បោះពុម្ពជំពូកទី 4 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/29/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/29/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 4៖ ផែនការកម្មវិធីលក្ខណៈបុគ្គល
(4.1) តើផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) ជាអ្វី?
IPP ជាឯកសារដែលមានសេវានិងការគាំពារដែលអ្នកត្រូវការ និងចង់សម្រេចគោលដៅរបស់អ្នកសម្រាប់ជីវិតអ្នក។ វាកំណត់ពីអ្នកដែលផ្តល់សេវានិងការគាំពារ។ IPP គឺជាកិច្ចសន្យាមួយ៖ នៅពេលអ្នកនិងមណ្ឌលសិក្សាធិការក្នុងតំបន់យល់ស្របទៅលើអ្វីដែលមាននៅក្នុង IPP មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែធ្វើអ្វីដែលខ្លួនបាននិយាយ។ [[“ពិតមែនតែមជ្ឈមណ្ឌលក្នុងតំបន់មាន ‘ឆន្ទានុសិទ្ធិធំធេង’ ក្នុងការកំណត់ពីរបៀបដែលត្រូវអនុវត្តផែនការ ប៉ុន្តែពួកគេគ្មានឆន្ទានុសិទ្ធិទាល់តែសោះក្នុងការសម្រេចថាតើត្រូវអនុវត្តវាដែរឬអត់នោះទេ ពួកគេត្រូវតែអនុវត្ត [យោងទៅលើផ្នែក 4648]។” សមាគមពលរដ្ឋមានការលូតលាស់យឺតរដ្ឋកាលីហ្វ័រញ៉ា v. នាយកដ្ឋានសេវាកម្មការលូតលាស់ (1985) 38 Cal.3d 384, 390.]] ទាំងអ្នក (ឬឪពុកម្តាយ ឬតំណាង) និងមជ្ឈមណ្ឌលក្នុងតំបន់ត្រូវចុះហត្ថលេខាលើ IPP មុនពេលសេវាកម្មដែលអ្នកបានឯកភាពអាចនឹងចាប់ផ្តើមបាន។[[Section 4646(i).]] អ្នកអាចទទួលបានតែសេវាកម្មទាំងឡាយណាដែលមានកំណត់នៅក្នុង IPP របស់អ្នកប៉ុណ្ណោះ។ ដើម្បីទទួលបានសេវាកម្មថ្មី ឬ ផ្សេងទៀត អ្នកត្រូវប្តូរ IPP របស់អ្នក ដែលជាធម្មតាដោយមានការប្រជុំ IPP មួយទៀត។ IPP កំណត់ពីតម្រូវការ ការពេញចិត្ត ជម្រើស គោលដៅ និងវត្ថុបំណងរបស់អ្នក ហើយសេវានិងការគាំពារដែលអ្នកត្រូវការដើម្បីឈានទៅសម្រេចនូវគោលដៅទាំងនោះ។ IPP ផ្តោតទៅលើអ្នក និងតាមលក្ខណៈសមស្រប ក្រុមគ្រួសាររបស់អ្នក។ IPP របស់អ្នកគួរតែជួយឱ្យអ្នកបានស្ថិតនៅក្នុងសហគមន៍របស់អ្នកនិងរីករាយជាមួយនឹងជីវិតដែលមានលក្ខណៈឯករាជ្យ ផលិតភាព និងប្រក្រតីភាពតាមតែអាចធ្វើទៅបាន។ [[Section 4646.]]
ផែនការ IPP របស់អ្នកគួររួមបញ្ចូលនូវ៖
- ព័ត៌មានអំពីភាពខ្លាំង ជម្រើស និងតម្រូវការរបស់អ្នក។ [[Section 4646.5(a)(1).]]
- សេវាកម្មនិងការគាំពារពិសេស ដែលអ្នកត្រូវការ និងជ្រើសរើសដើម្បីដឹកនាំជីវិតឱ្យកាន់តែឯករាជ្យនិងមានផលិតភាពជាងមុន។ [[Section 4501 and 4502(a).]]
- សេវាជាក់លាក់ “ច្បាប់ [Lanterman] ថ្លឹងថ្លែងយ៉ាងច្បាស់ថា សេវាកម្មទាំងឡាយដែលត្រូវផ្តល់ដល់អតិថិជនម្នាក់ៗ នឹងត្រូវបានជ្រើសរើស ‘ទៅតាមលក្ខណៈបុគ្គល។’” Williams v. Macomber (1991) 226 Cal.App.3d 225, 232.]]
- បញ្ជីរាយឈ្មោះសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ អ្នកដែលនឹងផ្តល់វា និងពេលវេលាដែលវានឹងចាប់ផ្តើម។ [[Section 4646.5(a)(5).]]
ផែនការ IPP របស់អ្នកត្រូវតែនិយាយថា តើមជ្ឈមណ្ឌលក្នុងតំបន់នឹងផ្តល់ គ្រប់គ្រង ឬ បង់ថ្លៃសម្រាប់សេវាកម្មរបស់អ្នក ឬ ថាតើវានឹងត្រូវធ្វើឡើងដោយទីភ្នាក់ងារមួយផ្សេងទៀត។ ត្រូវតែចែងឱ្យបានច្បាស់នៅក្នុង IPP របស់អ្នកថាតើនរណាទទួលខុសត្រូវចំពោះការផ្តល់ ឬបង់ប្រាក់សេវា។ [[“សេវានិងការគាំទ្រដែលមជ្ឈមណ្ឌលក្នុងតំបន់យល់ស្របក្នុងការផ្តល់ទៅឱ្យអតិថិជនរបស់ខ្លួន គួរតែត្រូវបានចែងជាភាសាដែលមានភាពច្បាស់លាស់។ [ការគ្រាន់តែនិយាយ] ថាមជ្ឈមណ្ឌលក្នុងតំបន់នឹង ‘ស្នើសុំ’ ការផ្តល់ថវិកា វាមានលក្ខណៈស្រពេចស្រពិល ពីព្រោះវាមិនច្បាស់ថាតើទីភ្នាក់ងារកំពុងតែឯកភាពទៅលើការផ្តល់សេវាកម្ម… ឬក៏គ្រាន់តែឯកភាពទៅលើការស្នើសុំវា។” នៅក្នុងបញ្ហានៃករណី T.S. v. Golden Gate Regional Center ការិយាល័យសវនាការរដ្ឋបាល (OAH) សំណុំរឿងលេខ 2003020153 និង N2003010267.]]
ការផ្តល់បន្ថែមរបស់យើង អាចជួយដល់អ្នកធ្វើផែនការ IPP របស់អ្នក៖ ឯកសារបន្ថែម I (អ្នករៀបចំកិច្ចប្រជុំផែនការ IPP), ឯកសារបន្ថែម J (ប្រើ IPP របស់អ្នកដើម្បីធ្វើផែនការសកម្មភាពសហគមន៍), និងឯកសារបន្ថែម K (ត្រៀមសម្រាប់ការប្រជុំ IPP/IFSP របស់កូនអ្នក)។
(4.2) តើការប្រជុំរៀបចំ IPP “ផ្តោតលើមនុស្ស” ជាអ្វី?
វាជាការប្រជុំ IPP ដែលត្រូវបានផ្តោតទៅលើអ្នកជាសំខាន់! IPP របស់អ្នកគួរតែឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក និងបង្ហាញពីជម្រើសនិងការពេញចិត្តរបស់អ្នក។ នេះហៅថា “ផ្តោតលើមនុស្ស”។ [[Title 17, Cal. Code Regs., section 56076(e)(9).]]
ការធ្វើផែនការដែលផ្តោតជាសំខាន់ទៅលើមនុស្ស ជាវិធីសាស្រ្តមួយអនុវត្តផ្តោតទៅលើអនាគត ដែលអ្នកចង់បានសម្រាប់ខ្លួនអ្នកផ្ទាល់។ [[Section 4646(a).]] វាផ្តល់ដល់អ្នកនូវមធ្យោបាយឱ្យនិយាយ៖
- កន្លែងដែលអ្នកចង់រស់នៅនិងធ្វើការ មនុស្សដែលអ្នកចង់រស់នៅជាមួយ
- ពីរបៀបនិងមនុស្សដែលអ្នកចង់ចំណាយពេលជាមួយ
- ពីរបៀបដែលអ្នកចង់រៀបចំផ្នែកសំខាន់ផ្សេងៗទៀតនៃជីវិតរបស់អ្នក [[Section 4501 and 4502(b)(10).]]
អ្នកត្រូវចូលរួមក្នុងការបង្កើតនូវផែនការ IPP របស់អ្នក ជាមួយនឹងក្រុមធ្វើផែនការរបស់អ្នក ដើម្បីឱ្យអ្នកអាចទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ ដើម្បីសម្រេចនូវគោលដៅនិងក្តីសុបិន្តរបស់អ្នក។ [[Section 4646(a)(b) and (d) and 4512(j).]] វាជាដំណើរការដែលធ្វើឡើងជាប្រចាំ មិនមែនមានតែការប្រជុំមួយនោះទេ។ ហើយអ្វីៗទាំងអស់គឺអំពីអ្នកនិងគោលដៅរបស់អ្នក។
(4.3) តើត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំមិនយល់ពីអ្វីដែលអ្នកគ្រប់គ្នាលើកឡើងនៅក្នុងការប្រជុំ IPP របស់ខ្ញុំ?
គ្រប់គ្នានៅក្នុងកិច្ចប្រជុំ គួរនិយាយតាមរបៀបមួយដែលអ្នកអាចយល់បាន។ ប្រសិនបើនរណាម្នាក់ប្រើពាក្យ ឬ ឃ្លា ដែលអ្នកមិនយល់ ចូរសុំឱ្យពួកគេ
ពន្យល់វា។ ប្រសិនបើអ្នក ឬ ក្រុមគ្រួសាររបស់អ្នក មិននិយាយភាសាអង់គ្លេសបានល្អទេ ចូរស្នើសុំអ្នកបកប្រែភាសា។ អ្នកក៏អាចស្នើសុំឱ្យបកប្រែ IPP របស់អ្នកជាភាសាកំណើតរបស់អ្នកបានដែរ។ [[Section 4646(j).]]
ការប្រជុំ IPP គឺជាឱកាសរបស់អ្នក ដើម្បីជជែកអំពីអ្វីដែលសំខាន់ដល់អ្នក។ អ្វីដែលសំខាន់នោះគឺត្រូវបង្ហាញឡើងនូវអ្វីៗទាំងឡាយដែលអ្នកត្រូវការពីមជ្ឈមណ្ឌលក្នុងតំបន់ និងទីភ្នាក់ងារផ្សេងៗ ដូចជា Medi-Cal និង IHSS និងពីគ្រួសារ មិត្តភក្តិ និងអ្នកផ្តល់សេវាកម្មរបស់អ្នក។
(4.4) តើធ្វើដូចម្តេចប្រសិនបើខ្ញុំមិនចេះនិយាយភាសាអង់គ្លេស? (ពីមុនមកនៅសំណួរ 4.24)
ការទំនាក់ទំនងល្អចាំបាច់ណាស់។ ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេស មានបញ្ហាក្នុងការយល់ភាសាអង់គ្លេស ឬមានអារម្មណ៍ថាមានទំនុកចិត្តជាងក្នុងការនិយាយភាសាផ្សេងនោះ សូមប្រាប់ដល់មជ្ឈមណ្ឌលក្នុងតំបន់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ពួកគេត្រូវផ្តល់អ្នកបកប្រែភាសា។ អ្នកអាចមានអ្នកបកប្រែភាសានៅគ្រប់កិច្ចប្រជុំទាំងអស់ ប្រសិនបើអ្នកត្រូវការ។ អ្នកក៏អាចនាំមិត្តភក្តិ ឬ សមាជិកក្រុមគ្រួសារដែលនិយាយភាសាអង់គ្លេសមកជាមួយឱ្យជួយអ្នកបានផងដែរ។ ប៉ុន្តែមជ្ឈមណ្ឌលក្នុងតំបន់មិនអាចបង្ខំឱ្យអ្នកយកមិត្តភក្តិមកធ្វើជាអ្នកបកប្រែបានទេ។
ច្បាប់ផ្តល់សិទ្ធិដល់អ្នកឱ្យ៖
- ទទួលបានការបកប្រែ IPP របស់អ្នក និងឯកសារទាំងឡាយផ្សេងទៀត និង
- ទទួលបានអ្នកបកប្រែសម្រាប់កិច្ចប្រជុំ ឬការសន្ទនាតាមទូរស័ព្ទ។ [[Section 4502.1 and 4646(g)&(i).]]
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់នឹងមិនបកប្រែឯកសារ ឬ ផ្តល់អ្នកបកប្រែភាសាទេ សូមទូរស័ព្ទទៅកាន់ Disability Rights California ឬ OCRA សម្រាប់ស្នើសុំជំនួយ។
(4.5) តើការទទួលបានព័ត៌មានជា “ភាសាកំណើត” របស់ខ្ញុំ មានន័យដូចម្តេច?
ច្បាប់ Lanterman Act កំណត់និយមន័យ “ភាសាកំណើត” ថាជាភាសាដែលអ្នកប្រើប្រាស់ជាធម្មតា និងនិយមប្រើប្រាស់។ “ភាសាកំណើត” ក៏រួមបញ្ចូលផងដែរនូវភាសាដែលឪពុកម្តាយរបស់អ្នក អាណាព្យាបាលស្របច្បាប់ អ្នកមើលថែ ឬអ្នកតំណាងស្របច្បាប់ប្រើប្រាស់ឬនិយមប្រើប្រាស់។ ឧទាហរណ៍ ប្រសិនបើអ្នកមិននិយាយភាសាអង់គ្លេសបានល្អទេ ហើយអ្នកជាធម្មតានិយាយភាសាអេស្ប៉ាញ នោះភាសាកំណើតរបស់អ្នកគឺជាភាសាអេស្ប៉ាញ។ [[Cal. Welf. & Inst. Code section 4512 (m).]]
ឧទាហរណ៍ផ្សេងទៀត៖ កូនរបស់អ្នកគឺជាកូនក្តីរបស់មជ្ឈមណ្ឌលក្នុងតំបន់ ប៉ុន្តែជាអនីតិជនឬជាមនុស្សពេញវ័យដែលអ្នកមើលថែ ហើយអ្នកត្រូវការព័ត៌មានជាភាសាអេស្ប៉ាញ។ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែប្រាប់ថាតើភាសាកំណើតរបស់អ្នកជាភាសាអ្វី (អេស្ប៉ាញ) នៅក្នុងកម្មវិធី IPP។ [[Cal. Welf. & Inst. Code section 4646(j)(3).]]
(4.6) តើមជ្ឈមណ្ឌលក្នុងតំបន់ចាំបាច់ត្រូវធ្វើផែនការ និងបង្កើតកម្មវិធី IPP ជាភាសាកំណើតរបស់ខ្ញុំដែរឬទេ?
បាទ/ចាស។ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែប្រាស្រ័យទាក់ទងជាមួយអ្នក (ឬគ្រួសាររបស់អ្នកប្រសិនបើសមស្រប) ជាភាសាកំណើតឬភាសាដែលអ្នកនិយមប្រើ ខណៈពេលកំពុងធ្វើផែនការនិងបង្កើតកម្មវិធី IPP និងនៅឯកិច្ចប្រជុំ IPP ផ្ទាល់។ [[Section 4646(j).]] មជ្ឈមណ្ឌលក្នុងតំបន់អាចមិនធ្វើដូច្នោះបាន លុះត្រាតែ DDS បានសម្រេចថា ការប្រាស្រ័យទាក់ទងជាមួយអ្នកជាភាសាកំណើតរបស់អ្នកគឺមានភាពលំបាកខ្លាំងពេក។ ឧទាហរណ៍ ប្រសិនបើអ្នកជាធម្មតានិយាយ ឬនិយមប្រើភាសាវៀតណាមនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែប្រាស្រ័យទាក់ទងជាមួយអ្នកជាភាសាវៀតណាមដើម្បីធ្វើផែនការនិងបង្កើតកម្មវិធី IPP របស់អ្នក និងនៅអំឡុងពេលកិច្ចប្រជុំ IPP របស់អ្នក។ [[Section 4646(j)(1)]]. មធ្យោបាយដែលមជ្ឈមណ្ឌលក្នុងតំបន់អាចធ្វើរឿងនេះបាន រួមមានការប្រើប្រាស់បុគ្គលិកមជ្ឈមណ្ឌលក្នុងតំបន់ដែលនិយាយភាសារបស់អ្នកឬអ្នកប្រែ ដោយផ្តល់ជូនអ្នកនូវឯកសារជាលាយលក្ខណ៍អក្សរជាភាសាកំណើតរបស់អ្នក និងដោយផ្តល់សេវាទំនាក់ទំនងតាមជម្រើសផ្សេងទៀត។ [[Section 4646(j)(1-2)]].
(4.7) តើខ្ញុំចាំបាច់ត្រូវស្វែងយល់ពីធនធានទូទៅនានាមុនពេលសុំមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ជំនួយឬសេវាកម្មបន្ទាប់បន្សំដែរឬទេ?
ទេ។ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែអនុញ្ញាតឱ្យអ្នកមានតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការរៀបចំផែនការកម្មវិធី IPP របស់អ្នក។[[Id.]] មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែ “ផ្តល់ព័ត៌មានក្នុងរបៀបដែលសមស្របតាមវប្បធម៌និងភាសាសម្រាប់អ្នកប្រើប្រាស់សេវា” រួមទាំងការផ្តល់ “សេវាទំនាក់ទំនងផ្សេងទៀត”។[[§§4502.1, 4646(i)(1)-(2), 4643(d); California Government Code §§11135 to 11139.8.]] នេះមានន័យថា អ្នកមិនចាំបាច់បញ្ចេញអស់ធនធានទូទៅនោះទេ ប្រសិនបើសេវាកម្មនិងការគាំទ្រដែលអ្នកស្នើសុំមានភាពចាំបាច់សម្រាប់អ្នកក្នុងការចូលរួមយ៉ាងសកម្មក្នុងកម្មវិធី IPP របស់អ្នក។
(4.8) តើខ្ញុំអាចស្វែងយល់បន្ថែមពីរបៀបត្រៀមខ្លួនសម្រាប់ការប្រជុំ IPP របស់ខ្ញុំនៅឯណា?
សូមចុច សៀវភៅណែនាំអំពីការរៀបចំផែនការកម្មវិធី IPP។ DDS ក៏មានវីដេអូនិងឯកសារបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ខ្លួនដែរ។ សូមចុច ឬហៅទូរស័ព្ទទៅកាន់ DDS តាមលេខ (916) 654-1956។
(4.9) ហេតុអ្វីបានជា IPP មានសារសំខាន់ខ្លាំងបែបនេះ?
IPP មានសារសំខាន់ខ្លាំងពីព្រោះវាសម្រេចទៅលើសេវាកម្មនិងការគាំពាររបស់អ្នក។ IPP មានលក្ខណៈដូចជាកិច្ចសន្យារវាងអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់អញ្ចឹងដែរ។ វាជាការព្រមព្រៀងមួយក្នុងការផ្តល់សេវានិងការគាំទ្រ។ [[“សិទ្ធិរបស់បុគ្គលដែលមានពិការភាពផ្នែកការលូតលាស់ និងកាតព្វកិច្ចរបស់រដ្ឋចំពោះពួកគេ ត្រូវអនុវត្តតាមរយៈផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPPs) ដែលមជ្ឈមណ្ឌលក្នុងតំបន់ទាំងឡាយ ត្រូវតែបង្កើតឡើងសម្រាប់ពួកគេ។” Clemente v. Amundson, 60 Cal.App.4th 1094 (1998).]] ប្រសិនបើមានសេវាកម្ម ឬការគាំពារណាមួយដែលអ្នកត្រូវការនិងចង់បាន រួមបញ្ចូលទាំងសេវាកម្មពីទីភ្នាក់ងារមួយផ្សេងទៀតនោះ អ្នកត្រូវតែសុំឱ្យសរសេរសេវាកម្មនោះចូលទៅក្នុង IPP។
នៅពេលណាក៏បានឱ្យតែអ្នកត្រូវការសេវាកម្មនិងការគាំពារ សូមស្នើសុំការប្រជុំ IPP ពីមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ គ្រប់សេវាកម្មនិងការគាំពារ គួរតែត្រូវបានរាយឈ្មោះ រួមទាំងសេវាកម្មពី “ទីភ្នាក់ទូទៅ” ផងដែរ។ [[Section 4646.5(a)(5). ទីភ្នាក់ងារទូទៅ ផ្តល់សេវាកម្មនិងអត្ថប្រយោជន៍ដល់អ្នក ជាទូទៅមិនថាឡើយអ្នកជាអតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់ឬក៏អត់នោះទេ។ ផ្នែក 4644(b). ឧទាហរណ៍ទាំងឡាយនៃទីភ្នាក់ងារទូទៅ និងសេវាកម្មគឺកម្មវិធី Medi-Cal ឬ Medicare សម្រាប់ការថែទាំសុខភាព សេវាកម្មសម្រាប់កុមារកាលីហ្វ័រញ៉ា (CCS) សម្រាប់ការថែទាំសុខភាពទាក់ទងទៅនឹងពិការភាពរាងកាយ មណ្ឌលសិក្សាធិការសម្រាប់សេវាកម្មត្រូវបានផ្តល់តាមរយៈកម្មវិធីអប់រំពិសេស រដ្ឋបាលសន្តិសុខសង្គមសម្រាប់ SSI និងអត្ថប្រយោជន៍សន្តិសុខសង្គមផ្នែកពិការភាព។]]
ពិការភាពរាងកាយ មណ្ឌលសិក្សាធិការសម្រាប់សេវាកម្មដែលបានផ្តល់ជូនតាមរយៈកម្មវិធីអប់រំពិសេស រដ្ឋបាលរបបសន្តិសុខសង្គមសម្រាប់ SSI ឬអត្ថប្រយោជន៍ពិការភាពផ្នែករបបសន្តិសុខសង្គម។]]
ចូរចងចាំ!
- ប្រសិនបើសេវាកម្ម ត្រូវបានរាយ នៅក្នុង IPP របស់អ្នក មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែ ផ្តល់វា ឬ ជួយដល់អ្នកឱ្យទទួលបាន (ឬរក្សាទទួលបាន) វាពីកន្លែងផ្សេងទៀត។ [[Section 4648.]]
- ប្រសិនបើសេវាកម្ម មិនមាន នៅក្នុង IPP របស់អ្នកទេ មជ្ឈមណ្ឌលក្នុងតំបន់មិនចាំបាច់ត្រូវផ្តល់វាដល់អ្នក ឬ ជួយអ្នកឱ្យទទួលបានវាពីទីភ្នាក់មួយផ្សេងទៀតនោះទេ។
(4.10) តើនរណាបង្កើត IPP ឡើង?
ក្រុមការងារធ្វើផែនការជាអ្នកបង្កើត IPP របស់អ្នក។ ក្រុមការងារធ្វើផែនការរួមមាន៖
- អ្នក
- ឪពុកម្តាយរបស់អ្នក ប្រើសិនបើអ្នកជាកុមារមិនទាន់គ្រប់អាយុ
- អ្នកមើលថែទាំអ្នក ឬតំណាងដោយស្របច្បាប់របស់អ្នក ប្រសិនបើអ្នកមាន និងអ្នកជាមនុស្សពេញវ័យ
- មនុស្សម្នាក់ ឬ ច្រើននាក់មកពីមជ្ឈមណ្ឌលក្នុងតំបន់ រួមទាំងអ្នកសម្របសម្រួលសេវាកម្មរបស់អ្នកផងដែរ។
- នរណាម្នាក់ដែលអ្នកអញ្ជើញមក ដូចជាអ្នកផ្តល់សេវាកម្មដល់អ្នក។ [[Section 4512(j). ប្រសិនបើអ្នករស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់នោះ បុគ្គលិកមកពីមជ្ឍមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនោះដែរ។ Section 4418.3(c)]]
ការប្រជុំ IPP គួរតែមានលក្ខណៈជាកិច្ចសហការ។ ក្រុមការងាររបស់អ្នកធ្វើការរួមគ្នាដើម្បីស្វែងរកមធ្យោបាយទាំងឡាយសម្រាប់អ្នកឱ្យសម្រេចបាននូវគោលដៅនិងក្តីសុបិន្តរបស់អ្នក។ អ្នកទទួលបានឱកាសនិយាយពីក្តីសង្ឃឹម សុបិន្ត និងបញ្ហាប្រឈមទាំងឡាយរបស់អ្នក។ ហើយមជ្ឈមណ្ឌលក្នុងតំបន់នាំមកនូវបទពិសោធន៍និងចំណេះដឹងរបស់ខ្លួន ពីសេវាកម្មនិងការគាំពារទាំងឡាយដែលមានដើម្បីជួយដល់អ្នក។
(4.11) តើខ្ញុំអាចសុំឱ្យនរណាម្នាក់ជួយខ្ញុំក្នុងការប្រជុំ IPP របស់ខ្ញុំ ឬ តើអាចចាត់តាំងនរណាម្នាក់ឱ្យជួយខ្ញុំបានដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកជាមនុស្សពេញវ័យ ហើយមិនទាន់បានចាត់តាំងអ្នកជួយមើលថែដោយតុលាការនៅឡើយនោះ អ្នកអាចប្រាប់ដល់ក្រុមការងារធ្វើផែនការ ពីឈ្មោះម្នាក់នោះដែលអ្នកចង់ឱ្យជួយស្ថិតនៅការប្រជុំ IPP និងដើម្បីរៀបចំអភិវឌ្ឍឡើងនូវ IPP របស់អ្នក។
ពេលខ្លះ ការិយាល័យតំបន់របស់ក្រុមប្រឹក្សារដ្ឋស្តីពីពិការភាពការលូតលាស់ (ពីមុនត្រូវបានគេស្គាល់ថា ក្រុមប្រឹក្សាតំបន់នោះ) អាចចាត់តាំងតំណាងស្របច្បាប់ឱ្យនិយាយជំនួសអ្នកបាន។ តំណាងស្របច្បាប់ នឹងជួយអ្នកបញ្ជាក់ពីតម្រូវការរបស់អ្នក និងជម្រើស និងធ្វើការសម្រេចចិត្ត។ [[Section 4541(a)(1).]]
ប្រសិនបើអ្នកមិនអាចស្នើសុំបានដោយខ្លួនឯងទេ មាននរណាម្នាក់សុំឱ្យអ្នកក៏បាន។ អ្នកអាចស្នើសុំមនុស្សជាក់លាក់ណាម្នាក់ឱ្យចាត់តាំងធ្វើជាតំណាងបាន ដូចជាសមាជិកក្រុមគ្រួសារ ឬ មិត្តភក្តិ។ ការសម្រេចចិត្តរបស់អ្នកអំពីអ្នកដែលគួរជាតំណាងរបស់អ្នក និងប្រសិនបើអ្នកត្រូវការ តំណាងម្នាក់នោះ ប្រាកដជាត្រូវទទួលយក។ [[Section 4541(a)(2).]] ប្រសិនបើអ្នកមិនស្នើសុំឱ្យបុគ្គលជាក់លាក់ណាម្នាក់ទេ ក្រុមប្រឹក្សារដ្ឋ អាចចាត់តាំងសមាជិកក្រុមគ្រួសារ ឬ អ្នកស្ម័គ្រចិត្តម្នាក់ ប្រសិនបើពួកគេទំនេរ។ ក្រុមប្រឹក្សារដ្ឋត្រូវតែមានតំណាងដែលមានពេលសម្រាប់អ្នក ប្រសិនបើអ្នករស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ការលូតលាស់នោះ។ [[Section 4541(a)(3).]] សូមមើល ជំពូក 5 សម្រាប់ក្រុមប្រឹក្សារដ្ឋស្តីពីពិការភាពផ្នែកលូតលាស់
(4.12) ខ្ញុំចង់ឱ្យអ្នកជិតខាងរបស់ខ្ញុំទៅចូលរួមក្នុងការប្រជុំ IPP របស់ខ្ញុំ ប៉ុន្តែគាត់មិនអាចទៅដោយផ្ទាល់បាន។ តើពួកគេអាចចូលរួមតាមទូរស័ព្ទបានទេ?
ពិតជាបាន អ្នកជិតខាងរបស់អ្នក ឬ នរណាម្នាក់ផ្សេងទៀតដែលអ្នកជ្រើសរើស អាចចូលរួមតាមទូរស័ព្ទបាន។ សូមសួរមជ្ឈមណ្ឌលក្នុងតំបន់ ដើម្បីឱ្យប្រាកដថា មានទូរស័ព្ទព្រមជាមួយនឹង “ឧបករណ៍បំពងសម្លេង” ដើម្បីអ្នកគ្រប់គ្នាអាចឮបានទាំងអស់គ្នា។ សូមសុំឱ្យអ្នកសម្របសម្រួលសេវារបស់អ្នកផ្ញើទៅឱ្យអ្នកជិតខាងរបស់អ្នកនូវ IPP ចុងក្រោយរបស់អ្នក និងការផ្លាស់ប្តូរថ្មីទាំងឡាយព្រមជាមួយនឹងឯកសារទាំងឡាយផ្សេងទៀត ដូចជារបាយការណ៍វាយតម្លៃ ដែលចាំបាច់សម្រាប់ការប្រជុំ IPP។
នៅពេលអ្នកទូរស័ព្ទទៅកាន់អ្នកសម្របសម្រួលសេវារបស់អ្នក អ្នកអាចនិយាយថា “ខ្ញុំចង់ឱ្យអ្នកជិតខាងរបស់ខ្ញុំ Mrs. Hill ទៅចូលរួមការប្រជុំ។ គាត់ជាប់ធ្វើការ និងមិនអាចទៅចូលរួមដោយផ្ទាល់បានទេ។ សូមមេត្តាផ្តល់ឱ្យគាត់នូវ IPP ចុងក្រោយរបស់ខ្ញុំ និងរបាយការណ៍ដែលអ្នកនឹងយកទៅប្រជុំមួយច្បាប់ ដើម្បីឱ្យគាត់អាចចូលរួមបានតាមទូរស័ព្ទ។”
តាមពិត កិច្ចប្រជុំ IPP ទាំងមូលអាចត្រូវបានរៀបចំឡើងតាមការទំនាក់ទំនងប្រព័ន្ធអេឡិចត្រូនិក (ដូចជាតាមទូរស័ព្ទ ឬតាមកម្មវិធី Zoom) ប្រសិនបើអ្នកស្នើសុំវា។ សិទ្ធិក្នុងការស្នើសុំកិច្ចប្រជុំ IPP របស់អ្នកនេះដែលត្រូវបានរៀបចំឡើងតាមទូរស័ព្ទ ឬតាមប្រព័ន្ធផ្លេតហ្វមលើអ៊ីធឺណិតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2022។ [[Section 4646(g).]]
(4.13) តើ “ការកំណត់និងកសាងការគាំពារជុំវិញខ្លួន” មានន័យដូចម្តេច?
“ការគាំពារជុំវិញខ្លួន” គឺគ្រួសាររបស់អ្នក មិត្តភក្តិ និងអ្នកទាំងឡាយផ្សេងទៀតនៅក្នុងជីវិតរបស់អ្នក ដែលស្ម៏គ្រចិត្តជួបជាមួយអ្នកជាទៀងទាត់។ គោលដៅរបស់គេគឺដើម្បីស្តាប់អ្នក ចែករំលែកនូវបទពិសោធទាំងឡាយរបស់គេ និងជួយអ្នកឱ្យក្លាយជាមនុស្សឯករាជ្យ និងបានចូលរួមក្នុងសហគមន៍របស់អ្នក។ ដោះស្រាយបញ្ហាទាំងឡាយឱ្យបានងាយស្រួលជាងមុន ប្រសិនបើអ្នកដឹងថាអ្នកមានការគាំពារនិងជំនួយពីអ្នកជិតខាងនិងមិត្តភក្តិនោះ។ ការគាំពារជុំវិញខ្លួនគឺមួយក្នុងចំណោម “ការគាំពារជាលក្ខណៈធម្មជាតិ” ដែលមជ្ឈមណ្ឌលក្នុងតំបន់អាចជួយអ្នកឱ្យចាប់ផ្តើមបាន។ [[Section 4512(f).]]
ការគាំពារលក្ខណៈធម្មជាតិ គឺជាអ្នកទាំងឡាយដែលជាផ្នែកមួយនៃសហគមន៍របស់អ្នក។ ពួកគេជាក្រុមគ្រួសាររបស់អ្នក អ្នកជិតខាង អ្នករួមការងារ មិត្តភក្តិ មិត្តរួមថ្នាក់ និងសមាជិករបស់អង្គការ ក្លិប និងអង្គការពលរដ្ឋនានា ដែលអ្នកពាក់ព័ន្ធជាមួយ ឬដែលអ្នកស្ថិតនៅក្នុងនោះ។ [[Section 4512(e).]]
មជ្ឈមណ្ឌលក្នុងតំបន់មិនអាចធ្វើជាអ្នកគាំពារតាមលក្ខណៈធម្មជាតិដើម្បីជួយអ្នកបានទេ។ ហើយមណ្ឌលទាំងនោះមិនអាចបញ្ឈប់ ឬ បដិសេធសេវាកម្មដោយសារតែអ្នកគាំពារលក្ខណៈធម្មជាតិអាចជួយអ្នកបាននោះទេ លើកលែងតែបុគ្គលនោះមិនយល់ព្រមជួយដល់អ្នកតែប៉ុណ្ណោះ។
(4.14) ពេលខ្លះខ្ញុំវង្វេងទុកឯកសារដែលបានផ្ញើទៅជូនអ្នករួចខុសកន្លែងរកមិនឃើញ។ តើមជ្ឈមណ្ឌលនឹងផ្ញើការជូនដំណឹងទៅកាន់អ្នកផ្សេងដែរឬទេ?
អ្នកអាចស្នើសុំអ្នកសម្របសម្រួលសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកឱ្យ៖
- ផ្ញើការជូនដំណឹងអំពីការប្រជុំ IPP ទាំងឡាយ – និងការជូនដំណឹងទាំងឡាយផ្សេងទៀតអំពីសេវាកម្មរបស់អ្នក – ដល់អ្នកនិងនរណាម្នាក់ដែលអ្នកចង់ឱ្យជួយដល់អ្នក រួមទាំងសមាជិកក្រុមគ្រួសាររបស់អ្នក អ្នកជួយគាំពារ និងមិត្តភក្តិផងដែរ។ [[Section 4646(e).]]
- ទូរស័ព្ទប្រាប់អ្នកអំពីការប្រជុំ IPP។ ប្រសិនបើ អ្នកចង់បានការជូនដំណឹងជាលាយលក្ខណ៍អក្សរផងនោះ សូមស្នើសុំពួកគេឱ្យផ្ញើនូវការជូនដំណឹងពីការប្រជុំ IPP ទាំងអស់ទៅអ្នកនិងនរណាម្នាក់ផ្សេងក៏បានដែរ។
(4.15) តើការប្រជុំ IPP នឹងធ្វើឡើងនៅឯណា?
ការប្រជុំ IPP របស់អ្នកអាចធ្វើឡើងនៅកន្លែងណាក៏បាន ដែលមានលក្ខណៈងាយស្រួលសម្រាប់អ្នក។ វាគួរតែនៅពេលមួយដែលងាយស្រួលសម្រាប់អ្នក។ [[Section 4646(a).]] ជាញឹកញាប់ ការប្រជុំធ្វើឡើងនៅទីកន្លែងដែលអ្នករស់នៅ។ ពេលខ្លះ ការប្រជុំ IPP ធ្វើឡើងនៅតាមទីតាំងកម្មវិធីពេលថ្ងៃ ឬ នៅកម្មវិធីមជ្ឈមណ្ឌលក្នុងតំបន់។
(4.16) មជ្ឈមណ្ឌលក្នុងតំបន់គ្រាន់តែប្រាប់ខ្ញុំថា ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពីមជ្ឈមណ្ឌលក្នុងតំបន់។ តើខ្ញុំនឹងទទួលបាន IPP របស់ខ្ញុំនៅពេលណា?
IPP ជាលាយលក្ខណ៍អក្សររបស់អ្នក ត្រូវតែធ្វើឡើងក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីការចូលរួមនិងវាយតម្លៃលើកដំបូងរបស់អ្នក។ [[Section 4646(c).]] ដូច្នេះ អ្នកនឹងមានកិច្ចប្រជុំ IPP របស់អ្នក និងឯកសារ IPP របស់អ្នកក្នុងរយៈពេល 60 ថ្ងៃ។ ពេលខ្លះ – ជាពិសេស IPP ដំបូងរបស់អ្នក – អ្នកអាចនឹងត្រូវការការប្រជុំលើសពីម្តង។ ការប្រជុំតាមដានបន្ទាប់ ត្រូវធ្វើឡើងក្នុងរយៈពេល 15 ថ្ងៃ លើកលែងតែអ្នកឯកភាពលើកវាទៅពេលក្រោយ។ [[Section 4646(h).]]
ប្រសិនបើអ្នកមិនបានទទួលដំណឹងអ្វីពីមជ្ឈមណ្ឌលក្នុងតំបន់អំពីកាលបរិច្ឆេទការប្រជុំ IPP របស់អ្នកទេក្នុងរយៈពេល 2-3 សប្តាហ៍នៃការក្លាយជាអតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់ទេ សូមទូរស័ព្ទមកកាន់មជ្ឈមណ្ឌលក្នុងតំបន់ និងសួរពីពេលវេលាដែលការប្រជុំ IPP របស់អ្នកនឹងត្រូវធ្វើឡើង។ អ្នកអាចសុំនិយាយជាមួយបុគ្គលិកមជ្ឈមណ្ឌលក្នុងតំបន់ ដែលបានជួយអ្នកក្នុងអំឡុងពេលដំណើរការជំនួបបឋម ឬ សួរឱ្យដឹងពីអ្នកសម្របសម្រួលសេវារបស់អ្នក។
(4.17) តើកិច្ចប្រជុំ IPP តម្រូវឱ្យធ្វើឡើងញឹកញាប់ប៉ុណ្ណា?
IPP របស់អ្នកត្រូវតែពិនិត្យឡើងវិញ និងកែសម្រួលយ៉ាងហោចណាស់ រៀងរាល់ 3 ឆ្នាំម្តងដែរ។ អ្នកអាចសុំឱ្យគេពិនិត្យឡើងវិញនិងកែសម្រួលញឹកញាប់ជាងនេះបាន។ អ្នកអាចកែ IPP របស់អ្នកបាន នៅពេលដែលតម្រូវនិងគោលដៅរបស់អ្នកផ្លាស់ប្តូរ។ [[Section 4646.5(b).]] ប្រសិនបើអ្នកទទួលបានសេវានានាតាមរយៈការអនុគ្រោះសិទ្ធិសេវាតាមផ្ទះនិងសហគមន៍របស់ Medi-Cal [[សម្រាប់ព័ត៌មានបន្ថែមអំពីការអនុគ្រោះសិទ្ធិសេវាតាមផ្ទះនិងសហគមន៍ សូមមើលជំពូក 11.]] ឬ ប្រសិនបើអ្នករស់នៅក្នុងផ្ទះជាក្រុម មណ្ឌលថែទាំកម្រិតមធ្យម (ICF/DD) ឬមជ្ឈមណ្ឌលផ្នែកលូតលាស់ [[សម្រាប់ព័ត៌មានបន្ថែមអំពីមណ្ឌលថែទាំកម្រិតមធ្យម សូមមើលជំពូក 7.]] អ្នកត្រូវតែទទួលបានកិច្ចប្រជុំ IPP រៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើល IPP របស់អ្នក។ អ្នកនិងនរណាម្នាក់ដែលអ្នកជ្រើសរើស មានសិទ្ធិទទួលបាននូវការជូនដំណឹងជាលាយលក្ខណ៍អក្សរនៃការប្រជុំ IPP ទាំងអស់ និងការផ្លាស់ប្តូរទាំងឡាយនៅក្នុងសេវាកម្ម ឬ ការប្តឹងជំទាស់។ [[Section 4646(e).]]
(4.18) តើខ្ញុំអាចស្នើសុំឱ្យមានការប្រជុំ IPP នៅពេលណាមួយដែលខ្ញុំប្តូរការគាំពាររបស់ខ្ញុំបានទេ?
បាទ/ចាស។ អ្នកអាចស្នើសុំឱ្យមានការប្រជុំ IPP នៅពេលណាក៏ដោយ ដែលអ្នកគិតថាអ្នកត្រូវការវា ពីព្រោះអ្នកចង់ប្តូរសេវាកម្មនិងការគាំពាររបស់អ្នក។ ការប្រជុំត្រូវធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ ចាប់ពីថ្ងៃស្នើសុំពិនិត្យឡើងវិញទៅលើ IPP របស់អ្នក។ [[Section 4646.5(b).]]
(4.19) តើខ្ញុំអាចទទួលបានកិច្ចប្រជុំ IPP បន្ទាន់បានដែរឬទេ?
បាទ/ចាស។ អ្នកអាចស្នើសុំកិច្ចប្រជុំ IPP បន្ទាន់បាន ប្រសិនបើអ្នកត្រូវការពិភាក្សាអំពីការស្នាក់នៅក្នុងទីកន្លែងដែលអ្នកអ្នករស់នៅ ឬប្រសិនបើសុខភាពនិងសុវត្ថិភាពរបស់អ្នកកំពុងមានបញ្ហា។ ប្រសិនបើអ្នកស្នើសុំវាសម្រាប់ហេតុផលទាំងនេះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែរៀបចំកិច្ចប្រជុំ IPP ក្នុងរយៈពេល 7 ថ្ងៃ។ សម្រាប់ហេតុផលផ្សេងទៀតដែលអ្នកស្នើសុំកិច្ចប្រជុំ IPP មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែរៀបចំវាឡើងក្នុងរយៈពេល 30 ថ្ងៃ។
(4.20) តើខ្ញុំអាចចូលរួមការប្រជុំ IPP របស់ខ្ញុំបានយ៉ាងដូចម្តេច ប្រសិនបើខ្ញុំនិយាយមិនបាន?
មានមធ្យោបាយទំនាក់ទំនងជាច្រើន។ មនុស្សអាចផ្តល់និងទទួលព័ត៌មានដោយមិននិយាយបាន។ មនុស្សអាចប្រើសញ្ញា ឬ ឧបករណ៍ទំនាក់ទំនងបាន អ្នកខ្លះអាចចង្អុល អ្នកខ្លះទៀតអាចងក់ក្បាល ឬ ញាក់ភ្នែក “យល់ស្រប” ឬ “បដិសេធ” បាន។ មនុស្សដែលមិនអាចនិយាយ “ឯកភាព-បដិសេធ” នៅតែអាចទំនាក់ទំនងអំពីអ្វីដែលពួកគេចូលចិត្តនិងមិនចូលចិត្តបាន។ ពួកគេអាចបង្ហាញពីអ្វីដែលពួកគេចូលចិត្តបានដោយត្រូវបន្ធូរអារម្មណ៍ ញញឹម ធ្វើឱសប្បាយចិត្ត ឬ សម្លេងនូវការជ្រួលច្រាល។ ពួកគេអាចបង្ហាញពីអ្វីដែលពួកគេមិនចូលចិត្តដោយបង្ហាញអារម្មណ៍តឹងតែង ជ្រួលច្រាល យំ ឬ សញ្ញាផ្សេងៗទៀតនៃវេទនារម្មណ៍ ដូចជាការកើនឡើងក្នុងការប្រកាច់ជាដើម។
ពីព្រោះតែ IPP ផ្តោតលើបុគ្គលជាសំខាន់នោះ អ្នកផ្សេងអាចចាំបាច់ត្រូវត្រៀមឱ្យបានល្អបន្ថែមមុនពេលប្រជុំ ដើម្បីឱ្យប្រាកដថាអ្នកអាចចូលរួមបាន ហើយ IPP នឹងឆ្លុះបញ្ចាំងទៅតាមជម្រើសរបស់អ្នក។ អ្នកមានសិទ្ធិសម្របសម្រួល ប្រសិនបើសេវាទាំងនោះនឹងជួយដល់អ្នកចូលរួមនៅក្នុងការប្រជុំ IPP របស់អ្នក។ [[Section 4646(b) and (j)(1).]] ធ្វើការសម្របសម្រួលមានន័យថា អ្នកអាចមានព័ត៌មានតាមរបៀបដែលអ្នកយល់។ អ្នកអាចមានបរិក្ខារពិសេស ឬ ជំនួយការម្នាក់ ដើម្បីឱ្យអ្នកអាចយល់ពីព័ត៌មាន និងធ្វើសេចក្តីសម្រេចចិត្ត និងជ្រើសរើសជម្រើសទាំងឡាយដែលផ្តល់ផលដល់ជីវិតរបស់អ្នក។ [[Section 4512(g).]] ប្រសិនបើអ្នកមានបញ្ហាក្នុងការទំនាក់ទំនង វាសំខាន់ណាស់ដែលអ្នកមនុស្សនៅទីនោះ ដែលស្គាល់អ្នកច្បាស់ និងដឹងពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។ ពួកគេអាចជួយធ្វើឱ្យប្រាកដថា អ្វីដែលត្រូវបានសរសេរចូលក្នុង IPP ជាអ្វីដែលអ្នកចង់បាន។
(4.21) តើត្រូវធ្វើដូម្តេចប្រសិនបើខ្ញុំថ្លង់ឬធ្ងន់ត្រចៀក ពិការភ្នែក និងខ្សោយគំហើញ?
ប្រសិនបើអ្នកថ្លង់ឬធ្ងន់ត្រចៀក ឬខ្សោយគំហើញ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែប្រាស្រ័យទាក់ទងទៅអ្នកដោយប្រើសេវាទំនាក់ទំនងតាមជម្រើសផ្សេងទៀត។ [[Cal. Welf. & Inst. Code sections 4642(b), 4643(d), and 4646(j)(1-2).]]
(4.22) តើខ្ញុំអាចស្នើសុំមជ្ឈមណ្ឌលក្នុងតំបន់ឱ្យផ្តល់ជំនួយនិងសេវាកម្មបន្ថែមយ៉ាងសមស្របដើម្បីយល់ដឹងនិងចូលរួមក្នុងកម្មវិធី IPP របស់ខ្ញុំបានដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកត្រូវការជំនួយ សេវាកម្ម ឬការប្រាស្រ័យទាក់ទងដើម្បីចូលរួមជាមួយនឹងក្រុមការងាររបស់អ្នកនៅក្នុងកិច្ចប្រជុំ IPP មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់វាទៅអ្នក។ ច្បាប់ចែងថា អ្នកត្រូវតែ “មានឱកាសចូលរួមយ៉ាងសកម្មក្នុងការបង្កើត [IPP]។” [[Section 4646(b).]] IPP ត្រូវបានបង្កើតឡើងផ្អែកលើតម្រូវការលក្ខណៈបុគ្គលរបស់អ្នក។
(4.23) ក្រៅពីច្បាប់រដ្ឋ តើច្បាប់ផ្សេងទៀតអ្វីខ្លះដែលផ្តល់ឱ្យខ្ញុំនូវសិទ្ធិក្នុងការប្រាស្រ័យទាក់ទង?
ទីភ្នាក់ងាររដ្ឋដែលត្រួតពិនិត្យមជ្ឈមណ្ឌលក្នុងតំបន់ – នាយកដ្ឋានសេវាផ្នែកលូតលាស់ (DDS) – គឺជាអង្គភាពសាធារណៈស្ថិតក្នុងមាត្រា II នៃច្បាប់ជនពិការអាមេរិក (Americans with Disabilities Act, ADA)។ នៅក្រោមមាត្រា II អង្គភាពសាធារណៈត្រូវតែផ្តល់ជំនួយនិងសេវាកម្មបន្ថែមយ៉ាងសមស្របដល់អ្នកដែលមានពិការភាព។ [[42 U.S.C. section 12132 et seq.]] ដោយសារតែកិច្ចសន្យា DDS ជាមួយនឹងមជ្ឈមណ្ឌលក្នុងតំបន់ក្នុងការផ្តល់សេវាកម្មដល់អ្នកដែលមានពិការភាពផ្នែកលូតលាស់ មជ្ឈមណ្ឌលក្នុងតំបន់ ក៏ដូចជា DDS ត្រូវបានហាមឃាត់មិនឱ្យមានការរើសអើងប្រឆាំងនឹងបុគ្គលដែលមានពិការភាពឡើយ។ [[42 U.S.C. section 12132; 28 C.F.R. section 35.130(a) and (b)(1).]] នេះមានន័យថា សេវាកម្មមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែរួមបញ្ចុលនូវជំនួយនិងសេវាកម្មបន្ថែមយ៉ាងសមស្រប ប្រសិនបើចាំបាច់។ ក្នុងការសម្រេចចិត្តលើរបៀបប្រាស្រ័យទាក់ទងជាមួយអ្នក មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែពិចារណាលើជំនួយនិងសេវាបន្ថែមដែលអ្នកបានស្នើសុំ។ [[42 U.S.C. section 12131; see also 28 C.F.R. section 35.160(b).]]
មជ្ឈមណ្ឌលក្នុងតំបន់អាចជៀសផុតពីទំនួលខុសត្រូវទាំងនេះទេ លុះត្រាតែខ្លួនអាចបង្ហាញថាការអនុវត្តតាមអាចនឹងកែប្រែជាចម្បងទៅលើសេវាកម្មដែលមជ្ឈមណ្ឌលក្នុងតំបន់កំពុងផ្តល់ជូន ឬអាចនឹងក្លាយជាបន្ទុកធ្ងន់ធ្ងរទៅលើមជ្ឈមណ្ឌលក្នុងតំបន់ [[ 28 C.F.R. section 35.150(a)(3).]]។ ប្រសិនបើអ្នកជឿជាក់ថាមជ្ឈមណ្ឌលក្នុងតំបន់កំពុងតែបំពានច្បាប់ ADA អ្នកគួរតែដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងយុត្តិធម៌។ ព័ត៌មានអំពីរបៀបដាក់ពាក្យបណ្តឹង ADA អាចស្វែងរកបាននៅលើ https://www.ada.gov/file-a-complaint/។
(4.24) តើធ្វើដូចម្តេចប្រសិនបើខ្ញុំព្រួយបារម្ភអំពីការតាមដានឱ្យជាប់គ្រប់អ្វីៗដែលកើតឡើងនៅក្នុងការប្រជុំ IPP របស់ខ្ញុំ?
ទាំងនេះជាអ្វីៗដែលអ្នកអាចធ្វើបាន ដើម្បីតាមដានឱ្យជាប់ពីអ្វីកើតឡើង៖
- នាំនរណាម្នាក់មកឱ្យជួយកត់កំណត់ហេតុ និងជួយអ្នកតាមដានពីអ្វីដែលកំពុងដំណើរការ។
- ត្រៀមមុនប្រជុំ (សូមមើលសៀវភៅធ្វើផែនការប្រជុំ IPP នៅក្នុងឯកសារបន្ថែម I)។
- សុំឱ្យមជ្ឈមណ្ឌលក្នុងតំបន់យកជើងជ្រោងមួយដោយមានផ្ទាំងក្រដាសធំៗ ស្វឺត និងបង់ស្អិតមកជាមួយផង។ សុំឱ្យនរណាម្នាក់កត់ត្រានៅលើផ្ទាំងក្រដាសធំៗ និងបិទវានៅលើជញ្ជាំង ដើម្បីឱ្យគ្រប់គ្នាអាចមើលឃើញពីខ្លឹមសារការកត់ត្រានៃកិច្ចប្រជុំ។
- ប្រសិនបើមានការវាយតម្លៃ ឬរបាយការណ៍ដែលនឹងជួយអ្នកឱ្យទទួលបានសេវាកម្មដែលអ្នកស្នើសុំនោះ សូមយកវាមកក្នុងការប្រជុំផង។
នៅចុងបញ្ចប់កិច្ចប្រជុំ IPP មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់បញ្ជីរាយនាមនៃសេវាកម្មនិងការគាំទ្រទៅឱ្យអ្នកដែលអ្នកទាំងសងខាងបានយល់ស្របក្នុងកិច្ចប្រជុំនោះ។ [[Section 4646(g)]] បញ្ជីរាយនាមត្រូវតែរៀបរាប់៖
- ពេលវេលាដែលអ្នកអាចនឹងចាប់ផ្តើម
- តើអ្នកនឹងទទួលបានសេវាញឹកប៉ុណ្ណា ហើយតើសេវានោះនឹងមានរយៈពេលយូរប៉ុណ្ណា និង
- អ្នកផ្តល់សេវា (ប្រសិនបើដឹង)។
អ្នកឬអ្នកតំណាងរបស់អ្នក អាចនឹងចាំបាច់ត្រូវចុះហត្ថលេខាលើបញ្ជីសេវានិងការគាំទ្រដែលបានព្រមព្រៀង មុនពេលសេវានិងការគាំទ្រចាប់ផ្តើម។ មជ្ឈមណ្ឌលក្នុងតំបន់នឹងចាំបាច់ត្រូវផ្តល់ដល់អ្នកនូវការសម្រេចចិត្តមួយទៀតជាលាយលក្ខណ៍អក្សរ និងតាមប្រព័ន្ធអេឡិចត្រូនិក។ បញ្ជីរាយនាមត្រូវតែសរសេរជាភាសាកំណើតរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេវានានានៅកិច្ចប្រជុំ IPP នោះទេ អ្នកអាចពន្យារការទទួលសេវានិងការគាំទ្រនោះរហូតដល់អ្នកយល់ស្រប។ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែរៀបចំកិច្ចប្រជុំ IPP ផ្សេងទៀតក្នុងរយៈពេល 15 ថ្ងៃ (ឬនៅក្រោយរយៈពេលនោះ ប្រសិនបើអ្នកចង់បាន) ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងចុងក្រោយ។ នៅពេលនោះមជ្ឈមណ្ឌលក្នុងតំបន់ចាំបាច់ត្រូវផ្តល់ឱ្យអ្នកនូវបញ្ជីរាយនាមការគាំទ្រនិងសេវាកម្មជាភាសាកំណើតរបស់អ្នក។ [[Section 4646(h)]]
(4.25) តើមជ្ឈមណ្ឌលក្នុងតំបន់ចាំបាច់ត្រូវចងក្រងឯកសារថាតើភាសាកំណើតរបស់ខ្ញុំជាភាសាអ្វីនៅក្នុងកម្មវិធី IPP?
បាទ/ចាស។ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែសរសេរថាតើភាសាកំណើតរបស់អ្នកជាភាសាអ្វីនៅក្នុងកម្មវិធី IPP។ ឧទាហរណ៍ ប្រសិនបើអ្នកនិយាយឬនិយមប្រើភាសាកូរ៉េ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែនិយាយថាភាសាកូរ៉េគឺជាភាសាកំណើតរបស់អ្នកនៅក្នុងកម្មវិធី IPP។ [[Section 4646(j)(3).]]
ប្រសិនបើអ្នកជាឪពុកម្តាយរបស់កុមារអនីតិជនដែលជាកូនក្តីរបស់មជ្ឈមណ្ឌលក្នុងតំបន់ ឬជាអ្នកមើលថែកូនក្តីជាមនុស្សពេញវ័យរបស់មជ្ឈមណ្ឌលក្នុងតំបន់ នោះមជ្ឈមណ្ឌលក្នុងតំបន់ក៏ត្រូវទទួលស្គាល់ភាសាកំណើតរបស់អ្នកនៅក្នុងកម្មវិធី IPP ដែរ។
ប្រាប់អ្នកសម្របសម្រួលសេវារបស់អ្នកថា មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែបកប្រែព័ត៌មាន និងកត់ត្រាជាភាសាកំណើតរបស់អ្នក។ អ្នកក៏អាចធ្វើដូច្នេះបានដោយផ្តល់ឱ្យពួកគេនូវលិខិតមួយច្បាប់ដែលពន្យល់ថាតើការបកប្រែភាសាមួយណាដែលអ្នកត្រូវការ។ គំរូលិខិតត្រូវបានរួមបញ្ចូលដូចខាងក្រោម៖
_______________________________________
ឈ្មោះ
_____________________________________
អាសយដ្ឋាន
__________________________________
លេខទូរស័ព្ទ
_____________________________
អ៊ីម៉ែល
កាលបរិច្ឆេទ៖ _______________
ជូនចំពោះ៖ ______________________________________ អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលក្នុងតំបន់ តាមរយៈអាសយដ្ឋាន អ៊ីមែល ឬទូរសារ
ពាក់ព័ន្ធនឹង៖
ការស្នើសុំព័ត៌មានជាភាសាកំណើតរបស់ខ្ញុំសម្រាប់៖ _______________ ឈ្មោះកូនក្តីនៃមជ្ឈមណ្ឌលក្នុងតំបន់
ខ្ញុំស្នើសុំឱ្យគេធ្វើវិសោធនកម្មលើកម្មវិធី IPP ដើម្បីរួមបញ្ចូលនូវសេចក្តីបញ្ជាក់អះអាងថា ភាសាកំណើតរបស់យើងគឺជា_________________។
ខ្ញុំស្នើសុំឱ្យគេធ្វើការរៀបចំផែនការនិងបង្កើតកម្មវិធី IPP របស់ខ្ញុំជាភាសាកំណើតរបស់ខ្ញុំ។ ក្រមស្តីពីសុខុមាលភាព & ស្ថាប័ន ផ្នែក 4646(h)(1)។
ម្យ៉ាងទៀត សូមផ្តល់ឱ្យខ្ញុំនូវសំណៅឯកសារបកប្រែនៃកម្មវិធី IPP របស់ខ្ញុំជាភាសាកំណើតក្នុងកាលវេលាដែលច្បាប់តម្រូវ។ ក្រមស្តីពីសុខុមាលភាព និងស្ថាប័ន ផ្នែក 4646(h)(2) និង 4646.5(a)(5)។
ដោយសេចក្តីគោរពរាប់អាន
_________________________________________
ឈ្មោះ
(4.26) តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់មិនរៀបចំឯកសារភាសាកំណើតរបស់ខ្ញុំ ឬមិនធ្វើការដាក់បញ្ចូល ការត្រួតពិនិត្យ ការវាយតម្លៃ ឬដំណើរការរៀបចំផែនការកម្មវិធី IPP ជាភាសាកំណើតរបស់ខ្ញុំ?
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់មិនរៀបចំឯកសារភាសាកំណើតរបស់អ្នក ឬមិនធ្វើការដាក់បញ្ចូល ការត្រួតពិនិត្យ ការវាយតម្លៃ ឬដំណើរការរៀបចំផែនការកម្មវិធី IPP ជាភាសាកំណើតរបស់អ្នក អ្នកអាចដាក់ពាក្យបណ្តឹងបាន។ ក្រោមផ្នែក 4731 នៃច្បាប់ Lanterman Act អ្នកអាចដាក់ពាក្យបណ្តឹងរដ្ឋបាលជំទាស់ទៅនឹងមជ្ឈមណ្ឌលក្នុងតំបន់ ប្រសិនបើអ្នកជឿជាក់ថាសិទ្ធិរបស់អ្នកត្រូវបានគេរំលោភបំពានឬបដិសេធ។ [Section 4731.]] ដើម្បីដាក់ពាក្យបណ្តឹង សូមសរសេរលិខិតខ្លីមួយច្បាប់ទៅកាន់នាយកមជ្ឈមណ្ឌលក្នុងតំបន់។ សម្រាប់បញ្ជីរាយនាមនាយកមជ្ឈមណ្ឌលក្នុងតំបន់ ឬព័ត៌មានទំនាក់ទំនង សូមមើល https://www.dds.ca.gov/rc/listings/។ សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមស្តីពីសិទ្ធិក្នុងការដាក់ពាក្យបណ្តឹង។
(4.27) តើខ្ញុំអាចទទួលបានសំណៅចម្លងមួយច្បាប់នៃកម្មវិធី IPP របស់ខ្ញុំជាភាសាកំណើតរបស់ខ្ញុំបានដែរឬទេ?
បាទ/ចាស។ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែផ្តល់ឱ្យអ្នកនូវសំណៅចម្លងមួយច្បាប់នៃកម្មវិធី IPP របស់អ្នកជាភាសាកំណើតរបស់អ្នក។ នេះអាចមានន័យថាជាភាសាកំណើតរបស់គ្រួសារអ្នក អាណាព្យាបាលស្របច្បាប់ អ្នកមើលថែ អ្នកតំណាងដែលទទួលបានការអនុញ្ញាត ឬពួកគេទាំងពីរនាក់ លើកលែងតែ DDS បានកំណត់ថាអាចនឹងមានការពិបាកខ្លាំងសម្រាប់មជ្ឈមណ្ឌលក្នុងតំបន់ក្នុងការធ្វើដូច្នោះ។ [Section 4646(j)(2).]]
(4.28) តើខ្ញុំអាចទទួលបានសំណៅចម្លងមួយច្បាប់នៃកម្មវិធី IPP របស់ខ្ញុំជាភាសាកំណើតរបស់ខ្ញុំបានឆាប់រហ័សប៉ុនណា?
វាអាស្រ័យលើអ្នក។ ប្រសិនបើអ្នកស្នើសុំកម្មវិធី IPP ដែលបានបកប្រែ ហើយភាសារបស់អ្នកគឺជា “ភាសាគោល” នោះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់ជូនសំណៅឯកសារបកប្រែមួយច្បាប់ក្នុងរយៈពេល 45 ថ្ងៃ បន្ទាប់ពីសំណើរបស់អ្នក។ [[Section 4646.5(a)(5).]] ភាសាមួយត្រូវបានចាត់ទុកថាជា “ភាសាគោល” នៅពេលចំនួនជាក់លាក់ ឬភាគរយនៃមនុស្សដែលនិយាយថាភាសានោះគឺជាភាសាចម្បងរបស់ពួកគេ។
ភាសាអេស្ប៉ាញគឺជាភាសាគោលសម្រាប់ខោនធីភាគច្រើននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ខោនធីមួយចំនួននឹងមានភាសាគោលច្រើនជាងភាសាផ្សេងទៀត។ ឧទាហរណ៍ ភាសាគោលរបស់ខោនធី Los Angeles គឺជាភាសាអារ៉ាប់ អាម៉ានី កម្ពុជា ចិន អង់គ្លេស ហ្វាស៊ីស កូរ៉េ រូស្សី អេស្ប៉ាញ តាហ្គាឡុក និងវៀតណាម។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីដឹងថាតើភាសារបស់អ្នកត្រូវបានចាត់ទុកថាជាភាសាគោលនៅក្នុងខោនធីរបស់អ្នកដែរឬអត់ សូមមើល៖https://www.dhcs.ca.gov/formsandpubs/Documents/MMCDAPLsandPolicyLetters/APL2021/Threshold-Concentration-Languages.pdf។
ប្រសិនបើភាសារបស់អ្នកមិនមែនជា “ភាសាគោល” នោះទេ មជ្ឈមណ្ឌលក្នុងតំបន់អាចចំណាយពេលយូរជាង 45 ថ្ងៃ ដើម្បីផ្ញើកម្មវិធី IPP បកប្រែជូនទៅដល់អ្នក។ ប៉ុន្តែ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែតាមដានចំនួនពេលវេលាលើសពី 60 ថ្ងៃដើម្បីផ្តល់ជូនកម្មវិធី IPP បកប្រែ។ [[Section 4519.5(a)(6).]]
មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែរួមបញ្ចូលទិន្ន័យនោះនៅក្នុងរបាយការណ៍ជាវសេវាកម្មរបស់មជ្ឈមណ្ឌលក្នុងតំបន់ និងបង្ហោះផ្សាយរបាយការណ៍នោះនៅក្នុងគេហទំព័ររបស់មជ្ឈមណ្ឌលក្នុងតំបន់។ [[Section 4519.5(c).]] ទិនន្ន័យនោះក៏ត្រូវបានរាយការណ៍ផងដែរទៅកាន់ DDS និងបានបង្ហោះនៅលើគេហទំព័ររបស់ DDS។ [[Section 4519.5(d).]]
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ចំណាយពេលវែងពេកក្នុងការផ្តល់ជូនកម្មវិធី IPP ជាភាសារបស់អ្នក អ្នកអាចដាក់ពាក្យបណ្តឹង 4731 បាន។ សូមមើលជំពូក 10 សម្រាប់ព័ត៌មានបន្ថែមស្តីពីសិទ្ធិរបស់អ្នកក្នុងការដាក់ពាក្យបណ្តឹង 4731។
(4.29) តើខ្ញុំអាចថតសំឡេងកិច្ចប្រជុំ IPP របស់ខ្ញុំបានទេ?
បាទ/ចាស។ អ្នក ឬ តំណាងរបស់អ្នក អាចថតសំឡេងនៃកិច្ចប្រជុំ IPP របស់អ្នកបាន។ ប៉ុន្តែអ្នកត្រូវតែប្រាប់ដល់មជ្ឈមណ្ឌលក្នុងតំបន់យ៉ាងហោចណាស់ 24 ម៉ោងមុនការប្រជុំ។ អ្នកក៏ត្រូវយកមកជាមួយនូវឧបករណ៍ថតសម្លេងផ្ទាល់ខ្លួនផងដែរ។ មជ្ឈមណ្ឌលក្នុងតំបន់មិនត្រូវផ្តល់ដល់អ្នកនូវឧបករណ៍ថតសំឡេងទេ។ [[Section 4646.6.]]
(4.30) តើមជ្ឈមណ្ឌលក្នុងតំបន់អាចថតសំឡេងកិច្ចប្រជុំ IPP របស់ខ្ញុំបានទេ?
ប្រហែលជាអាច។ ប្រសិនបើអ្នកសម្រេចថតសំឡេងកិច្ចប្រជុំ មជ្ឈមណ្ឌលក្នុងតំបន់ក៏អាចនឹងថតសម្លែងពីកិច្ចប្រជុំបានដោយខ្លួនគេផងដែរ។ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ចង់ថតសំឡេងកិច្ចប្រជុំ IPP របស់អ្នក ប៉ុន្តែអ្នកមិនយល់ព្រម នោះអ្នកមានសិទ្ធិនិយាយថាអ្នកនឹងមិនទៅប្រជុំទេ ប្រសិនបើពួកគេនឹងថតសម្លេងនោះ។ ប្រសិនបើអ្នកប្រាប់ពួកគេថាអ្នកជំទាស់នោះ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតសំឡេងកិច្ចប្រជុំឡើយ។ [[Section 4646.6.]]
(4.31) តើមានអ្វីកើតឡើងនៅឯកិច្ចប្រជុំ IPP?
វាអាស្រ័យទៅលើប្រភេទនៃការប្រជុំ IPP? វាអាចជាការប្រជុំ IPP លើកដំបូង ការប្រជុំពិនិត្យ IPP ឡើងវិញ និងពីវឌ្ឍនភាពរបស់អ្នក ឬ ការប្រជុំពិសេសដើម្បីប្តូរ IPP នៅចន្លោះការប្រជុំជាប្រចាំ។ មិនថាប្រភេទប្រជុំណាមួយទេ ការប្រជុំភាគច្រើនចាប់ផ្តើមដោយការពិនិត្យមើលឡើងវិញទៅលើព័ត៌មាន។ ការវាយតម្លៃព័ត៌មានមានប្រយោជន៍៖
- អភិវឌ្ឍន៍ IPP ឬ ពិនិត្យលើវឌ្ឍនភាពធៀបទៅនឹងគោលដៅរបស់អ្នក។សម្រេចថាតើត្រូវបន្ថែម ឬ ប្តូរសេវាកម្មដើម្បីជួយអ្នកឱ្យឈានទៅសម្រេច
- គោលដៅរបស់អ្នក និង
- ដើម្បីរួមបញ្ចូលនូវគោលដៅថ្មីៗ ពីព្រោះអ្នកបានសម្រេចនូវគោលដៅទាំងនោះដែលកំពុងស្ថិតនៅក្នុង IPP បច្ចុប្បន្នរបស់អ្នក។
ក្រោយការវាយតម្លៃ ក្រុមការងារអាចនឹងពិភាក្សាគោលដៅដែលគួរតែមាននៅក្នុង IPP របស់អ្នក។ បន្ទាប់មក ពិភាក្សាអំពីសេវានិងការគាំពារដើម្បីជួយដល់អ្នកឱ្យសម្រេចនូវគោលដៅថ្មី ឬ គោលដៅដែលបានកែសម្រួលរួចរបស់អ្នក។ ការពិភាក្សាគួររួមបញ្ចូលផងដែរនូវការព្រមព្រៀងទៅលើសេវាកម្មទាំងឡាយដែលអ្នកត្រូវការ ភាពញឹកញាប់ដែលអ្នកត្រូវទទួលសេវាទាំងនោះ និងពេលវេលាដែលសេវាកម្មទាំងនោះចាប់ផ្តើម។ ការពិភាក្សាក៏ត្រូវនិយាយពីអ្នកដែលទទួលខុសត្រូវផ្តល់នូវសេវាទាំងនោះផងដែរ។ អ្នកផ្តល់សេវាអាចជាមជ្ឈមណ្ឌលក្នុងតំបន់ ឬ អ្នកផ្តល់សេវាដែលត្រូវបង់ថ្លៃដោយមជ្ឈមណ្ឌលក្នុងតំបន់។ ឬ វាអាចជាកម្មវិធីក្នុងមូលដ្ឋាន រដ្ឋ ឬកម្មវិធីសហព័ន្ធ ឬ ទីភ្នាក់ងារដែលត្រូវទទួលបន្ទុក។ តួនាទីរបស់មជ្ឈមណ្ឌលក្នុងតំបន់ បន្ទាប់មកនឹងធ្វើឱ្យប្រាកដថា អ្នកចាប់ផ្តើមទទួលបានសេវាកម្មពីកម្មវិធី ឬទីភ្នាក់ផ្សេងនោះ។ [[Sections 4646 and 4646.5.]]
(4.32) តើមជ្ឈមណ្ឌលក្នុងតំបន់គួរពិចារណាអំពីសាវតាវប្បធម៌និងភាសារបស់ខ្ញុំដែរឬទេ?
បាទ/ចាស។ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់ព័ត៌មានក្នុងរបៀបដែល “សមស្របតាមវប្បធម៌និងភាសាសម្រាប់អ្នកប្រើប្រាស់សេវា”។ [[Sections 4502.1(b)]]. រួមទាំងការផ្តល់ “សេវាទំនាក់ទំនងផ្សេងទៀត” ដែលអ្នកចាំបាច់ត្រូវប្រាស្រ័យទាក់ទងជាភាសាកំណើតរបស់អ្នក។ [[Sections 4646(j)(1)-(2), 4643(d); see also Cal. Gov. Code sections 11135 to 11139.8.]] ការអភិវឌ្ឍកម្មវិធី IPP សម្រាប់កុមារពាក់ព័ន្ធការគោរពចំពោះអំណាចសម្រេចចិត្តរបស់ក្រុមគ្រួសារ ការប្រជុំវិវឌ្ឍន៍តាមតម្រូវការរបស់គ្រួសារទាំងមូល ផ្តើមចេញពីភាពខ្លាំងរបស់គ្រួសារ និងគោរពទៅតាមការពេញចិត្តផ្នែកវប្បធម៌ គុណតម្លៃ និងរបៀបរស់នៅរបស់ពួកគេ។ [[Section 4646.5(a)(1)&(3) និង 4685(b).]]
(4.33) តើមជ្ឈមណ្ឌលក្នុងតំបន់សម្រេចថាខ្លួនត្រូវការការវាយតម្លៃមុននឹងការរៀបចំ IPP របស់ខ្ញុំទេ?
បាទ/ចាស។ ប្រសិនបើអ្នកត្រូវការ ហើយចង់បានប្រភេទនៃសេវាកម្ម ឬការគាំពារជាក់លាក់ ការវាយតម្លៃផ្លូវការអាចត្រូវបានធ្វើឡើងមុននឹងការប្រជុំ ឬនៅចន្លោះការប្រជុំ។ ការវាយតម្លៃអាចត្រូវបានធ្វើឡើងប្រសិនបើចាំបាច់៖
- សេវាគ្រប់គ្រងអាកប្បកិរិយា ការព្យាបាល
- ស្តារនីតិសម្បទា និង/ឬការព្យាបាលដោយចលនា ឬ
- ការរស់នៅដោយមានការគាំទ្រ។
ការវាយតម្លៃមួយត្រូវធ្វើឡើងដោយនរណាម្នាក់ដែលមានគុណវុឌ្ឍិ។ នៅពេលណាដែលអាច វាគួរតែធ្វើឡើងក្នុងបរិយាកាសប្រក្រតី។ វាត្រូវតែពាក់ព័ន្ធដល់ការយកព័ត៌មានពីអ្នក ក្រុមគ្រួសារអ្នក មិត្តភក្តិរបស់អ្នក អ្នកផ្តល់សេវារបស់អ្នក និងអ្នកគាំពាររបស់អ្នក និងតំណាងផ្សេងៗទៀត។ ហើយវាត្រូវតែស្របតាមរបៀបរស់នៅរបស់អ្នកនិងក្រុមគ្រួសាររបស់អ្នក និងវប្បធម៌ដើមរបស់អ្នក។ [[Section 4646.5(a)(1).]]
(4.34) ប្រសិនបើខ្ញុំត្រូវការការវាយតម្លៃ ត មជ្ឈមណ្ឌលក្នុងតំបន់ចាំបាច់ត្រូវអនុវត្តការវាយតម្លៃជាភាសាកំណើតរបស់ខ្ញុំដែរឬទេ?
បាទ/ចាស។ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់សម្រេចថា (ឬកូនរបស់អ្នក) ត្រូវការការវាយតម្លៃនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែធ្វើការវាយតម្លៃជាភាសាកំណើតរបស់អ្នក លើកលែងតែ DDS សម្រេចថាមានការពិបាកខ្លាំងសម្រាប់មជ្ឈមណ្ឌលក្នុងតំបន់ក្នុងការធ្វើដូច្នោះ។ នេះអាចរួមបញ្ចូលនូវការប្រើប្រាស់បុគ្គលិករបស់មជ្ឈមណ្ឌលក្នុងតំបន់ដែលនិយាយភាសារបស់អ្នក ឬការប្រើប្រាស់អ្នកបកប្រែ និងការផ្តល់ឱ្យអ្នកនូវឯកសារជាលាយលក្ខណ៍អក្សរជាភាសាកំណើតរបស់អ្នក។ [[Section 4643(d).]]
(4.35) តើធ្វើដូចម្តេចប្រសិនបើបុគ្គលិកពីមជ្ឈមណ្ឌលក្នុងតំបន់និយាយថាពួកគេមិនមានអំណាចសម្រេចនោះ?
ច្បាប់ចែងថា ត្រូវតែមាននរណាម្នាក់ចូលរួមនៅក្នុងការប្រជុំ IPP របស់អ្នក ដែលអាចសម្រេចចិត្តជំនួសឱ្យមជ្ឈមណ្ឌលក្នុងតំបន់។ ការសម្រេចចិត្តអំពីសេវាកម្មរនិងការគាំពាររបស់អ្នក ត្រូវតែធ្វើឡើងដោយនរណាម្នាក់នៅឯកិច្ចប្រជុំនោះ។ [[Section 4646(d)&(g).]] បុគ្គលនោះអាចជាអ្នកសម្របសម្រួលសេវារបស់អ្នក អ្នកគ្រប់គ្រង ឬ អ្នករដ្ឋបាលផ្សេងទៀត។ អ្នកអាចនិយាយដោយផ្ទាល់ជាមួយអ្នកដែលមកពីមជ្ឈមណ្ឌលក្នុងតំបន់ ដែលសម្រេចអំពីសេវាកម្មរបស់អ្នក។
ប្រសិនបើ “អ្នកសម្រេចចិត្ត” មិនមានវត្តមាននៅការប្រជុះ IPP ដំបូងរបស់អ្នកទេនោះ ច្បាប់អនុញ្ញាតឱ្យមជ្ឈមណ្ឌលក្នុងតំបន់មានអ្នកសម្រេចចិត្តមកចូលរួមក្នុងការប្រជុំលើកទីពីរក្នុងរយៈពេល 15ថ្ងៃ (លើកលែងតែអ្នកឬតំណាងរបស់អ្នកយល់ព្រមធ្វើឡើងក្នុងរយៈពេលវែងជាងនេះ)។ [[Section 4646(h).]]
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់និយាយថា ការទិញសេវាកម្ម (POS) ឬ គណៈកម្មាធិការផ្សេងទៀតត្រូវធ្វើសេចក្តីសម្រេចចិត្តជាចុងក្រោយអំពីសេវាកម្ម និងការគាំពារ មុនពួកគេនឹងយល់ព្រមបញ្ជូលវាទៅក្នុង IPP របស់អ្នកនោះ អ្នកអាចជំទាស់បាន។ សូមកុំយល់ព្រមទៅនឹង IPP ដែលគ្រាន់តែ “ណែនាំពីការផ្តល់មូលនិធិ” ដោយនិយាយថា គណៈកម្មាធិការមជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែធ្វើសេចក្តីសម្រេចជាចុងក្រោយ។ ការសម្រេចចិត្តជាចុងក្រោយចេញពីមជ្ឈមណ្ឌលក្នុងតំបន់ទៅលើ IPP របស់អ្នក គួរតែត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទីមួយ ឬ ត្រឹមការបញ្ចប់កិច្ចប្រជុំលើកទីពីរ ប្រសិនបើមានការប្រជុំលើកទីពីរនោះ។
ប្រាប់ដល់អ្នកសម្របសម្រួលសេវារបស់អ្នកនៅមុនការប្រជុំ IPP នូវអ្វីដែលអ្នកចង់ពិភាក្សានៅក្នុងការប្រជុំក្រុមធ្វើផែនការ។ ធ្វើបែបនេះ អ្នកដែលមកពីមជ្ឈមណ្ឌលក្នុងតំបន់នឹងដឹងពីការសម្រេចចិត្តបែបណាដែលចាំបាច់ត្រូវធ្វើឡើងនៅឯកិច្ចប្រជុំ ហើយបុគ្គលដែលអាចធ្វើសេចក្តីសម្រេចចិត្តទៅលើសេវាកម្មទាំងនោះអាចស្ថិតនៅទីនោះ។
(4.36) តើធ្វើដូចម្តេចប្រសិនបើខ្ញុំត្រូវការការប្រជុំលើសពីមួយ ដើម្បីអភិវឌ្ឍឡើងនូវ IPP របស់ខ្ញុំ?
ប្រសិនបើអ្នកមានតម្រូវការដែលមានលក្ខណៈស្មុគស្មាញ ឬ ត្រូវការការវាយតម្លៃអំពីសេវាកម្មនិងការគាំពាររបស់អ្នកនោះ អ្ននអាចនឹងត្រូវការការប្រជុំ IPP លើសពីមួយ។ អ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់អាចជួបគ្នាឱ្យបានញឺកញាប់ទៅតាមដែលអ្នកត្រូវការដើម្បីរៀបចំឡើងនូវ IPP របស់អ្នក។
(4.37) តើត្រូវសរសេរជាលាយលក្ខណ៍អក្សរអ្វីខ្លះទៅក្នុងកម្មវិធី IPP?
IPP ត្រូវតែមាន៖
- គោលដៅនិងវត្ថុបំណងរបស់អ្នក។ គោលដៅរបស់អ្នកត្រូវតែផ្អែកលើតម្រូវការ ការពេញចិត្ត និងជម្រើសជីវិតរបស់អ្នក។ វត្ថុបំណងរបស់អ្នកជាជំហានមានពេលកំណត់ដើម្បីឈានទៅសម្រេចគោលដៅរបស់អ្នក និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក។ វត្ថុបំណងរបស់អ្នកត្រូវតែសរសេរជាលាយលក្ខណ៍អក្សរដើម្បីឱ្យវឌ្ឈនភាពរបស់អ្នកទៅលើវត្ថុបំណងស្ថិតក្រោមគោលដៅនីមួយៗអាចវាស់វែងបាន។ វត្ថុបំណងក៏អាចតាមដានបាន ថាតើអ្នកកំពុងទទួលបានសេវាកម្មកំណត់នៅក្នុង IPP របស់អ្នកឬអត់។
- បញ្ជីរាយប្រភេទ និងតម្លៃសេវាកម្មនិងការគាំពារទាំងអស់ ដែលអ្នកត្រូវការដើម្បីឈានទៅសម្រេចឱ្យបាននូវវត្ថុបំណងនិងគោលដៅរបស់អ្នក។ នេះរួមបញ្ចូលទាំងសេវាកម្មទាំងឡាយដែលមជ្ឈមណ្ឌលក្នុងតំបន់នឹងផ្តល់ ឬ បង់ថ្លៃ និងសេវាទាំងនោះដែលនឹងត្រូវបានមកពីទីភ្នាក់ងារឬធនធានទាំងឡាយផ្សេងទៀត។ ការពិពណ៌នាពីសេវាកម្មនិងការគាំពារ ត្រូវរួមបញ្ចូលនូវកាលបរិច្ឆេទ ដែលសេវាទាំងនោះនឹងចាប់ផ្តើម និងពេលវេលាវកំណត់សម្រាប់អ្វីមួយដែលចាំបាច់មុនពេលសេវាទាំងនោះចាប់ផ្តើម។
- កាលវិភាគសម្រាប់ពិនិត្យឡើងវិវិញ និងការវាយតម្លៃទៅលើ IPP របស់អ្នក។ នេះនឹងជួយតាមឱ្យជាប់ថាអ្នកកំពុងទទួលបានសេវាកម្ម IPP ដែលឆ្លើយតបទៅនឹងវត្ថុបំំណងរបស់អ្នកបានទាន់ពេល ហើយអ្នកនិងក្រុមគ្រួសាររបស់អ្នកពេញចិត្តជាមួយនឹង IPP របស់អ្នក និងពីរបៀបដែលវាកំពុងតែត្រូវបានអនុវត្ត។ [[Section 4646.5(a)(2)(5)&(8).]]
(4.38) តើប្រភេទគោលដៅនិងវត្ថបំណងអ្វី ដែលគួរមាននៅក្នុង IPP?
គោលដៅនិងវត្ថុបំណង គួរតែត្រូវបានកំណត់តាមមធ្យោបាយជាច្រើនដែលអាចធ្វើបានសម្រាប់អ្នកដើម្បី៖
- បង្កើតមិត្តភក្តិ និងមិត្តភាពជាមួយនឹងអ្នកប្រហាក់ប្រហែលគ្នា។
- មានការងារធ្វើ រស់នៅក្នុងសហគមន៍ ទៅសាលារៀន និងធ្វើអ្វីៗដែលអ្នកពេញចិត្ត។
- ធ្វើការសម្រេចចិត្តអំពីទីកន្លែង មនុស្ស និងរបៀបដែលអ្នកចង់រស់នៅ។
- ក្លាយជាផ្នែកមួយនៃសហគមន៍របស់អ្នក ដូចជា ការចូលរួមក្នុងក្រុមកម្សាន្ត People First Chapter ឬសហគមន៍មូលដ្ឋាន។
- រៀនពីជំនាញទាំងឡាយដូចជាការកាន់លុយកាក់ ធ្វើម្ហូប និងប្រើប្រាស់រថយន្តក្រុង ឬ
- ទទួលជំនួយដែលអ្នកនិងក្រុមគ្រួសាររបស់អ្នកត្រូវការ ដូចជាការសម្រាក ការមើលថែទាំ និងសេវាកម្មផ្នែឥរិយាបទទាំងឡាយ។
(4.39) តើ IPP គួរត្រូវបានសរសេរឡើងដើម្បីធានារក្សាឱ្យបាននូវការទទួលសេវាកម្មនិងការគាំពារដែលខ្ញុំត្រូវការដោយរបៀបណា?
IPP គួរបញ្ជាក់ពីព័ត៌មានដែលទទួលបានពីការវាយតម្លៃនិងពីអ្នក ក្រុមគ្រួសាររបស់អ្នក និងមិត្តភក្តិ អំពីរបៀបដែលពិការភាពរបស់អ្នកប៉ះពាល់ដល់អ្នក។ នេះមានន័យថា ត្រូវនិយាយពីការដែលអ្នកធ្វើអ្វីមួយដោយឯករាជ្យបានល្អប៉ុណ្ណា មានផលិតភាពប៉ុណ្ណា និងការរស់នៅដូចអ្នកទាំងឡាយដែលមានវ័យស្របាលអ្នក ដែលមិនមានពិការភាព។ [[Section 4501, paragraph four.]] ការពិពណ៌នាបានល្អ និងរាយពីវត្ថុបំណងនិងគោលដៅដែលមានលក្ខណៈច្បាស់ និងអាចវាស់វែងបាន នឹងសម្រេចពីប្រភេទនិងចំនួនទឹកប្រាក់នៃសេវាកម្មនិងការគាំពារដែលអ្នកត្រូវការ។ វាក៏ជួយដល់អ្នកប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ចង់កាត់បន្ថយ ឬ លុបសេវាកកម្មរបស់អ្នកចោល។ ប្រសិនបើអ្នកបន្តមានបញ្ហាបំពេញមុខងារដដែលនៅក្នុងផ្នែកទាំងឡាយដែលស្ថិតក្រោមគោលដៅ IPP របស់អ្នកនោះ វានឹងកាន់តែពិបាកនិយាយថាសេវាកម្មត្រូវបញ្ចប់នោះ។ ប៉ុន្តែ វាអាចជាការល្អត្រូវពិភាក្សាទៅលើការប្តូរសេវាកម្មវិញ។ ច្បាប់តម្រូវឱ្យ IPP របស់អ្នកនិយាយពីភាពញឹកញាប់ដែលក្រុមការងាររបស់អ្នកពិនិត្យឡើងវិញទៅលើ IPP។ នេះគឺដើម្បីឱ្យដឹង ថាតើអ្នកអាចឈានទៅសម្រេចវត្ថុបំណងនិងគោលដៅឬអត់ ដើម្បីអ្នកអាចប្តូរ ឬបង្កើនសេវាកម្មក្នុងករណីចាំបាច់នោះ។ IPP ដែលពេញលេញនិងលម្អិត ធ្វើឱ្យប្រាកដថាអ្នកគ្រប់គ្នាយល់ពីអ្វីដែលសេវាកម្មនិងការគាំពារដល់អ្នកត្រូវទទួលបាន ហើយគួរនឹងទទួលបាន។
(4.40) តើអ្វីទៅជាភាពខុសគ្នារវាង “គោលដៅ” និង “វត្ថុបំណង”?
IPP របស់អ្នកត្រូវមានសេចក្តីថ្លែងពីគោលដៅរបស់អ្នក និងវត្ថុបំណងដ៏ជាក់លាក់របស់អ្នកដើម្បីឆ្លើយតបទៅនឹងគោលដៅរបស់អ្នក។ [[Section 4646.5(a)(2).]]
គោលដៅជាការថ្លែងទូលំទូលាយអំពីទីតាំងដែលអ្នកចង់ទៅដល់ក្នុងជីវិតរបស់អ្នក។ អ្នកមិនត្រូវការគោលដៅ IPP សម្រាប់អ្វីដែលមានរួចហើយ ឬ អាចធ្វើបាននោះទេ។ គោលដៅ IPP ត្រូវផ្អែកទៅលើតម្រូវការទាំងឡាយរបស់អ្នក។ ការផ្តោតទៅលើគោលដៅ IPP គួរធ្វើឡើងទៅលើផ្នែកទាំងឡាយនៃជីវិតដែលអ្នកជួបបញ្ហា។ គោលដៅ IPP គួរត្រូវតែផ្អែកលើការពេញចិត្ត និងជម្រើសជីវិតរបស់អ្នក។ អ្នកអាចមានគោលដៅសម្រាប់ទីកន្លែងដែលអ្នកចង់រស់នៅ សកម្មភាពអ្វីដែលអ្នកចង់ធ្វើ ឬ ប្រភេទការងារអ្វីមួយដែលអ្នកចង់បាន។ [[Section 4502(b)(10). ]] គោលដៅអាចជាអ្វីមួយនៅក្នុងជីវិតដែលអ្នកចង់ផ្លាស់ប្តូរ។ ប្រសិនបើអ្នកមិនមានការងារ ប៉ុន្តែចង់បានការងារមួយ គោលដៅរបស់អ្នកអាចជា “ខ្ញុំនឹងទទួលបានការងារមួយ។” គោលដៅអាចជាអ្វីមួយនៅក្នុងជីវិតដែលអ្នកចង់បន្ត។ ប្រសិនបើអ្នកជានិស្សិត ហើយចង់បន្តការសិក្សា គោលដៅរបស់អ្នកអាចជា “ខ្ញុំនឹងបន្តការសិក្សា។”
វត្ថុបំណងជាសកម្មភាពជាក់លាក់និងមានពេលកំណត់ ដែលជួយអ្នកឱ្យឈានទៅសម្រេចគោលដៅរបស់អ្នក។ [[Section 4646.5(a)(2). ]] វត្ថុបំណងត្រូវតែត្រូវបានសរសេរឡើងជាលាយលក្ខណ៍អក្សរនៅក្នុង IPP របស់អ្នក ដើម្បីវាស់វែងពីវឌ្ឍនភាពរបស់អ្នក ឬ តាមដានទៅលើសេវាកម្មរបស់អ្នក។ វត្ថុបំណងរក្សាឱ្យអ្នក និងមជ្ឈមណ្ឌលក្នុងតំបន់ទទួលខុសត្រូវឆ្ពោះទៅកាន់គោលដៅរបស់អ្នក។ ប្រសិនបើគោលដៅរបស់អ្នកដើម្បីទទួលបានការងារនៅក្នុងតំបន់ជិតខាងអ្នក វត្ថុបំណងមួយរបស់អ្នកអាចជា៖ “រាល់សប្តាហ៍ ខ្ញុំនឹងបំពេញ និងដាក់ពាក្យសុំការងារឱ្យបានបីនៅតាមក្រុមហ៊ុនជិតៗ។” វត្ថុបំណងទីពីររបស់អ្នកដែលឆ្ពោះទៅកាន់គោលដៅរបស់អ្នកនៃការទទួលបានការងារនោះអាចត្រូវទូរស័ព្ទតាមដានពាក្យសុំការងារទៅកាន់និយោជកនីមួយៗ។ ពីព្រោះតែវាមានលក្ខណៈជាក់លាក់ និងអាចវាស់វែងបាននោះ វត្ថុបំណងភ្ជាប់ការទទួលខុសត្រូវរបស់អ្នកនិងបុគ្គលដែលជួយអ្នក។ ប្រសិនបើអ្នកនិងបុគ្គលដែលជួយដល់អ្នកមិនបំពេញពាក្យសុំការងារ ឬធ្វើការទូរស័ព្ទតាមដានទេនោះ វត្ថុបំណងរបស់អ្នកនៅក្នុងផ្នែកការងារមិនត្រូវបានឆ្លើយតបឡើយ។ គោលដៅនៃការទទួលបានការងារក៏អាចនឹងមិនត្រូវបានសម្រេចទេ។ គោលដៅនិងវត្ថុបំណងរបស់អ្នកគួរតែបង្កើនឱកាសជាអតិបរមា ដើម្បីអភិវឌ្ឍទំនាក់ទំនងនិងដើម្បីជាផ្នែកនៃជីវិតសហគមន៍នៅក្នុងផ្នែកទាំងឡាយដូចជា ការផ្តល់ទីជម្រក ការងារ ការសិក្សា និងការសម្រាកលំហែកាយជាដើម។ [[Section 4646.5(a)(2) ]]
(4.41) តើខ្ញុំសម្រេចស្នើសុំសេវាកម្មឬការគាំពារមួយណាសម្រាប់ IPP របស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងនិងសម្រេចគោលដៅរបស់ខ្ញុំតាមរបៀបណា?
ស្ថិតក្រោមច្បាប់ Lanterman “សេវាកម្មនិងការគាំពារសម្រាប់អ្នកមានពិការភាពខាងការលូតលាស់” មានលក្ខណៈទូលំទូលាយ។ វារួមបញ្ចូលនូវសេវាកម្មនិងការគាំពារទាំងឡាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពិការភាពផ្នែកការលូតលាស់របស់អ្នក និងជួយអ្នកឱ្យសម្រេច និងរក្សាបាននូវជីវិតមួយដែលមានលក្ខណៈឯករាជ្យ មានផលិតភាព និងមានប្រក្រតីភាព។ [[Section 4501 and 4512(b).]]
សូមមើលអ្វីដែលអ្នក (និងក្រុមគ្រួសារអ្នក ប្រសិនបើសមស្រប) ចង់បាននិងត្រូវការ។ IPP អាចជួយអ្នកឱ្យជ្រើសរើសសេវាកម្ម និងការគាំពារដែលអ្នកត្រូវការនិងពេញចិត្ត។ សេវាកម្មទាំងឡាយត្រូវតែមានលក្ខណៈសន្សំសំចៃ ដែលមានន័យថាពួកគេត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក។ ប៉ុន្តែ ប្រសិនបើមានអ្នកផ្តល់សេវាកម្មពីរដែលអាចបំពេញតម្រូវការបានដូចគ្នា មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងប្រើអ្នកផ្តល់សេវាមួយដែលមានថ្លៃទាបជាង។ [[Section 4648(a)(6).]] រាល់សេវានិងការគាំពារទាំងអស់ដែលអ្នកនឹងទទួលបាន ត្រូវតែមានរៀបរាប់នៅក្នុងផែនការ IPP របស់អ្នក។
ទាំងនេះជាឧទាហរណ៍ទាំងឡាយនៃសេវាកម្ម៖
- សេវាកម្មវាយតម្លៃ
- នីតិសម្បទា និងការបណ្តុះបណ្តាល
- ការព្យាបាល និងអន្តរាគមន៍ព្យាបាល
- សេវាបង្ការ
- ការរៀបចំការរស់នៅផ្សេងៗជាច្រើន
- សមាហរណកម្មក្នុងសហគមន៍
- កម្មវិធីការងារ/កម្មវិធីពេលថ្ងៃ
- សេវាពិគ្រោះយោបល់
- ការតស៊ូមតិ
- សេវាគាំទ្រគ្រួសារ
- សេវាទំនាក់ទំនង និងការគាំទ្រ
- សេវាសង្គ្រោះបន្ទាន់ និងសេវាពេលមានវិបត្តិ
- ឧបករណ៍ឯកទេស
- សេវាដឹកជញ្ជូន
- ការសម្រេបសម្រួល/ស្វ័យតស៊ូមតិ
- សេវាបកប្រែឯកសារ/បកប្រែផ្ទាល់មាត់
បញ្ជីរាយពីគំនិតអំពីប្រភេទនៃអ្វីៗដែលមាន។ វាមិនរួមបញ្ចូលនូវរាល់សេវាទាំងអស់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ បញ្ជីរាយយ៉ាងវែងអំពីសេវានានានៅក្នុងច្បាប់នេះ គឺមិនមែនជាបញ្ជីរាយនាមលម្អិតគ្រប់ជ្រុងជ្រោយនោះទេ។ ដូច្នេះ ប្រសិនបើមានសេវាកម្មមួយដែលមិនត្រូវបានរាយក្នុងបញ្ជីច្បាប់ ប៉ុន្តែអ្នកគិតថាអ្នកត្រូវការវាដើម្បីឱ្យអ្នកសម្រេចបាននូវគោលដៅនៅក្នុង IPP របស់អ្នកនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែពិចារណាវា។
រាយឈ្មោះអ្វីៗដែលអ្នកចង់បាននិងត្រូវការ ហើយប្រៀបធៀបវាទៅនឹងបញ្ជីក្នុង ឯកសារបន្ថែម C ដែលស្រង់ចេញពីច្បាប់ Lanterman Act។ ឯកសារបន្ថែម I, ឯកសារបន្ថែម J, និង ឯកសារបន្ថែម K។
អាចនឹងមានសេវាកម្មនានាផ្សេងទៀត ដែលអាចទទួលបានលទ្ធផលដូចគ្នា ដូច្នេះសូមកុំបារម្ភពីឈ្មោះវា។ គិតអំពីអ្វីជាលទ្ធផល ដែលអ្នកចង់បានពីសេវាកម្ម ឬ ការគាំពារ។ ដើម្បីរៀបចំសម្រាប់ការប្រជុំ IPP បញ្ជីរាយពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ចង់បាននិងត្រូវការ។ បន្ទាប់មករាយឈ្មោះសេវាកម្មទាំងឡាយ ដែលអ្នកគិតថានឹងជួយដល់អ្នកបំពេញបានទៅតាមតម្រូវការរបស់អ្នក។ ប្រសិនបើរបាយការណ៍វាយតម្លៃមានប្រយោជន៍ដល់អ្នកក្នុងការកំណត់ពីតម្រូវការរបស់អ្នក ឬ ការស្នើឡើងនូវគោលដៅ ឬសេវាកម្មក្នុង IPPនោះ សូមលើកវាទាំងនោះឡើងនៅក្នុងអំឡុងការប្រជុំ។ ប្រសិនបើអ្នកបានគិតអំពីអ្វីដែលត្រូវការនិងចង់បាន និងគោលដៅ IPP មួយចំនួននោះ ចូរសរសេរលិខិតផ្ញើទៅកាន់អ្នកសម្របសម្រួលសេវារបស់អ្នក មុននឹងការប្រជុំ IPP ធ្វើឡើង ហើយប្រាប់ពួកគេពីគោលដៅនិងសេវាកម្មទាំងឡាយ ដែលអ្នកជឿថាគួរតែមាននៅក្នុង IPP របស់អ្នក។ បែបនេះ មជ្ឈមណ្ឌលក្នុងតំបន់នឹងបានត្រៀមជាស្រេចដើម្បីពិភាក្សាចំណុចជាក់លាក់ទាំងនេះក្នុងអំឡុងកិច្ចប្រជុំ។
សម្រាប់សេវាកម្មបន្ថែម ប្រសិនបើអ្នកចង់រស់នៅជាមួយគ្រួសារ សូមមើលជំពូក 6។ សម្រាប់សេវាកម្មទាំងឡាយដើម្បីជួយដល់អ្នកក្នុងការរៀបចំការរស់នៅផ្សេង សូមមើល ជំពូក 7។ សម្រាប់ការងារ ពេលថ្ងៃ និងការគាំពារផ្នែកលំហែកំសាន្ត និងសេវាទាំងឡាយ សូមមើល ជំពូក 9។
(4.42) តើខ្ញុំអាចទទួលបាននូវឧបករណ៍ពិសេស ឬ បច្ចេកវិទ្យាជំនួយតាមរយៈ IPP ទេ?
ប្រហែលជាអាច។ សូមនិយាយអំពីតម្រូវការរបស់អ្នកអំពីឧបករណ៍ពិសេស ឬ បច្ចេកវិទ្យាជំនួយ ដែលអ្នកត្រូវការនៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់អាចជួយអ្នកជាដំបូង ដើម្បីទទួលបាននូវឧបករណ៍ដែលអ្នកត្រូវការពីទីភ្នាក់ងារទូទៅ ដូចជា៖
- សេវាកុមាររដ្ឋកាលីហ្វ័រញ៉ា Medi-Cal,
- ធានារ៉ាប់រងឯកជន ឬ
- នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា។ [[Sections 4659(a) and 4648(a)(8).]]
ប្រសិនបើអ្នកបានចុះឈ្មោះនៅក្នុងកម្មវិធីអប់រំការយនោះ មជ្ឈមណ្ឌលក្នុងតំបន់អាចណែនាំអ្នកបន្តទៅកាន់មណ្ឌលសិក្សាធិការរបស់អ្នកសម្រាប់ឧបករណ៍ពិសេស ឬ បច្ចេកវិទ្យាជំនួយ។ មណ្ឌលសិក្សាធិការអាចនឹងផ្តល់ឧបករណ៍នេះ ប្រសិនបើអ្នកត្រូវការឧបករណ៍ដូចគ្នាសម្រាប់ការអប់រំ និងប្រសិនបើមណ្ឌលសិក្សាធិការអនុញ្ញាតឱ្យអ្នកយកឧបករណ៍នោះទៅផ្ទះ។ ប៉ុន្តែ ប្រសិនបើអ្វីដែលអ្នកត្រូវការសម្រាប់ការអប់រំខុសពីអ្វីដែលអ្នកត្រូវការនៅផ្ទះ ឬ នៅក្នុងសហគមន៍ ឬ ប្រសិនបើមណ្ឌលសិក្សាធិការនឹងមិនអនុញ្ញាតឱ្យយកវាទៅផ្ទះទេនោះ ការណែនាំបន្តទៅកាន់មណ្ឌលសិក្សាធិការនឹងមិនអាចបំពេញបាននូវតម្រូវការនេះឡើយ។
ប្រសិនបើមានការពន្យារពេលណាមួយ មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងទូទាត់សម្រាប់បរិក្ខារពិសេសនិងបច្ចេកវិទ្យាជំនួយក្នុងពេលជាមួយគ្នា។ [[ក្នុងករណីមួយ តុលាការជាន់ខ្ពស់រដ្ឋកាលីហ្វ័រញ៉ា បានតម្កល់សេវាក្តីសម្រេចរបស់សវនាការរដ្ឋបាល ដែលបង្គាប់ឱ្យមជ្ឈមណ្ឌលក្នុងតំបន់ផ្តល់ជូនសេវាអប់រំនៅអំឡុងពេលមានវិវាទជាមួយនឹងមណ្ឌលសិក្សាធិការ។ T.S. v. North Los Angeles County Regional Center, OAH Case No. L-2002070084, upheld in T.S. v. Clifford Allenby et al., Los Angeles Superior Ct. សំណុំរឿងលេខ BS 079835.]] ប្រសិនបើគ្មានទីភ្នាក់ងារទូទៅណាផ្សេង ដែលអាចបង់ថ្លៃឧបករណ៍នោះបានទេ ហើយសេវាកម្ម ឧបករណ៍ ឬ បច្ចេកវិទ្យាចាំបាច់ដើម្បីអនុវត្ត IPP របស់អ្នកនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវប្រើប្រាស់នូវធនធានរបស់ខ្លួនដើម្បីផ្តល់វា។ ត្រូវប្រាកដថា IPP រួមបញ្ចូលនូវពេលវេលាកំណត់ និងកំណត់ពីអ្នកដែលនឹងជួយដល់អ្នកឱ្យទទួលបានបច្ចេកវិទ្យាជំនួយ ឬ ឧបករណ៍ពីទីភ្នាក់ងារណាម្នាក់ ឬ កម្មវិធីដែលទទួលខុសត្រូវក្នុងការផ្តល់វា។
(4.43) តើ IPP រួមបញ្ចូលនូវព័ត៌មានស្តីអំពីសុខភាពរបស់ខ្ញុំ និងតម្រូវការការថែទាំសុខភាពទេ?
បាទ/ចាស។ ក្រុមការងារ IPP ដោយមានការយល់ព្រមពីអ្នក អាចនឹងពិនិត្យទៅលើស្ថានភាពសុខភាពជាទូទៅរបស់អ្នកនៅក្នុងកិច្ចប្រជុំ IPP។ [[Section 4646.5(a)(6).]] ការពិនិត្យអាចដាក់បញ្ចូលនូវតម្រូវការផ្នែកវេជ្ជសាស្រ្ត ទន្តសាស្រ្ត និងសុខភាពផ្លូវចិត្ត។ វាក៏អាចរួមបញ្ចូលនូវការពិភាក្សាពីការប្រើប្រាស់ឱសថរបស់អ្នក ផលប៉ះពាល់ និងកាលបរិច្ឆេទនៃការពិនិត្យលើការប្រើប្រាស់ឱសថចុងក្រោយ។ ប្រសិនបើមានការព្រួយបារម្ភ អ្នកគួរតែត្រូវបានណែនាំបន្តទៅកាន់បុគ្គលិកគ្លីនិករបស់មជ្ឈមណ្ឌលក្នុងតំបន់ ឬ គ្រូពេទ្យផ្តល់ការព្យាបាលដល់អ្នក។ អ្នកសម្របសម្រួលសេវាត្រូវរៀបចំឯកសារអំពីស្ថានភាពសុខភាពរបស់អ្នក និងការណែនាំបន្តណាមួយនៅក្នុងសំណុំឯកសាររបស់អ្នក។
(4.44) តើប្រភេទនៃឧបករណ៍ពិសេស ឬ បច្ចេកវិទ្យាជំនួយអ្វីដែលខ្ញុំអាចទទួលបាន?
ឧបករណ៍ពិសេសនិងបច្ចេកវិទ្យាជំនួយរួមមាន៖
- ឧបករណ៍ទំនាក់ទំនង
- គ្រែមន្ទីរពេទ្យ
- រទេះរុញ
- ផ្លូវជនមានពិការភាពសម្រាប់ចេញនិងចូលផ្ទះរបស់អ្នក
- ត្រចៀកទ្វារដើម្បីធ្វើឱ្យទ្វារកាន់តែធំជាងមុនសម្រាប់រទេះជនមានពិការភាព
- កុំព្យួរទ័រ និង
- បច្ចេកវិទ្យាទាំងឡាយផ្សេងទៀត ដើម្បីជួយដល់អ្នកឱ្យគ្រប់គ្រងជីវិតកាន់តែមានលក្ខណៈប្រក្រតីនិងផលិតភាពជាងមុន។
សម្រាប់ព័ត៌មានបន្ថែមអំពីបរិក្ខារពិសេស និងបច្ចេកវិទ្យាជំនួយ សូមចូលទៅកាន់ បច្ចេកវិទ្យាជំនួយ និងបរិក្ខារពេទ្យ នៅក្នុងផ្នែកធនធានគេហទំព័ររបស់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California)។
(4.45) តើមជ្ឈមណ្ឌលក្នុងតំបន់អាចបង់ថ្លៃសម្រាប់សេវាវេជ្ជសាស្រ្តឬទន្តសាស្រ្តស្ថិតក្រោមលក្ខខណ្ឌណាមួយបានទេ?
មានស្ថានភាពមួយចំនួនតូច ដែលមជ្ឈមណ្ឌលក្នុងតំបន់អាចបង់ថ្លៃសម្រាប់សេវាទាំងនេះបាន៖
- នៅពេលដែល Medi-Cal និង ការធានារបស់ធានារ៉ាប់រងត្រូវបានបដិសេធ ហើយមជ្ឈមណ្ឌលក្នុងតំបន់ជឿលើការប្តឹងជំទាស់ចំពោះការបដិសេធនឹងមិនទទួលបានជោគជ័យនោះ។
- ក្នុងខណៈដែល Medi-Cal ឬ ការធានារបស់ធានារ៉ាប់រងកំពុងស្ថិតនៅបន្ត និងមិនទាន់ត្រូវបានបដិសេធនៅឡើយនោះ។
- ខណៈពេលដែលការប្តឹងជំទាស់ទៅនឹង Medi-Cal ឬ ការធានារបស់ធានារ៉ាប់រងនៅមិនទាន់ចាត់ការ ហើយពុំទាន់មានការសម្រេចជាចុងក្រោយនៅឡើយ និង
- នៅពេលដែល Medi-Cal ឬ ការធានារបស់ធានារ៉ាប់រងត្រូវបានផ្តល់ ប៉ុន្តែមិនទាន់ចាប់ផ្តើមនៅឡើយទេនោះ។ [[Section 4659(d).]]
(4.46) តើមជ្ឈមណ្ឌលក្នុងតំបន់អាចបង់ប្រាក់សម្រាប់សហបង់ប្រាក់ សហធានារ៉ាប់រង និងប្រាក់ធានារ៉ាប់រងត្រូវបង់មុនដែលពាក់ព័ន្ធនឹងសេវាកម្មដែលកូនខ្ញុំត្រូវការដែរឬទេ?
បាទ/ចាស។ ប៉ុន្តែ អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌជាក់លាក់ដើម្បីឱ្យមជ្ឈមណ្ឌលក្នុងតំបន់ធ្វើការបង់ប្រាក់សហបង់ប្រាក់ សហធានារ៉ាប់រង ឬប្រាក់ធានារ៉ាប់រងត្រូវបង់មុន។ ម្យ៉ាងទៀត លក្ខណៈវិនិច្ឆ័យសម្រាប់អនីតិជនគឺខុសពីមនុស្សពេញវ័យ។
(4.47) កូនរបស់ខ្ញុំដែលជាអនីតិជនត្រូវការសេវាដែលតម្រូវឱ្យខ្ញុំបង់ប្រាក់សហបង់ប្រាក់ សហធានារ៉ាប់រង ឬប្រាក់ធានារ៉ាប់រងត្រូវបង់មុន។ តើមជ្ឈមណ្ឌលក្នុងតំបន់អាចបង់ប្រាក់ទូទាត់ដែរឬទេ?
បាទ/ចាស ប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌតម្រូវដែលបានរៀបរាប់ខាងក្រោមសម្រាប់អនីតិជន។
សហបង់ប្រាក់ធានារ៉ាប់រង សហធានារ៉ាប់រង ប្រាក់ធានារ៉ាប់រងត្រូវបង់មុនដែលពាក់ព័ន្ធនឹងសេវាកម្មនិងការគាំទ្រ ត្រូវតែបានរួមបញ្ចូលក្នុងកម្មវិធី IPP ឬ IFSP របស់កូនជានីតិជនរបស់អ្នក។ ម្យ៉ាងទៀត ការបង់ប្រាក់គឺត្រូវការជាចាំបាច់ដើម្បីធានាថាកូនរបស់អ្នកទទួលបានសេវា។ [[Section 4659(a).]]
លក្ខណៈវិនិច្ឆ័យទាំងនេះក៏ត្រូវតែបំពេញទាំងស្រុងផងដែរ៖
- កូនរបស់អ្នកត្រូវបានរ៉ាប់រងដោយគម្រោងសេវាថែទាំសុខភាព ឬគោលនយោបាយធានារ៉ាប់រងសុខភាព។
- ចំណូលសរុបប្រចាំឆ្នាំ(គ្រួសារ)របស់អ្នកគឺស្ថិតក្នុងកម្រិត ឬក្រោមកម្រិត 400 ភាគរយនៃកម្រិតភាពក្រីក្រសហព័ន្ធ។
- គ្មានភាគីទីបីផ្សេងទៀតដែលទទួលខុសត្រូវសម្រាប់ថ្លៃចំណាយលើសេវាកម្មនេះទេ។ [[Section 4659.1(a)(1-3).]]
(4.48) ខ្ញុំជាមនុស្សពេញវ័យ និងត្រូវការសេវាកម្មដែលតម្រូវឱ្យមានការទូទាត់បង់សហបង់ប្រាក់ សហធានារ៉ាប់រង ឬប្រាក់ធានារ៉ាប់រងត្រូវបង់មុន តើមជ្ឈមណ្ឌលក្នុងតំបន់អាចបង់ប្រាក់ទូទាត់ដែរឬទេ?
បាទ/ចាស ប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌតម្រូវដែលបានរៀបរាប់ខាងក្រោម។
សម្រាប់មនុស្សពេញវ័យ មជ្ឈមណ្ឌលក្នុងតំបន់អាចបង់ប្រាក់សម្រាប់សហបង់ប្រាក់ សហធានារ៉ាប់រង និងប្រាក់ធានារ៉ាប់រងត្រូវបង់មុនដែលពាក់ព័ន្ធនឹងសេវាកម្មនិងការគាំទ្រ។ សេវាកម្មត្រូវតែបានរួមបញ្ចូលទៅក្នុងកម្មវិធី IPP របស់អ្នក ហើយការបង់ប្រាក់ត្រូវការចាំបាច់ដើម្បីធានាថា អ្នកទទួលបានសេវាកម្មនោះ។
លក្ខណៈវិនិច្ឆ័យដូចខាងក្រោមនេះក៏ត្រូវតែបំពេញទាំងស្រុង៖
- ចំណូលសរុបប្រចាំឆ្នាំរបស់អ្នកគឺស្ថិតក្នុងកម្រិត ឬក្រោមកម្រិត 400 ភាគរយនៃកម្រិតភាពក្រីក្រសហព័ន្ធ។
- គ្មានភាគីទីបីផ្សេងទៀតដែលទទួលខុសត្រូវសម្រាប់ថ្លៃចំណាយលើសេវាកម្មនេះទេ។ [[ច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន 4659.1(b).]]
(4.49) តើមានអ្វីកើតឡើងបើគ្រួសាររបស់យើងមានចំណូលលើសពី 400 ភាគរយនៃកម្រិតភាពក្រីក្រសហព័ន្ធ?
សម្រាប់គ្រួសារដែលមានចំណូលលើសពី 400 ភាគរយនៃកម្រិតនៃភាពក្រីក្រសហព័ន្ធ មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងនៅតែបន្តបង់សហបង់ប្រាក់ ឬសហធានារ៉ាប់រងដែលពាក់ព័ន្ធនឹងសេវាកម្មនិងការគាំទ្រ។ ប៉ុន្តែអ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខុសៗគ្នា។
ប្រសិនបើសេវាកម្មនេះគឺសម្រាប់កូនរបស់អ្នកដែលជាអនីតិជន សេវាកម្មនេះត្រូវតែបានរួមបញ្ចូលក្នុងកម្មវិធីIPP ឬ IFSP របស់កូនអ្នក។ ម្យ៉ាងទៀត សេវាកម្មនេះចាំបាច់ត្រូវ រក្សាទុកនិងបន្តរក្សាទុកកូនរបស់អ្នកនៅក្នុងផ្ទះ។ [[Section 4659.1(d).]]
ជាចុងក្រោយ (មិនថាកូនរបស់អ្នកជាអនីតិជនឬជាមនុស្សពេញវ័យទេ) អ្នកត្រូវតែបញ្ជាក់ភស្តុតាងថាចំណុចខាងក្រោមមួយឬច្រើនជាងនេះគឺមានពាក់ព័ន្ធ៖
- ហេតុការណ៍វិសមញ្ញណាមួយបានកើតឡើងដែលមានឥទ្ធិពលទៅលើសមត្ថភាពរបស់អ្នកក្នុងការបង់ទូទាត់សហបង់ប្រាក់ឬសហធានារ៉ាប់រង ឬដើម្បីបំពេញតម្រូវការថែទាំនិងគ្រប់គ្រងកូនរបស់អ្នក។
- ការខាត់បង់ក្នុងគ្រោះមហន្តរាយ (ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះថ្នាក់ចៃដន្យ) ដែលជះឥទ្ធិពលជាបណ្តោះអាសន្នទៅលើសមត្ថភាពរបស់អ្នកក្នុងការបង់ប្រាក់សហបង់ប្រាក់ ឬសហធានារ៉ាប់រង។
- កូនរបស់អ្នកម្នាក់ឬច្រើននាក់ មានថ្លៃចំណាយវេជ្ជសាស្ត្រមិនទាន់ទូទាត់សងច្រើនគួរឱ្យកត់សម្គាល់។ [[Section 4659.1(d)(1-3).]]
(4.50) តើមជ្ឈមណ្ឌលក្នុងតំបន់ដឹងដោយរបៀបណាថាចំណូលប្រចាំឆ្នាំសរុបរបស់ខ្ញុំមានចំនួនប៉ុន្មាន?
អ្នកគួរតែផ្តល់ជូនមជ្ឈមណ្ឌលក្នុងតំបន់នូវសំណៅចម្លងនៃរបាយការណ៍អ្នករកចំណូល W-2 កន្ទុយប័ណ្ណបើកបៀវត្សរ៍ ការប្រកាសពន្ធប្រាក់ចំណូលរដ្ឋ ឬឯកសារបញ្ជាក់ប្រាក់ចំណូលផ្សេងទៀត។ [[Section 4659.1(e)]]. អ្នកគួរតែជូនដំណឹងដល់មជ្ឈមណ្ឌលក្នុងតំបន់ ប្រសិនបើអ្នកមានការប្រែប្រួលប្រាក់ចំណូលរបស់អ្នកដែលអាចនាំមកនូវការប្រែប្រួលសិទ្ធិទទួលបានរបស់អ្នក។ [[Section 4659.1(f).]]
នាយកដ្ឋានសេវាកម្មលូតលាស់ និងមជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែប្រមូលព័ត៌មានអំពីការទូទាត់សហបង់ប្រាក់ សហធានារ៉ាប់រង និងប្រាក់ធានារ៉ាប់រងត្រូវបង់មុនតាមរយៈមជ្ឈមណ្ឌលក្នុងតំបន់នីមួយៗ។ [[Section 4519.6.]]
(4.51) តើខ្ញុំដឹងដូចម្តេចបានថាតើចំណូលប្រចាំឆ្នាំសរុបរបស់ខ្ញុំស្ថិតក្នុងកម្រិត ឬក្រោមកម្រិត 400 ភាគរយនៃកម្រិតភាពក្រីក្រសហព័ន្ធ?
កម្រិតភាពក្រីក្រសហព័ន្ធគឺផ្អែកលើចំនួនមនុស្សនៅក្នុងក្រុមគ្រួសារ។ ឧទាហរណ៍ កម្រិតភាពក្រីក្រសហព័ន្ធនៅក្នុងឆ្នាំ 2023 សម្រាប់គ្រូសារដែលមានគ្នា 2 នាក់គឺ $19,720។ ប៉ុន្តែ សម្រាប់គ្រួសារដែលមានគ្នា 3 នាក់នោះគឺមានកម្រិត $24,860។
សម្រាប់ក្រុមគ្រួសារដែលមានគ្នា 2 នាក់នោះ 400% នៃកម្រិតភាពក្រីក្រសហព័ន្ធគឺ $78,880 (4 x $19,720)។ សម្រាប់ក្រុមគ្រួសារដែលមានគ្នា 3 នាក់នោះ 400% នៃកម្រិតភាពក្រីក្រសហព័ន្ធគឺ $99,440 (4 x $24,860)។
(4.52) តើមានអ្វីកើតឡើងបើមជ្ឈមណ្ឌលក្នុងតំបន់បដិសេធមិនបង់សហបង់ប្រាក់ សហធានារ៉ាប់រង ឬប្រាក់ធានារ៉ាប់រងត្រូវបង់មុន?
ប្រសិនបើអ្នកស្នើសុំសេវាកម្មឬការគាំទ្រណាមួយ ដូចជាការផ្តល់មូលនិធិសហបង់ប្រាក់នោះ មជ្ឈមណ្ឌលក្នុងតំបន់មានរយៈពេល 15 ថ្ងៃដើម្បីសម្រេចថាតើត្រូវអនុញ្ញាតផ្តល់សេវានិងការគាំទ្រនោះដែរឬអត់។ [[Section 4646(h).]] បន្ទាប់មក មជ្ឈមណ្ឌលក្នុងតំបន់មានរយៈពេល 5 ថ្ងៃដើម្បីផ្ញើការជូនដំណឹងអំពីចំណាត់ការ ប្រសិនបើពួកគេកំពុងបដិសេធសំណើរបស់អ្នក។ [[Section 4710(b).]] ប្រសិនបើអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកមិនយល់ស្របលើការផ្លាស់ប្តូរចំពោះសេវាកម្មបច្ចុប្បន្ននោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់ជូននូវការជូនដំណឹងរយៈពេល 30 ថ្ងៃមុនការផ្លាស់ប្តូរនោះចាប់ផ្តើម។ [[Section 4710(a).]]
សេចក្តីជូនដំណឹងត្រូវរួមបញ្ចូលនូវសកម្មភាពដែលមជ្ឈមណ្ឌលក្នុងតំបន់ចង់ធ្វើ មូលហេតុ កាលបរិច្ឆេទចូលជាធរមាន ច្បាប់គាំទ្រសកម្មភាពនោះ និងរបៀបដើម្បីប្តឹងជំទាស់ រួមទាំងការណែនាំបន្តនូវជំនួយការតស៊ូមតិ។ ព័ត៌មាននេះត្រូវតែជាភាសាដែលអ្នកយល់បានផងដែរ។ [[Section 4701(a)]]
(4.53) តើមជ្ឈមណ្ឌលក្នុងតំបន់អាចបដិសេធមិនសរសេរសេវាកម្ម ឬ ការគាំពារចូលទៅក្នុង IPP របស់ខ្ញុំ ដោយផ្អែកទៅលើគោលនយោបាយទិញសេវារបស់ខ្លួនបានដែរឬទេ?
ច្បាប់ Lanterman ចែងថា បុគ្គលគ្រប់រូបដែលមានពិការភាពផ្នែកលូតលាស់ គួរតែទទួលបានសេវានិងការគាំពារសម្រាប់បុគ្គល ដើម្បីរស់នៅក្នុងជីវិតប្រកបដោយឯករាជ្យនិងផលិតភាពបំផុតដែលពួកគេអាចទទួលបាន។ [[Section 4501, 4502, 4646(b), 4646.5(a)(1).]] មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងមិនអនុវត្តគោលការណ៍ទូទៅដែលការពារអ្នកមិនឱ្យទទួលបានសេវាកម្មផ្អែកលើអ្វីដែលអ្នកចង់បាននិងត្រូវការ។ [[សូមមើល Williams v. Macomber, 226 Cal.App.3d 225 (1990) ដែលក្នុងនោះតុលាការឧទ្ធររដ្ឋកាលីហ្វ័រញ៉ាសម្រេចថា ការបដិសេធសេវាថែទាំតាមផ្ទះផ្អែកលើគោលនយោបាយទូទៅនៃការបដិសេធសេវាកម្មបែបនេះចំពោះកុមារមិនទាន់គ្រប់អាយុដែលមានឪពុកម្តាយជាប់ធ្វើការ បានរំលោភទៅលើលក្ខខណ្ឌតម្រូវរបស់ច្បាប់ Lanterman ដែលចែងថាសេវាកម្មទាំងឡាយត្រូវផ្តល់សម្រាប់អតិថិជននីមួយៗត្រូវតែត្រូវបានជ្រើសរើស “ទៅតាមលក្ខណៈបុគ្គល។” តុលាការសម្រេចថា “ការផ្អែករបស់មជ្ឈមណ្ឌលក្នុងតំបន់ទៅលើគោលនយោបាយមិនប្រែប្រួលមិនមានសុគតភាពជាមួយគោលបំណងផ្តល់សេវាកម្មរបស់ច្បាប់ ‘បំពេញបានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលដែលមានពិការភាពផ្នែកការលូតលាស់ម្នាក់ៗ’ [យោងទៅតាមផ្នែក 4501]។” Williams, 226 Cal.App.3d 225, 232.]]
ទោះជាយ៉ាងណា មជ្ឈមណ្ឌលក្នុងតំបន់នីមួយៗពិតជាមានគោលនយោបាយផ្ទាល់ខ្លួនរបស់គេ ដែលត្រូវបានប្រើជាគោលការណ៍ណែនាំសម្រាប់ការទិញសេវាកម្មនិងការគាំពារសម្រាប់អ្នកប្រើប្រាស់។ គោលនយោបាយទិញសេវាកម្ម (POS) ទាំងនេះ ជាធម្មតាពន្យល់ពីលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានសេវាកម្ម និងពេលខ្លះកំណត់ពីដែនកំណត់ទៅលើចំនួនទឹកប្រាក់ ឬ ភាពញឹកញាប់នៃសេវាកម្ម។ គោលនយោបាយទាំងឡាយខុសគ្នាពីមជ្ឈមណ្ឌលក្នុងតំបន់មួយទៅមួយ។ DDS ត្រូវតែពិនិត្យឡើងវិញទៅលើគោលនយោបាយ POS របស់មជ្ឈមណ្ឌលក្នុងតំបន់ទាំងអស់ ដើម្បីឱ្យប្រាកដថាពួកគេអនុលោមទៅតាមច្បាប់ Lanterman មុនពេលគោលនយោបាយទាំងឡាយអាចបាប់ផ្តើមបាន។ [[Section 4434(d).]]
ចំនួនទឹកប្រាក់និងប្រភេទនៃសេវាកម្មដែលអ្នកទទួលបាន ត្រូវតែត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ IPP ជាលក្ខណៈបុគ្គលរបស់អ្នក។ ដូច្នេះ គោលនយោបាយ POS មិនអាចរារាំងអ្នកមិនឱ្យទទួលបានសេវាកម្ម ឬ ការកំណត់ដ៏តឹងតែងទៅលើចំនួនទឹកប្រាក់នៃសេវាកម្មដែលអ្នកបង្ហាញថាអ្នកមានតម្រូវការដើម្បីឆ្លើយតបទៅនឹងគោលដៅ និងវត្ថុបំណង IPP របស់អ្នកបានឡើយ។ រាល់គោលនយោបាយ POS ទាំងអស់ត្រូវតែមានការលើកលែងសម្រាប់ស្ថានភាពជាលក្ខណៈបុគ្គល។ ជាអកុសល មជ្ឈមណ្ឌលក្នុងតំបន់ជានិច្ចកាលមិនបញ្ជាក់ចំណុចនេះឱ្យបានច្បាស់ទេ។ ប្រសិនបើអ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកប្រាប់អ្នកថា ការគាំពារដែលអ្នកចង់បាននោះហួសពីអ្វីដែលមជ្ឈមណ្ឌលក្នុងតំបន់ផ្តល់បានស្ថិតក្រោមគោលនយោបាយ POS របស់គេនោះ សូមសុំគោលនយោបាយនោះមួយច្បាប់ និងការលើកលែងចំពោះគោលនយោបាយ។ អ្នកអាចប្តឹងជំទាស់បាន ប្រសិនបើអ្នកត្រូវការសេវាកម្មឬការគាំពារជាក់លាក់ទាំងឡាយពីមជ្ឈមណ្ឌលក្នុងតំបន់ដោយសារតែគោលនយោបាយ POS នោះ។
ឧទាហរណ៍ គោលនយោបាយមជ្ឈមណ្ឌលក្នុងតំបន់ដែលកំណត់ទៅលើការបណ្តុះបណ្តាលជំនាញរស់នៅដោយឯករាជ្យ (ILS) ត្រឹមពីរឆ្នាំ រំលោភទៅលើច្បាប់ដែលចែងថា មជ្ឈមណ្ឌលក្នុងតំបន់ត្រូវផ្តល់សេវាកម្មផ្អែកទៅលើតម្រូវការជាលក្ខណៈបុគ្គលនោះ។ គោលនយោបាយដោយមានការកំណត់ទាំងនេះ មិនអាចត្រូវបានប្រើដើម្បីបដិសេធការបណ្តុះបណ្តាល ILS បានឡើយ ប្រសិនបើអ្នកអាចបង្ហាញថា អ្នកត្រូវការលើសពីពីរឆ្នាំដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់អ្នកនោះ។ សម្រាប់ហេតុផលដូចគ្នានេះដែរ គោលនយោបាយមួយដែលមិនអនុញ្ញាតឱ្យទិញសេវាមើលថែតាមផ្ទះរយៈពេលខ្លីសម្រាប់កុមារណាម្នាក់ ដែលប្រើប្រាស់ឧបករណ៍ដកដង្ហើមនោះ នឹងរំលោភទៅលើច្បាប់ ប្រសិនបើគោលដៅ IPP របស់កុមារត្រូវរស់នៅផ្ទះ ហើយពួកគេត្រូវការការមើលថែរយៈពេលខ្លីតាមផ្ទះដើម្បីធ្វើឱ្យវាអាចទៅបាន។
មជ្ឈមណ្ឌលក្នុងតំបន់ភាគច្រើនមានគោលនយោបាយ POS ដោយយុត្តិធម៌។ មជ្ឈមណ្ឌលក្នុងតំបន់ផ្សេងទៀតមិនមានទេ។ ការសម្រេចចិត្តអំពីសេវាកម្មឬការគាំពារអ្វីដែលអ្នកត្រូវការ ត្រូវតែត្រូវបានធ្វើឡើងនៅក្នុងដំណើរការ IPP ហើយត្រូវតែផ្អែកទៅលើតម្រូវការជាលក្ខណៈបុគ្គល។ [[Section 4646(a)&(b).]] ប្រសិនបើអ្នកត្រូវបានបដិសេធមិនផ្តល់សេវាឱ្យដោយសារតែគោលនយោបាយ POS ដែលកំណត់នូវកម្រិតមិនយុត្តិធម៌នោះ អ្នកអាចដាក់ពាក្យបណ្តឹងជំទាស់បាន។ អ្នកក៏អាចដាក់បណ្តឹងតតាំងនឹងគោលនយោបាយនោះផ្ទាល់ដោយសារតែមានបិទបាំងមិនស្របច្បាប់ទៅលើសេវាកម្ម។ សម្រាប់ព័ត៌មានបន្ថែមពីការប្តឹងជំទាស់ និង “ផ្នែក 4731 ពីបណ្តឹង” សូមមើល ជំពូក 10។
(4.54) តើមជ្ឈមណ្ឌលក្នុងតំបន់អាចបដិសេធមិនផ្តល់សេវាកម្មឬការគាំពារពីព្រោះតែវាមិនមានប្រាក់គ្រប់គ្រាន់បានដែរឬទេ?
មូលនិធិតែងតែមានកម្រិតជានិច្ច ប៉ុន្តែមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្អែកការសម្រេចចិត្តរបស់ខ្លួនអំពីសេវាកម្ម និងការគាំពារទៅលើជម្រើសនិងតម្រូវការរបស់អ្នក។ តុលាការកំពូលរដ្ឋកាលីហ្វ័រញ៉ាសម្រេចថា ច្បាប់ Lanterman ផ្តល់ដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់នូវសេវាកម្មនិងការគាំពារ ដែលពួកគេជ្រើសរើស និងត្រូវការ ដើម្បីគ្រប់គ្រងជីវិតឱ្យកាន់តែមានលក្ខណៈឯករាជ្យនិងផលិតភាពច្រើនជាងមុន។ ប្រសិនបើវាមានមូលនិធិទិញសេវាកម្ម មជ្ឈមណ្ឌលក្នុងតំបន់ត្រូវផ្តល់សេវាកម្មនិងការគាំពារ ដោយផ្អែកទៅលើតម្រូវការជាលក្ខណៈបុគ្គល និងការពេញចិត្តដែលធ្វើឡើងតាមរយៈដំណើរការ IPP។ តុលាការសម្រេចថា មជ្ឈមណ្ឌលក្នុងតំបន់មានឆន្ទានុសិទ្ធិទៅលើរបៀបអនុវត្ត IPP។ ប៉ុន្តែ ពួកគេពុំមានឆន្ទានុសិទ្ធិអំពីថាតើអនុវត្តវាឬក៏អត់នោះទេ។ ពួកគេត្រូវតែធ្វើអ្វីដែលផែនការ IPP របស់់អ្នករៀបរាប់។ [[Association for Retarded Citizens v. DDS, 38 Cal.3d 384 (1985).]] ស្នើសុំសវនាការដ៏យុត្តិធម៌មួយ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់បដិសេធ ឬកាត់បន្ថយសេវាកម្ម ឬការគាំពាររបស់អ្នក ដោយសារខ្វះប្រាក់នោះ។ ប្រសិនបើ មជ្ឈមណ្ឌលក្នុងតំបន់និយាយថា វាមិនអាចផ្តល់ (ឬ ត្រូវបញ្ឈប់ ឬ កាត់បន្ថយ) សេវាកម្មនៅក្នុង IPP របស់អ្នក ដោយសារខ្វះលុយកាក់នោះ អ្នកត្រូវតែទទួលបាននូវការជូនដំណឹងមួយដ៏សមស្រប។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវជូនដំណឹងដល់ DDS ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 30 ថ្ងៃ នៃកាលបរិច្ឆេទមជ្ឈមណ្ឌលជូនដំណឹងដល់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវរៀបរាប់ពីសេវាកម្ម និងថ្លៃដែលរំពឹងទុក។ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវស្នើសុំថា DDS ផ្តល់ដល់មជ្ឈមណ្ឌលក្នុងតំបន់ នៅក្នុងរយៈ 30 ថ្ងៃ ដោយពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃដល់ការបិទបញ្ចប់នៃឆ្នាំសារពើពន្ធ។ [[Section 4710(c)&(d).]]
(4.55) តើអ្វីជា “លក្ខណៈសន្សំសំចៃ” និង តើវាមានឥទ្ធិពលលើដំណើរការ IPP ដូចម្តេច?
ផ្នែកនានានៃច្បាប់ Lanterman ចែងថា សេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែមានលក្ខណៈសន្សំសំចៃក្នុងការសម្រេចបានគោល និងការអនុវត្តផែនការ IPP របស់អ្នក។ [[Section 4512(b), 4646(a), 4648(a)(6), 4651(a), and 4685(c)(3).]] នេះមានន័យថាមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់មូលនិធីសេវាកម្មនិងការគាំពារដែលទទួលបានលទ្ធផលល្អបំផុតសម្រាប់ទឹកប្រាក់ដែលបានចំណាយ។ [[Title 17, Cal. Code Regs., section 58501(a)(6).]] មជ្ឈមណ្ឌលក្នុងតំបន់អាចពិចារណាលើការចំណាយនៅពេលជ្រើសរើសក្នុងចំណោមអ្នកផ្តល់សេវា ដែលផ្តល់សេវាដូចគ្នាមានគុណភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែ វាមិនអាចធ្វើឱ្យការចំណាយជាកត្តាតែមួយគត់សម្រាប់ថាតើត្រូវផ្តល់សេវាតាមតម្រូវការដែលអ្នកត្រូវការឬក៏អត់នោះទេ។ មជ្ឈមណ្ឌលក្នុងតំបន់មិនអាចបដិសេធប្រភេទនៃសេវាកម្មណាមួយ ពីព្រោះតែពួកគេគិតថាវាមិនមានលក្ខណៈសន្សំសំចៃនោះទេ។ ឧទាហរណ៍ ប្រសិនបើគោលដៅ IPP គឺដើម្បីរស់នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់អ្នកដោយមានការគាំពារនោះ មជ្ឈមណ្ឌលក្នុងតំបន់មិនអាចបដិសេធសេវាគាំពារការរស់នៅ ពីព្រោះតែអ្នកអាចរស់នៅក្នុងផ្ទះរួមគ្នាដែលមានតម្លៃទាបជាងនោះទេ។ ការរស់នៅក្នុងផ្ទះជាក្រុម គឺផ្ទុយពីគោលដៅរបស់អ្នកក្នងការរស់នៅផ្ទះផ្ទាល់ខ្លួនរបស់អ្នក។ សេវាដែលមានភាពសន្សំសំចៃ មិនមានន័យថាជាបច្ច័យនាំមកនូវការចំណាយធូរថ្លៃបំផុតចំពោះមជ្ឈមណ្ឌលក្នុងតំបន់នោះទេ។ ប៉ុន្តែ នៅក្នុងឧទាហរណ៍នេះ ប្រសិនបើអ្នកផ្តល់ការគាំពារការរស់នៅពីរដែលអាចគាំពារអ្នកឱ្យរស់នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់អ្នកបាន ហើយមួយក្នុងចំណោមអ្នកផ្តល់សេវានោះគិតថ្លៃតិចជាង នោះមជ្ឈមណ្ឌលក្នុងតំបន់អាចប្រើអ្នកផ្តល់សេវាដែលមានតម្លៃតិចជាងនោះ។ [[Section 4648(a)(6).]]
(4.56) តើ IPP គួរតែនិយាយថា មជ្ឈមណ្ឌលក្នុងតំបន់នឹងជួយខ្ញុំឱ្យទទួលបានសេវាកម្មពីទីភ្នាក់ងារមួយផ្សេងទៀតទេ?
បើទោះបីជាសេវាកម្មត្រូវការនឹងត្រូវបំពេញបានដោយប្រភពមួយផ្សេងទៀត ដូចជាប្រភពទូទៅក៏ដោយ វាត្រូវតែសរសេររាយនៅក្នុង IPP។ [[Section 4646.5(a)(5).]] ហើយ IPP ត្រូវរៀបរាប់សកម្មភាពទាំងឡាយដែលចាំបាច់សម្រាប់ឱ្យសេវាទូទៅចាប់ផ្តើមដែរ។ [[Section 4646.5(a)(5). ]] ប្រសិនបើអ្នកមានបញ្ហាដាក់ពាក្យសុំទៅកាន់ប្រភពទូទៅសម្រាប់សេវារបស់គេ ពេលនោះសកម្មភាពទាំងឡាយដែលចាំបាច់សម្រាប់សេវាឱ្យចាប់ផ្តើមបានអាចរួមបញ្ចូលទាំងការជួយអ្នកដាក់ពាក្យសុំផង។ ប្រសិនបើអ្នកមិនត្រូវការជំនួយដាក់ពាក្យសុំទេ ប៉ុន្តែប្រភពទូទៅបដិសេធការដាក់ពាក្យសុំរបស់អ្នក សកម្មភាពទាំងឡាយដែលចាំបាច់អាចត្រូវតែដាក់បញ្ចូលនូវសេវាគាំពារទាំងឡាយពីមជ្ឈមណ្ឌលក្នុងតំបន់។ [[Section 4648(b).]]
មជ្ឈមណ្ឌលក្នុងតំបន់មិនគួរគ្រាន់តែណែនាំអ្នកបន្តទៅកាន់ទីភ្នាក់ទូទៅ ដើម្បីទទួលបានសេវាកម្មដែលមានរាយនៅក្នុង IPP ដោយគ្មានការបញ្ជាក់ឱ្យប្រាកដពីសេវាដែលត្រូវការជាចាំបាច់ដែលមាន និងត្រូវបានផ្តល់នោះទេ។ មជ្ឈមណ្ឌលក្នុងតំបន់ក៏គួរតែធ្វើឱ្យប្រាកដថា ពុំមានការខ្វះចន្លោះកើតឡើងនៅក្នុងសេវាដែលអ្នកត្រូវការនោះដែរ។ [[ច្បាប់ Lanterman ចែងថា៖ “ភាពស្មុគស្មាញនៃការផ្តល់សេវាកម្មនិងការគាំពារទៅអ្នកដែលមានពិការភាពផ្នែកការលូតលាស់ តម្រូវឱ្យមានការសម្របសម្រួលសេវាពីនាយកដ្ឋានរដ្ឋ និងទីភ្នាក់ងារសហគមន៍ជាច្រើន ដើម្បីធានាថា ពុំមានចន្លោះកើតឡើងនៅក្នុងការទំនាក់ទំនង ឬ ការផ្តល់សេវាកម្មនិងការគាំពារទេ។” Section 4501.]]
ប្រសិនបើទីភ្នាក់ងារផ្សេងទៀតបដិសេធមិនបង់ប្រាក់សម្រាប់សេវានិងការគាំពារដែលអ្នកត្រូវការភ្លាមៗ (ហើយវាអាចជាការទទួលខុសត្រូវផ្សេងទៀតរបស់មជ្ឈមណ្ឌលក្នុងតំបន់) មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែបង់ប្រាក់ចំពោះសេវានិងការគាំពារនោះ រហូតដល់ភាគីទទួលខុសត្រូវយល់ព្រមបង់ប្រាក់។ [[នៅពេលណាសេវានិងការគាំពារត្រូវបានកំណត់នៅក្នុងផែនការ IPP នោះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែធានាសុវត្ថិភាពសេវានិងការគាំពារដែលបានត្រូវការនោះ។ សូមមើលផ្នែក 4648(a) និង 4640.7 និង សមាគមពលរដ្ឋមានការលូតលាស់យឺត v. DDS (1985) 38 Cal.3d 384, at 388 and 390. ការធានាឱ្យមានសេវាទាំងឡាយនៅក្នុង IPP ត្រូវបានធ្វើឡើងតាមរយៈការទិញ ឬ តាមការទទួលបានសេវាកម្មពីទីភ្នាក់ងារទូទៅទាំងឡាយ ឬ ពីប្រភពផ្សេងទៀត។ ផ្នែក 4647(a). ប្រសិនបើសេវាកម្មដែលត្រូវការដោយផ្ទាល់ស្រាប់តែភ្លាមៗនោះមិនអាចទទួលបានពីប្រភពទូទៅ ឬ ប្រភពផ្សេងៗ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែទិញសេវាទាំងនោះ។]] ដូច្នេះ ផែនការ IPP គួរតែរៀបរាប់ថាតើមជ្ឈមណ្ឌលក្នុងតំបន់នឹងជួយអ្នកឱ្យទទួលបានសេវាដែលអ្នកត្រូវការពីទីភ្នាក់ងារផ្សេងទៀត ហើយតើមជ្ឈមណ្ឌលក្នុងតំបន់នឹងផ្តល់វាភ្លាមៗដែឬទេ ប្រសិនបើធនធានផ្សេងទៀតមិនមាននោះទេ។
(4.57) តើមានអ្វីកើតឡើងចំពោះ IPP របស់ខ្ញុំប្រសិនបើខ្ញុំប្តូរទៅរស់នៅក្នុងតំបន់ដែលស្ថិតក្រោមមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងនោះ?
ច្បាប់ចែងថា ប្រសិនបើអ្នកត្រូវបានគេវាយតម្លៃថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មផ្តល់ដោយមជ្ឈមណ្ឌលក្នុងតំបន់នោះ អ្នកមានសិទ្ធិទទួលបានសេវាកម្មដែលផ្តល់ដោយមជ្ឈមណ្ឌលក្នុងតំបន់ផ្សេង ក្នុងករណីដែលអ្នកប្តូរទីតាំងទៅកន្លែងណាមួយនៅក្នុងរដ្ឋ។ មជ្ឈមណ្ឌលក្នុងតំបន់ថ្មីអាចបដិសេធបានតែក្នុងករណីដែលពួកគេធ្វើការវាយតម្លៃសព្វជ្រុងជ្រោយមួយដែលរកឃើញថា មជ្ឈមណ្ឌលក្នុងតំបន់ខាងដើមខុសយ៉ាងច្បាស់ក្រឡែតនោះ។ [[Section 4643.5(a)&(b).]] ហើយ មជ្ឈមណ្ឌលក្នុងតំបន់ថ្មីត្រូវតែអនុវត្តតាមផែនការ IPP ដែលបានបង្កើតឡើងនៅមជ្ឈមណ្ឌលក្នុងតំបន់ចាស់របស់អ្នក ប្រសិនបើសេវានានាមិនមានផ្តល់ជូននោះទេ រហូតដល់អ្នកបានទទួលផែនការ IPP ថ្មី។ [[Section 4643.5(c).]] ប្រសិនបើសេវា IPP មិនមានផ្តល់ជូននៅក្នុងតំបន់នៃមជ្ឈមណ្ឌលក្នុងតំបន់ថ្មីទេ មជ្ឈមណ្ឌលក្នុងតំបន់នោះត្រូវតែរៀបចំបង្កើតកិច្ចប្រជុំ IPP ក្នុងរយៈពេល 30ថ្ងៃ និងផ្តល់សេវាជម្រើសផ្សេងទៀតដែលបំពេញយ៉ាងល្អបំផុតតាមតម្រូវការរបស់អ្នកក្នុងពេលជាមួយគ្នានោះ។ [[Section 4643.5(c).]]
DDS បានបង្កើតឡើងនូវគោលការណ៍ណែនាំសម្រាប់មជ្ឈមណ្ឌលក្នុងតំបន់ ដើម្បីធ្វើឱ្យការផ្លាស់ប្តូររបស់អ្នកទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់ថ្មីប្រព្រឹត្តិទៅដោយរលូន។ គោលការណ៍ណែនាំក៏ត្រូវធ្វើឱ្យប្រាកដថា ពុំមានការពន្យាពេល ឬ ខ្វះចន្លោះនៅក្នុងសេវាកម្មនិងការគាំពាររបស់អ្នក និងរួមទាំងដំណើរការសម្រាប់ដោះស្រាយការមិនឯកភាពគ្នាទាំងឡាយផងដែរ។ [[Section 4643.5(c).]] សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ទេរចេញពីមជ្ឈមណ្ឌលក្នុងតំបន់មួយទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់មួយទៀត សូមមើល ឯកសារបន្ថែម G។
(4.58) តើខ្ញុំមានសិទ្ធិដូចគ្នានៅគ្រប់ការប្រជុំទាំងអស់ជាមួយនឹងមជ្ឈមណ្ឌលក្នុងតំបន់ដែលខ្ញុំមាននៅក្នុងការប្រជុំ IPP ទេ?
នៅក្នុងជម្រើសរបស់ Disability Rights California អ្នកពិតជាមានសិទ្ធិ។ មជ្ឈមណ្ឌលក្នុងតំបន់ពេលខ្លះរៀបចំ “ការប្រជុំក្រុមការងារ ID” “IPPs ក្រៅផ្លូវការ” ឬ “ការពិនិត្យប្រចាំឆ្នាំ” ដែលមជ្ឈមណ្ឌលក្នុងតំបន់អាចនឹងមិនពិចារណាការប្រជុំ IPP ឡើយ។ ពេលខ្លះ មជ្ឈមណ្ឌលក្នុងតំបន់នឹងនិយាយថា ការព្រមព្រៀងសម្រេចបាននៅក្នុងកិច្ចប្រជុំទាំងនេះមិនមែនជាការព្រមព្រៀងផ្លូវការទេ ហើយមិនត្រូវអនុវត្តតាមទេ។ កិច្ចប្រជុំណាមួយដែលបុគ្គលិកមជ្ឈមណ្ឌលក្នុងតំបន់ជាមួយនឹងអ្នក និងក្រុមគ្រួសាររបស់អ្នក ដើម្បីពិភាក្សាពីសេវាកម្មនិងការគាំពារទាំងឡាយ ពិតជាហៅថាការប្រជុំ IPP។នេះមានន័យថា អ្នកសម្រេចចិត្តត្រូវតែមានវត្តមាន ការព្រមព្រៀងដែលអ្នកធ្វើត្រូវតែអនុវត្តតាម ហើយអ្នកត្រូវតែអាចចុះហត្ថលេខាលើ IPP ឬ ការកែសម្រួល IPP ដែលកើតចេញពីការព្រមព្រៀងនោះ។
សូមអាន ឯកសារបន្ថែម H នៅខាងចុងនៃសៀវភៅនេះ ដើម្បីឱ្យប្រាកដថាសិទ្ធិរបស់អ្នកត្រូវបានការពារនៅគ្រប់ការប្រជុំទាំងអស់។
(4.59) តើដំណើរការ IPP មានលក្ខណៈខុសគ្នាទេ ប្រសិនបើខ្ញុំរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់នោះ?
ទេ។ លក្ខខណ្ឌតម្រូវរបស់ IPP គឺដូចគ្នាមិនថាអ្នករស់នៅទីណាទេ។ ប៉ុន្តែ ប្រសិនបើអ្នករស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ (DC) វាគឺបុគ្គលិក DC ជាជាងបុគ្គលិកមជ្ឈមណ្ឌលក្នុងតំបន់ ដែលនឹងសម្របសម្រួលដំណើរការក្រុមការងារធ្វើផែនការ។ បើទោះបីជារស់នៅក្នុង DC ក៏ដោយ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវបន្តចូលរួមក្នុងដំណើរការ IPP ដដែល។ ក្រុមធ្វើផែនការត្រូវតែរួមបញ្ចូលឱ្យមានតំណាងពីមជ្ឈមណ្ឌលក្នុងតំបន់ម្នាក់ ឬច្រើននាក់។ [[Section 4512(j).]] បុគ្គលិកមជ្ឈមណ្ឌលក្នុងតំបន់សំខាន់ណាស់ ពីព្រោះពួកគេដឹងពីសេវាកម្មនិងការគាំពារសម្រាប់អ្នក ដើម្បីប្តូរត្រឡប់មកសហគមន៍វិញ។ ច្បាប់ Lanterman បង្ហាញនូវការកត់សម្គាល់ទៅលើភាពសំខាន់នៃការសម្របសម្រួលជាមួយមជ្ឈមណ្ឌលក្នុងតំបន់ និងគម្រោងអភិវឌ្ឍន៍ធនធានក្នុងតំបន់ ដើម្បីផ្ទេរមនុស្សមកកាន់សហគមន៍។ [[Section 4418.3.]] ប្រសិនបុគ្គលិកមជ្ឈមណ្ឌលសហគមន៍មិនស្ថិតនៅក្នុងការប្រជុំរបស់អ្នកទេ សូមសុំឱ្យគេចូលរួម ជាការល្អត្រូវចូលរួមផ្ទាល់ នៅគ្រប់ការប្រជុំក្រុមការងារធ្វើផែនការទាំងអស់។
(4.60) តើធ្វើដូចម្តេចប្រសិនបើក្រុមការងារធ្វើផែនការមិនអាចឯកភាពជាមួយនឹង IPP របស់ខ្ញុំ?
ប្រសិនបើក្រុមការងារធ្វើផែនការមិនអាចឯកភាពទៅលើសេវាកម្ម និងការគាំពារទាំងឡាយដែលនឹងមាននៅក្នុង IPP របស់អ្នកនៅក្រោយពីប្រជុំលើកទីមួយ ឬ ច្រើនលើកថែមទៀតនោះ ឬ ប្រសិនបើអ្នកទទួលបានចម្លើយបដិសេធទៅនឹងសំណើសុំសេវាកម្មរបស់អ្នកនោះ សូមស្នើសុំឱ្យមានសវនាការដោយយុត្តិធម៌មួយ។ សូមមើល ជំពូក 10 អំពីនីតិវិធីសវនាការដោយយុត្តិធម៌នៃច្បាប់ Lanterman។
(4.61) ហេតុអ្វីខ្ញុំត្រូវចុះហត្ថលេខាលើ IPP របស់ខ្ញុំ?
អ្នកនិងអ្នកតំណាងរបស់អ្នក ត្រូវតែចុះហត្ថលេខាលើផែនការ IPP ដើម្បីឱ្យវាអាចមានប្រសិទ្ធភាពអនុវត្តបាន។ [[Section 4646(i).]] ប្រសិនបើអ្នកឯកភាពទៅនឹងចំណុចមួយចំនួន ប៉ុន្តែមានចំណុចផ្សេងទៀតមិនឯកភាពនោះ សូមសរសេរចំណុចទាំងឡាយដែលអ្នកឯកភាព និងចំណុចដែលមិនឯកភាព។ បន្ទាប់មកចុះហត្ថលេខាលើ IPP ដើម្បីឱ្យសេវាកម្មទាំងឡាយដែលអ្នកឯកភាពអាចបាច់ផ្តើមបាន ប៉ុន្តែសរសេរនៅក្បែរហត្ថលេខារបស់អ្នកថា អ្នកបានចុះហត្ថលេខាលើតែចំណុចទាំងឡាយណាដែលអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់បានឯកភាពគ្នាតែប៉ុណ្ណោះ។ អ្នកអាចប្តឹងជំទាស់ការឯកភាពទាំងឡាយតាមរយៈនីតិវិធីសវនាការដោយយុត្តិធម៌បាន។ អ្វីៗទាំងឡាយដែលអ្នកពិតជាបានឯកភាព គួរតែចូលជាធរមានតាមកាលបរិច្ឆេទដែលអ្នកបានសម្រេចនៅក្នុងកិច្ចប្រជុំ។
(4.62) តើធ្វើដូចម្តេចប្រសិនបើខ្ញុំមិនឯកភាពមួយផ្នែក ឬ ផ្នែកមួយចំនួនតូចនៃ IPP?
ប្រសិនបើអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់មិនឯកភាពជាមួយនឹងផ្នែកទាំងអស់នៃ IPP ដូចជា គោលដៅ វត្ថុបំណង សេវាកម្ម ឬ អ្នកដែលទទួលខុសត្រូវផ្តល់សេវាកម្មនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការក្រោយពីកិច្ចប្រជុំចប់។ [[Section 4710(b).]] ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ចង់ផ្លាស់ប្តូរ ឬ បញ្ចប់សេវាកម្មដែលអ្នកកំពុងតែទទួលបានហើយនោះ វាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរមុន 30 ថ្ងៃ នៃការផ្លាស់ប្តូរឬកាត់ផ្តាច់។ [[Section 4710(a).]] សេចក្តីជូនដំណឹងត្រូវរួមបញ្ចូលនូវសកម្មភាពដែលមជ្ឈមណ្ឌលក្នុងតំបន់ចង់ធ្វើ មូលហេតុ កាលបរិច្ឆេទចូលជាធរមាន ច្បាប់គាំទ្រសកម្មភាពនោះ និងរបៀបដើម្បីប្តឹងជំទាស់ រួមទាំងការណែនាំបន្តនូវជំនួយការតស៊ូមតិ។ [[Section 4701.]] សូមមើល ជំពូក 10 ស្តីពីការជម្លោះនិងការប្តឹងជំទាស់។
(4.63) តើមជ្ឈមណ្ឌលក្នុងតំបន់អាចផ្លាស់ប្តូរ IPP របស់ខ្ញុំដោយគ្មានការអនុញ្ញាតពីខ្ញុំ និងដោយគ្មានផ្តល់ការជូនដំណឹងជាមុនមកខ្ញុំបានទេ?
គ្មានការអនុញ្ញាតពីអ្នក មជ្ឈមណ្ឌលក្នុងតំបន់មិនអាចកាត់បន្ថយ លុបចោល ឬ ផ្លាស់ប្តូរសេវាកម្មណាមួយនៅក្នុង IPP បានទេ។ ប៉ុន្តែ ប្រសិនបើអ្នកឯកភាព មជ្ឈមណ្ឌលក្នុងតំបន់នឹងមិនតម្រូវឱ្យផ្ញើការជូនដំណឹងទៅអ្នកមុនពេលសកម្មភាពចូលជាធរមាននោះទេ។ [[Section 4710(a).]] មជ្ឈមណ្ឌលក្នុងតំបន់ក៏នឹងមិនត្រូវផ្ញើដល់អ្នកនូវការជូនដំណឹងមុនធ្វើការកាត់បន្ថយ លុបចោល ឬ ផ្លាស់ប្តូរសេវាកម្មណាមួយក្នុង IPP ដែរ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់បានសម្រេចថា សកម្មភាពនោះចាំបាច់សម្រាប់សុខភាពនិងសុវត្ថិភាពរបស់អ្នក។ ប៉ុន្តែមជ្ឈមណ្ឌលក្នុងតំបន់នៅតែត្រូវផ្ញើឱ្យអ្នកនូវការជូនដំណឹងនៃសកម្មភាពក្នុងរយៈពេលដប់ថ្ងៃក្រោយការកាត់បន្ថយ ការលុបចោល ឬ ការផ្លាស់ប្តូរចំពោះសេវាកម្មទាំងឡាយរបស់អ្នកដែលកើតឡើង។ [[Section 4710(f).]]
(4.64) ប្រសិនបើខ្ញុំប្តឹងឧទ្ធរណ៍អំពីការសម្រេចចិត្តរបស់មជ្ឈមណ្ឌលក្នុងតំបន់ដើម្បីកាត់បន្ថយ ផ្លាស់ប្តូរ ឬបញ្ឈប់ សេវា IPP តើមានអ្វីកើតឡើងចំពោះសេវាកម្មនោះនៅអំឡុងពេលបណ្ដឹងជំទាស់របស់ខ្ញុំ?
អ្នកត្រូវតែដាក់បណ្តឹងជំទាស់របស់អ្នកក្នុងរយៈពេល 10 ថ្ងៃរាប់ចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានសេចក្តីជូនដំណឹងតាមសំបុត្រសម្រាប់សេវាកម្មដែលត្រូវផ្តល់រហូតដល់បណ្តឹងជំទាស់ត្រូវបានសម្រេច។ [[Sections 4701(n) and 4715(a).]] នេះហៅថា “ជំនួយបង់ប្រាក់សម្រាប់អំឡុងពេលរងចាំ”។ប្រសិនបើអ្នកមិនផ្ញើបណ្តឹងជំទាស់របស់អ្នកតាមអ៊ីម៉ែលទេ កាលបរិច្ឆេទប្តឹងជំទាស់របស់អ្នកនឹងត្រូវយកទៅតាមកាលបរិច្ឆេទកំណត់ដោយប្រៃសណីយ៍នៅលើលិខិតប្តឹងជំទាស់របស់អ្នក។ អ្នកតែងតែមានរយៈពេល 30 ថ្ងៃ ក្រោយមជ្ឈមណ្ឌលក្នុងតំបន់ផ្តល់ដល់អ្នកនូវការជូនដំណឹងពីការកាត់បន្ថយ ការលុបចោល ឬ ការផ្លាស់ប្តូរត្រូវប្តឹងជំទាស់ដែលការផ្លាស់ប្តូរត្រូវបានស្នើឡើង។ ប៉ុន្តែ ដើម្បីបន្តសេវាកម្មបានរហូតដល់ការប្តឹងជំទាស់របស់អ្នកត្រូវបានសម្រេចនោះ អ្នកត្រូវតែធ្វើឱ្យបានឆាប់ និងប្តឹងជំទាស់ក្នុងរយៈពេល 10 ថ្ងៃ នៃការទទួលបានការជូនដំណឹងរបស់មជ្ឈមណ្ឌលក្នុងតំបន់។ [[Section 4710.5(a).]]
(4.65) តើមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែធ្វើឱ្យ IPP របស់ខ្ញុំដំណើរការមែនទេ?
មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែធ្វើអ្វីៗដើម្បីធ្វើឱ្យ IPP របស់អ្នកដំណើរការ ដោយរួមបញ្ចូលទាំង៖
- ទទួលសេវាកម្មនិងការគាំពារទាំងឡាយដែលត្រូវបានកំណត់នៅក្នុង IPP របស់អ្នក។ នេះជាការពិត ប្រសិនបើសេវាកម្មផ្តល់ដោយមជ្ឈមណ្ឌលក្នុងតំបន់ ឬ នរណាម្នាក់ដែលត្រូវបានបង់ប្រាក់ដោយមជ្ឈមណ្ឌលក្នុងតំបន់ដើម្បីផ្តល់ដល់ពួកគេ ឬ សេវាកម្មទាំងឡាយត្រូវបានផ្តល់ដោយទីភ្នាក់ងារទូទៅទាំងឡាយ ឬ ការគាំពារជាលក្ខណៈធម្មជាតិ។ (ត្រូវកំណត់ឱ្យច្បាស់ពីសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកចង់បាននិងត្រូវការ។) [[Section 4648(a) and 4646.5(a)(5).]]
- ធ្វើការតស៊ូមតិសម្រាប់សិទ្ធិស្របច្បាប់ ផ្នែកស៊ីវីល និងសេវាកម្ម ដើម្បីធ្វើឱ្យប្រាកដថា អ្នកទទួលបានសេវាកម្មទាំងឡាយដែលបានរាយនៅក្នុង IPP របស់អ្នក។ [[Section 4648(b) and 4512(b).]] (សូមមើលសំណួរលេខ 47។)
- ធ្វើការកំណត់និងកសាងការគាំពារនៅជុំវិញខ្លួនសម្រាប់អ្នក។ [[Section 4648(c)]]
- ធ្វើការធានាចំពោះគុណភាពនៃសេវាកម្មដែលអ្នកទទួល។ [[Section 4648(d).]]
- អភិវឌ្ឍឡើងនូវកម្មវិធីថ្មី ប្រសិនអ្វីដែលត្រូវការមិនទាន់មាន ឬ មិនមានផ្តល់ជូននាពេលនេះ។ [[Section 4648(e).]]
(4.66) តើមជ្ឈមណ្ឌលក្នុងតំបន់ធ្វើបែបណាដើម្បីឱ្យប្រាកដថាខ្ញុំទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលមាននៅក្នុង IPP?
នៅពេលអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់ឯកភាពគ្នាទៅលើសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែទទួលសេវាកម្មនិងការគាំពារទាំងនោះសម្រាប់អ្នក។ វាអាចធ្វើការងារនោះបានតាមមធ្យោបាយជាច្រើនរួមមាន៖
ទទួលសេវាកម្មពីទីភ្នាក់ងារទូទៅ
មជ្ឈមណ្ឌលក្នុងតំបន់អាចជួយដល់អ្នកដើម្បីទទួលបានសេវាកម្មទាំងឡាយពីទីភ្នាក់ងារមួយផ្សេង ដែលផ្តល់សេវាកម្មដល់សាធារណៈជន ដូចជា សាលារៀន Medi-Cal ឬ IHSS។ ទាំងនេះហៅថា “ទីភ្នាក់ងារទូទៅ”។ [[Section 4647(a). “ទីភ្នាក់ងារទូទៅ” ជាទីភ្នាក់ងាររដ្ឋាភិបាលដែលមានការទទួលខុសត្រូវផ្នែកច្បាប់ដើម្បីបម្រើដល់សមាជិកទាំងអស់នៃសាធារណជនទូទៅ និងការទទូលបានមូលធនិពីសាធារណៈដើម្បបំពេញកាងារទាំងនេះ។ Title 17, Cal. Code Regs., section 54302(a)(31).]] ប្រសិនបើទីភ្នាក់ងារទូទៅមួយអាចផ្តល់សេវាកម្មដែលអ្នកត្រូវការនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវជួយដល់អ្នកដើម្បីទទួលបាននូវសេវាកម្មនោះពីទីភ្នាក់ងារនោះមុនពេលដែលពួកគេបង់ថ្លៃសម្រាប់សេវាកម្ម។ [[Section 4648(a)(8), 4659.7, and 4646.5(a)(5).]] នេះជាគំនិតល្អ ប៉ុន្តែនៅក្នុងការអនុវត្តវាអាចបង្ករឱ្យមានបញ្ហាជាច្រើន។ ពេលខ្លះមជ្ឈមណ្ឌលក្នុងតំបន់ប្រាប់អ្នកឱ្យទៅកាន់ទីភ្នាក់ងារទូទៅដោយពុំមានធ្វើឱ្យប្រាកដថាសេវាកម្មទាំងឡាយដែលអ្នកត្រូវការមានផ្តល់ជូន ឬ សេវាកម្មទាំងនោះបំពេញបានទៅតាមតម្រូវការរបស់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់ទទួលខុសត្រូវសម្រាប់ការតស៊ូមតិសម្រាប់អ្នកដើម្បីធ្វើឱ្យប្រាកដថាសេវាកម្មទាំងឡាយដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវទទួលបានពីទីភ្នាក់នោះពិតជាត្រូវបានផ្តល់ឱ្យមែន។ [[Section4648(b).]]
ទិញសេវាកម្មនិងការគាំពារទាំងឡាយពីអ្នកផ្តល់ (អ្នកផ្គត់ផ្គង់)
មជ្ឈមណ្ឌលក្នុងតំបន់អាចទិញសេវាកម្មសម្រាប់អ្នកដោយផ្ទាល់ពីអ្នកផ្តល់សេវា។ មជ្ឈមណ្ឌលក្នុងតំបន់អាចទៅជួបអ្នកផ្តល់សេវា ទីភ្នាក់ងារ ឬ បុគ្គលដែលវាបានឯកភាពរួចជាស្រេច ឬ វាអាចធ្វើកិច្ចសន្យាដាច់ដោយឡែកជាមួយនឹងទីភ្នាក់ងារ ឬបុគ្គលថ្មីបាន។ [[Section 4648(a)(3).]] មជ្ឈមណ្ឌលក្នុងតំបន់ត្រូវស្វែងរកអ្នកផ្តល់សេវា ដែលអាចបំពេញបានទៅតាមតម្រូវការរបស់អ្នក។
ផ្តល់ដល់អ្នកនូវសក្ខីប័ត្រសំណៅទឹកប្រាក់
មជ្ឈមណ្ឌលក្នុងតំបន់អាចផ្តល់ដល់អ្នកនូវ “សក្ខីប័ត្រសំណៅទឹកប្រាក់” សម្រាប់សេវាកម្ម ឬឧបករណ៍ដែលអ្នកត្រូវការ។ [[Section 4648(a)(4).]] សក្ខីប័ត្រសំណៅទឹកប្រាក់ដូចជាប័ណ្ណតំណាងសាច់ប្រាក់។ សក្ខីប័ត្រសំណៅទឹកប្រាក់អនុញ្ញាតឱ្យអ្នក (ក្រុមគ្រួសាររបស់អ្នក តាមការសមស្រប) ជ្រើសរើសអ្នកដែលនឹងផ្តល់សេវាកម្ម។ [[Section 4512(i).]] មជ្ឈមណ្ឌលក្នុងតំបន់នៅតែត្រូវធ្វើឱ្យប្រាកដថាសេវាកម្ម ឬ ឧបករណ៍នោះមានផ្តល់ជូនបាន។
អភិវឌ្ឍសេវាកម្មទាំងឡាយប្រសិនបើពួកវាមិនមាននៅឡើយ
នៅពេលសេវាកម្មមានគុណភាពល្អមិនមានផ្តល់ជូន ឬ ត្រូវការពង្រីកបន្ថែមនោះ មជ្ឈមណ្ឌលក្នុងតំបន់អាចស្វែងរកបុគ្គល ឬ ទីភ្នាក់ងារដោយ “សំណើ សម្រាប់ការស្នើសុំ” (RFP) ឬតាមមធ្យោបាយផ្សេង។ [[Section 4648(e)(1).]]
សំណើស្នើសុំមូលនិធិពីរដ្ឋ
មជ្ឈមណ្ឌលក្នុងតំបន់អាចស្នើសុំប្រាក់ពីមូលនិធិអភិវឌ្ឍន៍កម្មវិធី ឬ ផែនការដាក់តាមសហគមន៍ដើម្បីផ្តល់សងវិញនូវថ្លៃចំណាយពេលចាប់ផ្តើមដែលចាំបាច់ត្រូវចាប់ផ្តើមកម្មវិធីថ្មី ឬសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ។ [[Section 4648(e)(2).]]
ប្រើមធ្យោបាយដែលមានលក្ខណៈច្នៃប្រឌិត/នវានុវត្តន៍
មជ្ឈមណ្ឌលក្នុងតំបន់អាចប្រើគំរូពិពិធកម្មសេវាកម្មប្រកបដោយការច្នៃប្រឌិតនិងនវានុវត្តន៍ រួមបញ្ចូលទាំងការស្នើសុំពីការគាំពារតាមលក្ខណៈធម្មជាតិ ដូចជាមិត្តភក្តិ ឬសាច់ញាតិរបស់អតិថិជនប្រកបដោយឆន្ទៈ។ [[Section 4648(e)(3).]]
ផ្តល់នូវការព្យាបាលនិងការគាំពារដោយផ្ទាល់នៅក្នុងស្ថានភាពបន្ទាន់
ជាទូទៅ មជ្ឈមណ្ឌលក្នុងតំបន់មិនអាចផ្តល់ការព្យាបាលដោយផ្ទាល់និងសេវាព្យាបាលដោយផ្ទាល់បានទេ។ ជំនួសមកវិញ ពួកគេត្រូវតែប្រើទីភ្នាក់ងារសាធារណៈនិងឯកជនសមស្រប។ ប៉ុន្តែនៅក្នុងការសង្គ្រោះបន្ទាន់ មជ្ឈមណ្ឌលក្នុងតំបន់អាចផ្តល់ការព្យាបាលដោយផ្ទាល់និងសេវាព្យាបាលដោយផ្ទាល់បាន។ [[Section 4648(f).]]
DDS អាចផ្តល់សេវាកម្មដោយផ្ទាល់បាន
ដើម្បីបំពេញទៅតាមគោលដៅ IPP របស់អ្នកនៅក្នុងស្ថានដ៏កម្រ “ក្នុងករណីដែលការខ្វះចន្លោះត្រូវបានកំណត់ឃើញមាននៅក្នុងប្រព័ន្ធនៃសេវាកម្មនិងការគាំពារ ឬ នៅក្នុងករណីដែលអតិថិជនត្រូវបានកំណត់រួចសម្រាប់អ្នកដែលពុំមានអ្នកផ្តល់សេវាកម្មនិងការគាំពារដែលមាននៅក្នុងផែនការកម្មវិធីជាលក្ខណៈបុគ្គលរបស់គាត់” នោះ DDS អាចនឹងត្រូវផ្តល់នូវសេវាកម្មនិងការគាំពារដោយផ្ទាល់បាន។ [[Section 4648(g).]]
(4.67) តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីសក្ខីប័ត្រសំណៅទឹកប្រាក់?
សក្ខីប័ត្រសំណៅទឹកប្រាក់ជាមធ្យោបាយមួយនៃការទទួលសេវាកម្ម។ សក្ខីប័ត្រទាំងនោះអាចជា “ប័ណ្ណតំណាងសាច់ប្រាក់” ពីមជ្ឈមណ្ឌលក្នុងតំបន់ដែលអនុញ្ញាតអ្នកឱ្យបង់ប្រាក់ដល់នរណាម្នាក់ដើម្បីផ្តល់សេវាកម្មដល់អ្នក។ មានសក្ខីប័ត្រសំណៅទឹកប្រាក់សម្រាប់ដូចជាឧបករណ៍ជំនួយដកដង្ហើម សេវាធ្វើដំណើរការមើលថែទាំ ការមើលថែទាំតាមផ្ទះ និងខោទឹកនោមជាដើម។
គុណសម្បត្តិរបស់សក្ខីប័ត្រសំណៅសាច់ប្រាក់មាន៖
អ្នកអាចប្រើប្រាស់ពួកវាដើម្បីទិញសេវាកម្មពីបុគ្គល ឬ អង្គការណាមួយដែលអ្នកជ្រើសរើស និងជៀសវាងទីភ្នាក់ងារក្នុងបញ្ជីកំពុងរង់ចាំ។
គុណវិបត្តិរបស់សក្ខីប័ត្រសំណៅសាច់ប្រាក់មាន៖
វាធ្វើឱ្យអ្នកទទួលខុសត្រូវសម្រាប់ការស្វែងរកអ្នកផ្តល់សេវា។
តាមរយៈការប្រើប្រាស់សក្ខីប័ត្រដែរ អ្នកអាចនឹងបង្កើតនូវទំនាក់ទំនង “និយោជក-និយោជិត” រវាងអ្នកនិងបុគ្គលដែលត្រូវបានជួលឱ្យផ្តល់សេវាកម្ម។ ជានិយោជក អ្នកត្រូវតែអនុវត្តទៅតាមទាំងច្បាប់រដ្ឋនិងសហព័ន្ធអំពីការជួល ការបញ្ឈប់ពីការងារ ការធ្វើរបាយការណ៍ប្រាក់ឈ្នួល ពន្ធកាត់ទុកលើប្រាក់ចំណូល និងពន្ធលើប្រាក់បៀវត្សរ៍ និងប្រាក់សំណងរបស់កម្មករ។ មជ្ឈមណ្ឌលក្នុងតំបន់គួរតែផ្តល់ជំនួយបច្ចេកវិទ្យា គោលការណ៍ណែនាំ និងការបណ្តុះបណ្តាលដើម្បីជួយដល់អ្នកដើម្បីបំពេញទៅតាមលក្ខខណ្ឌទាំងនោះ។ [[Title 17, Cal. Code Regs., section 54355.]] អ្វីដែលសំខាន់គឺថា មជ្ឈមណ្ឌលក្នុងតំបន់មិនអាចធ្វើឱ្យអ្នកប្រើប្រាស់ សក្ខីប័ត្រជំនួសឱ្យមធ្យោបាយមួយនៃមធ្យោបាយផ្សេងៗទៀតនៃការធានាឱ្យបាននូវសេវាកម្មសម្រាប់អ្នក។ ករណីនេះគឺជាការពិត ដោយសារតែពិការភាពរបស់អ្នក ប្រសិនបើអ្នកមិនអាចគ្រប់គ្រងការងារបន្ថែមដែលត្រូវការបានទេនោះ។
(4.68) តើខ្ញុំអាចជ្រើសរើសអ្នកនឹងផ្តល់សេវាកម្មនិងការគាំពាររបស់ខ្ញុំបានទេ។
អ្នកមានសម្លេងសំខាន់នៅក្នុងការជ្រើសរើសអ្នកផ្តល់សេវាកម្មរបស់អ្នក ប៉ុន្តែវាមិនមែនអាស្រ័យទៅលើតែអ្នកម្នាក់ឯងនោះទេ។ នៅក្នុងការសម្រេចទៅលើអ្នកផ្តល់សេវា ក្រុមការងារធ្វើផែនការ ដែលមានអ្នកនិងក្រុមគ្រួសារអ្នក ឬ អ្នកគាំពារផងដែរ ត្រូវតែពិចារណាទៅលើ៖
- សមត្ថភាពរបស់អ្នកផ្តល់ ដើម្បីផ្តល់សេវាដែលមានគុណភាពដែលនឹងជួយអ្នកឱ្យអនុវត្ត IPP របស់អ្នក។
- ជោគជ័យរបស់អ្នកផ្តល់សេវានៅក្នុងការជួយអ្នកឱ្យសម្រេចនូវវត្ថុបំណង IPP របស់អ្នក។
- ប្រសិនបើអ្នកផ្តល់សេវាត្រូវមានអាជ្ញាប័ណ្ណនោះ ថាតើអ្នកផ្តល់សេវាកម្មពិតជាមានអាជ្ញាប័ណ្ណឬអត់។
- ប្រសិនបើ សេវាកម្មអាចប្រៀបធៀបបាន (គុណភាពស្មើគ្នា ឬ ប្រសើរជាង) មានផ្តល់ក្នុងតម្លៃតិចជាងអ្នកផ្តល់ម្នាក់ទៀត។
- អ្នកផ្តល់សេវាដែលជាជម្រើសរបស់អ្នក ឬក្រុមគ្រួសាររបស់អ្នក។ [[§ 4648(a)(6).]]
អ្នកត្រូវតែពេញចិត្តជាមួយនឹងការផ្តល់របស់អ្នកផ្តល់សេវា។ សេវាកម្មមិនអាចបន្តបានទេ ប្រសិនបើអ្នកនិងក្រុមគ្រួសាររបស់អ្នកមិនពេញចិត្ត និងមិនឯកភាពជាមួយនឹងសេវាកម្មបានផ្តល់ទៅតាមការតម្រូវ ហើយនៅទីបំផុត អ្នកមានវឌ្ឍនភាពសមស្របនៅលើវត្ថុបំណង IPP របស់អ្នក។ [[§ 4648(a)(7).]]
មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងមិនបង្ខំឱ្យអ្នកទទួលយកអ្នកផ្តល់សេវាកម្មដោយព្រោះតែវាមានតម្លៃទាបប៉ុណ្ណោះនោះទេ។ វាត្រូវតែពិចារណាទៅកត្តាទាំងអស់ខាងលើ។ ប៉ុន្តែ អ្នកមិនមានសិទ្ធិចំពោះអ្នកផ្តល់សេវាណាមួយដែលអ្នកជ្រើសរើស ប្រសិនបើអ្នកផ្តល់សេវាផ្សេង ដែលអាចផ្តល់សេវាស្រដៀងគ្នានិងសេវាល្អស្មើគ្នាក្នុងតម្លៃទាបជាង។
(4.69) តើមជ្ឈមណ្ឌលក្នុងតំបន់អាចតស៊ូមតិសម្រាប់ខ្ញុំដើម្បីឱ្យទទួលបានសេវាកម្មពីទីភ្នាក់ងារផ្សេងទៀតទេ?
អ្នកអាចត្រូវទទួលបានសេវាកម្មពីទីភ្នាក់ងារនិងកម្មវិធីខុសៗគ្នា។ ឧទាហរណ៍មួយចំនួនមាន៖
- សេវាអប់រំពិសេសសមស្របពីសាលាសាធារណៈក្នុងមូលដ្ឋាន
- ឧបករណ៍និងសេវាកម្មពី Medi-Cal សេវាកុមារដ្ឋកាលីហ្វ័រញ៉ា (CCS) ឬធានារ៉ាប់រងឯកជន។
- ចំណូលរបបសន្តិសុខបន្ថែម (SSI)
- ប្រភេទនិងចំនួនត្រឹមត្រូវនៃសេវាគាំពារតាមផ្ទះ (IHSS)
ប្រសិនបើ អ្នកមានបញ្ហាទទួលបានសេវាកម្ម និងអត្ថប្រយោជន៍ដែលអ្នកត្រូវការ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតស៊ូមតិសម្រាប់អ្នក។ អ្នកសម្របសម្រួលសេវារបស់អ្នក (នរណាម្នាក់ផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយមជ្ឈមណ្ឌលក្នុងតំបន់) អាចនឹងទៅជាមួយអ្នកចូលរួមក្នុងការប្រជុំ IEP នៅឯសាលាបាន។ ពួកគេអាចជួយអ្នកគណនាពីចំនួនម៉ោង IHSS ដែលអ្នកត្រូវការ ដោយគិតពីចំនួនម៉ោងដែលវាអាចចំណាយដើម្បីធ្វើការងារផ្សេងនៅផ្ទះ។ មជ្ឈមណ្ឌលក្នុងតំបន់ក៏អាចជួយអ្នកនៅសវនាការផ្នែករដ្ឋបាលជាមួយនឹងមួយនៃទីភ្នាក់ងារទាំងនេះបានដែរ។ [[Section 4648(b)(1)&(2)។ មជ្ឈមណ្ឌលក្នុងតំបន់ខ្លះជួលមេធាវីឱ្យតំណាងអតិថិជននៅក្នុងស្ថានភាពជាក់លាក់នានា។]] មជ្ឈមណ្ឌលក្នុងតំបន់ត្រូវមានបុគ្គលិក (ឬចុះកិច្ចសន្យាជាមួយនឹងនរណាម្នាក់) ដែលមានឯកទេសក្នុងផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ ការអប់រំពិសេស ការគាំពារតាមគ្រួសារ ការជួលផ្ទះក្នុងតម្លៃទាប ការធ្វើសមាហរ័ណកម្មសហគមន៍ និងធានាគុណភាព។ មជ្ឈមណ្ឌលក្នុងតំបន់ក៏ត្រូវជួល “អ្នកតស៊ូតមិអតិថិជន” ដែលជាបុគ្គលមានពិការភាពផ្នែកការលូតលាស់។ [[Section 4640.6(g).]] អ្នកគួរតែអាចទៅកាន់នរណាម្នាក់នៃអ្នកទាំងនេះដើម្បីសុំជំនួយពីការតស៊ូមតិនៅក្នុងផ្នែកទាំងនេះ។
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់មិនអាច ឬ នឹងមិនជួយទេ សូមដាក់បណ្តឹងជំទាស់ និងស្នើសុំឱ្យចៅក្រមដើម្បីឱ្យមជ្ឈមណ្ឌលក្នុងតំបន់ផ្តល់នូវការតស៊ូមតិជួយដល់អ្នក។ សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមអំពីការប្តឹងជំទាស់។
(4.70) តើធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ឯកភាពចំពោះសេវាកម្ម ប៉ុន្តែពុំមានអ្នកផ្តល់សេវានោះ?
នៅពេលខ្លះ ក្រុមការងារធ្វើផែនការរបស់អ្នកនឹងឯកភាពថា អ្នកត្រូវការសេវាកម្មមួយនោះ ប៉ុន្តែពុំមានអ្នកផ្តល់សេវាទេ។ នេះអាចជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ទោះបីជាអាចនឹងពិបាកសម្រាប់មណ្ឌលក្នុងតំបន់ក្តី ក៏ពួកគេនៅតែត្រូវប្រើប្រាស់មធ្យោបាយគ្រប់បយ៉ាង ដែលអាចមាន ដើម្បីបំពេញ IPP របស់អ្នក។ [[Assoc. for Retarded Citizens-Calif. v. Dept. of Developmental Services, 38 Cal.3d 384, 388 (1985).]] មជ្ឈមណ្ឌលក្នុងតំបន់ពុំមានជម្រើសអំពីអនុវត្ត IPP របស់អ្នកទេ ប៉ុន្តែពួកគេពិតជាមានជម្រើសអំពីរបៀបដែលពួកគេធ្វើបែបនេះ។ មជ្ឈមណ្ឌលក្នុងតំបន់អាចពិនិត្យជម្រើសទាំងនេះ៖
- ពួកគេអាចសុំឱ្យអ្នកដែលកំពុងផ្តល់សេវាកម្ម ប្រសិនពួកគេនឹងផ្តល់សេវាកម្មដែលអ្នកត្រូវការ បើទោះបីជាវាខុសពីសេវាកម្មដែលពួកធ្លាប់ផ្តល់ឱ្យក៏ដោយ។
- ពួកគេអាចទាក់ទងទីភ្នាក់ងារផ្សេងដើម្បីផ្តល់សេវាកម្មដែលអ្នកត្រូវការ។
- ពួកគេអាចផ្ញើ “សំណើសម្រាប់ការស្នើសុំ” (RFP) ទៅកាន់អង្គភាពអ្នកផ្តល់សេវានៅក្នុងតំបន់ដើម្បីឱ្យដឹងថា តើទីភ្នាក់នឹងអភិវឌ្ឍសេវាកម្មថ្មីៗទេ?
- ពួកគេអាចដឹងបានប្រសិនបើមានអ្នកផ្តល់សេវាពីតំបន់ផ្សេងនឹងចូលមកក្នុងតំបន់របស់អ្នក ហើយផ្តល់សេវាដល់អ្នក។
- ពួកគេអាចស្នើសុំមូលនិធិចេញពី DDS ដើម្បីផ្តួចផ្តើម និងអភិវឌ្ឍកម្មវិធីនៃសេវាកម្មនិងការគាំពារថ្មី។ [[Section 4648(e).]]
សូមមើលសំណួរ 47 សម្រាប់មធ្យោបាយខុសគ្នាដែលមជ្ឍមណ្ឌលក្នុងតំបន់អាចធ្វើឱ្យប្រាកដថាអ្នកអាចទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលមានសរសេរនៅក្នុង IPP របស់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់សង្ឃឹមថាសេវាកម្មទាំងឡាយនោះមាននៅក្នុងសហគមន៍ដែលអ្នករស់នៅ។ ប៉ុន្តែ វាអាចស៊ីពេលដើម្បីអភិវឌ្ឍសេវាកម្ម។ ពេលខ្លះ ពុំមានអ្នកផ្តល់សេវានឹងអភិវឌ្ឍសេវាកម្មនៅក្នុងផ្នែករបស់អ្នកទេ។ មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងសាកសួរក្រែងអ្នកនឹងប្តូរទៅរស់នៅក្នុងតំបន់ផ្សេង ដែលមានអ្នកផ្តល់សេវាម្មដែលអ្នកត្រូវការ។ នោះច្រើនតែជាការងារលំបាកធ្វើ។ ជួនកាលករណីនេះកើតឡើងប្រសិនបើអ្នកត្រូវការការស្នាក់នៅក្នុងផ្ទះជាក្រុម ហើយវាពុំមាននៅក្នុងតំបន់របស់អ្នកនោះ។ មជ្ឈមណ្ឌលក្នុងតំបន់អាចធ្វើការស្វែងរកទូទាំងរដ្ឋសម្រាប់ការរកសេវាកម្មផ្តល់ជូន ហើយអ្នកអាចស្វែងរកកន្លែងសម្រាប់អ្នកនៅក្នុងតំបន់មួយផ្សេងទៀតក្នុងរដ្ឋ។ ប្រសិនបើ មជ្ឈមណ្ឌលនិយាយថាវាមិនមានសេវាកម្ម ឬ ការគាំពារជាក់លាក់ណាមួយដែលអ្នកត្រូវការ និងចង់បាន (និងវាមិនមានចេញពីប្រភព “ទូទៅ”) ឬ មជ្ឈមណ្ឌលក្នុងតំបន់នឹងមិនផ្តល់វាទេនោះ អ្នកអាចប្តឹងជំទាស់បាន។ (មើល ជំពូក 10។) ប៉ុន្តែដំបូងត្រូវពិចារណាទៅលើមូលហេតុរបស់មជ្ឈមណ្ឌលចំពោះការបដិសេធសំណើរបស់អ្នក និងដើម្បីដឹងថាតើមានជម្រើសដែលអ្នកអាចឯកភាពបានដែរឬអត់។
(4.71) ប្រសិនបើខ្ញុំស្ថិតនៅក្នុងកម្មវិធីស្វ័យសម្រេច តើខ្ញុំនៅតែត្រូវឆ្លងកាត់ដំណាក់កាលផែនការ IPP និងទទួលបានផែនការ IPP ជាលាយលក្ខណ៍អក្សរដែរឬទេ?
បាទ/ចាស។ កម្មវិធីស្វ័យសម្រេច (SDP) គឺមធ្យោបាយមួយផ្សេងទៀតក្នុងការទទួលបានសេវានៃមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក ដែលផ្តល់ឱ្យអ្នកនូវសេរីភាព ការគ្រប់គ្រង និងការទទួលខុសត្រូវកាន់តែច្រើន។ ប៉ុន្តែអ្នកនៅតែឆ្លងកាត់កិច្ចដំណើរការផែនការ IPP និងទទួលបាន IPP ជាលាយលក្ខណ៍អក្សរពីមជ្ឈមណ្ឌលក្នុងតំបន់។ ក្រុមការងារ IPP (ដែលអ្នកចូលរួម) ធ្វើការសម្រេចទៅលើថវិកាបុគ្គល។ បន្ទាប់មក អ្នកប្រើប្រាស់ថវិកាបុគ្គលរបស់អ្នកអ្នកដើម្បីទិញសេវានិងការគាំពារផ្ទាល់ខ្លួនរបស់អ្នក ដែលមាននៅក្នុង IPP របស់អ្នក។ [[Section 4685.8(d)(3)(C)]] អ្នកមានរាល់សិទ្ធិប្តឹងឧទ្ធរណ៍ដូចគ្នានឹងប្រព័ន្ធរបស់មជ្ឈមណ្ឌលក្នុងតំបន់ពីមុនមកដែរ ប្រសិនបើអ្នកមិនឯកភាពជាមួយផែនការ IPP ឬការសម្រេចចិត្តរបស់មជ្ឈមណ្ឌលក្នុងតំបន់។