្រែមន្ទីរពេទ្យ ឬ ឧបករណ៍ទំនាក់ទំនង
- ការបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយ
- សេវារៀបចំផ្ទះ
- សេវារៀបចំការបោះជំរំ
- ការថែទាំក្រៅផ្ទះរយៈពេលខ្លី
- ការផ្តល់ប្រឹក្សា
- កម្មវិធីកែសម្រួលអាកប្បកិរិយា
- ជំនួយការតស៊ូមតិ
- សេវាផ្សេងទៀតដែលអ្នកត្រូវការ
ពេលខ្លះសមាជិកគ្រួសារ មិត្តភក្តិ ឬ អ្នកផ្សេងទៀតដែលអ្នកស្គាល់មានឆន្ទះនិងអាចផ្តល់សេវានិងការគាំពារបាន។ នេះហៅថាការគាំពារ “ជាលក្ខណៈធម្មជាតិ”។ ប៉ុន្តែប្រសិនបើអ្នកមិនមានការគាំពារជាលក្ខណៈធម្មជាតិ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ការគាំពារដែលកូនរបស់អ្នកត្រូវការ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចនិយាយគ្រួសារ ឬ មិត្តភក្តិរបស់អ្នកត្រូវផ្តល់ការគាំពារដល់អ្នកជំនួសឱ្យការផ្តល់សេវា។
សេវាមួយចំនួនមានផ្តល់ដល់អ្នកតាមរយៈសាលា សហគមន៍ ឬ ទីភ្នាក់ងារសាធារណៈ ដូចជាការអប់រំពិសេស Medi-Cal និង IHSS។ អ្នកអាចនឹងទទួលបានជំនួយពីផែនការធានាសុខភាពឯកជនរបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នករំពឹងថាអ្នកនឹងប្រើ “ធនធានទូទៅ” ទាំងនេះ ប្រសិនបើអ្នកមានពួកវា។ ពួកគេនឹងមិនផ្តល់សេវាដូចគ្នាទេ។ ប៉ុន្តែពួកគេត្រូវជួយដល់អ្នកឱ្យទទួបានធនធានទាំងនោះ និងធានាថាសេវាដែលត្រឹមត្រូវសម្រាប់កូនរបស់អ្នក។
ក្រុមធ្វើផែនការ IPP គួរពិភាក្សាពីសេវានិងការគាំពារនីមួយៗដែលកូនរបស់អ្នកត្រូវការ។ IPP គួររួមបញ្ចូលនូវសេវាទាំងឡាយដែលកូនរបស់អ្នកត្រូវការ បើទោះបីជាពួកគេនឹងទទួលសេវានេះនៅកន្លែងផ្សេងក៏ដោយ ដូចជាទីភ្នាក់ងារសាធារណៈ និងមិនមែនមកពីមជ្ឈមណ្ឌលថ្នាក់តំបន់។ នៅចុងបញ្ចប់នៃការប្រជុំ IPP មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ដល់អ្នកនូវបញ្ជីនៃសេវាទាំងឡាយដែលបានព្រមព្រៀងគ្នាថាវានឹងផ្តល់ឱ្យ។ នេះមានន័យថា អ្នកមិនគួរបញ្ចប់កិច្ចប្រជុំដោយមិនច្បាប់ពីអ្វីដែលគេនឹងផ្តល់ឱ្យនោះទេ។ បញ្ជីនេះគួរតែមានសេវានីមួយៗ នៅពេលវាអាចនឹងចាប់ផ្តើម ទទួលបានវាញឺកញាប់ប៉ុណ្ណា និងយូរប៉ុណ្ណា និងអ្នកផ្តល់ (ប្រសិនបើស្គាល់)។
ឯកសារបន្ថែម L៖ របៀបសម្ភាសន៍ទីភ្នាក់ងារគាំពារការរស់នៅ
ទីភ្នាក់ងាររស់នៅដែលទទួលបាននូវការគាំពារអាចផ្តល់ដល់អ្នកបាននូវសេវាទាំងឡាយដែលអ្នកត្រូវការដើម្បីរស់បានដោយឯករាជ្យ។ មុននឹងអ្នកជ្រើសរើសទីភ្នាក់ងារណាមួយ សូមធ្វើឱ្យប្រាកដថាពួកគេយល់ពីអ្វីដែលអ្នកត្រូវការនិងអាចផ្តល់សេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីរស់នៅដោយខ្លួនឯងបាន។
អ្នកអាចចាប់ផ្តើមនិយាយ “ខ្ញុំចង់ដឹងច្រើនបន្ថែមទៀតពីទីភ្នាក់ងាររបស់អ្នក។ តើយើងអាចកំណត់ពេលដើម្បីខ្ញុំអាចហៅទូរសព្ទ ឬ ទៅជួបដោយផ្ទាល់ និងសួរសំណួរខ្លះដល់អ្នកបានទេ?”
ឧទាហរណ៍គំរូ
- តើសេវាអ្វីខ្លះដែលអ្នកអាចផ្តល់បាន ដើម្បីជួយខ្ញុំឱ្យអាចរស់នៅបានដោយខ្លួនឯង?
- តើអ្នកអាចជួយខ្ញុំឱ្យក្លាយជាពលរដ្ឋសកម្មក្នុងសកម្មភាពសហគមន៍បានដោយរបៀបណា?
- ខ្ញុំចង់រស់នៅក្នុង ________។ តើអ្នកអាចជួយខ្ញុំឱ្យរស់នៅទីនោះបានយ៉ាងដូចម្តេច?
- ខ្ញុំចូលចិត្ត ________ (ឧទាហរណ៍៖ ការរាំ មានសត្វចិញ្ចឹម)។ តើអ្នកអាចជួយខ្ញុំធ្វើរឿងទាំងនេះបានយ៉ាងដូចម្តេច?
- តើអ្នកអាចចាប់ផ្តើមធ្វើការជាមួយខ្ញុំឆាប់បំផុតបាននៅពេលណា?
- សូមប្រាប់ខ្ញុំពីបុគ្គលិកដែលនឹងជួយដលខ្ញុំបានទេ?
- តើខ្ញុំអាចជ្រើសរើសអ្នកដែលខ្ញុំចង់ធ្វើការជាមួយបានទេ?
- តើខ្ញុំនឹងទូរសព្ទទៅនរណាប្រសិនបើខ្ញុំត្រូវការជំនួយនៅពេលយប់ ឬចុងសប្តាហ៍?
- តើអ្នកធ្លាប់បញ្ឈប់សេវាគាំពាររបស់នរណារម្នាក់ដែឬទេ? ហេតុអ្វី?
- តើអ្នកមានក្តីរំពឹងទុកអ្វីខ្លះអំពីរូបខ្ញុំ?
- តើអ្វីទៅជាទស្សនវិជ្ជា ឬ “សេចក្តីថ្លៃពីបេសកកម្ម” របស់ទីភ្នាក់ងាររបស់អ្នក?
- តើមានមនុស្សផ្សេងទៀតប៉ុន្មាននាក់ដែលទីភ្នាក់ងាររបស់អ្នកជួយ?
- តើមានអ្វីផ្សេងទៀតដែលអ្នកចង់ឱ្យខ្ញុំដឹងអំពីទីភ្នាក់ងាររបស់អ្នកទេ?
- តើអ្នកអាចប្រាប់ឈ្មោះ និងលេខទូរសព្ទរបស់អ្នកទាំងឡាយផ្សេងទៀតដែលអ្នកបានជួយ ដើម្បីឲ្យខ្ញុំអាចសាកសួរពួកគេបានដែរឬទេ?
ក្រោយពីអ្នកពិភាក្សាជាមួយនឹងទីភ្នាក់ងាររបស់អ្នក សូមសួរខ្លួនអ្នកនូវសំណួរទាំងនេះដើម្បីជួយដល់អ្នកសម្រេច ថាតើទីភ្នាក់ងារណាមួយដែលប្រសើរបំផុតសម្រាប់អ្នក។
- តើមានអ្វីខ្លះដែលអ្នកចូលចិត្តអំពីទីភ្នាក់ងារនោះ?
- តើមានអ្វីខ្លះដែលអ្នកមិនចូលចិត្ត ឬមានការព្រួយបារម្ភ?
- តើអ្នកមានសំណួរដទៃផ្សេងទៀតដែលអ្នកចង់សាកសួរពួកគេទេ?
ឯកសារបន្ថែម M៖ ត្រៀមចរចារជាមួយមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ផ្សេងទៀត
ត្រៀមសម្រាប់ការចរចារ ឬ ការសម្រុះសម្រួលដោយឆ្លើយទៅនឹងសំណួរទាំងនេះ។
ជំហររបស់អ្នក
- តើអ្នកមិនយល់ស្របទៅលើអ្វី?
- តើអ្វីដែលសំខាន់សម្រាប់អ្នក?
- តើអ្វីជាដំណោះស្រាយប្រសើរបំផុត?
- តើអ្វីជាដំណោះស្រាយបន្ទាប់ដែលប្រសើរបំផុត?
- តើដំណោះស្រាយអ្វីដែលអ្នកនឹងទទួលយក បើទោះបីជាមិនប្រសើរក៏ដោយនោះ?
- តើអ្វឺនឹងកើតឡើងចំពោះអ្នកប្រសិនបើអ្នកមិនព្រមព្រៀង?
ជំហររបស់ពួកគេ
- តើទីភ្នាក់ងារមិនឯកភាពទៅលើអ្វី?
- តើហតុអ្វីបានជាបញ្ហានេះសំខាន់សម្រាប់ពួកគេ?
- តើដំណោះស្រាយអ្វីដែលពួកគេស្នើឡើង?
- តើដំណោះស្រាយអ្វីដែលអ្នកគិតថាពួកគេអាចនឹងទទួលយក?
- តើអ្វឺនឹងកើតឡើងចំពោះទីភ្នាក់ងារ ប្រសិនបើអ្នកមិនយលព្រម?
ក្រោយពីមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ភ្នាក់ងារផ្សេងទៀតស្នើដំណោះស្រាយឡើង សូមឆ្លើយនូវសំណួរទាំងនេះ៖
- តើអ្នកយល់ស្របទៅតាមដំណោះស្រាយ ឬ ផ្នែកនៃដំណោះស្រាយរបស់ពួកគេទេ?
- តើអ្នកគិតថាអ្វីជាដំណោះស្រាយបន្ទាប់ដែលប្រសើរបំផុតរបស់គេទេ?
- តើដំណោះស្រាយអ្វីផ្សេងដែលពួកគេស្នើឡើង?
- តើមានអ្វីកើតឡើងបន្ទាប់ប្រសិនបើអ្នកសម្រេចបានកិច្ចព្រមព្រៀង?
- តើមានអ្វីកើតឡើងបន្ទាប់ប្រសិនបើអ្នកមិនសម្រេចបានកិច្ចព្រមព្រៀង?
អនុវត្តទៅតាមដំណើរការនេះសម្រាប់បញ្ហាជម្លោះនីមួយៗ (ការមិនឯកភាពនីមួយៗ)។
ឯកសារបន្ថែម N៖ តារាងស្តីពីការផ្លាស់ប្តូរដំណើរការបណ្តឹងឧទ្ធរណ៍ – ច្បាប់ចាស់ និង ច្បាប់ថ្មី
សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែម
សេចក្តីព្រាងច្បាប់ព្រឹទ្ធសភា 188 (2021-22)៖ វេទិកាសវនាការយុត្តិធម៌ស្តីពីសេវាផ្នែកលូតលាស់
នីតិវិធីសវនាការយុត្តិធម៌ – តំណាងដោយអាណត្តិមេធាវី
ច្បាប់បច្ចុប្បន្ន | ច្បាប់ថ្មី | កាលបរិច្ឆេទចូលជាធរមាន |
រាល់ភាគីទាំងអស់មានសិទ្ធិទទួលបានតំណាងដោយអាណត្តិមេធាវីនៅអំឡុងផ្នែកណាមួយនៃដំណើរការសវនាការ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4712(h) |
| 1 តុលា 2022 |
Notice of Action and Timelines for Appeal
ច្បាប់បច្ចុប្បន្ន | ច្បាប់ថ្មី | កាលបរិច្ឆេទចូលជាធរមាន |
សិទ្ធិទទួលបានជំនួយក្នុងពេលមិនទាន់សម្រេចសេចក្តី ប្រសិនបើបានធ្វើឧទ្ធរណ៍ក្នុងរយៈពេល 10 ថ្ងៃ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4715 | សិទ្ធិទទួលបានជំនួយក្នុងពេលមិនទាន់សម្រេចសេចក្តី ប្រសិនបើបានធ្វើឧទ្ធរណ៍ក្នុងរយៈពេល 30 ថ្ងៃ SB 188, SEC. 36, 69 | 1 មិនា 2023 |
បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 30 ថ្ងៃ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4710.5(a) | បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីការជូនដំណឹងអំពីចំណាត់ការរបស់ទីភ្នាក់ងារសេវា SB 188, SEC. 36, 41 | 1 មិនា 2023 |
Informal Meeting & Mediations
ច្បាប់បច្ចុប្បន្ន | ច្បាប់ថ្មី | កាលបរិច្ឆេទចូលជាធរមាន |
បុគ្គលម្នាក់អាចស្នើសុំកិច្ចប្រជុំក្រៅផ្លូវការ និង/ឬ ការសម្រុះសម្រួលជាមួយសំណើសុំសវនាការ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4710.5 | បុគ្គលម្នាក់អាចស្នើសុំកិច្ចប្រជុំក្រៅផ្លូវការ និង/ឬការសម្រុះសម្រួលដោយមិនចាំបាច់ស្នើសុំសវនាការ SB 188, SEC. 30, 41 | 1 មិនា 2023 |
កិច្ចប្រជុំក្រៅផ្លូវការត្រូវបានតម្រូវឱ្យមាននៅពេលមានការស្នើសុំដោយដើមបណ្តឹង។ មជ្ឈមណ្ឌលក្នុងតំបន់អាចទទួលយក ឬបដិសេធការសម្រុះសម្រួលបាន ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4710.6, 4711.5(a) | ទាំងកិច្ចប្រជុំក្រៅផ្លូវការនិងការសម្រុះសម្រួលសុទ្ធតែជាការចាំបាច់សម្រាប់មជ្ឈមណ្ឌលក្នុងតំបន់នៅពេលមានការស្នើសុំដោយដើមបណ្តឹង SB 188, SEC. 43, 53 | 1 មិនា 2023 |
Fair Hearing
ច្បាប់បច្ចុប្បន្ន | ច្បាប់ថ្មី | កាលបរិច្ឆេទចូលជាធរមាន |
បញ្ជីរាយនាមសាក្សី និងកញ្ចប់ឯកសារភស្តុតាងដែលបានផ្លាស់ប្តូរគ្នាក្នងរយៈពេលយ៉ាងតិច 5 ថ្ងៃមុនពេលសវនាការ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4712(d) | (1) ទីភ្នាក់ងារសេវា៖ បញ្ជូនទៅឱ្យដើមបណ្តឹងនូវការបញ្ជាក់អះអាងពីគោលជំហរជាភាសាដែលពួកគេចង់បាន ក្នុងរយៈពេល 2 ថ្ងៃធ្វើការនៅមុន សវនាការ។ ការបញ្ជាក់អះអាងពីគោលជំហរ សង្ខេបអំពីអង្គហេតុនៃសំណុំរឿង និងការបញ្ជាក់ ហេតុផលសម្រាប់ចំណាត់ការរបស់ទីភ្នាក់ងារសេវា។ វាក៏រួមបញ្ចូលនូវបញ្ជីរាយនាមសាក្សី កម្មវត្ថុទូទៅនៃសក្ខីកម្មរបស់សាក្សីនីមួយៗ និងសំណៅភស្តុតាងជាឯកសារ។ (2) ដើមបណ្តឹងដែលមានតំណាងដោយអាណត្តិ៖ ស្តង់ដាប្រហាក់ប្រហែលនឹងទីភ្នាក់ងារសេវា។ ផ្ញើការបញ្ជាក់អះអាងពីគោលជំហរក្នុងរយៈពេល 2 ថ្ងៃធ្វើការនៅមុនសវនការ ជាមួយនឹងបញ្ជីរាយនាមសាក្សីនិងភស្តុតាងជាឯកសារ។ (2) ដើមបណ្តឹងដែលមិនមានតំណាងដោយ អាណត្តិ៖ មិនតម្រូវឱ្យមានការបញ្ជាក់អះអាងពីគោលជំហរ។ 2 ថ្ងៃធ្វើការនៅមុនសវនាការ ត្រូវតែផ្ញើបញ្ជីរាយនាមសាក្សីតាមការគ្រោងទុកជាមួយនឹងការពិពណ៌នាត្រួសៗអំពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងដើមបណ្តឹង និងសំណៅឯកសារវាយតម្លៃវិជ្ជាជីវៈឬរបាយការណ៍ពាក់ព័ន្ធ នឹងសិទ្ធិទទួលបាន ឬសេវាកម្មដែលភាគីដើម បណ្តឹងមានបំណងប្រើប្រាស់នៅឯសវនាការ។ ភាគីដើមបណ្តឹងអាចផ្តល់រាល់ភស្តុតាងជាឯកសារតាមការគ្រោងទុកនៅពេល ឬនៅមុនពេលសវនាការ។ SB 188, SEC. 57 | 1 មិនា 2023 |
មន្ត្រីដែលបើកសវនាការ៖ សវនាការយុត្តិធម៌មិនចាំបាច់ធ្វើឡើងស្របតាមវិធានបច្ចេកទេសនៃភស្តុតាង និងវិធានទាំងឡាយដែលពាក់ព័ន្ធនឹងសាក្សីនោះទេ។ ចំពោះភស្តុតាងពាក់ព័ន្ធណាមួយត្រូវតែទទួលយក។ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4712(i) | ច្បាប់វិជ្ជមានបូក៖
|
After the Hearing
ច្បាប់បច្ចុប្បន្ន | ច្បាប់ថ្មី | កាលបរិច្ឆេទចូលជាធរមាន |
សេចក្តីសម្រេចរបស់ការិយាល័យសវនាការគឺការសម្រេចស្ថាពរ។ វិធីតែមួយគត់នៅក្នុងការជំទាស់តវ៉ាគឺតាមរយៈបណ្តឹងឧទ្ធរណ៍នៅតុលាការជាន់ខ្ពស់ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4712.5(a) |
SB 188, SEC. 61, 64 | 1 មិនា 2023 |
90 ថ្ងៃដើម្បីធ្វើឧទ្ធរណ៍ចំពោះការសម្រេចរបស់សវនាការ ក្រមស្តីពីសុខុមាលភាព និង ស្ថាប័ន ផ្នែក 4712.5(a) | ធ្វើឧទ្ធរណ៍លើការសម្រេចរបស់សវនាការ ក្នុងរយៈពេល 180 ថ្ងៃ SB 188, SEC. 61 | 1 មិនា 2023 |
គ្មានសិទ្ធិអំណាចជាក់លាក់សម្រាប់ការធានាឱ្យទីភ្នាក់ងារសេវាគោរពតាមការ សម្រេចចិត្តរបស់សវនាការនោះទេ | ទីភ្នាក់ងារសេវាត្រូវតែអនុវត្តការសម្រេចចិត្តសវនាការឱ្យបានឆាប់តាមតែអាចធ្វើបាន ប៉ុន្តែមិនត្រូវហួសរយៈពេល 30 ថ្ងៃ ក្រោយកាលបរិច្ឆេទនៃការសម្រេចស្ថាពរឡើយ។ ភ្នាក់ងារសេវាត្រូវតែជូនដំណឹងដល់ DDS និងដើមបណ្តឹង ប្រសិនបើខ្លួនមិនអាចបំពេញ តាមកាលវេលានេះបានទេ។ ដើមបណ្តឹងអាចទាក់ទង DDS ប្រសិនបើពួកគេមិនពេញចិត្តនឹងការអនុលោមតាមច្បាប់របស់ភ្នាក់ងារសេវា ហើយ DDS ត្រូវបានអនុញ្ញាតឱ្យចាត់វិធានការសមស្របដើម្បីទទួលបានការអនុលោមតាមច្បាប់។ SB 188, SEC. 65 | 1 កក្កដា 2022 |
ឯកសារបន្ថែម O៖ របៀបដាក់បណ្តឹងបញ្ញត្តិ 4731
ប្រសិនបើអ្នកជឿថា មជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលអភីវឌ្ឍន៍ការលូតលាស់ ឬ អ្នកផ្តល់សេវារបស់អ្នក បានរំលោភទៅសិទ្ធិរបស់អ្នក អ្នកអាចដាក់បណ្តឹងបញ្ញត្តិ 4731 បាន ដើម្បីសុំឱ្យពួកគេបញ្ឈប់ការរំលោភលើសិទ្ធិរបស់អ្នក (ហើយនិងសិទ្ធិរបស់អ្នកផ្សេង)។ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកអាចដាក់បណ្តឹងនេះដោយខ្លួនអ្នកបាន។ ឬ ឱ្យនរណាម្នាក់អាចដាក់បណ្តឹងនេះជំនួសអ្នកបាន។ សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការបណ្តឹងនេះ។
ដើម្បីដាក់បណ្តឹង អ្នកអាច៖
- បំពេញទម្រង់បណ្តឹងជាភាសាអង់គ្លេសនៅ៖ https://www.dds.ca.gov/wp-content/uploads/2019/05/DS255.pdf
- បំពេញទម្រង់បណ្តឹងជាភាសាអេស្ប៉ាញនៅ៖ https://www.dds.ca.gov/wp-content/uploads/2019/05/DS255.pdf
- សរសេរលិខិតតាមសេចក្តីណែនាំខាងក្រោម។
របៀបសរសេរបណ្តឹងបញ្ញត្តិ 4731
ប្រើអត្ថបទខាងក្រោមជាគំរូ។ ត្រូវកុំភ្លេចបំពេញលិខិតជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅតាមផ្នែកដែលត្រូវបានគូរបន្ទាត់ពីក្រោមនៅក្នុងវង់ក្រចក។
[កាលបរិច្ឆេទនៅថ្ងៃនេះ]
នាយកប្រតិបត្តិ, [ឈ្មោះមជ្ឈមណ្ឌលថ្នាក់តំបន់]
[សរសេរអាសយដ្ឋានមជ្ឈមណ្ឌលថ្នាក់តំបន់នៅទីនេះ។ អ្នកស្វែងរកឈ្មោះនាយកមជ្ឈមណ្ឌលថ្នាក់តំបន់និងអាសយដ្ឋាននៅទីនេះ https://www.dds.ca.gov/rc/listings/
គោរពជូនចំពោះលោកនាយក/លោកស្រីនាយិកា៖
នេះជា “ពាក្យបណ្តឹងបញ្ញត្តិ 4731” អំពីការកើតឡើងជាបន្តបន្ទាប់និងការអនុវត្តន៍ដែលរំលោភសិទ្ធិដែលចែងដោយច្បាប់ Lanterman Act។ បណ្តឹងនេះធ្វើឡើងជំនួសឱ្យ [សរសេរឈ្មោះរបស់អ្នក ឬ អ្នកប្រើប្រាស់នៅទីនេះ] និងអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់ដែលស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា។
[ឈ្មោះរបស់អ្នកប្រើប្រាស់ ដោយគ្រាន់តែនិយាយ “ខ្ញុំ” ប្រសិនបើអ្នកសរសេរសម្រាប់ខ្លួនឯង] មាន [អាយុ] ឆ្នាំ [រៀបរាប់ពីប្រភេទនៃពិការភាព]។ [រៀបរាប់ពីសេវានិងការគាំពារដែលអ្នក ឬ អ្នកប្រើប្រាស់ទទួលបាននាពេលនេះ។]
ខ្ញុំកំពុងមានបញ្ហាជាមួយ [សរសេរឈ្មោះមជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ឬ អ្នកផ្តល់សេវា (អ្នកផ្គត់ផ្គង់)]។
[សរសេរបញ្ហា វាអាចជាករណីដែលមជ្ឈមណ្ឌលថ្នាក់តំបន់រំលោភទៅលើសិទ្ធិដែលត្រូវមាន IPP ជាភាសាកំណើតរបស់អ្នក ឬ សិទ្ធិរបស់អ្នកដើម្បីជ្រើសរើសនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ វាក៏អាចជាបណ្តឹងដែលគោលនយោបាយ ឬ ការអនុវត្តរំលោភទៅលើសិទ្ធិរបស់អ្នកប្រើប្រាស់។ ឧទាហរណ៍ តើសេវាកម្មទាំងឡាយដែលអ្នកទទួលផ្អែកទៅលើគោលនយោបាយជំនួសឱ្យតម្រូវការផ្ទាល់ខ្លួនឬយ៉ាងណា? វាអាចជាបញ្ហាជាមួយនឹងអ្នកផ្តល់សេវាកម្មរំលោភលើសិទ្ធិរបស់អ្នកកដែលអាចជួបអ្នកមកសួរសុខទុក ឬ ចូលរួមក្នុងការហាត់ប្រាណនិងការលំហែរកម្សាន្ត។ ទាំងនេះគឺគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ។ សរសេរបញ្ហារបស់អ្នកនៅទីនេះ]
[ពន្យល់ពីរបៀបដែលបណ្តឹងរបស់អ្នកអាចត្រូវដោះស្រាយបាន។ សរសេរពីអ្វីដែលអ្នកចង់បានដើម្បីដោះស្រាយបញ្ហានេះ។]
សូមស៊ើបអង្កេតបណ្តឹងនេះ និងឆ្លើយតបមកខ្ញុំក្នុងរយៈពេល 20ថ្ងៃនៃថ្ងៃធ្វើការ។ ប្រសិនបើអ្នកមានសំណួរ អ្នកអាចនឹងទាក់ទងមកខ្ញុំតាមលេខរាយខាងក្រោមបាន។
ដោយសេចក្តីគោរពអំពីខ្ញុំ
[ឈ្មោះរបស់អ្នក – ឬ ឈ្មោះនៃបុគ្គលដែលត្រូវសរសេរជំនួសឱ្យអ្នកប្រើប្រាស់]
[អាសយដ្ឋាននិងលេខទូរសព្ទរបស់អ្នក – ឬអាសយដ្ឋាននិងលេខទូរសព្ទរបស់អ្នកសរសេរជំនួសឱ្យអ្នកប្រើប្រាស់]